គៀត សុវណ្ណាឡាង មានបញ្ហា?

Written by ភ្នំពេញដេលីញូវ
Tuesday, 08 May 2012

អ្នកសម្តែង គៀត សុវណ្ណាឡាង ដែលក្រោយមក បានក្លាយជា អ្នកចម្រៀង នៅក្នុង ផលិតកម្ម រស្មីហង្សមាស កាលពីដើមឆ្នាំ ២០១២ នោះ រហូតមក ដល់ពេលនេះ អ្នកស្តាប់ នៅតែទន្ទឹង រង់ចាំស្តាប់ បទចម្រៀង របស់នាង ព្រោះអត់ទាន់ ឃើញចេញ លក់ នៅឡើយទេ ប៉ុន្តែអ្នកចម្រៀង ដែលចូល ជំនាន់នាង ដែរនោះ បទចម្រៀង របស់គេ បានចេញលក់ រួចហើយ ។

មានមតិខ្លះ និយាយថា គៀត សុវណ្ណាឡាង អាចមិនមែនជា អ្នកចម្រៀងទេ ព្រោះនាងជា អតីត អ្នកសម្តែង ហេតុដូច្នេះ ប្រហែលជាខាង ហង្សមាស ផ្តល់ឱកាសឱ្យ នាងសម្តែង ឬ ធ្វើជាពិធីការិនី នៅទូរទស្សន៍ ហង្សមាស ច្រើនជាង ។

កាលពីចុងខែ មករា ឆ្នាំ ២០១២ កញ្ញា គៀត សុវណ្ណាឡាង ធ្លាប់ប្រាប់ថា នាងបានចូល ច្រៀងនៅក្នុង ផលិតកម្ម រស្មីហង្សមាស ក្នុងកិច្ចសន្យា រយៈពេលវែង ហើយនាង ថែមទាំង ថតចម្រៀង បានចំនួន បួនបទ ទៀតផង ដែលនឹងចេញ លក់នៅក្នុង ខែមេសា ប៉ុន្តែរហូត មកដល់ពេលនេះ អត់ទាន់ឃើញ មានចម្រៀង មួយបទណា របស់នាង ចេញលក់ នៅ ឡើយ នោះទេ ។

ដោយឡែក អ្នកចម្រៀង ចំណូលថ្មី នៅក្នុងផលិតកម្ម រស្មីហង្សមាស ដំណាលៗ នាងដែរនោះ គឺ មានដូចជា កញ្ញា ទេព បូព្រឹក្ស, អ្នកនាង យក់ ថិតរដ្ឋា និង លោក នៅ ស៊ីនឿន ពួកគេ សុទ្ធតែមាន បទចម្រៀង ចេញលក់ រួចហើយ ហើយពួកគេ ថែមទាំងបាន បង្ហាញខ្លួន នៅក្នុងការ ប្រគំតន្ត្រី Best of the Best 2012 កន្លងមក ទៀតផង លើកលែងតែ កញ្ញា គៀត សុវណ្ណាឡាង ម្នាក់តែប៉ុណ្ណោះ ។

យើងមិនអាច ទាក់ទង គៀត សុវណ្ណាឡាង ដើម្បីបញ្ជាក់អំពី រឿងនេះបានទេ ហើយចំពោះ លោក អ៊ិន ទីតូ ដែល ជាអ្នក ចាត់ចែង ផលិតនៅក្នុង ផលិតកម្ម រស្មីហង្សមាស វិញ បែរជា និយាយថា លោកក៏មិន បានដឹងដែរ ។

បើតាមប្រភព អ្នកជិតដិត ជាមួយនាង បានឱ្យដឹងថា កញ្ញា គៀត សុវណ្ណាឡាង គឺមានប្រភពជាអ្នក សម្តែង ហើយ ដោយសារតែ នាងមានសម្រស់ ស្រស់ស្អាត ប្រហែលជាខាង ផលិតកម្ម រស្មីហង្សមាស តម្រូវឱ្យនាង សម្តែងច្រើន ជាងច្រៀង ព្រោះក្រុមហ៊ុន ហង្សមាស បានបង្កើត ស្ថានីយទូរទស្សន៍ ដូច្នេះនាងអាច ជាតារាសម្តែង ប្រចាំស្ថានីយ ទូរទស្សន៍ នេះតែម្តង ចំពោះសំឡេង របស់នាង ដែលមិនទាន់ បញ្ចេញពេលនេះ អាចនៅខ្លាច អ្នកស្តាប់ មិនទាន់ ទទួល យកបាន ។

ក្រៅពីបទចម្រៀង របស់នាង មិនទាន់ ចេញហើយនោះ អ្នកចម្រៀងស្រី គៀត សុវណ្ណាឡាង ថែមទាំងមាន ព័ត៌ មានថា ខាងផលិតកម្ម មិនឱ្យនាងនៅ អង្គុយលក់ សម្លៀកបំពាក់ នៅក្នុងហាង របស់នាងថែម ទៀតផង ព្រោះវា អាច ធ្វើឱ្យ ប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះ របស់ នាង ជាអ្នកចម្រៀង ។

ពាក់ព័ន្ធនឹង ព័ត៌មាននេះ ម្តាយនាង បញ្ជាក់តាម ទូរស័ព្ទថា “សុវណ្ណាឡាង នៅតែទៅ លក់ធម្មតា គ្រាន់តែ​​ មិនសូវ មានពេល ដូចកាល ពីលើកមុន ហើយក៏មិន ដែលឮថា ខាងហង្សមាស ហាមមិនឱ្យ លក់អីផង” ។

គួរបញ្ជាក់ថា កន្លងមកកញ្ញា គៀត សុវណ្ណាឡាង មានហាងលក់ សម្លៀកបំពាក់ នៅម្តុំស្តុបមេភ្លើង និង នៅផ្សារ ផែនសល បួនកន្លែង តែសព្វថ្ងៃ នៅតែពីរកន្លែង ប៉ុណ្ណោះ ព្រោះជួលឱ្យ គេពីរកន្លែង ។

គេនៅចាំបានថា មុនពេល ចូលច្រៀង នៅក្នុងផលិតកម្ម រស្មីហង្សមាស គេបាន ឃើញកញ្ញា គៀត សុវណ្ណាឡាង សម្តែង រឿងចំនួនពីររឿង រួចមកហើយ ដែលក្នុងនោះ មានរឿង “ទឹកចិត្តបងស្រី” ជារឿង ភាគទូរទស្សន៍ និង រឿង ដុំគឺរឿង “ស្នេហាមួយ នៅវិទ្យាល័យ” ដែលនាង សម្តែងជា តួឯក ។

កញ្ញា គៀត សុវណ្ណាឡាង ជាអ្នកសិល្បៈ ជំនាន់ថ្មី ដែលល្បីឈ្មោះ នៅក្នុងរឿង “ទឹកចិត្តបងស្រី” ដែលកាលណោះ នាងសម្តែងជា តួឈ្មោះ “នាងភិន” ។ ក្រៅពីសម្តែង រឿងហើយនោះ កន្លងមក គៀត សុវណ្ណាឡាង ក៏ជាអ្នកសម្តែង នៅក្នុង បទចម្រៀង ជាច្រើនបទ ហើយនិងថតស្ប៉ត ពាណិជ្ជកម្ម ជាច្រើន ផងដែរ ។

ក្រោយពីបន្ថែម ខ្ទង់ច្រមុះ គៀត សុវណ្ណាឡាង មានរូបសម្រស់ ស្រស់ស្អាត បែបយុវវ័យ សម័យថ្មី ដោយនាងតុប តែង ខ្លួនតាមស្ទីលកូរ៉េ ប៉ុន្តែមិនសិចស៊ី ប៉ុន្មានទេ ៕

What Next?

Recent Articles

4 Responses to "គៀត សុវណ្ណាឡាង មានបញ្ហា?"

  1. ពួកចាក់រុក says:

    គៀតសុវណ្ណឡាង គួរអោយស្រលាញ់

  2. តើស្អាតដោយធម្មជាតិ រឺ​ យ៉ាងណាណ៍រ?

  3. តិច​ នី says:

    កញ្ញាឡាង! កែកុនប៉ុណ្ណឹងស្អាតណាស់។ សូមកុំប៉ះប៉ូវបន្ថែមទៀត ពិសេសដុំសុដន ដែលគេហៅថាដោះៗនោះណា វាប្រឈមនឹងគ្រោះថ្នាក់នៃជ​ម្ងឺមហារីក ។
    បំណងល្អពីក្រុមឥណ្ឌាលក់មុង!