ដោយ : ស៊ីយ៉ាត
ថ្ងៃទី 12 មីនា 2010
CEN
ប៉ៃលិន: សេចក្តីរាយការណ៍ពីក្រុងប៉ៃលិនបានឲ្យដឹងថាព្រៃឈើជួរភ្នំខៀវ នៅប៉ៃលិនស្ថិតក្នុងតំបន់ការពារធម្មជាតិត្រូវភ្លើងរាលឆេះខូច ខាតអស់ចំនួន៩៦៦ហិកតា ។ ប៉ុន្តែបានរលត់ជាបណ្ដើរៗវិញហើយ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១០ ។ ភ្លើងឆេះព្រៃនេះដោយ សារផ្កាភ្លើងហើរប៉ើងរាលពីព្រំដែននៅភូមិ៣០និងភូមិអូរឃ្លឿវ៉ាយ ប្រទេសថៃមក។
តាមរបាយការណ៏របស់មន្ទីបរិស្ថាន ខេត្តប៉ៃលិនបានឲ្យដឹងថា ភ្លើងរាលឆេះព្រៃជួរភ្នំខៀវចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១០ ។ កម្លាំងជំនាញបានឡើងទៅធ្វើការពន្លត់តែខ្វះលទ្ធភាពបានដោយសារភ្លើង ឆេះខ្លាំងក្លាពេករួចមក ។ ការចុះអន្តរាគមន៏ពន្លត់ភ្លើងគឺក្រោយពេលភ្លើងឆេះនេះ មន្ទីបរិស្ថានខេត្តប្រាប់ឲ្យដឹងថាជាប្រតិបត្តិការមួយដែលបានប្រើ ដោយកម្លាំងមនុស្ស ។
លោកគឹម សុខាអនុប្រធានមន្ទីបរិស្ថានខេត្តបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះជំនាញបានដឹងថាភ្លើងឆេះព្រៃជួរភ្នំខៀវនោះ បានប៉ះពាល់ខូចខាតនៅក្នុងសង្កាត់ទាំងបួនរបស់ក្រុងប៉ៃលិន គឺនៅចំណុចខាងកើតឈៀងខាងត្បូងភូមិបហ៊ុយភ្លើងឆេះព្រៃ ឬស្សីប្រមាណចំនួន៥០ហិកតានិងមានផ្ទុះគ្រាប់ចំនួន ១០ គ្រាប់។ នៅចំណុចខាងកើតភ្នំឬស្សីភូមិអូរច្រាលិចភ្លើងឆេះព្រៃ ឬស្សីចំនួន៨៥ហិកតាផ្ទុះគ្រាប់ចំនួន៦២គ្រាប់ ។ នៅចំណុចភូមិអូរច្រាលិចភ្លើងឆេះព្រៃឡើងទៅលើភ្នំប្រមាណ៤០ហិកតា ។ នៅចំណុចភ្នំក្បាលដំរីក្នុងភូមិអូរអែមភ្លើងបន្តឆេះភ្នំប្រមាណ២០ ហិកតា។ក្នុងសង្កាត់បយ៉ាខាផ្លើងឆេះព្រៃអស់ចំនួន
១៩៥ ហិកតាផ្ទុះគ្រាប់ ៧២ គ្រាប់មកដល់ពេលនេះ ។ នៅសង្កាត់អូរតាវ៉ៅភ្លើងឆេះព្រៃប្រមាណ ៦៩០ ហិកតានិងផ្ទុះគ្រាប់៨គ្រាប់ ។ នៅសង្កាត់ប៉ៃលិនភ្លើងឆេះប្រៃប្រមាណ ៣៥ ហិកតា។នៅសង្កាត់ទួលល្វាភ្លើងឆេះព្រៃអស់ប្រមាណ ៤៦ ហិកតាផ្ទុះគ្រាប់ចំនួន៤គ្រាប់ ។
ការប្រមូលទិន្នន័យអំពីភ្លើងឆេះព្រៃបានបញ្ជាក់ថាពីថ្ងៃទី ២៤ ខែកុម្ភៈ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១០ ភ្លើងឆេះព្រៃភ្នំអស់ចំនួន ៩៦៦ ហិកតានិងផ្ទុះគ្រាប់លើដីនិងក្រោមដីសល់ពីសង្គ្រាមចំនួន៨៨ គ្រាប់ ។ ភ្លើងព្រៃឆេះកើតឡើងទៅតាមរួបភាពផ្សេងៗទាំងកត្តាធម្មជាតិនិងកត្តា មនុស្ស ។
លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិនបានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ខែមីនាថានៅតំបន់ភ្នំឬស្សីគឺដើមឬស្សីចេញផ្កាហើយងាប់ដើម ជាង២ឆ្នាំមកហើយ ។ ប៉ុន្តែនៅក្នុងឆ្នាំ២០១០នេះគឺធាតុអាកាសប្រែប្រួលឡើងកម្ដៅខ្លាំង រហូតជាង ៤០ អង្សាសេ ។ ពិសេសទៅ ទៀតនោះគឺនៅភូមិ ៣០ និងភូមិអូរឃ្លឿវ៉ាយក្នុងប្រទេសថៃដែលស្ថិតនៅក្បែរជិតនិងភ្នំឬ ស្សីរបស់យើងមានភ្លើងឆេះព្រៃ ហើយផ្កាភ្លើងបានប៉ើងរសាត់មកធ្លាក់រាលឆេះទាំងព្រៃឬស្សីនោះ តែម្ដង ។ ដោយឃើញហេតុការណ៏នេះ កើតឡើងអាជ្ញាធរខេត្តបានចាត់ ឲ្យកម្លាំងមន្ត្រីជំនាញបរិស្ថានខេត្តចុះទៅអន្តរាគមន៏ទប់ស្កាត់ ភ្លើងឆេះព្រៃតែមិនអាចធ្វើការពន្លត់បាននោះទេ ដោយសារនៅក្នុងព្រៃមានមីនគ្រាប់បែកគ្រាប់មិនទាន់ផ្ទុះ នៅមានក្នុងព្រៃបណ្ដាលឲ្យមានការផ្ទុះគ្រាប់នោះ ធ្វើឲ្យកម្លាំងជំនាញចូលទៅក្នុងព្រៃនោះមិនបានមិនអាចធ្វើផ្លូវ ការពារភ្លើងបានឡើយទើបភ្លើងរាលឆេះព្រៃភ្នំនោះជាច្រើនថ្ងៃបែបនេះ ។ ប៉ុន្តែឥឡូវនេះភ្លើងឆេះព្រៃបានរលត់ស្ងប់អស់ ហើយនៅថ្ងៃទី ១១ ខែមិនានេះ។
លោកបានបញ្ជាក់ដែរថា បញ្ហាប្រជាជនមានការដុតព្រៃចម្ការហើយមានការធ្វេសប្រហែសធ្វើ ឲ្យរាលដាលទៅឆេះព្រៃឡើងទៅ លើភ្នំនោះនិងចាត់ ឲ្យជំនាញចុះផ្សព្ធផ្សាយឲ្យបងប្អូនជ្រួតជ្រាបនិងមានការ ប្រុងប្រយ័ត្នឲ្យបាន ។ ភ្លើងរាលឆេះព្រៃនៅម្ដុំក្នុងព្រៃភ្នំខៀវ ក្នុងតំបន់ការពារបរិស្ថានធម្មជាតិ (តំបន់ប្រើប្រាសច្រើនយ៉ាងសំឡូត) នេះអស់ប្រមាណ៩៦៦ហិកតា ៕


I hope no one intented to sabotage our wild life preserve zone. The authority needs to conduct the investigation immediately.