ផាន់ ណាវី មានទម្ងន់ហើយ

ទំព័រខាងមុខ » ប្រជាប្រិយ, ពត៌មានភាសាខ្មែរ

សរសេរដោយ ភ្នំពេញដេលីញូវ
ពុធ, 10 មិនា 2010

ផាន់ ណាវី

ផាន់ ណាវី

នេះគឺជាព័ត៌មានថ្មី ដែលរាយការណ៍ពី សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែ កុម្ភៈកន្លងមក នេះ ។ បន្ទាប់ពីការវិល​ត្រឡប់ ដល់សហរដ្ឋអាមេរិកវិញ កាលពីដើមខែមករា ឆ្នាំ ២០១០ បានប្រមាណ ជាងមួយខែក្រោយមក ផាន់ ណាវី បានបង្ហាញ នូវ អាការប្លែក ហាក់កំពុងមានកូន ព្រោះគេសង្កេតឃើញ នាងមានភាពស្លេកស្លាំង ស្គមស្រកសាច់ខុសពីមុន ដូចមនុស្សចាញ់កូន ប៉ុន្តែនៅពេលសួរ ម្តាយបង្កើត ផាន់ ណាវី ដែលកំពុងរស់នៅ ក្នុងស្រុកខ្មែរ គាត់និយាយ ថា មិនទាន់បានដឹង ពី រឿងនេះនៅឡើយទេ ព្រោះ ផាន់ ណាវី មិនបាននិយាយ ប្រាប់គាត់ ។

ម្តាយរបស់ ផាន់ ណាវី គ្រាន់តែប្រាប់ថា ពេលនេះ ផាន់ ណាវី បានឆ្លៀតពេលធ្វើការងារ ខាងក្រៅផង និង ជួយមើលការខុសត្រូវ ហាងលក់ភេសជ្ជៈ របស់ស្វាមីនាងផង ដូច្នេះគឺនាងមានការងារ មមាញឹកច្រើន ។ ដោយសារតែនាង បានមក លេងស្រុក ខ្មែរកាលពីចុងឆ្នាំ ២០០៩ កន្លងទៅនោះ ហេតុនេះ ប្រហែលជារយៈពេលពីរឆ្នាំទៅមុខទៀត ទើបនាង មានឱកាសបានមកលេងម្តងទៀត ។ កាលពីនាង មកលេងនៅស្រុកខ្មែរឃើញថា នាងពុំទាន់មានផ្ទៃ ពោះនៅឡើយទេ ហើយ សូម្បីវិលត្រឡប់ទៅនៅអា- មេរិកវិញបានជាងមួយខែហើយក្តី ក៏ ផាន់ ណាវី មិន ទាន់បាននិយាយប្រាប់ពីរឿងនាងមានផ្ទៃពោះដែរ ។

បើតាមប្រភពព័ត៌មានពីអាណិកជនខ្មែរម្នាក់ដែលសព្វថ្ងៃគាត់កំពុងរស់នៅឯសហរដ្ឋអាមេរិកបានទូរស័ព្ទប្រាប់មកថា ពេលនេះ ផាន់ ណាវី ប្រហែលនាងមានផ្ទៃពោះ ព្រោះសង្កេតឃើញ សុខភាពនាងទ្រុឌទ្រោមច្រើនដូចមនុស្សចាញ់កូន ប៉ុន្តែបើចង់ច្បាស់ទាល់តែសួរសាមីខ្លួនផ្ទាល់ ។

ក្រោយពីរៀបការ បានមួយរយៈ នាងក៏បានទៅតាម ស្វាមីរស់នៅសហរដ្ឋអាមេរិក អស់រយៈពេលជាង ពីរឆ្នាំ ទើប ផាន់ ណាវី បានមកលេងស្រុកខ្មែរ្កាលពីចុងឆ្នាំ ២០០៩ កន្លងទៅ គឺមកស្ងាត់ៗ រយៈពេលខ្លី តែពីរសប្តាហ៍ប៉ុណ្ណោះ រួចត្រឡប់ ទៅវិញ ៕

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. KHMER IN LONG BEACH, CALIFORNIA Mar 10, 2010

    who is she ? who care ?, good for her, that, she can help her husband with liquor store, good luck

  2. Sothy Mar 10, 2010

    Not so long ………….she will change her husband soon …I think. Because she is very.. very… very mean.

  3. orkeday Mar 12, 2010

    who’s care she pregnant or not .all stars are slut.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional