​បាក់​ច្រាំង​ទន្លេ​នៅ​ស្ពាន​ទី​៧ ផ្លូវជាតិ​លេខ 6A

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ

ដោយ : សុ​ពិសិដ្ឋ​
ថ្ងៃទី 8 កុម្ភៈ 2010
CEN

ច្រាំងទន្លេ ដែល​បាក់​មាន​ប្រវែង​ជាង ១០០ ម៉ែត្រ

ច្រាំងទន្លេ ដែល បាក់ មាន ប្រវែង ជាង ១០០ ម៉ែត្រ

ភ្នំពេញ: ច្រាំងទន្លេ បាន​បាក់​ជា​បន្តបន្ទាប់​ កាលពី​រសៀល​ថ្ងៃ​សៅរ៍ រហូត​ដល់​ថ្ងៃ​អាទិត្យ​នេះ អស់​ប្រវែង​ប្រមាណ​ជាង ១០០ ម៉ែត្រ​គុណ​នឹង ៣០ ម៉ែត្រ បាន​បណ្តាល​ឲ្យ​ផ្ទះថ្ម ២ ខ្នង និង​ផ្ទះ​ឈើ ១ ខ្នង បាក់​ចូល​ក្នុង​ច្រាំងទន្លេ ប៉ុន្តែ​ពុំ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។​

ច្រាំងទន្លេ ដែល​បាក់​មាន​ប្រវែង​ជាង ១០០ ម៉ែត្រ​

ច្រាំងទន្លេ ដែល បាក់ មាន ប្រវែង ជាង ១០០ ម៉ែត្រ

ហេតុការណ៍​ខាងលើ​នេះ បាន​កើត​ឡើង​តាំងពី​ម៉ោង ២ រសៀល​ថ្ងៃ​ទី ៦ កុម្ភៈ​ មក​ម្ល៉េះ នៅ​ចំណុច​ស្ពាន​ទី៧ ផ្លូវជាតិ​លេខ6A មាត់​ទន្លេ​មេគង្គ ស្ថិតក្នុង​ភូមិ​បាក់​ខែង​លើ ឃុំ​បាក់​ខែ​ង ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។​

ម៉ាស៊ីន​បូម​ខ្សាច់ នៅតែ​បន្ត​បូម

ម៉ាស៊ីន បូម ខ្សាច់ នៅតែ បន្ត បូម

ប្រជាពលរដ្ឋ​ដែល​រង​ការបាក់​ច្រាំងទន្លេ បាន​និយាយ​ឲ្យដឹងថា កាលពី​រសៀល​ថ្ងៃ​សៅរ៍ គឺ​ច្រាំង​បាក់​ចូល​ទន្លេ​ប្រហែល ២០ ម៉ែត្រ​គុណ​នឹង ៣០ ម៉ែត្រ ហើយ​បាក់ស្រុត​ផ្ទះថ្ម ១ ខ្នង​ចូល​ក្នុងទន្លេ ។ ការបាក់​ច្រាំងទន្លេ​បាន​បន្ត​រហូត​ដល់​រសៀល​ថ្ងៃ អាទិត្យ​ ទី៧ កុម្ភៈ​នេះ​បន្តទៀត បាន​ធ្វើឲ្យ​ច្រាំង​ទន្លេបាក់​រហូត​ជាង ១០០ ម៉ែត្រ​គុណ​នឹង ៣០ ម៉ែត្រ ហើយ​បាក់​ផ្ទះថ្ម ១ ខ្នង និង​ផ្ទះ​ឈើ ១ ខ្នង​ទៀត​ចូល​ទន្លេ ។ ផ្ទះ ១ ចំនួន​ទៀត​កំពុង​ប្រឈម​នឹង​ការបាក់​ស្រុត​ចូល​ទន្លេ ។​

​ប្រភពដ​ដែលបាន​បង្ហើប​ឲ្យដឹងថា មូលហេតុ​បាក់​ច្រាំងទន្លេ គឺ​បណ្តាលមកពី​ក្រុមហ៊ុន​បូម​ខ្សាច់​របស់​ឧកញ៉ា លី យុង​ផាត់ ។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ កំពុង​បូម​ខ្សាច់​ពេញទំហឹង ហើយ​បើក​សាឡង់បុក​ច្រាំង ដើម្បី​ដឹក​ខ្សាច់​ឡើកគោក ដែល​ធ្វើឲ្យ​ញ័​រ​រំជួយបាក់​ច្រាំង​ទន្លេ ។ ពួកគាត់​នឹង​ធ្វើ​ពាក្យបណ្តឹង​រឿងនេះ ទៅ​រាជរដ្ឋាភិបាល​ឲ្យជួយ​ធ្វើ​អន្តរាគមន៍ ។​

ជុំវិញ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ក្រុមហ៊ុន​លី យុង​ផាត់ បាន​ឡើយ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional