ការឈឺក្រោយពេលមិនដល់កំពូល

ទំព័រខាងមុខ » ជិវិត

សរសេរដោយ ភ្នំពេញដេលីញូវ
ពុធ, 03 មិនា 2010

តាមការសិក្សា បង្ហាញថា ក្រោយពីការ រួមភេទ បើស្ត្រីពុំឈានដល់ ចំណុចកំពូល​​ទេ​ នោះនឹងនាំឱ្យកើត អាការមួយចំនួន នៅត្រង់ថ្ងាសក្រោម ។ ចលនានេះ វាកើតឡើង ប្រហាក់ប្រហែល នឹងបុរសដែលមាន ការកម្រើកផ្លូវភេទ ហើយពុំបាន រួម ភេទ ឬ ធ្វើការសម្រេច តម្រេកតណ្ហា ដោយខ្លួនឯងនោះ ជាដើម ។ អាការបែបនេះ វាបានកើតឡើង ចំពោះស្ត្រី ដូចគ្នា ។

ក្រុមគ្រូពេទ្យជំនាញ បាននិយាយថា ការរួមភេទដែលពុំបាន តាមសេចក្តីសមបំណង តែងកើតអាការបែបនេះចំពោះ ស្ត្រី និង បុរសស្ទើរគ្រប់រូប ។ វាកើតឡើងនៅពេលស្ត្រី ឬ បុរសកើតអារម្មណ៍ផ្លូវភេទ ហើយឈាមបានធ្វើចលនារត់ទៅ កាន់ ត្រង់អវយវភេទ បន្ទាប់មកបានបង្កឱ្យត្រង់ចំណែកនេះមានអារម្មណ៍រំជើបរំជួល តាមរំញោចពីការប៉ះទង្គិច ដើម្បីរង់ ចាំទទួលការកម្រើកផ្លូវភេទ​រហូតមុនឈានដល់ចំណុចកំពូល ។

“វាពុំបានទទួលការរំដោះឈាមដែលកកស្ទះនៅទីនោះមួយរយៈពេល ដូច្នេះវាទើបជាមូលហេតុបង្កឱ្យមានអារម្មណ៍ ឈឺចាប់ត្រង់ថ្ងាសដែលចលនានេះ វាបានកើតឡើងចំពោះទាំងស្ត្រី និង បុរស” ។ វេជ្ជបណ្ឌិត រ៉ែនឌី ឃីមែន សាស្ត្រាចារ្យ ប្រចាំនៅមហាវិទ្យាល័យផ្នែកភេទមនុស្សវិទ្យា “បារ៉ុក” ក្នុងទីក្រុងញ្ញូវយ៉កអធិប្បាយប្រាប់ “ចំណុចនេះទោះបីវាបានធ្វើឱ្យ មានអារម្មណ៍មិនស្រួលខ្លួន ប៉ុន្តែវាក៏ពុំមែនរឿងខុសផ្នែកសុខភាព ហើយវាក៏មិនមែនធ្វើឱ្យប្រព័ន្ធរាងកាយប៉ះទង្គិចអ្វីដែរ” ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional