កែវ សូរិយា ស្រៀវ​ស្រើប​ពេល​ពស់​លូន​កាត់​ប្រឡោះ​ភ្លៅ​

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សិល្បៈ

ដោយ : ជំនិត
ថ្ងៃទី 27 មករា 2010
CEN

តារា​សម្តែង ​កែវ សូរិយា

តារា សម្តែង កែវ សូរិយា

ភ្នំពេញ: ​ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០០៩​កន្លងទៅនេះ តារា​សម្តែង​កែវ សូរិយា បានធ្វើឱ្យ​កក្រើក​ស្រទាប់​ទស្សនិកជន​ម្តង​រួចមកហើយ ខណៈ ដែល​មាន​លោកជំទាវ អនាមិក​ម្នាក់​បាន​បំ​ផ្ទុះឡើង​នូវ​រឿងរ៉ាវ​អាស្រូវ​ដោយ​ចោទប្រកាន់ថា នាង​កែវ សូរិយា បាន​យកប្តី​គេ និង​បាន​គំរាមថា នឹង​បង្ហាញ​ខ្សែ​វីដេអូ​ស្តីពី​ការ​រួមរ័ករវាង​នាង​ជាមួយនឹង​ប្តី​គេ​នោះ ថែមទៀត​ផង ។​ ថ្មីៗ​នេះ​ កែវ សូរិយា ហ៊ាន​លែងខ្លួន​ទទេ នៅសល់​តែ​អាវទ្រនាប់​តូច​មួយ បញ្ចេ​ញ​សាច់​គល់​សុដន់ និង​ក្បាលពោះ​សខ្ចី​ថតរូប​ជាមួយនឹង​សត្វ​ពស់ថ្លាន់​មួយ​ក្បាល ។ នាង​អះអាង​ពី​ស្ទីល​សិច​ស៊ីដ៏​កាច​សាហាវ​នេះ​ថា ជា​ចំណង់​ចំណូល​ចិត្ត​ពី​ធម្មជាតិ តែ​ពស់ថ្លាន់​បាន​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ស្រៀវ​ស្រើប​ខ្លាំងណាស់ នៅពេល​វា​លូន​កាត់​ប្រឡោះ​ភ្លៅ ។​

​នាង​ កែវ សូរិយា បាន​ផ្តល់​កិច្ចសម្ភាសន៍ ដោយឡែក​ដល់​ទស្សនា​វ​ដ្តី​ក្នុងស្រុក​មួយ​ដោយ​អំនួត​ថា ភាព​សិច​ស៊ី​នៃ​រូបរាងកាយ​របស់​នាង គឺជា​អំណោយផលពី​ធម្មជាតិ​ពិតៗ​ឥត​កែច្នៃ​ទេ ម្យ៉ាងទៀត គឺជា​ការព្យាយាម​ថែរក្សា​សម្ផស្ស​ដោយ​ផ្ទាល់​របស់​នា​ង ។​

តារា​សម្តែង​ កែវ សូរិយា

តារា សម្តែង កែវ សូរិយា

​ទោះជា​យ៉ាងនេះ​ក្តី​នាង​ កែវ សូរិយា បាន​បញ្ជាក់​ឱ្យ​ទស្សនា​វ​ដ្តី​ដឹងថា “​ កាល​ពី​នាង​ខ្ញុំ​នៅ​ក្មេង នាង​ខ្ញុំ​ខ្មាស​អៀន​ច្រើន​ណាស់ សូម្បី​តែស្លៀកពាក់​តែ​ពាក់កណ្តាល​ភ្លៅ​ក៏​មិន​ហ៊ាន​ផង លុះ​មក​ដល់​វ័យ ១៨​ឆ្នាំ មិត្តភក្តិចេះ​តែ​រិះគន់ ក៏​រៀន​ធ្វើ​តាម​គេ​តាម​ឯងដែរ​ទៅ ។​ ពេល​ក្លាយខ្លួន​ជា​តារា​សម្តែង ហើយ​ក្រោយ​ពេល​ថត​សម្តែង​ម្តងៗ គេ​សរសើរ​គ្រប់​គ្នា​ថា នាង​ខ្ញុំ​មាន​រូបរាងស្អាត​ណាស់ សាច់​ក៏​សខ្ចី​គួរឱ្យ​ស្រឡាញ់​ថែមទៀត​ផង ។ ព្រោះតែ​ការសរសើរ​នោះ​ហើយ ទើប​ជំរុញ​ចិត្ត​នាង​ខ្ញុំ​ឱ្យ​កាន់តែ​ហ៊ាន​ស្លៀកពាក់​សិច​ស៊ី​ច្រើនជាង​មុន តែ​នាង​ខ្ញុំ​យល់​ថា បច្ចុប្បន្ន​នេះ​មាន​តារា​ល្បីៗ​វ័យក្មេង​ជាច្រើន ក៏​មាន​ភាព​សិច​ស៊ី​ច្រើន​លើស​ខ្ញុំ​ផង ហើយ​បើ​និយាយ​ពី​សិល្បៈ​បរទេស​វិញ លើស​ពួក​សិល្បៈខ្មែរ​យើង​ច្រើនណាស់ ​” ។​

​ឆ្លើយតប​ទៅនឹង​សំណួរ​ដែលថា តារា​ថ្មី​បើ​ចង់​ល្បី​ត្រូវតែ​ហ៊ាន​សម្តែង​ឱ្យ​សិច​ស៊ី​លើសគេ នាង​ កែវ សូរិយា ឆ្លើយតប​ថា និយាយ​អ៊ីចឹង​ក៏បាន ព្រោះនាង​ទើបតែ​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ ដូច្នេះ​ត្រូវតែ​ហ៊ាន​ធ្វើ​នូវ​អ្វី​ឱ្យ​ថ្មី ហើយ​ប្លែក ទើប​មាន​ការចាប់អារម្មណ៍​ និងទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន ​។ សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​អ្វីៗ​ដែល ជា​សម្រស់​របស់​នាង​ខ្ញុំ ពិត​ជា​រូប​សម្ផស្ស បានមក​ពី​ធម្មជាតិ ឥត​កែ​សម្ផស្ស​ទេ ដូច្នេះ​រឿង​អ្វី​នាង​ខ្ញុំ​ត្រូវ​ខ្លាច ហើយ​ខ្ញុំ​ក៏ មិន​ភ័យខ្លាច​ថា អត់​មាន​អ្នកណា​ស្រឡាញ់ ដែរ ។​

​មាន​ការកត់សម្គាល់ថា នា​ពេល​កន្លងមកនេះ​នៅ​លើ​ទំព័រ​ទស្សនា​វ​ដ្តី មួយចំនួន​បាន​បង្ហាញ​ពី​រូបភាព​ដ៏​សិច​ស៊ី របស់​នាង​កែវ សូរិយា ដែល​រូបភាព​ខ្លះ បាន​បង្ហាញ​ពី​ភាព​ស្រើបស្រាល​ហួស​ពី​ចរិត​សិល្បៈ​នៃ​ការថតរូប ដូច​ជា​រូបភាព​មួយ​ដែល​នាង​កែវ​សូរិយា បាន​ថត​ដោយ​លែងខ្លួន​ទទេ​នៅសល់តែ អាវទ្រនាប់​តូច​មួយ​បញ្ចេញ​សាច់​ក្បាល ពោះ​ទាំងស្រុង និង​ច្របាច់​ឱ្យ​គល់​សុដន់ ទាំង​គូ​ខ្ពស់​ឡើងសាច់​សក្បុស ដែល​មើល ទៅ​រូបភាព​ដ៏​ស្រើបស្រាល​នោះ​ពិបាក​ឱ្យ​បុរសៗ​អត់ធ្មត់​បាន​ណាស់ ។​

តារា​សម្តែង​ កែវ សូរិយា

តារា សម្តែង កែវ សូរិយា

​ជាធម្មតា​ស្ករ​នៅក្នុង​កែវ នៅ​មាន​ស្រមោច​រោម ចុះ​ទម្រាំ​ស្ករ​ដែល​កំពប់ ពិតជា​មាន​ការរំខាន​លើស​ពី​សត្វ​ស្រមោច​ទៅទៀត ។ នាង​កែវ សូរិយា ក៏​បាន​លាតត្រដាង​ពី​បញ្ហា​ម្ចាស់​បេះដូង ដែរ​ថា “​ប្រាប់​ត្រង់​ទៅ​ចុះ​ស្រី​ស្អាត​វ័យ ២៣​ឆ្នាំ​ដូច​នាង​មិន​អត់​ទេ​អ្នក​តាម​ញ៉ែ ឯ​នាង​ក៏​មាន​បេះដូង​ស្រឡាញ់​បុរសៗ វិញ​ដែរ គ្រាន់​តែ​ពេល​នេះ​កំពុង​សម្លឹង​រកមើល តែ​មិនទាន់​សម្រេច​ចិត្ត​ថា តើ​បុរស​មួយ​ណា​ដែល​អាច​ធ្វើជា​ម្ចាស់​បេះដូង​នៅឡើយ ។ នាង​ខ្ញុំ​ជឿថា បុរស​ដែល​ស្រឡាញ់​ខ្ញុំ​ជា​គូ​អនាគត គេ​នឹង​យល់ចិត្ត​ខ្ញុំ និង​មាន​ចំណង់​ចំណូលចិត្ត ដូច​ខ្ញុំ បើ​មិន​អ៊ីចឹង​ធ្វើ​ម៉េច​ជា​គូ​នឹង​គ្នា​កើត ។ ទោះបីជា​នាង​ខ្ញុំ​និយម​នូវ​ភាព​សិច​ស៊ី​ក៏ពិតមែន តែ​ពេល​មាន​បុណ្យទាន ឬ​ពិធីមង្គលការ ក៏​នាង​ខ្ញុំ​មិន​ភ្លេច ចោល​សម្លៀក​បំពាក់​បែប​ប្រពៃណី​បុរាណ​ខ្មែរ​យើង​ដែរ ។ នាង​កែវ សូរិយា បាន​ប្រាប់​ពី​ចំណុច​ពិសេស​របស់​បុរស​ដែល​អាច​ជា​ដៃគូ​ជីវិត​របស់​នាង​ថា “​បុរស​ជា​គូ​អនាគត​ខ្ញុំ​ត្រូវតែ​សមរម្យ រួសរាយ​រាក់ទាក់ វ័យ​ចំណាស់​បន្តិច តែ​ទាន់សម័យ ប៉ុន្តែ​បើ​ពូកែ​ប្រច័ណ្ឌ ដាច់ខាត​មិន​មាន​សំណាង​ឡើយ​” ។​

​តារា​សម្តែង​កែវ សូរិយា បាន​ប្រាប់ថា “​ សព្វថៃ្ងនេះ មាន​បុរសៗ​ជាច្រើន​ណាស់​បាន​អញ្ជើញនាង​ទៅ​ញាំ​បាយ ដើរលេង រហូតដល់​មាន​បុរស​ខ្លះ​ហ៊ាន​ប្រើ​ពាក្យ​មិន​គប្បី​ថា “​សុំ​គេង​ជាមួយ​! យក​ថ្លៃ​ប៉ុន្មាន​? ” ក៏មាន​ដែរ ធ្វើឱ្យ​នាង​ខ្ញុំ​មាន​កំហឹង​ស្ទើរ​ស្រក់​ទឹកភ្នែក ។ រឿង​ដែល​ធ្វើឱ្យ​នាង​ កែវ សូរិយា ជក់ចិត្ត​មួយទៀត​ គឺ​នាង​និយាយថា​ នាង​ចូលចិត្ត​ពស់ថ្លាន់​នោះ​ណាស់ ពេល​នាង​ខ្ញុំ​ឱប​ប្រឡែង​ជាមួយ​វា វា​នៅ​ស្ងៀម ។ ពេល​វា​លូន​កាត់​គល់​ក លើ​ដើមទ្រូង និង​ប្រឡោះ​ភ្លៅ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ស្រៀវ​ស្រើប​ខ្លាំងណាស់​”៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. Chheam Khmer Jan 28, 2010

    NEAK SO SEXY NO GOOD OK YOU DON’T DO LIKE DAT ANY MORM ORT SAAT SOS …… KNOM MIN SO SRER NEAK TE OK

  2. sok soeurn Jan 28, 2010

    she is not a khmer she did that ( borng vok khmer ory vong veng kom plich ) what kind of khmer
    skin ? her KONE HEENH make some people call to eat food or eat …. or die by kone heenh .

    believ me some people don’t be crasy by that . you remember history khmer .

  3. ដារា Jan 28, 2010

    “ពេល​វា​លូន​កាត់​គល់​ក លើ​ដើមទ្រូង និង​ប្រឡោះ​ភ្លៅ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ស្រៀវ​ស្រើប​ខ្លាំងណាស់​” បើបានបងវាលកាត់វិញ ធានាថាអូនយាមានអារម្មណ៏ស្រៀវស្រើបលើសនេះបួនដប់ដងទៀតឯណោះ …

  4. ដារាវុធ Jan 28, 2010

    ចង់ទាញយករូបអូនយាទុកមើលលេង… បងប្អូនណាស្គាល់តំណណាដែលអាចទាញបានជួយប្រាប់គ្នាផល…

  5. sopeat Jan 28, 2010

    i don’t know how to say about this. i almost do not believe that she can do like this.but i just give some advises,, please don’t forget traditional and khmer culture . please refer to read kind of khmer book that relevent to our culture. if every khmer girl become a sexy like her, the society in khmer will be full of conflict between guy and guy and full of jealousy. so the economic in cambodia will be decreas immediately. as i am a student in abroad i would like to please all of you, please becareful about this.

  6. Moon Jan 28, 2010

     it 2010 , it a new generation life but is not mean the Khmer lady have to promote her self by those bloody picture as she did ,if she is a movie star or singer , he should promote her self by her  skill , not  showing her picture  as a sex worker ,

  7. khmerlove Jan 28, 2010

    That is the source of Adultery, rape, divorcing. Of course she had right to do this to do that, but she is destroying her personality by her ownself. There will be consequencts of this sexy lifestyle. Every man shall not desire outlook! for it will be rotten once soon. But what is remain stability is faithfulness with one wife, and reputation! Thanks.

  8. Som Piphal Jan 29, 2010

    Hahahaha – you guys like it, don’t you?

  9. bodha Jan 29, 2010

    អូយ លោកម្ចាស់ថ្លើមថ្លៃបេះដូងប្រមាត់សួតអើយ បើពស់វាលើបែបនេះជាមួយស្រីស្ងាតហើយ ហើយបើមិនបាត់យ៉ាងម៉េចទៅលោកអើយ។ I absolutely like it too much… hahahaha

  10. bdn Jan 29, 2010

    All most crazy for Khmer Stars now, become EUROPEAN. No value for Khmer stars.
    Some sexy some got accident from behind of lover with other woman husband, for me never support all of them.

  11. sok panha Jan 30, 2010

    ´sresIrnagEdlekItmkmanrUbsm,tþil¥BIFmµCatiedayKµakarEkrERb b:uEnþminmann½yfanagnigGac eRCIserIsbursd¾l¥Edlnagcg;)anenaHeTeRBaHbursEdll¥nigmanTsSn³cMeBaHGtþcritnigPaBéføfñÚr rbs;nag rYmTaMgPaBesIcsIuEdlRKan;EteFVIeGaybursenaHmantNðacMeBaHrUbnagEtb:ueNÑH.
    ´sUbR)ab;eTAcuHfa! nagBitCaKµantMélEdlsaksmnwgGacmanvasna[bursl¥eRCIserIs)aneT.

  12. Jack Jan 31, 2010

    I’m very proud of who she is. To be Khmer you can be sexy or anything. To be Khmer you can be black, white, sexy, gay, Muslim, Christian, Hindu, or anything! I’m very please and open mind about anyone that really want to be Khmer. Khmer is rule! From Jack in New York

  13. Phanna Feb 12, 2010

    Soriya ! you cannot do that…if you are Khmer
    I think, you are crazy with your beautiful. You show snake.. it mean you want sex with snake.

  14. Phanna Feb 12, 2010

    I never heard Cambodian do crazy like Soriya. very very sexy sexy. very bad girl.

  15. Phanna Feb 12, 2010

    Why do that? no good for Khmer people.

  16. Phan Feb 12, 2010

    Why do that?
    no good for khmer people to see.

  17. bros May 17, 2010

    Why.??
    ban jea SOMDACH HUNSEARN merl ot khernh jing ..ber nov tear tver berb nis jing ..khoch neary khmer pseang teat os hery bat.!!

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional