ហ៊ុន សែន រីករាយ​ពេល​ត្រូវ​​បាន​ប្រើ​ឈ្មោះ​ខ្លួន​ជា​ឈ្មោះ​ផ្លូវ​​ចូល​រមណី​ដ្ឋាន​បូកគោ​

ព្រហស្បតិ៍ 03 ឩសភា 2012
ស បទុម
ទស្សនាវដ្តីសារព័ត៌មានសេរី

នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​​រមណីដ្ឋាន​បូក​គោ​ ដែល​ជួល​ឲ្យ​​ក្រុមហ៊ុន​​សុខា របស់​មេឈ្មួញ​ សុខ គង់ កាល​ពី​ព្រឹកមិញ​ ​មេដឹក​នាំ​ខ្មែរ បាន​ស្ដែង​​ក្ដី​រីករាយ ចំពោះ​ការ​ប្រើប្រាស​ឈ្មោះ​និង ងារ របស់​ខ្លួន​សម្រាប់​ដាក់​ឈ្មោះ​​ផ្លូវ​ ដែល​ឡើង​ចូល រមណីដ្ឋាន​ធម្មជាតិ​មួយ​នេះ ។

ហ៊ុន សែន មេដឹកនាំអំណាចយូរ ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា

ហ៊ុន សែន មេដឹកនាំអំណាចយូរ ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា

ហ៊ុន សែន បាន​លើក​ឡើង​​ថា ដើម​ឡើយ​​តាម​សំណើ​​របស់​លោក សុខ គង់ បាន​ដាក់​ឈ្មោះ​ ផ្លូវ​ដែល​​ចូល​ទៅ​កាន់​​រមណីដ្ឋាន​បូកគោ​ ដោយ​យក​ឈ្មោះ ភរិយា​របស់​ខ្លួន ផ្គួប​ជា​មួយ​ឈ្មោះ​ខ្លួន , ប៉ុន្តែ​ពេល​នេះ ត្រូវ​បាន​បំព្រួញ​ត្រឹម​ប្រើប្រាស ងារ ( តេជោ​ ) គឺ ( មហា​រុក្ខ​វិថី​គិរី​តេជោ ) ។​ដែល​ត្រូវ​បាន​លើក​ឡើង​​ថា មាន​ន័យ​ទូលំទូលាយ​​ដោយ​ភ្ជាប់​ទៅ​នឹង​​អ្នក​ខ្លាហាន ​មុន​ៗ​របស់​របស់​ប្រទេស ដូច​ជា “តេជោមាស..តេ​ជោយ៉ត..” ។

មេដឹកនាំ​ខ្មែរ​រូប​នេះ​​បាន​លើក​ឡើង​ដូច្នេះ​ថា ​” តេជោហ្នឹង​គឺ​ជាប់​ងារ ​មិន​មែន​តែច​ខ្ញុំ​ម្នាក់​ទេ អាច​ទាំង​​តេជោ​សែន តេជោ​មាស និង ​តេជោ​យ៉ត ..” ។

នេះ​ជា​ការ​បន្ថែម​ផ្លូវ​មួយ​​ទៀត ​ដែល​មាន​ឈ្មោះ​​ភ្ជាប់​ទៅ​នឹង​ឈ្មោះ និង ងារ របស់​នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ខណៈ​ដែល​គេ​ឃើញ​ មាន​​រាប់​មិន​អស់​នូវ​ឈ្មោះ​សមិទ្ធផល​នានា របស់​ឯកជន និង​របស់​រដ្ឋ​ ដែល​​បាន​ពី​លុយ​ ដែល​ជា​តំណក់​ញើស​​ឈាម​របស់​ពលរដ្ឋខ្មែរ​ទូទៅ​ផង ត្រូវ​បាន​ផ្ដើម​ដោយ​ឈ្មោះ​ តេជោ ឬ ប៊ុនរ៉ានី ដែល​ជា​ភរិយា​​របស់​នាយករដ្ឋមន្រ្តី​រូប​នេះ នោះ៕

What Next?

Recent Articles

18 Responses to "ហ៊ុន សែន រីករាយ​ពេល​ត្រូវ​​បាន​ប្រើ​ឈ្មោះ​ខ្លួន​ជា​ឈ្មោះ​ផ្លូវ​​ចូល​រមណី​ដ្ឋាន​បូកគោ​"

  1. និស្សិតខ្មែរ says:

    អ្នកដឹកនាំត្រូវស្រលាញ់ជាតិជាងស្រលាញ់ខ្លួនឯង​គិតដល់ផល់ប្រយោជន័របស់រាស្រ្តជាធំទើបមានឈ្មោះថាអ្នកដឹកនាំតាមលទ្ឋិប្រជាធិបតេយ្យបង្កើតដោយរាស្រ្ត។Leader has to love nation and people ,and think about people’s interest.That leader has good reputation and stand in democratic.

  2. anonymously says:

    So ashame to be Khmer under this man’s leadership!

  3. KD says:

    I do agree with you above. I do feel that sometimes when I hear and see so much of pain that our poor Khmer people have to go through every day from generation to the next due to failure and poor leadership of these cpp shit brain leader hun sen and his cronies. I went through a lot of changes in khmer history from one regime to the next and I absolutely think hun sen’s regime is the worse of all because he eventually sells Cambodia out to yuon forever. all cpp people are so greedy and blind to really see how yuon has been doing so far to swallow our land bit by bit. These cpp are too busy filling up their pockets with blood money from our poor Khmers who are marginalized to the point that they can no longer defend themselves and their land which is all their own survival.

  4. មិនចេះខ្មាស់គេទេឫអី,កុំយកតេជោសែនទៅប្រៀបប្រដូចនិងដេជោផ្សេងទៀតដែលជាអ្នក
    ស្រឡាញ់ជាតិអោយសោះ,កោតចេះនិយាយទៅរួច។

  5. ទិតៀន says:

    បើនិយាយតាមពិតពួកអឣគតិពួកទមិឡឥតសាសនាដែលមានចិត្តច្រណែននិងគំនុំ
    ចងកំហឹងជាប់ទ្រូងដោយសារវាចាញ់បោកមេនយោបាយរបស់ពួកវានេះពិសេស
    គឺពួកនេះហើយដែលសូម្បីតែអឣក្សរខ្មែរមួយតួឬមួយពាក្យក៏វាសរសេរមិនចេញឬ
    ក៏បើវាចេះខ្លះមិនព្រមសរសេរមានន័យថាវាស្អប់ខ្មែររហូតដល់ភាសាជាតិទៀត។
    បើជាក្មេងៗស្រករក្រោយកើតនៅស្រុកគេនុ៎ះក៏យើងមិនគួរប្រកាន់ដែរ!ព្រោះគ្នា
    វាមិនដឹងឬមិនចេះមើលអឣត្ថបទពត៌មាននេះទេ!តែនេះសុទ្ធតែក្បាលទំពែកឬក៏សក់
    សពេញក្បាលអឣស់ទៅហើយធ្វើឫកពារសរសេរសុទ្ធតែអឣង់គ្លេស។វាជាសិទ្ធិរបស់មនុស្ស
    តែទាំងនេះវាបញ្ជាក់ឲ្យឃើញថាមនុស្សប្រភេទពួកនេះសុទ្ធតែពួកញុះញង់ឲ្យខ្មែរស្្អប់គ្នា
    បែកបាក់គ្នាដើម្បីសងសឹកដែលសង្គមទមិឡរបស់វាត្រូវគេដេញវាយរត់ផាស់ក្រញាំចេញ
    ពីស្រុក។ឥឡូវនេះបើយើងចង់ដឹងច្បាស់ចូរសួរពួកវាថាស្រុកខ្មែរបច្ចុប្បន្ននេះបើសិនជា
    ត្រូវផ្លាស់ប្តូរតើត្រូវរើសយកបុគ្គលមួយណាទៅដែលពួកវាហ៊ានជឿជាក់ថាប្រាកដជាល្អ
    ពេញចិត្តរបស់ពួកវានោះ?ពេលនោះកន្ទុយទមិឡពិសរបស់ពួកវាប្រាកដជាចេញមកមិន
    ខានរួចហើយសួរពួកវាទៀតថាបន្ទាប់ពីបានកាន់អឣំណាចហើយតើត្រូវធ្វើប្រវត្តិរូបយកអឣ្នក
    ដែលវាថាអឣាយ៉ងយួននិងសង្ស័យថាយួននោះគួរធ្វើដូចម្តេច?វាមុខជាឆ្លើយថាកំទេចចោល
    ជីកស្មៅត្រូវជីកទាំងឫសឬក៏ថាស៊ូសម្លាប់ខុសមួយរយកុំឲ្យខ្មាំងមួយក្បាលរត់រួច អ ឣូ៎!ហូ៎!
    លើកនេះគ្មានសង្ឃឹមបន្តិចណាទេ!ខ្មែរឣអើយមានតែជីករណ្តៅទុកសម្រាប់ខ្លួនឯងប៉ុណ្ណោះ។

  6. lolo says:

    We are all lucky to have Hun Sen with us. If not we whould be on earth righ now.
    Thank Hun Sen. May God bless you Hun Sen.

  7. Koun Youn says:

    May God Bless You To Paradise Soon Soon !

  8. Kumnitkhmer says:

    God Bless You To Paradise Soon Soon !

  9. Dane says:

    ស្អីក៏មានឈ្មោះគាត់ដែរ! មិនមែនជាតិនិយមទេ គឺបុគ្គលនិយមទេដឹង?

  10. រដ្ធា ចែម says:

    ដើម្បីជាតិ សម្ដេច សុខចឹត្ដអោយគេ យកឈ្មោះគាត់ដាក់។ នេះជាការចឹត្ដល្អ កម្ររកបាន!

  11. រដ្ធា ចែម says:

    ដើម្បីជាតិ សម្ដេច សុខចឹត្ដអោយគេ យកឈ្មោះគាត់ដាក់។ នេះជាការចឹត្ដល្អ កម្ររកបាន!!!

  12. យកឈ្មោះទៅដាក់លើផ្លូវគេដើរជាន់អួតខ្លួនឯងថាមានកិត្តិយសទៀត។ ហ៊ុនសែនមិនអាចប្រៀបខ្លួន ទៅនិងតេជោយ៉ត និងតេជោរមាស ដែលគេមានស្មារតីស្នេហាជាតិពិតប្រាកដនោះទេ។ សមតែដាក់ ងាឲ្យហ៊ុនសែនថា តេជោរបំផ្លាញជាតិទើបសម និង អារុក្ខទេវតាតាមលំនាំកាដាហ្វី។

  13. ដាក់ឈ្មោះអ្នកណាក៏ដាក់ទៅ ឲ្យតែមានផ្លូវដើរស្ពានឆ្លងទៅបានហើយ
    ទោះជាយ៉ាងណាក៏សម្តេចជាខ្មែរដែរ ធ្លាប់ជួយជីវិតខ្មែរដែររួមទាំងអ្នក
    ប្រឆាំង ទាំងអ្នកអ្នកទៅនៅស្រុកគេ ។ ជាសិល្បៈដឹកនាំគេចេះគៀងគរ
    ប្រមូលសប្បុរសជនយកថវិកាកសាងសង្គមជាតិ វាមិនដូចអ្នកខ្លះបាន
    លុយយកទៅមានស្រី បោកប្រជារាស្រ្ត មិនជួយធ្វើអីសោះនោះទេ ។

  14. អ្នកផ្តល់អនុសាសន៍ says:

    ការធ្វើជំនួញខ្នាតអន្តរជាតិគេទាមទារមានស្តង់ដា ISO ឯនៅក្នុងស្រុកខ្មែរ
    ដើម្បីអោយគ្រប់ស្ថាប័ន និង អាជ្ញាធរមានអំណាចគ្រប់ផ្នែកកោតញញើត
    និងទទួលស្គាល់ ត្រូវតែសុំឈ្មោះសម្តេចមកដាក់ដើម្បីអោយមានឥទ្ធិពល
    នឹងជាក្រដាស់យន្តសំរាប់កំលាចខ្មោចទារដូល្លា ។ អ្នករកស៊ីគេដឹង
    ចំណុចខ្សោយខ្មោចឆៅនៅស្រុកខ្មែរ ។ មានអ្នកវិនិយោគច្រើន ក៏បង្កើនប្រាក់
    ចំណូលចូលជាតិ បង្កើតការងារធ្វើយើងគួរជួយតែអបអរសាទរ មិនត្រូវ
    ប្រកាន់ជាតិសាសន៍ ឥឡូវថៅកែជនជាតិខ្មែរនៅស្រុកថៃដែលទៅរក
    ស៊ីនៅស្រុកថៃក្លាយជាអ្នកមានក៏មានមិនតិចដែរ ។

  15. Ratha says:

    ប្រជាជនក្រីក្រកាន់តែក្រមួយថ្ងៃទៅមួយថ្ងៃ អ្នកមានអំណាចកាន់តែមានអំណាច
    មិនត្រឹមតែប៉ុណ្ណោះនៅចង់ផ្ទេរអំណាចជូនកូនប្រុសទៅទៀត។ ឯមន្ត្រីរាជការក៏ចេះតែ
    យកចិត្តមេដឹកនាំដ៏មានអំណាចឥតឈប់ឈរ ម៉េចក៏អាក្រក់អីម្ល៉េះស្រុកខ្មែរយើងនេះ។ 
    បើនិយាយពីទារលុយពីជនក្រីក្រក៏ស្រុកខ្មែរ និយាយពីពុករលួយក៏ស្រុកខ្មែរ ឬបើនិយាយពីជម្រិតយកដីធ្លីពីប្រជាជនក៏នៅស្រុកខ្មែរ គួរឲ្យអស់សង្ឃឹមជាមួយ
    រដ្ឋាភិបាលសព្វថ្ងៃមែនទែន៕

  16. anonymously says:

    May he rest in peace!

  17. អិញ្ចឹងហេីយបានជាកសិករកំពង់តែភ័យថាថ្ងៃណាមួយលែងបានឡេីងថ្នេាតទៀតហេីយ
    ព្រេាះថានឹងក្លាយជាឈេា្មះរបស់ហែន ស៑ុន នឹងជំតិត ប៑ីរា៉នុណ ស្អីនេាះមិនខានតេីសង្ឃឹមអី
    គេាក្របីក៏រហស្សនាមព្រែតពីរប្រានហ្នឹងដែរនេាះអស់ហេីយៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ
    រលាយៗៗៗៗៗៗៗចង់មិនចង់ដេីមក្រសាំងមុខផ្ទះដាក់ផ្លាកតេជេាក្រសាំងទៀត។

  18. says:

    មតិរបស់ រដ្ឋ ត្រឹមត្រូវ