ដោយ លី ម៉េងហួរ
អត្ថបទ RFI
ថ្ងៃទី 12/03/2010
នៅថ្ងៃសុក្រ ទី១២ ខែមីនានេះ លោក សុខ រឿន ព្រះរាជអាជ្ញារង តុលាការក្រុងភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើលោក សម រង្ស៊ី ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត។
គឺជាការចោទប្រកាន់ ដែលត្រូវបានធ្វើឡើង ដោយសារតែលោក សម រង្ស៊ី បានផ្សព្វផ្សាយនូវឯកសារផែនទី ដែលមេបក្សប្រឆាំងរូបនេះ អះអាងថា ដំណើរការបោះបង្គោលកំណត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង នាំឲ្យកម្ពុជាបាត់បង់ទឹកដី។ ក៏ប៉ុន្តែរដ្ឋាភិបាល បានច្រានចោលនូវការលើកឡើងនេះ ហើយបានដាក់ពាក្យបណ្តឹង ប្រឆាំងលោកសម រង្ស៊ី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១០។
បន្ទាប់ពីកោះហៅមេធាវីរដ្ឋាភិបាល និងលោកសមរង្ស៊ី ជាបន្តបន្ទាប់ កាលពីថ្ងៃទី៣ និងថ្ងៃទី៩ ខែមីនារួចមកលោក សុខ រឿន បានសម្រេចចោទប្រកាន់ជាលាយលក្ខណ៍អក្សរ លើលោក សម រង្ស៊ី ពីបទក្លែងឯកសារសាធារណៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត ស្របតាមពាក្យបណ្តឹងរបស់រដ្ឋាភិបាល។
ជាការចោទប្រកាន់ ដែលនាំឲ្យលោក សម រង្ស៊ី ត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១៨ ឆ្នាំ។
ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១០ លោកព្រះរាជអាជ្ញា រង សុខ រឿន បានគូសបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១០ លោក សមរង្ស៊ី បានសម្ភាសន៍ជាសម្លេង និងបង្ហាញនូវរូបភាពឯកសារក្លែងក្លាយ ជារូបថតផែនទីខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីយកមកប្រើប្រាស់បង្ហាញអក្សរ និងលេខជាច្រើនទំព័រផ្សព្វផ្សាយតាមប្រព័ន្ធ Internet ក្នុងបំណងឲ្យមតិជាតិ និងអន្តរជាតិ មានការយល់ខុសពីការលើកឡើងរបស់គណៈកម្មការចម្រុះព្រំដែន។
លោកព្រះរាជអាជ្ញារង បានគូសបញ្ជាក់ថា ការលើកឡើងរបស់លោក សម រង្ស៊ី បានធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខជាតិ ហើយជាចេតនាទុច្ចរិត ក្នុងការក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងបំណងបំភ័ន្តព័ត៌មាន ដោយអសុច្ចចិត្ត មកលើរាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីការចោទប្រកាន់ សំណុំរឿងប្រឆាំងលោក សម រង្ស៊ី ក្នុងរឿងផែនទីក្លែងក្លាយ ក៏ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត ក្នុងរូបភាពជនត្រូវចោទ នៅក្រៅឃុំ។ គឺលោក សមរង្ស៊ី ដែលត្រូវតុលាការខេត្តស្វាយរៀង កាត់ទោសឲ្យជាប់ ពន្ធនាគារ ២ ឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម សព្វថ្ងៃកំពុងស្តិតនៅក្រៅប្រទេស។
ចំពោះការចោទប្រកាន់ថ្មីលើមេបក្សសមរង្ស៊ី នៅថ្ងៃនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានចាត់ទុកជាការបង្កនូវឧបសគ្គបន្ថែមទៀត ចំពោះស្មារតីអ្នកស្នេហាជាតិ ដើម្បីតស៊ូក្នុងបុព្វហេតុយុត្តិធម៌។
លោក យឹម សុវណ្ណ បានបញ្ជាក់ថាការសម្រេចរបស់តុលាការក្រុងភ្នំពេញ ជារឿងនយោបាយ ដែលគេប៉ុនប៉ងបំផ្លិចបំផ្លាញលើគណបក្សប្រឆាំង សម រង្ស៊ី។ ក៏ប៉ុន្តែទាំងតុលាការ និងទាំងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គួរតែគិតពីបញ្ហាដែលកម្ពុជា បាត់បង់ទឹកដី ដោយការទន្ទ្រានពីប្រទេសវៀតណាម និងការឈ្លានពានរបស់ថៃលើព្រំដែនខាងលិចជាជាងរឿងបុគ្គល សម រង្ស៊ី ៕


I love the show that current govt. and Sam ReangSy party presenting, it jsu likes Lakone Basaak i used to watch years ago.
are these proud to be khmer? love khmer? help khmer ? protect khmer? i don’t think so.these mean, no anybody else right. only me, my family, my party, my friends and my power. i think there are somebody know ,what can they do? or they just Shut Up.
kHMER LEADERS ARE HAPPY TO PERSECUTE THEIR OWN KHMER PEOPLE TO PLEASE FOREIGNERS. SO NO ONE CAN SAY OR DO ANYTHINGWITHOUT THE RISK OFBEING SUED EVEN A MEMBER OF PARLIAMENT. OH, KHMER, WHAT HAVE HAPPENED, WHY HAVE WE COME DOWN SO LOW ?
Guys, I think this show(Hun Sen and ReangSy) will benefit our country. If you will be transparency about it. All actors will achieve money in the end of the show and they will spend thos money to their family which as we are their family. This is just my opinion, please correct me if i’m wrong.
i mean case like Sam min reangci , The government should not worry bout it.they strong enough.they sould keep one eye slosed and one open, that is it.Sam min reangci just a meber of the show and help the show get more pupular.the governmet should not spoil only their friends and try to finished their nations. i known the government nowday is smart, but please be more smarter and smart in the right points.