វែកមុខម្ចាស់ស្នេហ៏របស់លោកព្រហ្មម៉ាញ

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សិល្បៈ

ដោយ ទស្សនាវដ្តី រីករាយ
អាទិត្យ, ១១ តុលា ២០០៩
veticar.com

6666

វាមិនខុសទាស់អ្វីទេ ខណៈដែលបុរស និងនារីចងសម្ព័ន្ធ ស្នេហាជាមួយគ្នា ប៉ុន្តែអ្វីដែលច្បាប់ ត្រូវហាមឃាត់នោះ គឺ ស្នេហាមុខបី ឬស្នេហាដែលជាប់ ឈាមជ័រជាមួយគ្នា។ ចំណែកឯលោក ព្រហ្មម៉ាញ ដែលត្រូវបានគេ ឱ្យរហស្សនាមថា ជាបុរស សំដីក្តៅ បេះដូងត្រជាក់ ឯណោះវិញ ថ្វីបើជារឿយៗ កន្លងមក មានព័ត៌មានជាច្រើន ផ្ទុះឡើងថា លោកមានទំនាក់ទំនង ស្នេហាជាមួយនារី វ័យក្មេងនោះ គេហាក់ពុំបានដឹង ឱ្យប្រាកដថា តើនារីរូបណា ជាម្ចាស់ស្នេហ៍ពិត របស់លោក ព្រហ្មម៉ាញ ឡើយ ។ ក្នុងខែ កក្កដានេះ រីករាយ បានជួបរំដួលមួយទង ដែលគេសង្ស័យថា នាងមានទំនាក់ទំនង ស្នេហាជាមួយលោក ព្រហ្មម៉ាញ នាងបានយល់ព្រម ធ្វើបទសម្ភាស៍ជាមួយ អ្នកព័ត៌មានយើង ដើម្បីជម្រះក្តីមន្ទីលនេះ។

787

ស្ថិតក្នុងគេហដ្ឋាន របស់នាងផ្ទាល់ជាប់លូទឹកស្អុយ ជិតសាលាបឋមសិក្សា ជ័យជំនះ ក្រុងភ្នំពេញ ដែលខាងមុខផ្ទះ ដាក់ស្លាកយីហោ ស្រីអូនអ៊ុតសក់ និងកែសម្ផស្សនេះ និងស្របពេលនាង បង្ហាញមុខចំពោះ រីករាយ ផ្ទាល់ទើប យើងបានដឹងថា នាងមានឈ្មោះ រស់ ស្រីអូន ជាតារាសម្តែងមួយដួង ប្រកបដោយសម្រស់ស្រស់ ឆើតឆាយ និងនិយមស្លៀកពាក់ សិចស៊ីដែលគេមើលទៅ ធ្វើឱ្យមហាជនកើតអារម្មណ៍ ខ្នក់ក្នាញ់ ក៏ព្រោះតែល្វែងដងខ្លួន របស់នាង លេចចេញនូវផ្ទៃសាច់ មិនក្រែង រអែងខ្សែភ្នែកសាធាណៈ ។ ជុំវិញរឿងរ៉ាវដែលជាប់ ពាក់ព័ន្ធជាមួយលោក ព្រហ្ម ម៉ាញ តារាក្មេងខ្ចីមួយដួងនេះ បានបញ្ជាក់ប្រាប់ថា រវាងរូបនាង និងលោក ព្រហ្មម៉ាញ ថ្វីបើមានភាព ស្និទ្ធស្នាលជាមួយគ្នា ដូច្នោះមែន ប៉ុន្តែមិនជាប់ពាក់ព័ន្ធ រឿង ស្នេហាដូចដែលគេថានោះឡើយ ។ ស្រីអូន បញ្ជាក់ថា មូលហេតុដែលនាំឱ្យ គេយល់ច្រឡំបែបនេះ គឺដោយសាតែមួយរយៈនោះ លោក ព្រហ្មម៉ាញ ឧស្សាហ៍ចេញចូល មកផ្ទះនាង និងទៅណាមកណា ជាមួយគ្នាជាញឹកញាប់ ប៉ុន្តែប្រការនេះមិនមែន ដើរលេង សាងស្នេហ៍ស្និទ្ធទេ គឺជាប្រព័ន្ធរួមការងារ ដែលក្នុងនាម ពួកយើងជាសិល្បករដូចគ្នា ។ ស្រីអូន បញ្ជាក់ជាចុងក្រោយទៀតថា ទោះបីជាយ៉ាងណា នាងសូមធ្វើការ បដិសេធទាំងស្រុងថា រូបនាងនៅតែជាបុគ្គល ស្អាតស្អំមិនជាប់ពាក់ព័ន្ធរឿង ស្នេហាជាមួយលោក ព្រហ្មម៉ាញ ទេ គឺរូបនាងបានចាត់ទុក ព្រហ្មម៉ាញ ជាគ្រូបាអាចារ្យជារៀមច្បង ដូចដែលសិល្បករឯទៀត គោរពគាត់ដូច្នេះដែរ ។ ចំណែកឯ លោក ព្រហ្មម៉ាញ វិញ រីករាយ នៅមិនទាន់សុំការបំភ្លឺ ពីបញ្ហានេះនៅឡើយទេ ដោយ ថាលោក ព្រហ្មម៉ាញនៅក្រៅ ប្រទេស ។ ប្រភព័ត៌មានពីអ្នកជិតខាង ដែលសុំមិនឱ្យយើងបញ្ចោញឈ្មោះ បានប្រាប់ឱ្យដឹងថា ពួកគេមិនបានដឹងឱ្យ ប្រាកដថា ស្រីអូន និង ព្រហ្មម៉ាញ មានភាពអាថ៌កំបាំងនឹងគ្នា កម្រិតណាទេ អ្វី ដែលគាត់សម្គាល់ នោះគឺនៅត្រង់ថា ទាំងថ្ងៃទាំងយប់ ជាញឹកញាប់លោក ព្រហ្មម៉ាញ តែងចេញចូលផ្ទះ ស្រីអូន មិនកំណត់ពេលវេលាទេ ហើយមើលទៅហាក់ដូចជា ស្និទ្ធស្នាលខុសពីធម្មតា ។ ប្រភពដដែលបន្តថា អ្នកជិតខាងគ្រប់ៗគ្នាសុទ្ធតែ វិន្និច្ឆ័យថា ព្រហ្មម៉ាញ និងស្រីអូនពិតជាមាន ទំនាក់ទំនងគ្នាផ្លូវស្នេហា ប៉ុន្តែប្រភពនេះមិនបានដឹងច្បាស់ថា ពួកគេទាំងពីរស្គាល់គ្នា ពីពេលណាទេ គឺស្រាប់តែឃើញស្និទ្ធស្នាលនឹងគ្នាតែម្តង។ គួរបញ្ជាក់ផងដែរថា រស់ ស្រីអូន ចូលប្រលូកសិល្បៈ ដំបូងនៅដើមឆ្នាំ២០០៧ និងរហូតមកដល់ពេលនេះនាងសម្តែង ខ្សែភាពយន្តចំនួន៨រឿងព្រមទាំងស្ពតផ្សាយ ពាណិជ្ជកម្មជាច្រើនទៀត។ ស្រីអូនមានស្រុកកំណើតនៅខេត្តកំពង់ចាមក្នុងស្រុក ព្រៃឈ នាងមានបងប្អូនចំនួន៣នាក់ នាងជាកូនច្បង ស្រី២ ប្រុស១នាក់ និងបានបញ្ចប់មធ្យសិក្សានៅស្រុកុកំណើត។ ចំពោះរឿងគូអនាគត វិញនាងគ្រាន់តែបញ្ជាក់ដ៍ខ្លីថានៅមិនទាន់ជាប់ចិត្តជំពាក់ ស្នេហ៍ទៅលើបុរសណាម្នាក់នៅឡើយទេ។

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. Bongbor Jul 7, 2010

    I’t is good having relationship between old man and young lady.

  2. TOWNHOME Jul 10, 2010

    Tis is my personel opinion (joking) Mr. Manh always say that : Ki ng have to take ower Queen and Jack after.

  3. somphorn Jul 13, 2010

    បើតាមយបល់ខ្ញុំ គឺវាមិនសំខាន់អ្វីទេរឿងអាយុនោះ
    សំខាន់ឲតែលោកពូ ព្រហ្ម ម៉ាញ និងដៃគូររបស់គាត់
    ចេះស្រលាញ់គ្នាទៅបានហើយ!!!!!!

  4. Rude Rude Jul 28, 2010

    someone’s opinion are rude, bcause he is not human. Mr Prom Magn did what is his right. u r not the court. u do legal is good. if u can do, y says about other?

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional