ក្មេងប្រុសអាយុ ១៤ឆ្នាំ រំលោភក្មេងស្រីអាយុ ១១ឆ្នាំ
- Thursday, November 5, 2009, 9:57
- ពត៌មានភាសាខ្មែរ
- 116 views
- 1 comment
ដោយ : ចេតនា
ថ្ងៃទី 4 វិច្ឆិការ 2009
CEN
កណ្តាល: ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ បានជំពាក់លុយគេចំនួន ៣.៥០០ រៀល ហើយគ្មានលទ្ធភាពសង បានត្រូវ ក្មេងប្រុសម្ចាស់បំណុលអាយុ ១៤ឆ្នាំ ប្រើល្បិចល្បួងយកទៅរំលោភសេពសន្ថវៈ រហូតបានសម្រេច ។ ហើយនៅថ្ងៃទី៣ វិច្ឆិកា ២០០៩ ក្មេងប្រុសម្ចាស់លុយបានទៅនាំក្មេងស្រីយកទៅរំលោភម្តងទៀត ប៉ុន្តែក្រោយរំលោភរួចរាល់ បែកការណ៍ដឹងដល់គ្រួសារក្មេងរងគ្រោះ ក៏ប្តឹងទៅសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនក្មេងប្រុសរូបនោះបានភ្លាមដែរ ។
ក្មេងប្រុសជាប់ចោទឈ្មោះ វ.ស អាយុ ១៤ឆ្នាំ និងក្មេងស្រីរងគ្រោះឈ្មោះ ស.អ អាយុ ១១ឆ្នាំ ។ ក្មេងទាំងពីររស់នៅផ្ទះក្បែរគ្នាក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមក្មេងស្រីរងគ្រោះនិយាយថា ប្រមាណជាង ១០ថ្ងៃមុន នាងពុំបានចាំថ្ងៃណាច្បាស់ឈ្មោះ វ.ស បានឱ្យលុយនាងខ្ចីចំនួន ៣.៥០០ រៀល ។ បន្ទាប់ពីខ្ចីលុយបានពីរបីថ្ងៃ ឈ្មោះ វ.ស បាន បបួលនាងដើរ លេងក្នុងភូមិ ឆ្លៀតពេលមានឱកាស វ.ស បានចាប់សម្រាតសំពត់នាង រួចឡើងទ្រោបពីលើ ហើយយក ប្រដាប់ភេទគេដាក់ចូលក្នុងប្រដាប់ភេទនាងចូលបានប្រមាណមួយថ្នាំងដៃ ពេលនាងស្រែកថា ឈឺណាស់ វ.ស មិន បញ្ឈប់សកម្មភាពទេ នៅពីលើនាងឱ្យជាប់រហូតប្រដាប់ភេទ វ.ស ទន់ ទើបគេឡើងចេញ ។
ក្មេងស្រីរងគ្រោះឱ្យដឹងបន្តថា ក្រោយពេលប្រព្រឹត្តរួច វ.ស បានប្រាប់នាងថា កុំប្រាប់គេ ហើយចំពោះលុយ ដែលនាងជំពាក់ ៣.៥០០ រៀលនោះមិនយកវិញទេ ។
ប៉ូលិសឱ្យដឹងថា ចំពោះក្មេងប្រុស វ.ស ធ្វើសកម្មភាពរំលោភលើកទី២ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ។ វ.ស បានបបួលក្មេងស្រីថា ទៅដើរលេងជាមួយគ្នា លុះទៅដល់ផ្ទះមួយក្នុងភូមិ ដែលគ្មានមនុស្សនៅ ក្មេងប្រុសរូបនោះ បាននាំកុមារីរងគ្រោះឡើងទៅក្នុងផ្ទះ រួចរំលោភបានសម្រេចម្តងទៀត ។
ប៉ូលិសឱ្យដឹងបន្តថា បើតាមការត្រួតពិនិត្យរបស់គ្រូពេទ្យឃើញថា នៅត្រង់ទ្វារមាសរបស់ក្មេងស្រីរងគ្រោះ មានស្នាមដាច់រងការប៉ះពាល់ដល់សន្ទះព្រហ្មចារី ប៉ុន្តែពុំទទួលរងរបួសអ្វីទេ ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុស វ.ស និយាយថា ការរួមរ័កជាមួយក្មេងស្រីរងគ្រោះ គឺជាលើកដំបូងរបស់គេដែលបានប្រព្រឹត្ត ហើយនៅពុំទាន់ដឹងថាកម្រិតស្រួលប៉ុនណាផងទេ ។
ឆ្លើយនឹងសំណួរសួរថា បើពុំដឹងថាស្រួលដូចម្តេចផង ហេតុអ្វីប្អូនខំប្រព្រឹត្ត? ក្មេងប្រុស វ.ស ឆ្លើយថា គឺគេ ធ្លាប់មើលរឿងត្រង់ស៊ីសនៅហាងកាហ្វេផ្សារស្អាង បណ្តាលឱ្យគេមានចំណង់ចង់រួមរ័ក ក៏ប្រព្រឹត្តអំពើនោះជា មួយក្មេងស្រីរងគ្រោះទៅ… ។
បច្ចុប្បន្នក្មេងប្រុស វ.ស ត្រូវ ប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ ៕
About the Author
One Comment on “ក្មេងប្រុសអាយុ ១៤ឆ្នាំ រំលោភក្មេងស្រីអាយុ ១១ឆ្នាំ”
Trackbacks
សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។
