កម្ពុជា​តវ៉ា​ចំពោះ​ផែនទី​របស់​ Google

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សារដ៏ក្ដៅ, សេដ្ឋកិច្ច & នយោបាយ

ដោយ លី ម៉េងហួរ
អត្ថបទ RFI
ថ្ងៃទី 05/02/2010

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​ការ​តវ៉ា​ទៅ​កាន់​ក្រុមហ៊ុន វេបសាយ Google ចំពោះ​ការ​បង្ហាញ​ផែនទី តាម​ប្រព័ន្ធ​អ៊ីនថឺណេត (Google Earth)។ ជា​ផែនទី ដែល បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ជិត​ពាក់​កណ្តាល ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។ កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ Google ដក​ផែនទី ដែល​ខុស ដ៏​ធ្ងន់​​ធ្ងរ​នោះ ចេញ​ពី​វេបសាយ​របស់​ខ្លួន។

ផែនទី​របស់ Google ដែល​រដ្ឋាភិបាល​កម្ពុជា​តវ៉ា​ថា​គូស​ខុស​ កាត់ដីខ្មែរ​ទៅ​ឲ្យ​ថៃ

ផែនទី របស់ Google ដែល រដ្ឋាភិបាល កម្ពុជា តវ៉ា ថា គូស ខុស កាត់ដីខ្មែរ ទៅ ឲ្យ ថៃ

ជា​ការ​តវ៉ា ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។​ នៅ​ថ្ងៃ ៥​កុម្ភៈ​នេះ លិខិត​ភ្ជាប់​ដោយ​ផែន​ទី​ឧបសម្ព័ន្ធ ១ សម័យ​បារាំង-សៀម ឬ​ហៅថា ផែនទី ដងរែក ត្រូវ​បាន​ផ្ញើ​ទៅកាន់ ក្រុម ហ៊ុន​វេបសាយ Google នៅ​អាមេរិក និង​នៅ​ប្រទេស​សឹង្ហបូរី។

ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​គូស​បញ្ជាក់​ថា ផែនទី​របស់ Google ដែល​បាន​ផ្សព្វ​ផ្សាយ​រួច​ហើយ តាម​ទំព័រ​អ៊ីនថឺណេត បង្ហាញ​ថា ខ្សែ​ព្រំដែន រវាង​កម្ពុជា និង​ថៃ នៅ​​ត្រង់​តំបន់​​ប្រាសាទ​ព្រះវិហារ គឺ​ត្រូវ​បាន​កំណត់ ខុស​នឹង​ការ​ពិត​ជាក់ស្តែង​ទាំង​ស្រុង។

google_earth_200

រដ្ឋាភិបាល បាន​លើក​ឡើង​ថា Google បាន​បញ្ចូល និង​ផ្សព្វ​ផ្សាយ​​នូវ​គំនូស​ពណ៌​លឿង ដែល​ជា​ព្រំដែន​អន្តរជាតិ រវាង​កម្ពុជា និង​ថៃ នៅ​ត្រង់​តំបន់​ប្រាសាទ​ព្រះវិហារ គឺ បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ជិត​ពាក់​កណ្តាល​ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ។ ការ​កំណត់​​របស់ Google ធ្វើ​ឲ្យ​មានការ​យល់​ខុស និង​នាំ​ឲ្យ​មាន​ការ​ភ័ន​ច្រឡំ​យ៉ាង​ធ្ងន់ធ្ងរ។ ដូច្នេះហើយ បាន​ជា​រដ្ឋាភិបាល​កម្ពុជា ទាមទារ​ឲ្យ Google ដកផែន​ទីនោះ​ចេញ ហើយ ដាក់​ជំនួស​មក​វិញ ដោយ​ផែនទី​ឧបសម្ព័ន្ធ ១ ដែល​ជា​ផែនទី ទទួល​ស្គាល់​ជា​អន្តរជាតិ។

រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​កាន់ Google លើ​បញ្ហា​ប្រាសាទ​​​​ព្រះវិហារថា តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង ឡាអេ កាលពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ ១៩៦២ បាន​​​ប្រើប្រាស់​ផែនទី​ឧបសម្ព័ន្ធ ១ ( ផែនទី​ដងរែក ) ដើម្បី​ឈាន​ទៅ​រក​សេចក្តី​សម្រេច ដោយ​ដាក់​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា។ ផែនទី​ឧបសម្ព័ន្ធ ១​នេះ ក៏​ត្រូវ​បាន​ព្រម​ទទួល​យក​ដោយ​ថៃ នៅ​ក្នុង​ឆ្នាំ ១៩០៨ យោងតាម​អនុ​សញ្ញា បារាំង-សៀម នៅ​ឆ្នាំ ១៩០៤៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. SWA WATPHNOM Feb 6, 2010

    VIETNAM SHOULD TAKE BACK THE BORDER STAKE FROM CAMBODIA LAND.

  2. sakuriya Feb 6, 2010

    យូរហើយមិនតវ៉ាទេ,ដល់មានរឿងទាក់ទងនិងព្រំដែនខាងកើតបានតវ៉ា។

  3. sakuriya Feb 6, 2010

    តវ៉ាឲ្យដូរចេញក៏ល្អដែរ ព្រោះញ៉ុមឃើញថាវាដូចជាខុសដែរ…..

  4. jongret khmao Feb 6, 2010

    Thailand, Thais Gov’t had asked Google to cheat for them and drew the fake map…Khmer should blow up Google HQ to teach them a lesson!!

  5. ធានី Feb 6, 2010

    ប្តឹងតវ៉ាឪ្យលឿន​ដេីម្បីកុំឪ្យសៀម​វាបានចិត្ត

  6. វីរៈបុត្រ Feb 6, 2010

    ធ្វើយ៉ាងណាឪ្យឈ្នះសៀម​ញ៉ុមគាំទ្រពេញទំហឹង។
    ពួកសៀមលួចទឹកដីរបស់យើង។

  7. វីរៈបុត្រ Feb 6, 2010

    ធ្វើយ៉ាងណាឪ្យឈ្នះសៀម​ញ៉ុមគាំទ្រពេញទំហឹង។
    ពួកសៀមលួចទឹកដីរបស់យើង។
    ផែន​ទីនេះមិនត្រឹមត្រូវទេ​ខុសពីប្រវត្តិសាស្រ្តទាំងស្រុង។​​សូមមិត្តអ្នកអានមេត្តាពិចារណាផងបាទ!

  8. ចាន់ Feb 6, 2010

    Googleមិនត្រូវដួច្នេះទេ!

  9. YI SARU Feb 6, 2010

    Sure, the Google should take out that websit. I support our government. He is doing in the rihgt deciscion. Long Live the Kingdom of Cambodia. Long Live Prime Minister of Cambodia

  10. សុខ​​សឿន Feb 7, 2010

    ខ្ញុំគ្រាន់តែធេ្វីការបពេ្ចាញមតិខ្លះៗប៉ុណេ្ណាះដេីម្បីជួយសែ្វងរកការពិតចំពេាះប្រវត្ដិសាស្រ្ដខែ្មរបេីយេីង

    ពិចារណារឿងផែនទីវាមានការខុសទៅហេីយចុះបេីរឿងអ្នកសរសេរប្រវត្ដិសាស្រ្ដខែ្មរក៏មានខុសខ្លះ
    ខ្ញុំមិនដែលជឿរថាត្រូវទាំងអស់នេាះទេ។សូមក្មួយៗរៀនពីក្បួនសរសេរនេាះផ្ទៀងជាមួយរូបចម្លាក់ទាំងឡាយតេីដូចគ្នានឹងសរសេរនេាះទេ​។ពេលនេះអ្នកចេះដឹងគួរតែយល់អំពីរឿងខុសនេាះហេីយដែល
    ត្រូវស្រាវជ្រាវរកការត្រឹមត្រូវពិតប្រាដក​
    ប្រវត្ដិសាស្រ្ដទំនាយជាតិយេីងបូរាណសរសេររឿងទុកនៅ

    លេីរូបភាពចម្លាក់នេាះឯង។អ្នកចេះដឹងសូមជួយប្រាប់ខ្ញុំផងពាក្យថា
    បរាបែ្រថាយ៉ាងណាហេីយជ័យបែ្រថាយ៉ាងណាដែរ។

  11. ស៊ិន​សុវណ្ណ Feb 8, 2010

    Google.ត្រូវដូរជាដាច់ខាតនូវផែនទីខុសខាងលើនេះ​ !!!! គេមិនមាត់កុំធ្វើអី ស្រេចតែចិត្តពេក !!

  12. រត្តនា Feb 28, 2010

    Please check our border and update with Goople earth

  13. យ៉ា​ប់ចិត្ត Feb 28, 2010

    ខ្ញុំឆ្អល់ដែរGoogleមុនដាក់បង្ហោះផែនទីនោះមានបានសូរឬពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលកម្ពុជា
    និងតុលាការយុត្តិធម៌ងន្តរជាតិឬក៏អត់ទេ?បើអត់ទេហេតុអីក៏ថ្លើមដុះមមីសហ៊ានយកផែនទីខុសមក
    ដាក់លើវិបសាយទៅកើត។
    ខ្ញុំគាំទ្រការតវ៉ារបស់រដ្ឋាភិបាលកម្ពុជាទាំងស្រង់និងសូមឲ្យgoogleមេតាដូផែនទីដែលខុសមកដាក់ផែនទីដែលត្រឹមត្រូវអោយបានឆាប់បំផុតកំអោយខ្ញុំយ៉ាប់ចិត្តពេក។

  14. vic008 Mar 2, 2010

    karbþwgtva: ykTwkdImkvij vaCakarRtwmRtÚvNas; sUmrdæaPi)alénRbeTskm<úCa BüayameFIVy:agNaedIm,I TamTarmkvijnUvTwkdIEdl)an)at;bg; tamEdlGaceFIVeTA)an . ehIykMueqøóteBlRbeTskMBugEtmanvibitþ naMKñaKitEtplRbeyaCn_rbs;xøÜnkwbekg eRbIGMeBIrBukrlYy ebItaMgnamCamnusS nwg sBa¢atiCaExµr cUrEkERb\riyabfd¾efakTabenHecj ehIynaMKñaxitxMGPivDÆn_ RbeTseyIg[dUcsm½ymhanKr .
    lµmdl;eBlRtÚvbBa©b;CMelaHrvagExµrnwgExµrehIy

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional