ថ្លើមដ៏ធំរបស់ ដួង ហ្សូរីដា
- Tuesday, October 27, 2009, 13:04
- ពត៌មានភាសាខ្មែរ, សិល្បៈ
- 3,272 views
- មានមតិផ្ទាល់ខ្លួនចំនួន 10
ដោយ : ជំនិត
ថ្ងៃទី 27 តុលា 2009
CEN
ភ្នំពេញ: ពិធីការិនី ដួង ហ្សូរីដា បានបង្កើតក្រុមមួយ ដើម្បីដឹកនាំសិល្បករ សិល្បការិនី ទៅសម្តែងសិល្បៈបុរាណ នៅបណ្តាប្រទេសនានានៅទូទាំងពិភពលោក ។ គម្រោងការដ៏ធំ និងដំបូងបំផុតនេះ ជាគោលគំនិតដ៏ប្រសើរមួយរបស់នាង ប៉ុន្តែក្រសួងវប្បធម៌ មិនទាន់បង្ហាញទស្សនៈជុំវិញគំនិតផ្តើមនេះនៅឡើយទេ ហើយក៏មិនដឹងថា មានការត្រួតពិនិត្យជាមុន ឬមានលក្ខខណ្ឌច្បាស់លាស់ ឬក៏តម្រូវឱ្យមានការចូលរួមពីមន្ត្រីជំនាញយ៉ាងណាដែរនោះទេ ។
មជ្ឈដ្ឋានមួយចំនួនបានស្វាគមន៍គំនិតប្រកបដោយមហិច្ឆតានេះ ហើយជំរុយឲ្យស្ថាប័នជំនាញគួរយកចិត្តទុកដាក់ជួយពិនិត្យខ្លឹមសារមុនពេលក្រុមសិល្បករ សិល្បការិនីនោះចេញទៅសម្តែង ។
នាង ដួង ហ្សូរីដា បានប្រាប់អ្នកសារព័ត៌មានថា នាងបានរៀបចំរយៈពេល៣-៤ខែកន្លងមកហើយ ហើយពេលនេះការងារគ្រប់យ៉ាងរៀបចំរួចរាល់ហើយ រង់ចាំតែការទំនាក់ទំនងរបស់ភ្ញៀវ ដើម្បីចេញទៅសម្តែងប៉ុណ្ណោះ ។ ក្នុង ក្រុមការងារនោះមានគ្នាចំនួន១០នាក់ ដោយបែងចែកតួនាទីផ្សេងៗពីគ្នាដូចជា កិច្ចការទំនាក់ទំនងអន្តរជាតិ រៀបចំផែនការ និងហិរញ្ញកិច្ចជាដើម… ក៏ប៉ុន្តែ មានតែនាងម្នាក់ប៉ុណ្ណោះជាអ្នកសិល្បៈ ។
ហ្សូរីដា បានរៀបរាប់ថា កន្លងមកធ្លាប់មានគេចេញទៅសម្តែងជាក្រុមដែរ តែគេសម្តែងចម្រៀង រាំបែបសម័យ និងឈុត ឆាកកំប្លែង មិនមានដូចទៅនឹងគម្រោងរបស់នាងឡើយ ។ នាងបានចាត់ទុកថា កិច្ចការនេះជាជំហានថ្មីមួយរបស់នាង តែ សិល្បករ សិល្បការិនីខ្មែរដែលនឹងត្រូវអញ្ជើញឱ្យចូលរួម សុទ្ធតែក្រុមសិល្បៈប្រកបដោយទេពកោសល្យខ្ពស់ មានជំនាញច្បាស់លាស់ និងមានវិជ្ជាជីវៈត្រឹមត្រូវ ។ នាងបានកត់សម្គាល់ដែរថា ការទទួលគម្រោងក្នុងស្រុកអាចធ្វើទៅបាន លុះត្រាតែកម្មវិធីនោះជាកម្មវិធីថ្នាក់ជាតិ ឬមានទ្រង់ទ្រាយធំ ហើយបើសិនជាកិច្ចការនេះទទួលបានជោគជ័យ នាងនឹងប្រែក្លាយក្រុមនេះទៅជាក្រុមប្រមូលមូលនិធិ ដើម្បីជាប្រយោជន៍ផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយ ទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ។
ហ្សូរីដា ទទួលបានជោគជ័យនៅក្នុងជីវិតសិល្បៈរបស់នាង បន្ទាប់ពីនាងបានផ្លាស់ពីខេត្តបាត់ដំបងមកនៅភ្នំពេញ កាលពីឆ្នាំ១៩៩៣ និងបានចូលបម្រើការជាអ្នកបម្រើលើយន្តហោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០០៤ ។ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈកាលពីឆ្នាំ ២០០៥ បន្ទាប់ពីបានជាប់ជាកញ្ញាឯករបស់ក្រុមហ៊ុនសាប៊ូលុច្ស ។ ក្រៅពីអាជីពជាពិធីការិនី និងជាតារាសម្តែង នាងក៏ជាម្ចាស់ហាងលក់សម្លៀកបំពាក់មួយ ឈ្មោះ “Zo Fashion” ផងដែរ ។
ប្រការសំខាន់នាពេលនេះ គឺភាពសា្ងត់ស្ងៀមរបស់ក្រសួងវប្បធម៌, នាង ដួង ហ្សូរីដា មិនទាន់មានចំឡើយនៅឡើយទេ ៕
About the Author
10 Comments on “ថ្លើមដ៏ធំរបស់ ដួង ហ្សូរីដា”
សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។



នាងមានគំនិតប្រសើរណាស់
Her beauty and idea is very valuable and meaningful for the nation. It mean she tries to pread out the khmer culture throughout the world. That is great! If so, I am very praud of her and completely agree with her. But relavant ministries should cooperate to improve and facilitate this plan. Make sure that she does not use it for her own benifit more than the nation’s.
Everyone is proud to be KHMER!
Why don’t we do anything for our Nation.
គំនិតរបស់នាងគឺល្អណាស់ ហើយវាអាចធ្វើវប្បធម៍ និងសិល្បៈខ្មែរត្រូវបានបរទេសស្គាល់ មហិច្ចតារបស់េនះ បើអនុវត្តបានល្អប្រសើតាមគម្រោងនោះវាមិនចោទជាបញ្ហាអ្វីទេ ប៉ុន្តែរាល់ការឧបសគ្គជានិច្ច ជាពីសេសទាក់ទងនឹងការបែងចែកភាគលាភនេះឯង។
ទោះជាយ៉ាងក៏ខ្ញុំគាំទ្រគំនិតនាងដែរ ប៉ុន្តែមុនសម្រេចចិត្តថាធ្វើត្រូវពិចារណាឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន ទាំងផ្នែកបច្ចេកទេស ទំនាក់ទំនង អ្នកសិល្បៈ …..
អបអរសាទចំពោះគំនិតល្អរបស់ហ្សូរីដា ព្រោះវាធ្វើឲប្រជាជនទូទាំងពិភពលោកបានស្គាល់អំពីវប្បធ៌ដ៏ល្អរបស់ជាតិយើង។
Je souhaite de tout coeur que le reve de Zorida soit réaliser avec un grand succès.De mon opinion
ce ne sont pas seulement que les personnes expérimentés peuvent diriger ou organiger un groupe,mais aussi que les jeunes.Il suffit de la volonté puis conseillé par les gens expérimenté.
Kim de Strasbourg FRANCE
good
her idea is good i hope she will sucess.
http://www.phnompenh2day.com
េនះជាកាប្រេសីរណាស់។ក៏ប៉ុែន្តរត្រូវមានអ្នកជំនាញពិតប្រាកដមកជួយ។
បច្ចុប្បន្នសិល្បះែខ្មរធ្លាក់ចុះយ៉ាងខ្លាំងេដាយសាអ្នកមិនមានជំនាញសិល្បះពិតប្រាកដមានឪកាស់
េច្រីនក្នុងកាផលិតស្នាៃដ។