ជម្ងឺ​រាករូស​រាតត្បាត​នៅ​ស្រុក​សំរោង​ទង​និង​ស្រុក​ប​សេដ្ឋ

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សារដ៏ក្ដៅ, សុខភាព

(ប្រុសកោះ)
ថ្ងៃ ច័ន្ទ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១០
កោះសន្តិភាព

អ្នកជំងឺដែលត្រូវយកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត (រូប កោះសន្តិភាព)

អ្នកជំងឺដែលត្រូវយកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត (រូប កោះសន្តិភាព)

ខេត្ដកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ក៏​មានមនុស្ស​៣​នាក់​ដែរ​បាន​ស្លាប់ និង​ជា​ច្រើន​នាក់ទៀត​កំពុង​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ ដោយសារ​តែ​កើត​ជំងឺ​រាករូស ហើយ​មានការយឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ក្រុម​គ្រួសារ​អ្នកជំងឺ​ដែល​កំពុង​ដឹក​ប្ដី ដឹក​ប្រពន្ធ និង​កូនចៅ​ចូល​មក​សំរាក​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ស្ពឺ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​អាយុជីវិត​នោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០១០​ថា ជំងឺ​រាករូស​ដែល​កំពុងកើត​មាននៅ​ក្នុង​ឃុំ​ញ្ន​យ ឃុំ​ក្រាំង​អំពិល ក្នុងស្រុក​សំរោង​ទង និង​ស្រុក​ប​សេដ្ឋ​នោះ​គឺ​មានភាព​សាហាវ​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ពីព្រោះតែ​ក្នុង​រយៈពេល​ជាង​២​ថ្ងៃ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ កុម្ភៈ ឆ្នាំ​២០១០ មាន​មនុស្ស​ស្លាប់​៣​នាក់​ទៅ​ហើយ ហើយ​នៅមាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​កំពុង​ត្រូវ​ជំងឺនេះ​រាតត្បាត និង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​បំផុត ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក​វេជ្ជ បណ្ឌិត ម៉ី​ញ វុ​ទ្ធី ដែល​ទទួល​បន្ទុក​ការពារ​ជំងឺរាតត្បាត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ដកំពង់ស្ពឺ បាន​ប្រាប់​កោះសន្ដិភាព​ដែរ​ថា ជំងឺឆ្លង​ដែលកំពុង​រាតត្បាត​នៅ​ក្នុងស្រុក​សំរោង​ទង និងស្រុក​ប​សេដ្ឋ​នោះ គឺជា​ជំងឺ​រាករូស ពុំ​មែន​ជាជំងឺ​អាសន្នរោគ​ដែល​មាន​លក្ខណៈ​ប្រ​មូ​ផ្ដុំ​ជាទ្រង់ទ្រាយ​ធំ​នោះ​ឡើយ ។ ការ​ថ្លោះធ្លោយធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ស្លាប់​អស់​ភ្លាម​ៗចំនួន​៣​នាក់​នោះ គឺ​បណ្ដាល​មក​ពី​ការ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ លោក​វេជ្ជបណ្ឌិតបាន​ប្រាប់​បន្ដទៀត​ថា រដូវ​នេះ​ឈាន​ចូល​ដល់​រដូវក្ដៅ ហើយ​ធាតុអាកាស​ក៏​បាន​ប្រែប្រួល​ជា​ញឹកញាប់ម្ដង​ត្រជាក់ ម្ដង​ក្ដៅ ហើយ​ជាមួយ​គ្នានឹង​ធាតុអាកាស​បែប​នេះ ប្រជាពលរដ្ឋ​យើងបាន​ហូប​ទឹក​មិន​ស្អាត​ថែម​ទៀត ទើប​ធ្វើ​ឱ្យមានការ​រាករូស​ខ្លាំង ជា​ពិសេស​ពេល​ធ្វើបុណ្យដារលាន​ដែល​មិន​បាន​ប្រើប្រាស់​ទឹក​ដាំ​ពុះ​នោះ​តែ​ម្ដង ដែល​ម្នាក់​ៗ​ត្រូវ​ទទួល​រង​នូវជំងឺ​រាករូស​គ្រប់​ៗ​គ្នា ។

ចំណែក​លោក​វេជ្ជបណ្ឌិត សាយ សា​វី អនុ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដកំពង់ស្ពឺ មានប្រសាសន៍​ថា ការ​ស្លាប់​បាត់បង់​ជីវិត​របស់ ប្រជាពលរដ្ឋ​៣​នាក់​នោះ គឺ​ដោយសារ​តែ​ក្រុមគ្រួសារ​អ្នក​រង​គ្រោះ​មិន​បាន​បញ្ជូន​អ្នកជំងឺមក​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ។ លោក បាន​បញ្ជាក់​ទៀត​ថា ជំងឺ​រាករូស​ដែល​កំពុងកើត​មាននៅ​ក្នុង​ឃុំ​ញ្ន​យ ឃុំ​ក្រាំង​អំពិល នៃស្រុក​សំរោង​ទង និង​ស្រុក​ប​សេដ្ឋ​នោះ គឺ បណ្ដាល​មក​ពី​អ្នក​រង​គ្រោះ​ពិសា​ទឹក​ឆៅពិសាទឹក​ដែល​មិន​ស្អាត ទើប​ធ្វើ​ឱ្យ​មាន​ជំងឺ​បែបនេះ​កើតឡើង ហើយ​ជំងឺ​នេះ​បើ​យើង​មិន ប្រញាប់​រួសរាន់​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឱ្យបាន​ទាន់​ពេលវេលា​នោះ​ទេ គឺ​វា​អាច​ប្រែក្លាយជា​ជំងឺ​អាសន្នរោគ​ហើយ ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional