ដោយ : សេរី
ថ្ងៃទី 12 មីនា 2010
CEN

ការ ពី ល្ងាច ថ្ងៃ ទី ១១ ខែ មីនា នេះ លោកឧនាយក រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី ទទួលបន្ទុក ទីស្តីការគណរដ្ឋមន្ត្រី បាន ទទួល ជួប ជាមួយ លោកស្រី ម៉ា រី ហ្លូ រ៉ង ហ្គ្រីនី ញ៉ា លុ ស្តា ឡូ (Marie-Florance GRENIER LOUSTALOT ) នាយិការ មជ្ឈមណ្ឌល ជាតិ ស្រាវជ្រាវ វិទ្យាសាស្ត្រ បារាំង និង ជា ប្រតិភូ ប្រចាំ កូដា សៀ ប្រទេស បារាំង នៅ ទីស្តីការគណរដ្ឋមន្ត្រី ។ ( រិទ្ធ )
ភ្នំពេញ: មន្ត្រីកម្ពុជាបាននិយាយឲ្យដឹងថាមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្រនៃសាធារណរដ្ឋបារាំងនឹងសាងសង់មន្ទីរពិសោធន៍ជាតិគីមី មួយជូនដល់រាជបណ្ឌិតសភាកម្ពុជា ។
មន្ត្រីនៃរាជបណ្ឌិតសភាកម្ពុជាបាននិយាយ ឲ្យដឹងកាលពីល្ងាចថ្ងៃទី ១១ ខែ មីនានេះ បន្ទាប់ពីមានជំនួបរវាងលោកឧនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋ មន្ត្រីជាមួយលោកស្រី ម៉ារី ហ្លូរ៉ង ហ្គ្រីនីញ៉ា លុស្តាឡូ (Marie-Florance GRENIER LOUSTALOT) នាយិការមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្របារាំងនិងជាប្រតិភូប្រចាំកូដា សៀ ប្រទេសបារាំង នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
មន្ត្រីអ្នកនាំពាក្យបានឲ្យដឹងថាៈនៅក្នុងជំនួបនោះលោកស្រី ម៉ារី បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រីនូវបញ្ហាចំនួន ៣ ដែលរាជបណ្ឌិតសភាកម្ពុជាត្រូវធ្វើជាចាំបាច់ ។ ទី-គឺការបង្កើតឲ្យមានទៅថ្ងៃអនាគតនូវសាលសំរាប់ធ្វើការបណ្តុះបណ្តាលមួយ ដែលមានទាំងមន្ទីរពិសោធន៍និងប្រមូលផ្តុំអ្នកមានជំនាញផ្នែកមន្ទីរពិសោធន៍គីមីទាំងអស់ឲ្យចូលរួម ។ ហើយមជ្ឈមណ្ឌលជាតិស្រាវជ្រាវវិទ្យាសាស្ត្របារាំងនិងផ្តល់នូវអ្នកឯកទេសមកជួយបណ្តុះបណ្តាល ។ ទី-រាជបណ្ឌិតសភាកម្ពុជាត្រូវរក្សាផ្ទៃដីមួយផ្នែកសំរាប់ការសាងសង់មន្ទីរពិសោធន៍ជាតិខាងផ្នែកគីមី ដែលមានផ្ទៃដីយ៉ាងហោចណាស់ក៏៣ហិកតាដែរនិងទី ៣ រៀបចំឲ្យមានការបណ្តុះបណ្តាលខាងផ្នែកមន្ទីរពិសោធន៍គិមី ។
បើយោងតាមការអះអាងរបស់អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានប្រ គល់សិទ្ធិឲ្យរាជបណ្ឌិតសភាកម្ពុជា ជាអ្នកសម្របសម្រួលជាមួយភាគី បារាំង លើការងាររៀបចំ មន្ទីរពិសោធន៍ជាតិគីមី ដោយមានការចូលរួមពីក្រសួងស្ថាប័ន របស់រដ្ឋទាំងអស់ ។
ហើយបាក់ព័ន្ធនិងការសាងសង់មន្ទីរពិសោធន៌នៅពេលណានោះ លោកស្រី ម៉ារី បាន មានប្រសាសន៌ថាៈបើចាប់ផ្តើមពីពេលនេះទៅគឺ អាច ២ ទៅ ៣ ឆ្នាំទៀត ។ ហើយលោកស្រី និងជំរុញទៅកាន់ស្ថានទូតបារាំង ឲ្យចាប់ផ្តើមការងារនេះឲ្យបានឆាប់ ៕
សរសេរបញ្ចេញមតិរបស់អ្នក
សូមមេត្តាកុំប្រើពាក្ស អសុរស់ មតិរបស់អ្នកសំខាន់ណាស់ សំរាប់អ្នកអានផ្សេងៗទៀត អ្នកអានគ្រប់ៗគ្នាមិនត្រឹមតែធ្វើការសិក្សាដោយ អានតែអត្ថបទនេះទេ គេគ្រប់គ្នា តែងតែអាន និង សិក្សាមតិរបស់អ្នកផងដែរ។ មតិរបស់អ្នក នឹង ចុះផ្សាយលើទំព័រនេះក្នងរយះពេល ឆាប់ៗបំផុត។
There are no comments on this entry.