ថ្ងៃទី ១១ វិច្ឆិកា ២០០៩
កោះសន្តិភាព
ការរៀបចំតាម ប្រពៃណីខ្មែរបុរាណ មានរយៈពេល ៣ថ្ងៃ
រាជធានីភ្នំពេញ៖ អាពាហ៍ពិពាហ៍ រវាងតារាចំរៀង សាពូន មីដាដា និងកញ្ញា សឿ សុធារ៉ា តារាភាពយន្ត ដ៏មានប្រជាប្រិយភាព នឹងប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០០៩ ដែលពិធី អាពាហ៍ពិពាហ៍នេះ រៀបចំតាម ប្រពៃណី បុរាណខ្មែរ សុទ្ធសាធ ។
អាពាហ៍ពិពាហ៍ រវាងតារាចំរៀង និងតារាភាពយន្ត ទាំងពីររូបនេះ គ្រោងរៀបចំ ម្តងរួចមកហើយ នៅថ្ងៃទី៩ កញ្ញា ២០០៩ ប៉ុន្តែត្រូវអាក់ខានទៅវិញ ដោយសាមីខ្លួន ទាំងសងខាង បាននិយាយថា ពេលវេលានោះជា រដូវវស្សា មានភ្លៀង ធ្លាក់ច្រើន និងប៉ះពាល់ដល់ ប្រពៃណីទំនៀម ទំលាប់ខ្មែរ ។ ពាក់ព័ន្ធដល់ព័ត៌មាន ដែលលេចឮថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នករៀបចំ និងចាត់ចែង ពិធីមង្គលការនោះ លោក សាពូន មីដាដា បាននិយាយថា មិនដូចអ្វីដែលគេ បានដឹងមុនដូច្នេះទេ គឺអាពាហ៍ពិពាហ៍នោះ រៀបចំដោយការ ឯកភាពគ្នារវាង ក្រុមគ្រួសារសាមីខ្លួន ទាំងសងខាង ។ ប៉ុន្តែក្រុមគ្រួសាររបស់លោក ក៏ទទួលបានការផ្តល់ យោបល់ពីព្រឹទ្ធាចារ្យ និងមន្ត្រីក្រសួងវប្បធម៌ដែរថា អាពាហ៍ពិពាហ៍ នេះ គួរតែរៀបចំ តាមទំនៀមទំលាប់ ប្រពៃណី វប្បធម៌ខ្មែរ ពីបុរាណ ព្រោះគូស្រករទាំងពីរនេះ សុទ្ធសឹងជាអ្នកសិល្បៈ ដែលមានប្រជាប្រិយភាព និងមានការអញ្ជើញភ្ញៀវ ជាតិ និងអន្តរជាតិ ចូលរួមផងដែរ ។ ដូច្នេះបើរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីខ្មែរ បុរាណនោះ គឺមានរយៈពេល ៣ថ្ងៃ ដែលថ្ងៃទី១ ហៅថាថ្ងៃចូលរោង មានពិធីក្រុងពាលី សូត្រមន្ត ពិធីជុំពាលី និងជាវខាន់ស្លា រួមទាំងពិធីបុកល័ក្តផងដែរ។ ចំណែកថ្ងៃទី២ គឺជាថ្ងៃកំណត់ ដែលមានពិធីហែជំនូន និង ពិសាស្លាសែនដូនតា ពិធីកាត់សក់ និងផ្ទឹម ចងដៃ រួមទាំងពិធីពាក់ចិញ្ចៀន សំរាប់កូនកំលោះ កូនក្រមុំ ។ ឯថ្ងៃទី៣ គឺថ្ងៃបង្ហើយ ដែលភ្ញៀវកិត្តិយសទាំងអស់ ចូលរួមអបអរសាទរ និងពិសាភោជនាហារ តាមទីកន្លែង កំណត់របស់អ្នកដើម ការ ។
មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មួយរូបនិយាយថា មានការផ្តល់យោបល់ ឱ្យក្រុមគ្រួសារ សាពូន មីដាដា និង សឿ សុធារ៉ា រៀបចំអាពាហ៍ពិពាហ៍ តាមទំនៀមទំលាប់ និងប្រពៃពីខ្មែ របុរាណមែន ព្រោះថា អ្នកទាំងពីរជាអ្នកសិល្បៈ ដែលមានឈ្មោះល្បី ដូច្នេះអ្នកដែលចូលរួម ប្រាកដជាច្រើន និងមានទាំងភ្ញៀវ ជាតិនិងអន្តរជាតិ ។ អ៊ីចឹង ដើម្បីឱ្យមនុស្ស ជំនាន់ក្រោយ និងភ្ញៀវអន្តរជាតិ បានស្គាល់ និងដឹងអំពីប្រវត្តិ និងពិធីរៀបអាពាហ៍ពិពាហ៍ តាមរបៀបបុរាណ យ៉ាង ណានោះ ក្រុមគ្រួសារទាំងសងខាង គួរតែរៀបចំពិធី មង្គលការនោះ ទៅតាមប្រពៃណី ខ្មែរបុរាណ ។ ប៉ុន្តែនោះគ្រាន់តែជាការ ផ្តល់យោបល់ប៉ុណ្ណោះ ព្រោះមិនមែនជាការ កំណត់របស់ក្រសួងវប្បធម៌ ឬមន្ត្រីវប្បធម៌ណាម្នាក់នោះទេ ។ ចង់ និយាយថា ប្រសិនបើគ្រួសារ ទាំងសងខាងមានលទ្ធភាព គួរតែរៀបចំអ៊ីចឹងទៅ ព្រោះថា ការរៀបចំពិធីមង្គលកា រ៣ថ្ងៃ តាមប្រពៃណី បុរាណខ្មែរយើងនោះ គឺត្រូវចំណាយប្រាក់ ច្រើនគួរសមដែរ ។
ទោះជាយ៉ាងណាក៏ដោយ លោកសាពូន មីដាដា បានប្រាប់ថា ពិធីមង្គលការរបស់លោក គឺប្រព្រឹត្តទៅ រយៈពេល ៣ថ្ងៃ និងរៀបចំឱ្យត្រូវនឹងទំនៀមទំលាប់ ប្រពៃណីខ្មែរបុរាណ តាមការផ្តល់យោបល់ របស់មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងមានការថតទុក ធ្វើជារបៀបឯកសារផងដែរ ។ ចំណែកភ្ញៀវដែល នឹងត្រូវចូលរួម ពិសាភោជនាហារ នៅថ្ងៃទី១៣ វិច្ឆិកា នោះ គឺមានប្រមាណ ៧០០នាក់ ហើយពិធីនោះ នឹងរៀបចំនៅ ណាហ្គាវើល ។

ខ្ញំុបានដឹងថា មង្គលអាពាហ៍ពិពាហ៍ រវាងតារាចំរៀង សាពូន មីដាដា និងកញ្ញា សឿ សុធារ៉ា ត្រូវលើកពេល ដោយត្រូវរៀបចំទៅតាមទំនៀមទំលាប់ ប្រពៃណី វប្បធម៌ខ្មែរ ពីបុរាណ ែតយើងមើល រូបថតកូនកំលោះវិញេឃើញមានសក់វែង និងទុកពុកមាត់ ៕ តាមធម្មតាកូនកំលោះខ្មែរយើងមិនមាន លក្ខណះដូចនេះលើយ ៕ តើអ្វីទៅជាលក្ខណះប្រពៃណី វប្បធម៌ខ្មែរ ពីបុរាណ នោះ? តើលោកអ្នកយល់ដូចម្តេចដែរ?
I think so SAMIN. why he look not so good on his wedding day???
SAMIN He said is Right . you Say Sapoun mydada . About Soeur Sotheara Why you Don’t too .
They Want Go for ( BORAN ) Look Her ( SORK CHHES PLUENG ) Khmer culture Not hire like that .
I like BORAN Too . Please Boths family and another take care everithink for BORAN Don’t be Haft
and Haft . If they want Sapoun Mydada and Soeur Sotheara The Best For Khmer Culture or BORAN they Must be do is The Right Show up for khmer peoples look and Do like them . U. S. A.
One More Time i Say If They Don’t Do is Right . BORAN say ( Khmer dach kben Chen dach kom
poy min khoss te roeur trei lok kok trei leak mean Nei tha sa may plech BORAN . BORAN
minches sab sone te neak sa may te del tver oy BORAN sab sone . ban chea knhom niteay pee
pros knhom sro lanh khmer teang ors del chea khmer ang kor doch Knea . thank you ! .
Why dada do not cut his hair. It’s not good looking. No want suggest you?
Sapoun midada not good looking face , if he didn’t cut his hair .
I don’t like Cambodian guy long hair like Sapoun midada. it is not good looking.
Sapoun midada morl tov ar krok nas. why didn’t cut his hair?
What is your nationality Sapoun midada ? I never head khmer name like that and Cambodian groom cut his hair , I think you are muslim more than khmer.
Heheh Samin is right..!!! I could not belive that Sotheara a cutie girl would marry Sapoon te..!! Unblivable… kvas ey bros ma kom nor dael laor jeang ah ta pes neng…!!!