​ព្រះសង្ឃ​មួយ​អង្គ​សុគត ពេល​និមន្ត​បិណ្ឌ​បាត្រ​ដួល​

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ

ដោយ : សុ​ផុន​
ថ្ងៃទី 4 វិច្ឆិការ 2009
CEN

បន្ទាយមានជ័យ​: សាមណេរ​សង្ឃ​ព្រះពុទ្ធ​សាសនា​មួយ​អង្គ បាន​សុគត​ភ្លាមៗ​ក្នុងពេល​និមន្ត​ដើរ​បិណ្ឌ​បាត្រ​កាលពី​ម៉ោង ៧ ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០០៩ កន្លងមក នៅក្បែរ​ផ្ទះ​អ្នកស្រុក​មួយកន្លែង​ខាងជើង​វត្ត​ត្រាច ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង ប៉ោយ​ប៉ែត ឬ​ចំណុច​ទំនប់​ក​៥ ។ ប៉ុន្តែ​រឿង​នេះ​ប្រទាំង​ប្រទើស​គ្នា​ពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំឱ្យ​សង្ឃ ​សុគត ដោយ វត្ត​អះអាងថា បណ្តាល​ពី​ខ្សែភ្លើង​ដែល​ម្ចាស់ផ្ទះ​រាយ​ការពារ​ចោរ​ចូល​បាន​ឆក់ ។ ប៉ុន្តែ​ប៉ូលិស និង​ប៉េអឹម​ថា ពុំទាន់ ច្បាស់លាស់​ពី​មូលហេតុ​ណាមួយ​ទេ ។​

​ ញោមស្រី​ឈ្មោះ សឿង ហៀ​ង អាយុ ៥៧​ឆ្នាំ នៃ​សង្ឃ​រងគ្រោះ ចៅអធិការ​វត្ត​ត្រា​ច​ព្រះនាម ចិន សំអុន និង អាចារ្យវត្ត​នេះ​ស្រង់​ប្រភព​សាមណេរ​ព្រះនាម ម៉ក់ សិទ្ធិ ដែល​និមន្ត​បិណ្ឌ​បាត្រ​ជាមួយ និង​សាក្សី​ខ្លះ​មក​ប្រាប់​នៅ​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ​២០០៩​ថា សាមណេរ​ព្រះនាម រ៉ា ពី​ឌាំ​ង ព្រះជន្ម ១៦ វស្សា បាន​និមន្ត​បិណ្ឌ​បាត្រ​ជាមួយ​ព្រះសង្ឃ​ព្រះនាម ម៉ក់ សិទ្ធិ ។ នៅ​មុន​កើតហេតុ ព្រះអង្គ​បាន​និមន្ត​ខុសពី​គន្លង​ធ្លាប់​និមន្ត​ដូច​សព្វមួយដង ហើយ​ឆ្លងកាត់​ដី​របស់​ម្ចាស់ផ្ទះ ឈ្មោះ សួន ចន្ធូ​រ ភេទ​ស្រី អាយុ ៦០​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង ប៉ោយ​ប៉ែត ។ ពេល​នោះ​ព្រះអង្គ​បាន​ដួល​ចុះ ។ ព្រះសង្ឃ​ព្រះនាម ម៉ក់ សិទ្ធិ បាន​ជួយ​ទាញ​ក៏មាន​អារម្មណ៍​ថា កម្លាំង​ឆក់​ទាញ​ម្យ៉ាង​បាន​ប៉ះ ។ សង្ឃ​នេះ​បាន​ប្រឹង​ទាញ​ស្បង់​ព្រះសង្ឃ​រងគ្រោះ ប៉ុន្តែ ព្រះអង្គ​នោះ​បាន​បែកពពុះមាត់ និង​មាន​ស្នាម​ខ្មៅ​ខ្លោច​នៅ​កជើង​ខាងឆ្វេង ហើយ​ក៏​សុគ​តទៅ ។​

​ ក្រោយ​កើតហេតុ​នេះ វត្ត​បាន​នាំ​សព​សង្ឃ​ក្មេង​ទៅ​កាន់​វត្ត​វិញ ។ ឯ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ប៉េអឹម​ក្រុង​នេះ បាន​ចុះ​ស្រាវជ្រាវ ។ តែ​ប៉ូលិស​បាន​ចូល​ជ្រៅ​ជាង ហើយ​បាន​ឈាន​ដល់​និមន្ត​សង្ឃ​និមន្ត​ជាមួយ និង​កូនប្រុស​នៃ​ម្ចាស់ ផ្ទះ​ដែល​សង្ស័យ​រាយ​ខ្សែភ្លើង​ការពារ​ចោរ​ពេល​យប់​នោះ ទៅ​បំភ្លឺ​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង ។​

​ លោក ស៊ុន សាវុធ អធិការរង​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា​ថា កូនប្រុស​នៃ​ស្ត្រី​ម្ចាស់ផ្ទះ សង្ស័យ​រាយ​ខ្សែភ្លើង​នោះ បដិសេធថា ខ្លួន​ពុំ​បាន​រាយ​ខ្សែភ្លើង​ការពារ​ទ្រព្យសម្បត្តិ និង​ផ្ទះ​នៅ ពេល​យប់ និង​ភ្លេច​សា​នោះទេ ។​

​ ប៉ុន្តែ​សង្ឃ​និមន្ត​ជាមួយ​ប្រាប់​វត្ត​ថា បាន​ឃើញ​បុរស​នោះ​មូរ​ខ្សែភ្លើង យក​ទៅ​ក្រោយ​ពេល​ព្រះសង្ឃ​មួយអង្គ​ឆក់​សុគត ។

​ ទោះយ៉ាងណា លោក ស៊ុន សាវុធ អធិការរង​ប៉ូលិស​ក្រុង​ប៉ោយប៉ែត សំអាង​លើ​សម្រង់​ដីកា​សង្ឃ ម៉ក់ សិទ្ធិ ដដែល​ដែរ​ដែល​ថា សង្ឃ​រងគ្រោះ​ពុំមែន​សុគត​ដោយ​ខ្សែភ្លើង​ឆក់​ទេ ។ ព្រះអង្គ​រងគ្រោះ​នៅពេល​សុគត​បាន​ប្រាប់ថា ព្រះអង្គ​វិលមុខ រួច​ក៏​ដួល​ចុះ និង បែកពពុះមាត់ ហើយ​សុគ​តទៅ ។ ឯ​ស្នាម នៅ​ក​ជើងឆ្វេង​ជា​ស្នាមរបួស​ពេល​ដួល​ទៅ​ប៉ះ​នឹង​បន្ទះ​ស័ង្កសី ។​

​ ឯ​លោក ម៉ែន ភារម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ប្រចាំ​ទិស ក្រុង​ប៉ោយប៉ែត ឱ្យដឹង​ដែរ​ថា សមត្ថកិច្ច ខ្លួន​ពុំ​ទាន់​ស្រាវជ្រាវ​ករណី​នេះ​ឱ្យ​ពិស្តារ​ទេ ។​

​ ពី​វត្ត​ត្រាច បាន​មានប្រតិកម្ម​ខ្លាំង​ពេល​ឮ​ថា សមត្ថកិច្ច​ពុំ​សន្និដ្ឋានថា ករណី​ព្រះសង្ឃ​រងគ្រោះ​នេះ សុគត​មក​ពី​ខ្យល់គរ ឬ​ស្កន់ជាន់​ទៅវិញ ។ វត្ត​មិន​ទាមទារ​ប្តឹងផ្តល់​រឿង​នេះ​ទេ តែ​សុំ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ការពិត​ដើម្បី​បាន​យុត្តិធម៌ និង​ព្រលឹង​ស្ងប់​សម្រាប់​សង្ឃ​រងគ្រោះ ។​

​ ក៏​មាន​ការចោទប្រកាន់​បន្ថែម​ដែរ​ថា ទីតាំង​សង្ស័យ​រាយ​ខ្សែភ្លើង បង្កប់​ការពារ​ចោរ​ចូល​នោះ គេ​ឃើញ​កណ្តុរ កង្កែប​ឆក់​ងាប់ ។​

​ ប៉ូលិស​នៅ​ពេល​បន្ទាប់មក និយាយថា ខ្លួន​នឹង​ស្រាវជ្រាវ​រឿងនេះ ឱ្យ​ច្បាស់លាស់​ជាង​នេះ ពុំមែន​ប្រើ​លទ្ធផល​ដំបូង​នេះ​ក្នុង​សេចក្តីសន្និដ្ឋាន​សម្រេចរ​បស់​ខ្លួន​ ទេ ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional