ក្មេង​ស្រីម្នាក់​ចេញពី​ពិធីខួបកំណើត​ត្រូវ​គេ​ចាប់រំលោភ

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ

(កោះឯករាជ្យ)
ថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ មិនា ឆ្នាំ ២០១០
Koh Santepheap Daily

ក្មេង​ស្រី​រង​គ្រោះ (​រូបថត ​កាំ​ពី​​)

ក្មេង ស្រី រង គ្រោះ ( រូបថត កាំ ពី )

ខេត្ដក្រចេះ ៖ ក្មេង​ស្រី​វ័យ​១៥​ឆ្នាំ​ម្នាក់ ត្រូវ​បុរស​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ ហើយរត់គេច​ខ្លួន​បាត់ ខណៈ​ពេល​នាង​ចេញពី​ពិធីខួបកំណើត​ដើរទៅ​ដេក​នៅផ្ទះ​បងស្រី​វិញទាំង​យប់​ស្ងាត់​តែ​ម្នាក់ឯង ។ មន្ដ្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើតឡើង​កាលពី វេលា​ម៉ោង​១១ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១០ មីនា នៅ​ឃុំ​សោ​បស្រុក​ព្រែក​ប្រសព្វ ។យប់នោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ចូលរួម​ពិធីខួបកំណើត​របស់​បងប្អូន ហើយ​បាន​ដើរ​តែម្នាក់ឯង​ត្រឡប់​ទៅ​ផ្ទះ​របស់​បងស្រី​វិញ​ដែល​មាន​ចំងាយ​ជាង​៧០​ម៉ែត្រ​ពី​ផ្ទះ​រៀប​ពិធី ទើបជនល្មើស​មានឱកាស​ចាប់រំលោភ ខណៈ​គេពួនស្ទាក់​នៅ​ពាក់កណ្ដាល​ផ្លូវ ។

ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ដោយសារ​ផ្ទះ​បងស្រី​របស់​នាង​នៅ​ជិត​ផ្ទះប្រារឰ​ពិធីហើយ​មាន​មនុស្ស​ដើរទៅ​មកច្រើន​ផង​ទើប​នាង​ហ៊ាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯងតែ​ពេល​នាង​ដើរ​ដល់​ពាក់កណ្ដាល​ផ្លូវ​ជាកន្លែង​ស្ងាត់និង​មាន​ដើម​ចេក​ច្រើន​ស្រាប់ តែ​ត្រូវ​ជនល្មើស​ស្ទុះ​ចេញពី​ព្រៃ​ចេក​នោះ ចាប់​នាង​ខ្ទប់មាត់ និង​បី​ដើរ​សំដៅ​ទៅ​ព្រៃក្បែរ​មាត់ទន្លេ​តែ​ម្ដង ។ ជនល្មើស​បាន​គំរាមមិន​ឱ្យ​នាង​ស្រែក ដោយ​បំភ័យ​ថា បើ​មិនដូច្នោះ​ទេ​គេ​នឹង​ចាប់​បោះ​នាង​ពីលើ​ច្រាំងទន្លេ​ឱ្យ​ស្លាប់​មិន​ខាន ។

បន្ទាប់​ពី​ចាប់​នាងរំលោភ​បាន​សំរេច​ហើយ​នោះ​គេ​រត់គេច​ខ្លួនបាត់ ។លោក​អនុសេនីយ៍ទោ ចាន់ សុខ​កល នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ប៉ូលិសទៅ​ពិនិត្យ​កន្លែង​កើតហេតុនិង​ប្រមូល​ព័​ត៌មាន​ពី​ក្មេង​ស្រី​រង​គ្រោះ​រួច​មក​អាច​កំណត់បាន​មុខសញ្ញា​ជនល្មើស គឺ​ឈ្មោះ​គង់ សុ​ភ័ក្ដ្រ អាយុ​២៧​ឆ្នាំជា​កម្មករមាន​ប្រពន្ធ និង​កូនមួយមាន​ទីលំនៅ​ក្នុង​ឃុំ​សោ​ប ស្រុក​ព្រែកប្រសព្វ​។ ពេល​នេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវចាប់ខ្លួន​គេ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់ដោយ​គ្រាន់តែ​យូរឬ​ឆាប់​ប៉ុណ្ណោះ​។

Spread The Love, Share Our Article

Related Posts

There are no related posts on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

  1. សុខ​​សឿន Mar 12, 2010

    សព្វថៃ្ងនេះកេ្មងៗភាគច្រើនកំពុងតែវក់នឹងថ្នាំញៀនផឹកស្រាជក់កព្ឆារចង់ស្រីចង់មិនបានចាប់ស្រីនេះ
    ជាទង្វើរមួយដែលធ្វើឲ្យសង្គមជាតិត្រូវគេមើលងាយរិះគន់ដល់អ្នកដឹកនាំមើលការខុសត្រូវ។
    តាមការពិតទៅរឿងនេះគ្មានអ្នកបព្ជាារឲ្យធ្វើទេធម្មតាមែ៉ឪក៏មិនដែលចង់ឲ្យកូនអាក្រក់ដែរចំណែកប្រ
    ទេសជាតិដូចគ្នាអ្នកដឹកនាំប្រទេសនិមួយៗមិនចង់ឲ្យប្រទេសរបស់ខ្លួនអាក្រក់ឡើយដូចជាក្មួយប្រុស
    គង់សូភក្រ្ដចាប់កេ្មងស្រីមិនគ្រប់អាយុរំលោភតើអ្នកណាប្រើ។ខ្លួនតែមួយខុសពីរយ៉ាងទីមួយខូចឈ្មោះ
    គ្រួសាររបស់ខ្លួនទីពីរគេជាប្រជាជនខែ្មរខូចឈ្មោះជាតិរបស់ខ្លួន។ពិចារណាថាគ្រួសារណាដែលមាន
    កូនចៅជាកេ្មងទំនើងថ្នាក់ដឹកនាំជាតិមិនដែលនិយាយថាមេគ្រួសារដឹកនាំឲ្យខូចដើរផ្លូវអាក្រក់។
    ផ្ទុយទៅវិញមើលមកប្រទេសជាតិឃើញថាប្រជាជន២៥ភាគរយដែលខុសដល់ពេលខូចឈ្មោះអ្នក
    ដឹកនាំប្រទេសទៅវិញជួនកាលអ្នកអាក្រក់ប្រដៅខ្លួនឯងមិនបានល្អផងនឹងអ្នកខ្លះមិនបានចំរើនដល់ប្រ
    ទេសជាតិផងក៏សែ្រកថាយ៉ាងនេះយ៉ាងនោះតាមតែចិត្ដទៅ។បានជាខ្ញុំលើកយករឿងនេះមកនិយាយ
    គឺប្រើច្បាប់សិទ្ធិខ្លាំងពេកបានជាមានដូចបានជុំរាបខាងដើមជាពិសែសរឿងចាប់រំលោភនេះឯង។
    បងប្អូនខែ្មរអើយដល់ពេលនេះហើយនៅតែមិនយល់ប្រឹងខំសប្បាយទុក្ខកិតជិតដល់ព្រោះហេតុមិន
    យល់ទើបខំយ៉ាងនេះ។សាធារណរដ្ឋដល់ពេលជិតរត់មាសត្រូវឡើងថៃ្លស្រុកខែ្មរបែ្រប្រួលក្រឡាប់ទឹក
    ដីដូររបបថ្មីខ្ស័យនៅជន្មារ។មាសថៃ្លទៀតហើយចាំទុកឲ្យហើយទៅមុខយ៉ាងណាកុំសប្បាយពេករឿង
    ប្រាក់ដុល្លានៅរឿងសាសនាគ្រាទីបព្ចាប់។

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional