ព៌តមាន & ដំណឺងថ្មីៗ

ការ​រំលោភ​បំពាន​លើ​ពលការិនី​កម្ពុជា​កើន​ឡើង​គួរឲ្យ​ព្រួយ​បារម្ភ

ការ​រំលោភ​បំពាន​លើ​ពលការិនី​កម្ពុជា​កើន​ឡើង​គួរឲ្យ​ព្រួយ​បារម្ភ

មន្រ្ដី​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​មន្រ្តី​គណបក្ស​ប្រឆាំង ​និង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយ​ការណ៍​ផ្សេងៗ​គ្នា ​នៅ​ថ្ងៃ​សុក្រ​នេះ​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​បំពាន​លើ​ពលការិនី​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី ​ស្របពេល​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សម្រាប់​ជន​រងគ្រោះ​រហូត​ដល់​ស្លាប់​ក្នុង​ពេល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​នៅ​ឡើយ។

សកម្មជន​ការពារ​សិទ្ធិ​ពលករ​បារម្ភ​ពី​អំពើ​ហិង្សា​ទម្រង់​ធ្ងន់​លើ​ពលករ

សកម្មជន​ការពារ​សិទ្ធិ​ពលករ​បារម្ភ​ពី​អំពើ​ហិង្សា​ទម្រង់​ធ្ងន់​លើ​ពលករ

សកម្មជន​ការពារ​សិទ្ធិ​ពលករ មន្ត្រី​ក្រសួង​កិច្ចការ​នារី និង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១២ ដើម្បី​ស្វែង​រក​វិធានការ​កាត់​បន្ថយ និង​លុបបំបាត់​អំពើ​ហិង្សា​លើ​ពលករ​ចំណាក​ស្រុក មាន​ស្ត្រី និង​កុមារ នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី។

តុលាការ​​​បារាំង​បើក​ការ​ស៊ើប​អង្កេត​ករណី​គប់​គ្រាប់​បែក​នៅ​កម្ពុជា​​កាល​ពី​ឆ្នាំ​១៩៩៧

តុលាការ​​​បារាំង​បើក​ការ​ស៊ើប​អង្កេត​ករណី​គប់​គ្រាប់​បែក​នៅ​កម្ពុជា​​កាល​ពី​ឆ្នាំ​១៩៩៧

គណបក្ស​សមរង្ស៊ី​នៅ​ថ្ងៃ​នេះ បាន​ចេញ​ផ្សាយ​នូវ​សេចក្តី​ជូន​ដំណឹង​អំពី​ការ​ស៊ើប​អង្កេត​ឡើង​វិញ​របស់​តុលាការ​ប្រទេស​បារាំង ចំពោះ​ករណី​គប់​គ្រាប់​បែក​នៅ​ខាង​មុខ​អតីត​រដ្ឋសភា​ជាតិ​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩៧។

គណបក្ស​សមរង្ស៊ី អះអាងថា អយ្យការ​តុលាការ​បារាំង នឹង​ដំណើរការ​ស៊ើបអង្កេត​លើ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧

គណបក្ស​សមរង្ស៊ី អះអាងថា អយ្យការ​តុលាការ​បារាំង នឹង​ដំណើរការ​ស៊ើបអង្កេត​លើ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧

​បន្ទាប់ពី​ឈ្នះក្ដី​ជា​ស្ថាពរ​លើ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នៅ​ចំពោះមុខ​តុលាការ​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​២០១១ កន្លងទៅនេះ លោក សម រង្ស៊ី កំពុងតែ​ឈាន ទៅរក​ជ័យជំនះ​មួយទៀត លើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

គណបក្ស​ប្រឆាំង​និង​គណបក្ស​គ្រប់គ្រង​អំណាច​ចោទគ្នា​ពីបទ​បំពាន​ច្បាប់​បោះឆ្នោត

គណបក្ស​ប្រឆាំង​និង​គណបក្ស​គ្រប់គ្រង​អំណាច​ចោទគ្នា​ពីបទ​បំពាន​ច្បាប់​បោះឆ្នោត

គណបក្ស​គ្រប់គ្រង​អំណាច ​និង​គណបក្ស​ប្រឆាំង​បាន​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​សុក្រ​នេះ ​ដែល​គណបក្ស​សម ​រង្ស៊ី​ បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​ការ​ទិញ​ទឹក​ចិត្ត​អ្នក​គាំទ្រ​គណ​បក្ស​របស់​ខ្លួន។

កម្ពុជា​បន្ត​អាណត្តិ​អោយ​ការិយាល័យ​សិទ្ធិមនុស្ស​ ONU ​២ឆ្នាំទៀត​

កម្ពុជា​បន្ត​អាណត្តិ​អោយ​ការិយាល័យ​សិទ្ធិមនុស្ស​ ONU ​២ឆ្នាំទៀត​

រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ដើម្បី​បន្ត​អាណត្តិ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សម្រាប់​២​ឆ្នាំ​ទៅ​មុខ​ទៀត។

រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ព្រមព្រៀង​បន្តការងារ​រួមគ្នា​

រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្តមស្នងកា​រ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ព្រមព្រៀង​បន្តការងារ​រួមគ្នា​

អង្គការសហប្រជាជាតិ បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​នៃ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា OHCHR​ បាន​ព្រមព្រៀង​បន្ត​ការងារ​រួមគ្នា ដោយ​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា MOU ដើម្បី​បន្ត​ពេល​អនុវត្ត​កម្មវិធី​សហប្រតិបត្តិការ ផ្នែក​បច្ចេកទេស ក្នុង​វិស័យ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​ដោយ​ភាគី​ទាំងពីរ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។​

មនុស្ស​២៤​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចូល​ឆ្នាំ​ចិន

មនុស្ស​២៤​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចូល​ឆ្នាំ​ចិន

ក្រសួង​មហាផ្ទៃ​បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​២៦ មករា អំពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈ ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម ថា មាន​មនុស្ស​ស្លាប់ ២៤​នាក់ និង​របួស ១៧៦​នាក់។

មហាគ្រោះ​ជាតិ​ខ្មែរ

មហាគ្រោះ​ជាតិ​ខ្មែរ

«មហា​គ្រោះ​ជាតិ​ខ្មែរ» ​​រៀបរៀងដោយ​​លោក ទៀង ណារិទ្ធ

អ្នក​សង្កេត​ការណ៍៖ អ.ស.ប​ ត្រូវ​កំណត់​ពី​ស្តង់​ដា​យុត្តិធម៌​ដែល​ខ្លួន​ចង់​បាន

អ្នក​សង្កេត​ការណ៍៖ អ.ស.ប​ ត្រូវ​កំណត់​ពី​ស្តង់​ដា​យុត្តិធម៌​ដែល​ខ្លួន​ចង់​បាន

នៅពេល​កម្ពុជា​ និង អ.ស.ប​ កំពុងខ្វែង​គំនិតគ្នា​រឿងការ​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​ដើម្បី​បន្ត ​នីតិវិធី​ច្បាប់​ក្នុង​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ជំទាស់​នោះ​ក្រុម​អ្នក​ឃ្លាំមើល​ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​ការ​សហការ​បន្ត​ពី​កម្ពុជា​លើ​សំណុំ​រឿង​បន្ថែម​ និង​ការបញ្ជាក់​ពី​កម្រិត​ស្តង់ដា​យុត្តិធម៌​មួយ​របស់ ​អ.ស.ប​ គួរ​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ និង​ធានា​ឲ្យ​បាន​ច្បាស់​លាស់។

អតីតអ្នក​ទោស​មក​លក់​សៀវភៅ​នៅ​កន្លែង​ខ្លួន​រង​ទារុណ​កម្ម​ពី​មុន

អតីតអ្នក​ទោស​មក​លក់​សៀវភៅ​នៅ​កន្លែង​ខ្លួន​រង​ទារុណ​កម្ម​ពី​មុន

ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ​អតីត​អ្នក​ទោស​គុក​ទួលស្លែង ​ដែល​នៅ​រស់​រាន​មាន​ជីវិត​មក​ប្រកប​របរ​ជា​អ្នក​លក់​សៀវភៅ​នៅ​ក្នុង​អតីត​គុក​ដ៏​សែន​ប្រល័យ​របស់​ខ្មែរ​ក្រហម​ដែល​ពួក​គេ​ធ្លាប់​រង​ទារុណកម្ម​យ៉ាង​ធ្ងន់​ធ្ងរ។

លោក ឆាំង យុ​ នឹងបំភ្លឺ​អំពី​ឯកសារ​ដែល​លោក​ផ្តល់ជូនតុលាការ​ខ្មែរក្រហម

លោក ឆាំង យុ​ នឹងបំភ្លឺ​អំពី​ឯកសារ​ដែល​លោក​ផ្តល់ជូនតុលាការ​ខ្មែរក្រហម

នាយក​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​លោក​ឆាំង ​យុ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បំផុត ​សម្រាប់​ការ​ផ្ដល់​សក្ខីកម្ម​រយៈពេល​ពីរ​ថ្ងៃ ​សប្ដាហ៍​ក្រោយ​នេះ​ក្នុង​ការ​កាត់ទោស​សំណុំរឿង​០០២។ ​ នេះ​បើ​យោង​តាម​ប្រភព​ផ្សេងៗ​ និង​ការប្ដេជ្ញា​ចិត្ត​របស់​លោក ​ឆាំង ​យុ។

ការនាំ​ខ្លួន​អ្នក​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ទៅ​បោះឆ្នោត ពុំមែន​ជា​សមត្ថកិច្ច​របស់ គ​.​ជ​.​ប​. ទេ​

ការនាំ​ខ្លួន​អ្នក​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ទៅ​បោះឆ្នោត ពុំមែន​ជា​សមត្ថកិច្ច​របស់ គ​.​ជ​.​ប​. ទេ​

ការនាំ​ខ្លួន​អ្នក​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ទៅ​បោះឆ្នោត ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ប្រកាសថា ពុំមែន​ជា​សមត្ថកិច្ច​របស់ខ្លួន​ទេ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១២​។

មន្ត្រី​៖ អ​.​វ​.​ត​.​ក​.​ប្រឈម​កង្វះ​សាច់ប្រាក់ សម្រាប់​បើកប្រាក់​ខែ​ជូន​មន្ត្រី និង​បុគ្គលិក​ជាតិ​ទាំងអស់ ចាប់ពី​ខែមករា ឆ្នាំ​២០១២ នេះ​តទៅ

មន្ត្រី​៖ អ​.​វ​.​ត​.​ក​.​ប្រឈម​កង្វះ​សាច់ប្រាក់ សម្រាប់​បើកប្រាក់​ខែ​ជូន​មន្ត្រី និង​បុគ្គលិក​ជាតិ​ទាំងអស់ ចាប់ពី​ខែមករា ឆ្នាំ​២០១២ នេះ​តទៅ

នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១២ លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) បាន​ប្រជុំ​ជាមួយ​មន្ត្រី និង​បុគ្គលិក​ជាតិ​ទាំងអស់ ដើម្បី​ជម្រាបជូន​អំពី​បញ្ហា​ប្រឈម​កង្វះ​សាច់ប្រាក់ សម្រាប់​បើកប្រាក់​ខែ​ជូន​មន្ត្រី និង​បុគ្គលិក​ជាតិ​ទាំងអស់ ចាប់ពី​ខែមករា ឆ្នាំ​២០១២ នេះ​តទៅ​។​

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា រយៈពេល ២១ ថ្ងៃ មាន​បណ្តឹង ៤

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា រយៈពេល ២១ ថ្ងៃ មាន​បណ្តឹង ៤

ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ក្នុង​រយៈពេល ២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ខែមករា ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១២ មាន​បណ្តឹង​ចំនួន​៤ ដែល​ប្តឹង​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​បណ្តឹង​ត្រូវបាន​ដោះស្រាយ​។

គ​.​ជ​.​ប​.៖ សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​គណបក្ស សម រង្ស៊ី ដែល​ផ្តាច់ខ្លួន មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

គ​.​ជ​.​ប​.៖ សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​គណបក្ស សម រង្ស៊ី ដែល​ផ្តាច់ខ្លួន មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. លោក ទេព នីថា បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមករា ថា សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ គណបក្ស សម រង្ស៊ី ដែល​បានដាក់​ពាក្យ​លាលែង​ចេញពី​គណបក្ស គឺ​អាចមាន​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១២​។

សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គណបក្ស​សមរង្ស៊ី នៅ​ខេត្តកណ្ដាល និង​នៅ​ខេត្តពោធិ៍សាត់ សរុប ២៧ នាក់ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គណបក្ស​សមរង្ស៊ី នៅ​ខេត្តកណ្ដាល និង​នៅ​ខេត្តពោធិ៍សាត់ សរុប ២៧ នាក់ ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ គណបក្ស​សមរង្ស៊ី ខេត្តកណ្ដាល ចំនួន ១០ នាក់ និង​នៅ​ខេត្តពោធិ៍សាត់ ចំនួន ១៧ នាក់ បាន​ដើរ​ចេញពី​គណបក្ស​សមរង្ស៊ី មក​ចូលរួម​ជាមួយនឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​។

គ​.​ជ​.​ប​. បញ្ជាក់ថា ការជួបជុំស្នាក់នៅរួមគ្នា មុនថ្ងៃបោះឆ្នោតព្រឹទ្ធសភា មិនខុសច្បាប់ទេ

គ​.​ជ​.​ប​. បញ្ជាក់ថា ការជួបជុំស្នាក់នៅរួមគ្នា មុនថ្ងៃបោះឆ្នោតព្រឹទ្ធសភា មិនខុសច្បាប់ទេ

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១២ បានចេញ​សេចក្ដី​រម្លឹក ស្ដីពីការឃោសនាបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ដល់​គណបក្សនយោបាយ ឬ​បេក្ខជន ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ឲ្យ​បាន​ជ្រាបថា ការជួបជុំស្នាក់នៅរួមគ្នា នៅមុនថ្ងៃបោះឆ្នោត​ព្រឹទ្ធសភា គឺមិនខុសច្បាប់ទេ។

គ្រូពេទ្យ​អាមេរិក​ជួយ​ព្យាបាល​ជំងឺ​បេះដូង​ដល់​កុមារ​ខ្មែរ​នៅ​សៀមរាប

គ្រូពេទ្យ​អាមេរិក​ជួយ​ព្យាបាល​ជំងឺ​បេះដូង​ដល់​កុមារ​ខ្មែរ​នៅ​សៀមរាប

គ្រូពេទ្យ​ចម្រុះ​នៃ​​​ឯកទេស​ផ្នែក​ព្យាបាល​ជំងឺ​បេះដូង​របស់​សហរដ្ឋ​អាមេរិក​មួយ​ក្រុម ដែល​មាន​គ្នា​ចំនួន ១៥​នាក់ កំពុង​បំពេញ​បេសកកម្ម​ជួយ​ព្យាបាល និង​វះកាត់​ជំងឺ​បេះដូង​ឱ្យ​កុមារ​ខ្មែរ​​ឥត​គិត​ថ្លៃ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ មិត្ត​គ្មាន​ព្រំដែន នៅ​ខេត្ត​សៀមរាប។

Julia Gillard, Australian Prime Minister, Flees From Angry Protesters

Julia Gillard, Australian Prime Minister, Flees From Angry Protesters

Australian Prime Minister Julia Gillard stumbled and was caught by a security guard as riot police helped her force a path through a crowd of rowdy protesters following a ceremony to mark Australia’s national day Thursday