នាង​កែវ និសា បាត់បង់​តំណែង​តួឯក​ខ្សែ​វីដេអូ​ប្រចាំ​ទូរទស្សន៍​បាយ័ន​

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សិល្បៈ

ដោយ : ជំនិត
ថ្ងៃទី 10 តុលា 2009
CEN

នាង កែវ និសា

នាង កែវ និសា

N/A: មួយរយៈ​កន្លងមកនេះ​នាង​កែវ និសា ធ្លាប់​ទទួលបាន​នូវ​ការគាំទ្រ​ពី​សំណាក់​ទស្សនិក ជន​យ៉ាងច្រើន ដោយសារ​រូប​សម្ផស្ស​ផង និង ទេពកោសល្យ​សម្តែង​ផង ហើយ​នរណាៗ​ក៏​គេ​គិតថា និសា​ជា​តារា​ដ៏​មាន​ប្រជាប្រិយ ហើយ​នៅ​ក្រមុំ​ទៀត ដឹងអី​ស្រាប់ តែ​ពេល​ថ្មីៗ​នេះ​ផ្ទុះ​ធ្លាយ​រឿង​កែវ និសា ប្តឹង​សុំ​លែងលះ​ស្វាមី ធ្វើឱ្យ​អ្នក​ដែល​ធ្លាប់តែ​គាំទ្រ​នាង​មាន​ការភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា ។​

​ ​ គួរ​រំលឹក​ផងដែរ​ថា សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ្ញ បាន​ប្រកាស​កាល​ពី​ថៃ្ង​ទី​២៦ ខែ​កញ្ញា​ឆ្នាំ ២០០៩ ដោយ​តម្រូវឱ្យ​បញ្ឈប់​ការ​រស់ នៅ​ជា​អ​នីតិ​សង្វាស​រវាង​នាង​កែវ និសា និង​លោក​គាំ វា​រី អាយុ​៤៩​ឆ្នាំ ជា​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ហើយ​នាង​និសា​ត្រូវ​ទទួលបាន​នូវផ្ទះ​វិឡា​មួយ​ខ្នង ដែល​ស្ថិត​នៅក្រោយ​ស្ថានទូត​បារាំង​។​
​ ​ចាប់តាំងពី​មានការ​ប្តឹងផ្តល់ រហូតដល់​មាន​សាលក្រម​រួចមក មិន​គ្រាន់តែ​ក្នុង​ជីវិត​ឯកជន​ទេ សូម្បី​ជីវិត​នៅក្នុង​សិល្បៈ​ក៏​ប្រែប្រួល​ដែរ គឺ​យីអ៊ុន​នាង​កែវ និសា​ដាក់​ធ្លាក់​ស្រុតចុះ​អស់​ប្រជាប្រិយភាព​។​

​ ​លោក ហ៊ុយ វាសនា ដែល​ជា​អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បាន​និយាយ​ប្រាប់​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយ​ថា ការថត​រឿង “​ត្រៀម​ចិត្ត​សម្រាប់​ឈឺ​” ដែល​កំពុង​តែ​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​សព្វថៃ្ងនេះ ពិបាក​ច្រើនណាស់ ដោយសារ​តែ​តួឯក​ស្រី កែវ និសា ធ្វើឱ្យ​ដំណើរការ​ថត​ត្រូវ​យឺតយ៉ាវ អូសបន្លាយ ចំណាយ​ពេល​ជាង​៥​ខែ​ទើប​ថត​ចប់ ម្យ៉ាង​ដោយ​សារ​រដូវភ្លៀង​ផង ដូច្នេះ ត្រូវ​ចំណាយ​ថវិកា​ច្រើន​ជាង​ការគ្រោងទុក គឺ​ជិត​៦​ម៉ឺន​ដុល្លារ ។

​ ​លោក​ហ៊ុយ វាសនា បានបញ្ជាក់​បន្តថា រឿង​ក្រោយ​នេះ​របស់​លោក​មាន​ចំណងជើង​ថា​“​ភូមិ​ខ្ញុំ​ស្រស់​ឆើតឆាយ​” មិន​តម្រូវ​យក​នាង​និសា​ដើរតួ​សម្តែង​ទៀត​ទេ ព្រោះតែ​នាង​មាន​បញ្ហា​ផ្ទាល់ខ្លួន​ច្រើន នាំឱ្យ​ប៉ះពាល់​ពេលវេលា និង​ការចំណាយ​ដូច​មុន​ទៀត ទើប​សម្រេច​ជ្រើសរើស​យក​នាង​សុខ សុមា​វត្តី មក​សម្តែង​ជា​តួឯក​វិញ ។ នាង សុខ សុមា​វត្តី ជា​ពិធី​ការិនី​របស់​ទូរទស្សន៍​បាយ័ន ចំណែក​តួ​ប្រុស​គឺ ឡុង វិរៈ​យុទ្ធ​, រឿង​នេះ​ថត​បាន​ប្រមាណ​ជា​៨០ ភាគរយ​ហើយ ។​

​ ​តាំងពី​មាន​រឿងអាស្រូវ​មក ប្រជាប្រិយភាព​របស់​នា​ង​កែវ និសា បាន​ស្រុតចុះ​យ៉ាងច្រើន ព្រោះ​ពី​មុនៗ មក​ទស្សនិកជន​មិន​បានដឹងថា នាង​កែវ និសា នាង​មានប្តី​រួច​ទៅហើយទេ គេ​ដឹង​ត្រឹម​តែ​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជា មួយ​អ្នកចម្រៀង​សាន ផានិត ប៉ុណ្ណោះ ប៉ុន្តែ​ថ្មីៗ​នេះ​វាំងនន​ដែល​ធ្លាប់តែ​បិទបាំង​ពី​ខ្សែជីវិត​ក្រៅ​សិល្បៈ​ ត្រូវបាន​អតីតៈ ស្វាមី​របស់​នាង​បើកចំហ​ទម្លាយ​នូវ​រឿងរ៉ាវ​យ៉ាង​ហូរហែ​។

​ ​ នាង​កែវ និសា មិន​បាន​បកស្រាយ​យ៉ាងណា​ជូន​ដល់​ទស្សនិកជន ក៏ដូចជា​អ្នកសារព័ត៌មាន​ទេ បើទោះបីជា មាន​ការព្យាយាម​ទូរស័ព្ទ​ទៅ​រក​នាង ដើម្បី​សុំ​ការពន្យល់​ជា​ញឹកញាប់​យ៉ាង ណាក៏ដោយ​៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. chanp Oct 11, 2009

    I believed this is very common for actors and actress. They live their life in the fast lane. Called “you play and you pay”. So move on!!

  2. Tong Oct 20, 2009

    I never know that Nisa was already married. But anyway I am wondering why she and her husband is divorced. I really want know the main reason they are divorced. Whatever happened to her I still support her. And I will always want to see her in the shows again.

    Is it possible to have her number? I want to talk to her directly.

    Thanks!

  3. LIM Nov 9, 2009

    Mr.. kom vary he two children in san jose ca
    . his wife Katherine yav soo happy when she heart
    that story.

  4. LIM Nov 9, 2009

    នាង​កែវ និសា បាត់បង់​តំណែង​តួឯក​ខ្សែ​វីដេអូ​ប្រចាំ​ទូរទស្សន៍​បាយ័ន

  5. sa Nov 28, 2009

    she should be like this coz she did’t love her husband.
    she should have no chance to stay on tv. this is what she did

  6. sa Nov 28, 2009

    she is not the good girl.she make our culther fall down.if she married she should be tell the ture noneed to hide.

  7. chan Dec 8, 2009

    keo ni sa is my girlfriend before.

  8. Thy Dec 23, 2009

    Keo nisa is my girlfriend before too, but she chnged now.

  9. Austin Dec 31, 2009

    Whatever, she is still the angel of mine..!!! I love her, love her and love her…:D

  10. sarahe mojho Jan 23, 2010

    It is unbeleivable to heard that. I praised on her so much, but now everything had chaged. it is regular for movies star almost everything cannot stand for ever.

  11. sok soeurn Jan 23, 2010

    khmer when seen that girl how many comments to be lose some thing or land by ( ar noeung ?)
    you are a joke .

  12. ខ្មែរដល់ក Mar 21, 2010

    អាយខ្លួនទៅអ្នកដឹកនាំទូរទស្សបាយ័នទៅបានធ្វើរតួឯក​ប៉ុន្មានរឿងក៏បាន។

  13. Vuth Apr 11, 2010

    call to her tov if you want to know is: 012 888 222

  14. Hmmmmmmm………….. មិនដឹងជាវាកើតអីវា,បានទៅនៅស្រុកអាគាំងធ្វើខ្ញុំគេយូយូទៅ,មកបង្អាប់ បន្ទាបជាតិសាសខ្លួនឯង.
    អ្នកឯងបានមករស់នៅស្រុកខ្មែរទេ ពេលស្រុកខ្មែរមានសង្គ្រាម?(សួរដូចឆោតទៅចុះ)
    អ្នកឯងដឹងទេថាស្រុកខ្មែរអីឡូវរីកចំរើនដល់ណាហើយ?
    អ្នកឯងគួរតែសិក្សាអោយបានច្រើនជាងនេះអំពីស្រុកកំណើតដែលពួកអ្នកឯងដាក់មេផាយចោលផងទៅ មុននឹងអ្នកឯងនិយាយជេមេដឹកនាំដ៏ល្អរបស់ខែ្មរ,មិនមែនដូចពួកអ្នកឯងជាពួកអ្នករត់ចោលស្រុកទេ។ កុំមើលងាយជាតិសាសខ្លួនឯងពេក,ប្រយត្ន័ ជីដូន ជីតា តាមកាច់បំបាក់ករដល់ស្រុកអាគាំងទៅវើយ។

  15. julie2010 Jun 6, 2010

    bad girl coz she has a very bad mother, gold digger, divorced Nisa’s poor dad and slept around with rich guys when she was young, Nisa just copies from her mom………

  16. Rock Jun 19, 2010

    There is no comment for me , it is her story i think she will choose her way for the future.

  17. Luth Jul 4, 2010

    married with sb for money is that the main problem n ……n second old thing should be take away ……feel bored still the same …No change

  18. K'NAAN Jul 5, 2010

    @Julie2010: Can you prove?

  19. K'NAAN Jul 5, 2010

    @Rock: you are open mind dude.

  20. K'NAAN Jul 5, 2010

    @ស្រលាញ់ខ្មែរ: I have seen this same comment on other page. I wonder that you wrote this comment by your self or ask someone to write down for you then you just copy and past !!!!

  21. Bongbor Jul 8, 2010

    I always hear Khmer actor or actress never want to show they have wife or husband when they work for art, I don’t know why. And interviewer on tv program call her. Ms. she not deny that word and she always want them call Ms. Ms. not Mrs. Should be Mrs. cos she had a husband. Too many matter with them…!!

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional