សារាយ ស​ក្ខ​ណា យីអ៊ុន​ឡើង​ស្រប​ពេល​ លេចលឺ​ព័ត៌មាន ​មិនល្អ​ពី​អូស្ដ្រាលី

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ, សិល្បៈ

សារាយ ស​ក្ខ​ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង (សា​រ៉ា​យ)

សារាយ ស ក្ខ ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង (សា រ៉ា យ)

(សា​ម៉​ន)
ថ្ងៃ សុក្រ ទី ៥ ខែ មិនា ឆ្នាំ ២០១០
Koh Santepheap Daily

រាជធានី​ភ្នំពេញ ៖ ដើមឆ្នាំ​២០១០​នេះ តារា​សំដែង​ សារាយ ស​ក្ខ​ណា ហាក់​មាន​យី អ៊ុ​ន​គ្រាន់បើ ខណៈ​ពេល​ស្ថានីយទូរទស្សន៍ និង​អង្គការ​មួយ​ចំនួន​អញ្ជើញ​នាង​ចូលរួមសំដែង​ក្នុង​ខ្សែ​វី​ដេ​អូ​ជា​បន្ដបន្ទាប់ និង​មានគំរោង​ចេញ​ទៅ​សំដែង​នៅ​ក្រៅប្រទេស​ផងដែរ​។ ទន្ទឹម​នេះ​នាង​កំពុង​តែ​ប្រឈម​ទៅនឹង​ការ​លេចឮ​ព័ត៌មាន​ថា មាន​ទំនាក់ទំនងស្នេហា​ជាមួយ​កំលោះ​វាយ​ស្គរ​ម្នាក់​នៅប្រទេស​អូស្ដ្រាលី​ពេល​នាង​ចេញ​ទៅ​សំដែងនៅ​ទីនោះ ។

ពាក់ព័ន្ធ​ជាមួយ​ព័ត៌មាន​មិនសូវ​ល្អ​នោះ សារាយ ស​ក្ខ​ណា បកស្រាយ​ថា នាង​ពិតជា​មាន​ទំនាក់ទំនង​ជាមួយ​បុរស​វាយ​ស្គរ​នៅប្រទេស​អូស្ដ្រាលី​មែន តែ​ជា​ទំនាក់ទំនង​រាប់អាន​គ្នា​ធម្មតា​ប៉ុណ្ណោះ ព្រោះ​បុរស​នោះ​ក៏ជា​ខ្មែរ​ដូច​នាង​ដែរ ។ ម្យ៉ាងទៀត​នាង និងបុរស​នោះ​ជា​ក្រុម​សំដែង​រួម​គ្នា ដោយ​គេ​ជាអ្នក​វាយ​ស្គរ ឯ​នាង​ជា​អ្នក​ច្រៀង ។ សារាយ ស​ក្ខ​ណា ប្រាប់​ថា នាង​កំពុង​តែ​មមាញឹក​ក្នុងការ​សំដែង​ស្ទើរតែ​រក​ពេលទំនេរ​គ្មាន​ទេ ។ នាង​កំពុង​ថត​វី​ដេ​អូ​ភាគ​ឱ្យ​អង្គការ​ឈែ​ម​ស៍ រឿង​រូប​ពីរ​ចិត្ដ​មួយ​ដែល​ជា​ប្រភេទ​រឿងអប់រំ​អំពី​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​នាង​ជា​តួឯក​ឈ្មោះ​បូណ៌មី ។ មិន​តែប៉ុណ្ណោះ នាង​ក៏​ចូលរួម​ថត​ក្នុង​ខ្សែ​វី​ដេ​អូ​ភាគសំរាប់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​រឿង វិញ្ញាណ​ស្នេហ៍ និង​បណ្ដា​ប៉ុស្ដិ៍​ទូរទស្សន៍​មួយចំនួន​ទៀត​នៅ​កម្ពុជា ។

សារាយ ស​ក្ខ​ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង (សា​រ៉ា​យ)

សារាយ ស ក្ខ ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង (សា រ៉ា យ)

សារាយ ស​ក្ខ​ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង (សា​រ៉ា​យ)

សារាយ ស ក្ខ ណា តារាសំដែងរាងតូចច្រឡឹងកំពុងអង្រួនក្នុងពិភពសិល្បៈសំដែង (សា រ៉ា យ)

ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ស​ក្ខ​ណា មាន​គំរោង​ចេញ​ទៅ​សំដែង​នៅ​សហរដ្ឋអា​មេ​រិ​ក ។ ពាក់ព័ន្ធ​ដល់​បញ្ហា​បេះដូង​ដែល​មនុស្សម្នាក់​ៗ​មិន​អាច​ចៀស​ផុត​នោះ សារាយ ស​ក្ខ​ណា បាន​បង្ហាញ​ការ​ពិត​ថា នាង​មិន​ទាន់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់ឡើយ ហើយ​រាល់​ព័ត៌មាន​ដែល​លេចឮ​កន្លង មក គឺ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ឬ​ជាចេតនា​ចង់​បង្ខូច​កិត្ដិយស​របស់​នាង​ប៉ុណ្ណោះ​។ សារាយ ស​ក្ខ​ណា បញ្ជាក់​ថា នាង​នឹង​ខិតខំតស៊ូ​ក្នុង​អាជីព​បន្ដ​ទៀត ព្រោះ​បច្ចុប្បន្ន​នេះនាង​កំពុង​តែ​ទទួល​បានការ​គាំទ្រ​ពី​ទស្ស​និកជន ។ នាង​បាន​ចាត់​ទុក​ពាក្យ​ចចាមអារ៉ាម ទាំង​អស់នោះ គឺជា​បញ្ហា​ធម្មតា​សំរាប់​អ្នកសិល្បៈ​ដែល​ភាព​ល្បីល្បាញ​ដើរ​ទន្ទឹម​នឹង​ព័​ត៌មាន​អាស្រូវ ។ ទោះជា​យ៉ាងណា​ក្ដី​អ្វី​ដែល​ល្អ និង​អាក្រក់ គឺ​ស្ថិត​លើ​ខ្លួនឯង​ប៉ុណ្ណោះ ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. Nak Leng cherngdek Mar 5, 2010

    Srey Khmer tveu khloun duch SomPheung Aing cheung..!?

  2. Tor Mar 6, 2010

    Not real srey khmer. most are Viet blood.

  3. Som Piphal Mar 6, 2010

    You are entitled to your opinion… I think she is an actress, therefore she needs to do it.. By the way, I think she is pretty… let us say, srei khmer ei lov nis saat saat nas!
    What am I saying here just mine… who cares I am just a “som piphal” guy, any way..

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional