ឃាត់​យុវជន​កំហូច​ម្នាក់​រំលោភ​កេ្មង​ស្រី​អាយុ ១៣​ឆ្នាំសម្រេចបាន ២​ ដង

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ

ដោយ : សុ​ពិសិដ្ឋ​
ថ្ងៃទី 8 កុម្ភៈ 2010
CEN

ជនល្មើស​ឈ្មោះ ថន រ៉ា

ជនល្មើស ឈ្មោះ ថន រ៉ា

ភ្នំពេញ: វេលា​ម៉ោង ៤ និង ៣០ នាទី រសៀល​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ដីឡូត៍​ការដ្ឋាន​សំណង់​មួយ ​ស្ថិតនៅ​ក្រុម​៨ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ ប៉ូលិស​ឃាត់​យុវជន​ម្នាក់​លួងលោម​កុមារី​អាយុ ១៣​ឆ្នាំ រំលោភ​សេព​សន្ថ​វៈ​បានសម្រេច ២ ​ដង ។​

​ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ថន រ៉ា ហៅកុត អាយុ ២៤ ឆ្នាំ មុខរបរ​កម្មករសំណង់​ ស្នាក់នៅ​បណ្តោះអាសន្ន ​នៅ​ការដ្ឋាន​ខាងលើ មានស្រុកកំណើត​នៅ​ភូមិ​សេរី​សុខ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ។​

​ ​កុមារី​រងគ្រោះ ប​.​វ​.​ន អាយុ​ ១៣ ​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​ជាមួយ​ឪពុក​ម្តាយ​ នៅ​ក្បែរ​ការដ្ឋាន​សំណង់​ខាងលើ ។ ឪពុក​ ប៉ែន វ៉ាន់ឌី អាយុ ៥៥​ឆ្នាំ ម្តាយ​ឈ្មោះ​ គ្រឹង វណ្ណៈ អាយុ ៥២​ឆ្នាំ មុខរបរ​លក់​លត​ឆា មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រាំ​ង​ក្រាំង ឃុំ​ជាលា ស្រុក​បាធាយ ខេត្ត​កំពង់ចាម ។​

ក្មេងស្រីរងគ្រោះអាយុ ១៣ ឆ្នាំ

ក្មេងស្រីរងគ្រោះអាយុ ១៣ ឆ្នាំ

​ ​ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​កុមារី​រងគ្រោះ​បាន​វិល​ត្រឡប់​មកពី​មើល​បង​ធ្វើ​ជាងសំណង់ ហើយ​ត្រឡប់​ទៅផ្ទះ​ក៏​ជួប​ជនល្មើស​កំពុង​អង្គុយលេង​មុខផ្ទះ ។ ដោយសារ​ជនល្មើស​ធ្លាប់​មក​លេង​ញឹកញាប់​ ពួកគេ​ក៏​ឡើង​លើ​ផ្ទះ​ជជែក​គ្នា​លេង ។ ឃើញ​ឱកាស​ស្ងាត់​ល្អ ឪពុក​ម្តាយ​កុមារី​ទៅ​លក់​លតឆា​បាត់ ជនល្មើស​ក៏​លួងលោម​កុមារី​រងគ្រោះ​ថា ​ទិញ​ទូរស័ព្ទឲ្យ ហើយ​សម្រាត​ខោ​ចាប់រំលោភ​សេព​សន្ថវៈ​បានសម្រេច ២ ​ដង ។ នៅពេល​នោះ​ម្តាយ​កុមារី​រងគ្រោះ​ទៅដល់​ផ្ទះ​ឃើញ​ជនល្មើស​កំពុង​លើក​ខោ​ឡើង ​មាន​ការសង្ស័យ​ក៏​សួរ​កូនស្រី​ដឹង​ថា ​វា​ចាប់រំលោភ ២ ​ដង ហើយ​មាន​ឈាម​ហូរ​តាម​ប្រដាប់​ភេទ ក៏ហៅ​កូនចាប់​ជនល្មើស​ប្រគល់ឲ្យ​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ​ចាត់ការ​ទៅតាម​ច្បាប់ ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. សុខ​​សឿន Feb 8, 2010

    ខ្ញុំយល់ឃេីញថាការចាប់រំលេាភគឺជារឿងខុសច្បាប់ប្រទេសណាក៏អនុវត្ដដូចគ្នា
    ខ្ញុំឆ្ងល់ថាកុមារនេាះមានអាយុ១៣ឆ្នាំមិនមែនកេ្មងឯណាហេតុអ្វីមិនយល់ពីល្បិច
    លួងលេាមនៅពេលបព្ចាប់វគ្គទីមួយហេតុអ្វីមិនរត់ទៅប្ដឹងបូលិសហេតុអ្វីេឡីងទៅ
    លេីផ្ទះែតពីនាក់នេះជារឿងមួយកេ្មងស្រីៗត្រូវតែបំបាត់ការប្ដូរខ្លួនដេីម្បីចង់បានរបស់
    ដែលជាល្បិចឆរបោករបស់បុរសលេ្មាភកាមតេីតុលាការឲ្យខុសតែខាងប្រុសម្នាក់ឬយ៉ាងណា?

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional