​ក្មេងប្រុស​អាយុ ១៤​ឆ្នាំ រំលោភ​ក្មេងស្រី​អាយុ ១១​ឆ្នាំ​

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ

ដោយ : ចេតនា​
ថ្ងៃទី 4 វិច្ឆិការ 2009
CEN

កណ្តាល: ក្មេងស្រី​អាយុ ១១​ឆ្នាំ​ម្នាក់ បាន​ជំពាក់​លុយ​គេ​ចំនួន ៣.៥០០ រៀល ហើយ​គ្មាន​លទ្ធភាព​សង បាន​ត្រូវ ក្មេងប្រុស​ម្ចាស់បំណុល​អាយុ ១៤​ឆ្នាំ ប្រើល្បិច​ល្បួង​យក​ទៅ​រំលោភ​សេពសន្ថវៈ រហូត​បាន​សម្រេច ។ ហើយ​នៅ​ថ្ងៃទី​៣ វិច្ឆិកា ២០០៩ ក្មេងប្រុស​ម្ចាស់​លុយ​បាន​ទៅ​នាំ​ក្មេងស្រី​យក​ទៅ​រំលោភ​ម្តងទៀត ប៉ុន្តែ​ក្រោយ​រំលោភ​រួចរាល់ បែកការណ៍​ដឹង​ដល់​គ្រួសារ​ក្មេងរងគ្រោះ ក៏​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ធ្វើ​ការឃាត់ខ្លួន​ក្មេងប្រុស​រូបនោះ​បាន​ភ្លាម​ដែរ ។​

​ ក្មេងប្រុស​ជាប់ចោទ​ឈ្មោះ វ​.​ស អាយុ ១៤​ឆ្នាំ និង​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស​.​អ អាយុ ១១​ឆ្នាំ ។ ក្មេង​ទាំង​ពីរ​រស់នៅផ្ទះ​ក្បែរ​គ្នា​ក្នុង​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល ។
បើ​តាម​ក្មេងស្រី​រងគ្រោះ​និយាយថា ប្រមាណ​ជាង ១០​ថ្ងៃមុន នាង​ពុំ​បាន​ចាំ​ថ្ងៃ​ណា​ច្បាស់​ឈ្មោះ វ​.​ស បាន​ឱ្យ​លុយ​នាង​ខ្ចី​ចំនួន ៣.៥០០ រៀល ។ បន្ទាប់​ពី​ខ្ចីលុយ​បាន​ពីរ​បី​ថ្ងៃ ឈ្មោះ វ​.​ស បាន បបួល​នាង​ដើរ លេង​ក្នុង​ភូមិ ឆ្លៀត​ពេល​មាន​ឱកាស វ​.​ស បាន​ចាប់​សម្រាត​សំពត់​នាង រួច​ឡើង​ទ្រោប​ពីលើ ហើយ​យក ប្រដាប់​ភេទ​គេ​ដាក់ចូល​ក្នុង​ប្រដាប់ភេទ​នាង​ចូល​បាន​ប្រមាណ​មួយ​ថ្នាំងដៃ ពេល​នាង​ស្រែក​ថា ឈឺ​ណាស់ វ​.​ស មិន បញ្ឈប់​សកម្មភាព​ទេ នៅ​ពី​លើ​នាង​ឱ្យ​ជាប់​រហូត​ប្រដាប់ភេទ វ​.​ស ទន់ ទើប​គេ​ឡើង​ចេញ ។​

​ ក្មេងស្រី​រងគ្រោះ​ឱ្យ​ដឹង​បន្តថា ក្រោយពេល​ប្រព្រឹត្ត​រួច វ​.​ស បាន​ប្រាប់​នាង​ថា កុំ​ប្រាប់​គេ ហើយ​ចំពោះ​លុយ ដែល​នាង​ជំពាក់ ៣.៥០០ រៀល​នោះមិន​យក​វិញ​ទេ ។​

​ ប៉ូលិស​ឱ្យដឹងថា ចំពោះ​ក្មេងប្រុស វ​.​ស ធ្វើ​សកម្មភាព​រំលោភ​លើក​ទី​២ គឺ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ ។ វ​.​ស បាន​បបួល​ក្មេងស្រី​ថា ទៅ​ដើរលេង​ជាមួយគ្នា លុះ​ទៅដល់​ផ្ទះ​មួយ​ក្នុងភូមិ ដែល​គ្មាន​មនុស្ស​នៅ ក្មេងប្រុស​រូបនោះ បាន​នាំ​កុមារី​រងគ្រោះ​ឡើងទៅ​ក្នុង​ផ្ទះ រួច​រំលោភ​បាន​សម្រេច​ម្តងទៀត ។​

​ ប៉ូលិស​ឱ្យដឹង​បន្តថា បើ​តាម​ការត្រួតពិនិត្យ​របស់​គ្រូពេទ្យ​ឃើញថា នៅត្រង់​ទ្វារមាស​របស់​ក្មេងស្រី​រងគ្រោះ មាន​ស្នាម​ដាច់​រង​ការប៉ះពាល់​ដល់​សន្ទះ​ព្រហ្ម​ចារី ប៉ុន្តែ​ពុំ​ទទួលរងរ​បួស​អ្វី​ទេ ។​

​ នៅ​ចំពោះមុខ​សមត្ថកិច្ច ក្មេងប្រុស វ​.​ស និយាយថា ការ​រួមរ័ក​ជាមួយ​ក្មេងស្រី​រងគ្រោះ គឺជា​លើក​ដំបូង​របស់​គេ​ដែល​បាន​ប្រព្រឹត្ត ហើយ​នៅ​ពុំ​ទាន់​ដឹង​ថា​កម្រិត​ស្រួល​ប៉ុនណា​ផង​ទេ ។​

​ ឆ្លើយ​នឹង​សំណួរ​សួរថា បើ​ពុំ​ដឹង​ថា​ស្រួល​ដូចម្តេច​ផង ហេតុ​អ្វី​ប្អូន​ខំ​ប្រព្រឹត្ត​? ក្មេងប្រុស វ​.​ស ឆ្លើយថា គឺ​គេ ធ្លាប់​មើល​រឿង​ត្រង់​ស៊ី​ស​នៅ​ហាង​កាហ្វេ​ផ្សារ​ស្អាង បណ្តាល​ឱ្យ​គេ​មាន​ចំណង់​ចង់​រួមរ័ក ក៏​ប្រព្រឹត្ត​អំពើ​នោះ​ជា មួយ​ក្មេងស្រី​រងគ្រោះ​ទៅ​… ។​

​ បច្ចុប្បន្ន​ក្មេងប្រុស វ​.​ស ត្រូវ ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​វិច្ឆិកា​នេះ ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional