ដោយ : ជំនិត
ថ្ងៃទី 2 វិច្ឆិការ 2009
CEN
ភ្នំពេញ: បូនីតា ដាដេណា តារាវ័យចំណាស់បានទៅចូលរួមក្នុងកម្មវិធីហូបចុក និងច្រៀងខារ៉ា អូខេនៅមជ្ឈមណ្ឌលកម្សាន្ត រ៉ុក រួមជាមួយនឹងមិត្តភក្តិស្រីៗ៣-៤នាក់ទៀត កាលពីសប្តាហ៍ទីមួយនៃខែតុលា តែ បែរជាកើតមាននូវទំនាស់ពាក្យ សម្តីរហូតដល់កើតប្រទូសរ៉ាយវាយតប់គ្នា ដោយសារភាគីម្ខាងទៀតដែលជាម្ចាស់កម្មវិធីបានតិះដៀលដាដេណាថា ជា“មនុស្សដើរស៊ីពែគេ” ។
ទស្សនាវដ្តីនៅក្នុងប្រទេសកម្ពុជារាយការណ៍ថា ដំបូងឡើយស្ត្រីម្នាក់ដែលជាម្ចាស់កម្មវិធីដែលគេមិនបញ្ចាញឈ្មោះបានទូរស័ព្ទហៅអ្នកនាង បូនីតា ដាដេណា ឱ្យមកចូលរួមកម្សាន្តជាមួយ ប៉ុន្តែនាងមិនទទួលទូរស័ព្ទ ទើបស្ត្រីរូបនោះទូរស័ព្ទទៅមិត្តភក្តិម្នាក់ផ្សេងទៀតឱ្យហៅជំនួស ហើយនាងដាដេណាក៏យល់ព្រម ។
កម្មវិធីបានប្រព្រឹត្តទៅដ៏សប្បាយរីករាយ ចំណែកនាងដាដេណាក៏បានជជែកគ្នាលេងជាមួយនឹងស្ត្រីម្នាក់ដែលបានចូល រួមក្នុងពិធីនោះដែរ ដោយបានបង្ហាញពីកិច្ចការថតកុនរបស់នាង និងមានបំណងចង់បបួលស្ត្រីរូបនោះទៅចូលរួមថតកុនក្នុងរឿងថ្មីរបស់នាងទៀតផង ។ទំនងជាស្ត្រី ដែលជាម្ចាស់កម្មវិធីឃើញអ្នកទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នា ក៏បោះពាក្យសម្តីបន្តុះបង្អាប់បែបប្រច័ណ្ឌនាងដាដេណាថា បូនីតា ដាដេណាដូចជា “មនុស្សដើរស៊ីពែគេ” ។ ភ្លាមៗនោះសង្គ្រាមពាក្យសម្តីក៏បានចាប់ ផ្តើមឡើង ហើយគេឃើញនាងដាដេណាហាក់ដូចជាក្តៅ ក្រហាយនឹងពាក្យសម្តីនោះខ្លាំងណាស់ ទប់កំហឹងលែងបាន កកើតទៅជារឿងប្រតាយប្រតប់គ្នារហូតដល់មានការ យកដបស្រាគប់គ្នាត្រូវចំដងខ្លួនថែមទៀតផង ។ សង្គ្រាមក្នុងបន្ទប់ខារ៉ាអូខេនេះត្រូវ បានក្រុមសន្តិសុខចូលអន្តរាគមន៍សម្រុះសម្រួលនិងពុំមាននរណាម្នាក់មានរបួសធ្ងន់ ធ្ងរឡើយ ។
បូនីតា ដាដេណា បាននិយាយរំលឹកពីការប្រទូសរ៉ាយនៅក្នុងបន្ទប់ខារ៉ាអូខេនោះប្រាប់ទស្សនាវដ្តីមួយថា រឿងបានកើតកាលពីថៃ្ងទី ៦ ខែតុលា ឆ្នាំ២០០៩ វេលាម៉ោង ប្រហែល៨យប់។ កម្មវិធីនេះតូចតាចទេ តែគេដៀមដាមពាក្យពេចន៍មិនពីរោះស្តាប់ ធ្វើឱ្យនាងខ្ញុំមានកំហឹងខ្លាំងមែនទែន បើកុំតែមានគេឃាត់ ម្ល៉េះនាងខ្ញុំប្រដៅស្ត្រីដែលជាម្ចាស់កម្មវិធី និងជាអ្នកបង្ក ទំនាស់ជាមួយឱ្យបានចាស់ដៃមិនខាន។ នាងនិយាយថា“រហូតមកដល់ពេលនេះ ខ្ញុំមិនគុំគួនអ្វីទេ ព្រោះស្ត្រីម្នាក់ហ្នឹងទេ បើតាមខ្ញុំដឹងគាត់ កើតជំងឺសរសៃប្រសាទ”៕

ហេតុអ្វីបានជាអ្នកតួយ៉ាងដូចជាអ្នកសិល្បៈខ្វះសិលធម៌ចូលចិត្តដៀមដាមគ្នាឯងជាខ្មែរដូចគ្នា?
well noone is perfect.she not good gril u know she……it hard to say
ដួចជាមិនចេះស្រឡាញគ្នាសោះពួកអ្នកទាំងអស់នោះមិនបាននឹកឃើញកាលពីពលរដ្ធខ្មែរដ៏ច្រើនដែលលោកបានជួបប្រទះនៅអំពើប្រល័យពួជសាស្ត្រនៅជំនាន់ពលពតសោះ។ពលរដ្ធនៅឯក្រៅប្រទេសគេស្រឡាញ់គ្នាណាស់ហើយពាក្យមួយមាត់ណាក៏ពួកគេតែងតែនិយាយថាយើងជាខ្មែរដួចគ្នាត្រូវតែស្រឡាញ់គ្នា។យើងមិនត្រូវច្រណែនទិន្ទារវាងគ្នានឹងគ្នាទេ
I have no idea about that….
បើអ្នកសិល្បះធើតែយ៉ាងហ្នឹង!!!!!!!!!!!!វាមិនខុសគ្នាពីក្មេងជក់ម៉ាប៉ុន្មានទេ។ នេះហើយជាមូលហេតុដែល
ធ្វើឲ្យសិល្បះខ្មែរស្រុតចុះ។ យើងជាអ្នកសិល្បះត្រូវអត់ធ្មត់អោយបានច្រើន មិនគួយកអំពើហឹង្សាមកដោះ
ស្រាយបញ្ហានោះទេ។ អាចថយមួយជំហានគួតែថយសិន។
សិល្បះេដីម្បីែតសិល្បះគឺែបប េនះ សង្គម ែខ្មរបច្ចុប្បន្នគឺយ៉ាងដូច េឆ្នះ។
don’t do like this we are khmer together . i don’t like
គាំទ្រគំនិតលោកធុញថប់។សង្គមយើងគឹពិតជាយ៉ាងដូចឆ្នេះ។
យាបណាសតារាkhmer
Greeting from me
i woul like to inform all of khmer lady don’t do that because we a khmer
ដាណេ អូនពិតជាពូកែ SEX មិនចាញ់ពួក អឺរ៉ុបទេ។
ការច្រណែន និងតណ្ហាកើតមានជាច្រើននៅក្នុងសង្គមសិល្បះខ្មែរ៕ រឿងរ៉ាវបែបបនេះ ក៏តារាសម្តែង ដាណេហ៊ានប្រព្រឹត្តដែរ? មិនចេះខ្មាសអៀនបន្តិចសោះ។ សោកស្តាយដែលគាំទ្រ
Not good !
maybe fighting is her favarite and make her happy