កូន​អ្នកមាន​បើករថយន្ដ​បុក​បាក់​បង្កាន់ដៃស្ពាន​សម្ដេច ​ហ៊ុន សែន មិន​ទាន់​សម្ពោធ

ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ

(កោះឯករាជ្យ)
ថ្ងៃ សុក្រ ទី ១២ ខែ មិនា ឆ្នាំ ២០១០
Koh Santepheap Daily

រថយន្ដ​កាម​រី​ឆ្លាមពួកក្មេង​ទំនើង​មួយក្រុម (​រូបថត ​បូព៌ា​)

រថយន្ដ កាម រី ឆ្លាមពួកក្មេង ទំនើង មួយក្រុម ( រូបថត បូព៌ា )

ខេត្ដបាត់ដំបង ៖ ពួកក្មេង​ទំនើង​មួយក្រុម​ដែល​ជា​កូនចៅ​អ្នកមាន​ទ្រព្យសម្បត្ដិ នៅ​ក្រុង​បាត់ដំបង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ពួក​គេ​បើក​បររថយន្ដ​កាម​រី​ឆ្លាម​បុក​បំបាក់​សសរ​បង្កាន់ដៃ​ស្ពានថ្ម​សម្ដេច ហ៊ុន សែន នៅ​ក្បែរ​រតនាគារ​ខេត្ដ នា​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​១១ ឈាន​ចូល ថ្ងៃ​ទី​១២ មីនា ។ តាម​ការ​ត្រួតពិនិត្យ បើកុំ​តែ​សសរ​បង្កាន់ដៃស្ពាន​ថ្មី​នោះ​រឹង​មាំ ម្ល៉េះ រថយន្ដ​ពួកក្មេង​ទំនើង​ទាំងនោះ​ធ្លាក់​ចូល​ទឹកស្ទឹង​សង្កែ​បាត់​ទៅ​ហើយ ។មន្ដ្រី​នគរបាល​ចរាចរ​ខេត្ដ​និយាយ​ថា រថ យន្ដ​បង្ក​ហេតុនេះ​ម៉ាក​កាម​រី ប្រភេទ​ឆ្លាម ពណ៌​កណ្ដុរ​ល្មែះ ស៊េរី​ឆ្នាំ​៩៩ ។ រថយន្ដ​នេះ ត្រូវ​ពួកក្មេង​ទំនើង​ដោះ​ស្លាក​លេខ​ចេញ​ទាំងអស់ មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។ ក្រុមក្មេង​ទំនើង​ជិះ​ក្នុងរ​ថយ​ន​នេះ​ស្ថិត​ក្នុង​ស្ថាន ភាព​ស្រវឹង​ជោកជាំ ។ ពួក​គេ​បើក​បុក​បង្កា​ន់ ដៃ​ស្ពាន​ទាំង​កំរោល​បណ្ដាល​ឱ្យ​បាក់​សសរ បង្កាន់ដៃស្ពាន​ទាំង​ថ្មីចែស ដែល​មិន​ទាន់ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផង ។

តាម​សាក្សី​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ក្មេង ទំនើង​បំផ្លាញ​ទ្រព្យសម្បត្ដិ​សាធារណៈ​របស់ រដ្ឋ​នេះ​ជា​កូនចៅ​របស់​លោក​ច័ន្ទ សា​វង្ស ថៅ កែ​ភោជនីយដ្ឋាន “​ហេ​ប​ភី​” និង​ជា​ថៅកែ លក់​-​ទិញ​រថយន្ដ​ម្នាក់​ដែរ ក្នុង​ខេត្ដ​បាត់ ដំបង​។ សាក្សី​បាន​បញ្ជាក់​ថា គេ​ឃើញ​រថយន្ដ​ក្មេង​ទំនើង​នោះ​បើក​លឿន​ដូច​ហោះ​មក​ពី​ជើង​តាម​ផ្លូវ​សួនច្បារ​លោក​ស ខេ​ង លុះ​មក ដល់​ស្ពាន​សម្ដេច​ហ៊ុន សែន រថយន្ដ​នេះ​បាន បួង​ចង្កូត​បត់​ស្ដាំ​ពេញទំហឹង ក៏​ជ្រុល​ទៅ​បុក បង្កាន់ដៃ​ស្ពានថ្ម​នេះ​តែ​ម្ដង​ទៅ ។ ព័ត៌មាន លំអិត​នឹង​ផ្សាយ​នៅ​ពេល​ក្រោយ និង​នៅ​លើ ទំព័រ​កាសែត​កោះសន្ដិភាព ។

Spread The Love, Share Our Article

Related Posts

សរសេរបញ្ចេញមតិរបស់អ្នក

សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។

There are no comments on this entry.

សរសេរបញ្ចេញមតិរបស់អ្នក

Required

Will not be published. Required

Optional