ប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ចោរប្លន់ម៉ូតូម្នាក់
- Thursday, November 5, 2009, 9:49
- ពត៌មានភាសាខ្មែរ
- 27 views
- បញ្ចេញមតិផ្ទាល់ខ្លួន
ដោយ : សុពិសិដ្ឋ
ថ្ងៃទី 4 វិច្ឆិការ 2009
CEN
ភ្នំពេញ: សមាជិកចោរប្លន់ម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក ៣ នាក់ ត្រូវប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ ខ្លួនបាន កាលពីរសៀលថ្ងៃទី ២ វិច្ឆិកា កន្លងទៅនេះ នៅផ្ទះជួលភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ បន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូ ១ គ្រឿង កាលពីល្ងាចថ្ងៃទី ១ វិច្ឆិកា នៅម្ដុំមន្ទីរពេទ្យមិត្តភាពខ្មែររុស្ស៊ី ។
ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនល្មើសឈ្មោះ ឃួត ស៊ីថា ភេទប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ព្រមទាំងដកហូតកាំបិតប៉័ង តោ២ ។ ចំណែកជនរងគ្រោះឈ្មោះ សុខ ប៊ុនណា ភេទស្រី អាយុ ៣១ ឆ្នាំ ស្នាក់នៅភូមិតាស្គរ ឃុំសារិ កាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ ម៉ូតូដែលពួកចោរប្លន់យកម៉ាក HONDA C 125-08 ពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ 1B 5675 ។
ប៉ូលិសបន្តថា កាលពីថ្ងៃទី ១ វិច្ឆិកា វេលាម៉ោង ៤ ល្ងាច ស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯង នៅមន្ទីរពេទ្យខ្មែរ-រុស្ស៊ី ។ លុះដល់ខាងត្បូងមន្ទីរពេទ្យ ក៏ឈប់និយាយទូរស័ព្ទ ។ ស្រាប់តែពេលនោះ ជនល្មើសបានដើរទៅដល់ទះកំភ្លៀងជនរងគ្រោះ ១ដៃ ហើយគំរាមឲ្យចាកចេញ បើមិនដូច្នេះទេវានឹងសម្លាប់ដោយបង្ហាញកាំបិត ប៉័ងតោសៀតនៅចង្កេះ រួចឆក់យកកាបូបលុយស្ត្រីរងគ្រោះដណ្តើមម៉ូតូជិះទៅបាត់តែម្តង ។ ឆ្លងតាមពាក្យ បណ្តឹង ប៉ូលិសស្រាវជ្រាវចាប់ជនល្មើសម្នាក់ និងកំពុងចាប់បក្ខពួក ២ នាក់ទៀត ។
ជនជាប់ចោទ ឃុន ស៊ីថា សារភាពថា ខ្លួនបានធ្វើសកម្មភាពប្លន់ម៉ូតូ ២ លើកមានគ្នា ៣ នាក់ ។ លើកទី១ កាលពីថ្ងៃទី ២១ តុលា ២០០៩ វេលាម៉ោង ៩ កន្លះយប់ នៅចំណុចមុខផ្ទះលេខ ៤៦A ផ្លូវ ២៤៦ សង្កាត់ទំនប់ទឹក ពួកគេ ៣ នាក់ ប្លន់យកម៉ូតូ ១ គ្រឿងម៉ាក Step 07 ពណ៌ក្រហមស្លាកលេខភ្នំពេញ 1Q 9075 យកទៅលក់បាន ៥០០ ដុល្លារ ។ លើកទី២ ប្លន់យកម៉ូតូ HONDA C125 ខាងលើលក់បាន ៥០០ ដុល្លារ ។ លុយដែលលក់បានចែកគ្នា ៣ នាក់ ដើរស៊ីចាយ និងប្រើប្រាស់ថ្នាំញៀនផងដែរ ៕
About the Author
សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

