ដោយ លាង ដឺលុច
អត្ថបទ RFI
ថ្ងៃទី 11/03/2010
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាមិនចង់បន្តបញ្ហាវែងឆ្ងាយជាមួយអគ្គលេខាធិការអាស៊ានលោក សូរិន ពិតសូវ៉ាន នោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងយ៉ាងនេះ ដោយព្រលយអោយដឹងអំពីការមិនសូវពេញចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាលើសេចក្តីបំភ្លឺរបស់លោក សូរិន ពិតសូវ៉ាន។
ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទំនងជាមិនស្ងប់ចិត្តជាមួយនឹងការបំភ្លឺរបស់អគ្គលេខាធិការអាស៊ានលោក សូរិន ពិតសូវ៉ាន នោះឡើយ នេះបើគេស្តាប់ការពន្យល់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ លោក កុយ គួង បានអត្ថាធិប្បាយថា ថ្នាក់ដឹកនាំកម្ពុជាបានទាយទុកមុនហើយថា ការទទួលខុសត្រូវនឹងត្រូវលោកអគ្គលេខាធិការអាស៊ានឆ្លើយទំលាក់ដាក់លើសារព័ត៌មាន។ លោក កុយ គួង បន្តថាតាមធម្មតាអ្នកប្រព្រឹត្តខុស មិនដែលទទួលស្គាល់កំហុសរបស់ខ្លួនទេ ហើយតែងតែរកហេតុផលមកសំអាង បើទោះណា ហេតុផលនោះមិនសមរម្យក៏ដោយ។ ទោះយ៉ាងណាក្តី បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ កម្ពុជាមិនចង់អោយបញ្ហាកាន់តែវែងឆ្ងាយអ្វីនោះដែរ។
កាលពីថ្ងៃទី៩ខែមិនា លោក សូរិន ពិតសូវ៉ាន ដែលជាអគ្គលេខាធិការអាស៊ានបានធ្វើលិខិតបំភ្លឺចំនួន២ច្បាប់ ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទៅប្រមុខការទូតខ្មែរលោក ហោ ណាំងហុង ដើម្បីពន្យល់បកស្រាយលើការអត្ថាធិប្បាយរបស់លោកដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានប៊ែរណាម៉ា Bernamaដកស្រង់សម្តីថា ការធ្វើសមយុទ្ធយោធារបស់កម្ពុជា គឺជាការបង្ហាញសញ្ញាអាក្រក់ទៅកាន់ពិភពលោកថា តំបន់អាស៊ានមិនមានស្ថិរភាព។ លោក សូរិន ពិតសូវ៉ាន បានពន្យល់ថ្នាក់ដឹកនាំកម្ពុជាទាំងពីររូបថា ទីភ្នាក់ងារប៊ែរណាម៉ា Bernamaបានដកស្រង់សម្តីរបស់លោកខុសបរិបទទាំងស្រុង។ លោក សូរិនបានបញ្ជាក់ថា សំណួរដែលអ្នកកាសែតបានសួរមកលោក គឺជាសំណួរដែលមានលក្ខណៈទូទៅ ហើយចម្លើយរបស់លោកបានយោងទៅលើស្ថានការណ៍ដែលកំពុងកើតមាននៅតាមព្រំដែនកម្ពុជាថៃ។
ទោះយ៉ាងណាក៏ដោយ ទន្ទឹមនឹងការសរសេរលិខិតពន្យល់បំភ្លឺលោក ហ៊ុន សែន អំពីការអត្ថាធិប្បាយរបស់ខ្លួន អគ្គលេខាធិការរបស់អាស៊ានលោក សូរិន ពិតសូវ៉ាន ក៏បានបញ្ជាក់ថា លោកនឹងរង់ចាំជួបលោកនាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហាណូយនៅខែមេសាខាងមុខទៀត ប្រសិនបើមានអនុញ្ញាតនោះ៕

This Asean Nation’s Chief should resign from his current positon immediately…! coz he kept taken side toward his own country only..! his jobs supposed to help solved problems for all country and all Nations, why he’s not helping Cambodia? instead he kept interfered with Cambodian’affair…again and gain?
Surin Pitsuwan mut resign immediately! Thai and Cambodia problems kept dragging on almost 2 yerars now, and he had done nothing to help…solved the problems! Surin Pitsuwan is not fit to be a Chairman of the South East Asean Nations…at all?
I am glad PM Hun Sen and the rest of the world wip his Ass!! this stupid fuck is worthless person…he’s not deserved to be a Chairman of Asean Nations…
អា សូរិន ពិតសូវ៉ាន ពិតជាមនុស្សគ្មានការទទួលខុសត្រូវ ហេតុអីបានជាអាស៊ានមិនដេញវាចេញភ្លាមទៅ! ទុកវាធ្វើអី? អាហ៊ែងចាំមើលប្រទេសថែបន្តិចទៀតរលាយដូចអំបិលត្រូវទឹក ចំណែកឯស្តេចវាវិញ នឹងស្លាប់ដោយមិនបិទភែ្នកមិនជិត ព្រោះប្រទេសវាអាលាយ។ ជូនពរអោយប្រទេសថែរលាយ និងស្តេចអាបុលយ៉ាដេតងាប់ឆាប់ៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ