នារីម្នាក់ស្រវឹងស្រាដើរដួលៗអះអាងថា ចៅស្រីលោកធំ
- Wednesday, October 28, 2009, 12:55
- ពត៌មានភាសាខ្មែរ
- 3,036 views
- មានមតិផ្ទាល់ខ្លួនចំនួន 4
ដោយ : សុពិសិដ្ឋ
ថ្ងៃទី 27 តុលា 2009
CEN
ភ្នំពេញ: នារីម្នាក់ត្រូវបានគេឃើញដើរតាមផ្លូវថ្នល់ម្តុំផ្សារធំថ្មី ដោយដើរដួលៗ ទំនងជាស្រវឹងយ៉ាងខ្លាំង ហើយអះអាងប្រាប់គេឯងថា “ នាងជាចៅស្រីលោកធំ ហើយលោកឧកញ៉ាមួយចំនួន គឺជាអ្នកធ្លាប់ឡើងគ្រែជាមួយនាងទៀតផង ! ” ។
គេប្រទះឃើញនាងដើរហើរបែបអ្នកស្រវឹងនេះ នៅមុខផ្ទះលេខ ១១៨ សង្កាត់ផ្សារថ្មីII ខណ្ឌដូនពេញ ។
សាក្សីនិយាយថា នារីដែលអះអាងថា ជាចៅស្រីលោកធំមិនព្រមនិយាយប្រាប់ឈ្មោះពិតទេ ។ នាងមានអាយុប្រហែល ១៨ ឆ្នាំ ដោយស្លៀកពាក់ខោខ្លីអាវដៃខ្លីពណ៌ស រីឯសក់របស់នាងមានហាយឡាយពណ៌ទង់ដែងទៀតផង ។ នាងមានយួរស្បោងប្លាស្ទីក ៣ ដើរចុះឡើងៗម្តុំផ្សារធំថ្មី តែមិនបានបករឿងអ្នកដទៃឡើយ ។
នារីរូបនេះបាននិយាយប្រាប់មនុស្សជាច្រើនដែលចោមរោមមើលនាងថា នាងជាចៅលោកអ្នកធំ នាងស្នាក់នៅជាប្រចាំនៅសណ្ឋាគារ LE ROYAL និងសណ្ឋាគារហេងឡាយ ។ យប់នេះនាងស្រវឹងស្រាដោយផឹកស្រាសំបកខ្មៅអស់ ២ ដប់ ជាមួយបុរសម្នាក់សក់ក្រញាញ់ ។ ប្រសិនរកគាត់ឃើញនាងនឹងដេកជាមួយគាត់ ។ និយាយរួចនាងដើរទៅបាត់ ហើយគេសង្កេតឃើញប៉ូលិសមូលដ្ឋានដើរតាមនាងឃ្លាំមើលក្រែងមានបញ្ហាអ្វីកើតឡើង ។
ជុំវិញការនិយាយអះអាងរបស់នាង មានមហាជនខ្លះនិយាយថា អាចជាការពិត ឯអ្នកខ្លះអាចនាងនេះនិយាយមិនពិត ….៕
About the Author
4 Comments on “នារីម្នាក់ស្រវឹងស្រាដើរដួលៗអះអាងថា ចៅស្រីលោកធំ”
សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។



hi,,, my opinions is talking No girl in cambodia.
she is really ….
She is broken hearted. Don’t worry …
she drunk…..