ជំងឺ​គ្រុន​ឈាម​សម្លាប់​មនុស្ស​អស់​៣១​នាក់​ហើយ​នៅ​កម្ពុជា

ទំព័រខាងមុខ » សារដ៏ក្ដៅ

ដោយ សុខ សេរី (RFA)

AFP Photo  ពលរដ្ឋ​ពរ​កូន​តម្រង់​ជួរ​នៅ​មុខ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៩ មិថុនា ២០០៧។

AFP Photo ពលរដ្ឋ ពរ កូន តម្រង់ ជួរ នៅ មុខ មន្ទីរ ពេទ្យ គន្ធបុប្ផា ក្នុង ទីក្រុង ភ្នំពេញ កាលពី ថ្ងៃ ១៩ មិថុនា ២០០៧។

រដូវ ​ជំងឺ​គ្រុន​ឈាម​នឹង​ឈាន​ដល់​ទី​បញ្ចប់​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ​ហើយ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​និង​កើត​ជំងឺ​នេះ​បាន​កើន​ទ្បើង​គួរ​ឲ្យ​ព្រួយ​ បារម្ភ។

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៣១​នាក់​ហើយ​មក​ដល់​ពេល​នេះ ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ ហើយ​ទន្ទឹម​នឹង​នេះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​១​ម៉ឺន​នាក់​ទៀត​កំពុង​តែ​កើត​ ជំងឺ​គ្រុន​ឈាម​នេះ​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​គ្រា​ដែល​រដូវ​ជំងឺ​គ្រុន​ឈាម​នឹង​ឈាន​ដល់​ទី​បញ្ចប់​ឬ​ស្បើយ​ទៅ​វិញ​នៅ​ ចុង​ខែ​តុលា​ខាង​មុខ​នេះ។

លោក ង៉ាន់ ចន្ថា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​ សុខាភិបាល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រសួង​សុខាភិបាល​កំពុង​តែ​បន្ត​ការ​តាមដាន​ស្ថានការណ៍​នេះ​ដោយ​យក​ចិត្ត​ ទុក​ដាក់។

លោក ង៉ាន់ ចន្ថា បាន​ឲ្យ​ដឹង​ថា ៖ «អាទិត្យ​ទី​៣៨​ហ្នឹង យើង​មើល មាន​១​ម៉ឺន​៦៧​នាក់ ហើយ​ស្លាប់​៣១ ប៉ុន្តែ​យើង​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០០៨ មាន​៦​ពាន់​ប៉ុន្មាន ខ្ញុំ​អត់​ចាំ​ទេ ប៉ុន្តែ​ស្លាប់​៥០»។

លោក​បាន​បញ្ជាក់​ថា ខេត្ត​ដែល​មាន​ប្រជាពលរដ្ឋ​ស្លាប់​និង​កើត​ជំងឺ​គ្រុន​ឈាម​ច្រើន​ជាង​គេ​នោះ មាន​ដូច​ជា​ទីក្រុង​ភ្នំពេញ ខេត្ត​កំពង់ចាម ខេត្ត​កណ្តាល ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​ខេត្ត​ទាំង​នោះ​មាន​ចំនួន​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន​ជាង​គេ និង​បញ្ហា​អនាម័យ​ដោយសារ​មាន​ការ​ស្តុក​ទឹក​ជា​ជម្រក​សត្វ​មូស។

ថ្នាំ​អាប៊េត​ចំនួន​៩០​តោន​សម្រាប់​សង្គ្រោះ​ជា​បន្ទាន់​ចែក​ជូន​ ប្រជាពលរដ្ឋ​ទូទាំង​២៤​ខេត្ត​ក្រុង​នោះ​កំពុង​តែ​ដំណើរការ​ចែក​ជូន​ ប្រជាពលរដ្ឋ​ក្នុង​ការ​សម្លាប់​ដង្កូវ​ទឹក ក្រោយ​ពី​ថ្នាំ​អាប៊េត​ចំនួន​១២០​តោន​ត្រូវ​បាន​ចែក​ជូន​រួច​ហើយ​ជា​លើក​ ដំបូង​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា យុទ្ធនាការ​នៃ​ការ​យោសនា​អប់រំ​នៅ​តាម​ទូរទស្សន៍​និង​នៅ​តាម​មូលដ្ឋាន​នៅតែ​បន្ត​នៅ​ទ្បើយ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ បាន​ថែ្លង​ថា កន្លែង​រស់​នៅ​របស់​លោក​ស្រី​ពុំ​មាន​ការ​កើត​ជំងឺ​គ្រុន​ឈាម​នោះ​ទេ ដោយសារ​តែ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​មាន​ការ​យល់​ដឹង​អំពី​វិធី​បង្ការ ៖ «ម្ដុំ​ហ្នឹង​ដូច​អត់​មាន​អ្នក​ណា​ជួប​ប្រទះ​គ្រុន​ឈាម​ផង។ និយាយ​ទៅ​បើ​សិន​ជា​គ្រួសារ​ខ្ញុំ​សុទ្ធ​តែ​គេង​ដាក់​មុង»។

សុខ សេរី ៖ មាន​ន័យ​ថា​ចេះ​បង្ការ​ដោយ​ខ្លួន​ឯង? ពលរដ្ឋ ៖ ចាស។ សុខ សេរី ៖ ចុះ​គ្រួសារ​ផ្សេងៗ? ពលរដ្ឋ ៖ គ្រួសារ​នៅ​ជុំវិញ​ហ្នឹង​ក៏​អត់​ជួប​បញ្ហា​ហ្នឹង​ផង។

សុខ សេរី ៖ បាន​យល់​ដឹង​អំពី​ការ​គេ​ឃោសនា​ដើម្បី​អប់រំ​បង្ការ​ជំងឺ​គ្រុន​ឈាម​ហ្នឹង​ទេ? ពលរដ្ឋ ៖ ចាស ដឹង។ សុខ សេរី ៖ មើល​តាម​រយៈ​អ្វី? ពលរដ្ឋ ៖ ទូរទស្សន៍។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៤៥​នាក់​និង​មាន​អ្នក​កើត​ ជំងឺ​នេះ​ចំនួន​៥៧៥០ ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៧​កន្លង​ទៅ ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៣៥២​នាក់ និង​មាន​អ្នក​កើត​ជំងឺ​នេះ​មាន​ចំនួន​ខ្ពស់​រហូត​ដល់​៣៥.៧៨២​នាក់ ភាគ​ច្រើន​ជា​កុមារ៕

Spread The Love, Share Our Article

Related Posts

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. Old Man Aug 29, 2010

    Stupid Holywood star, she should stay in jail forever.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional