សង្គ្រាម​ពាក្យសម្តី​ផ្តើម​ផ្ទុះ​ជាថ្មី​រវាង​ភ្នំពេញ​និង​បាងកក

ថ្ងៃ អាទិត្យ 06 ឧសភា 2012
ដោយ ប៉ែន បូណា
RFI

បន្ទាប់ពី​ក្រសួងការបរទេស​កម្ពុជា​ចេញ​កំណត់​ទូត​តវ៉ា​និង​ថ្កោលទោស​ការបាញ់ប្រហារ​រ​បស់​ទាហាន​ថៃ​មកលើ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ​រួចមក ​ក្រសួង​ការបរទេស​ថៃ​បាន​ចោទប្រកាន់​កម្ពុជា​វិញ​ម្តងថា ​បាន​ព្យាយាម​ដាក់​មីន​នៅតាម​ជាយដែន​ដែល​ធ្វើ​ឲ្យ​ទាហាន​ថៃ​ម្នាក់​រងរបួស​កាលពី​ថ្ងៃ​ពុធ។ ប៉ុន្តែ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា​បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទ​ប្រកាន់​នេះ។

កម្ពុជាបាន​តវ៉ា​ផ្នែកការទូត​​ ​ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់​ចូលដីថៃ។ ថៃ​ចោទ​មកវិញ​ថា កម្ពុជា​ដាក់មីន​តាមព្រំដែន។ © សុវណ្ណរ៉ា

កម្ពុជាបាន តវ៉ា ផ្នែកការទូត ចំពោះ ការ បាញ់ សម្លាប់ ពលរដ្ឋ ខ្មែរ ដែល ឆ្លងដែន ខុសច្បាប់ ចូលដីថៃ។ ថៃ ចោទ មកវិញ ថា កម្ពុជា ដាក់មីន តាមព្រំដែន។ © សុវណ្ណរ៉ា

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ

(02:24)

សង្គ្រាម​ពាក្យសម្តី​បាន​ផ្ទុះឡើង​ជាថ្មី​រវាង​ទីក្រុង​ភ្នំពេញ​និង​បាងកក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅតាម​ព្រំដែន។ ភ្លាមៗ​ក្រោយពី​កម្ពុជា​ចេញ​កំណត់​ទូត​តវ៉ា និង​ថ្កោលទោស​ដោយ​ពាក្យសម្តី​ធ្ងន់ៗ​ចំពោះ​ទាហាន​ថៃ​ដែល​បាន​បន្ត​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​របស់ខ្លួន ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ លោក​ ថានី ថោងភក្តី ​បាន​ចោទប្រកាន់​កម្ពុជា​វិញ​ថា ​បាន​បន្ត​ប្រឹងប្រែង​ដាក់​គ្រាប់មីន​នៅតាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ ដែល​ធ្វើ​ឲ្យ​ទាហាន​ថៃ​ម្នាក់​ជាន់មីន​របួស​កាល​ពីថ្ងៃ​ពុធ។

ការចោទ​ប្រកាន់​បែបនេះ​បានធ្វើ​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា​បញ្ចេញ​ប្រតិកម្ម។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី៥​ឧសភា​ម្សិលមិញ​ដោយ​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​ការចោទ​ប្រកាន់​របស់​ភាគី​ថៃ។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា​បាន​ពន្យល់​ថា ​គ្រាប់មីន ​និង​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​នៅតាម​ព្រំដែន ត្រូវបាន​បង្កប់​ដោយ​ពួក​ខ្មែរក្រហម​កាលពី​ក្នុងអំឡុង​សង្គ្រាម។ តំបន់​ជិត ប្រាសាទព្រះវិហារ ដែល​ទាហាន​ថៃ​បានធ្វើ​ឲ្យ​ផ្ទុះ​មីន​មួយ​គ្រាប់​នោះ ក៏​ធ្លាប់ជា​សមរភូមិ និង​ជាទី​ជម្រក របស់​កម្លាំង​ខ្មែរក្រហម​ដែរ។

សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បន្តថា “ក្នុង​រយៈកាល​សង្គ្រាម កម្លាំង​ខ្មែរក្រហម ក៏បាន​ចូលទៅ​ជ្រកកោន​ជា​បណ្តោះអាសន្ន​ក្នុង​ទឹកដី​ថៃ​ផងដែរ។ ដូច្នេះ វា​ជា​រឿង​គួរឲ្យ​សោកសៅ និង​រំជួលចិត្ត​ខ្លាំងណាស់ ដែល​កម្ពុជា​ត្រូវ​ទទួលរង​នូវ​ការចោទប្រកាន់ គ្មាន​មូលដ្ឋាន​បែបនេះ។ សេចក្តី​ថ្លែងការណ៍​បន្ត​ថា ការផ្ទុះ​គ្រាប់មីន​គឺជា​បញ្ហា​ដែល​នៅ​កើត​មាន​ជារឿយៗ​សូម្បីតែ​នៅ​កន្លែង​ដែល​ប្រជាជន​កម្ពុជា​បាន​ទៅ​តាំង​ទីលំនៅ ​និង​បង្កបង្កើនផល​ជាច្រើន​ឆ្នាំ​ក្រោយ​ពី​ចប់​សង្គ្រាម​ក៏ដោយ។ ​ដូច្នេះ ​កម្ពុជា​សង្ឃឹម​ថា ថៃ​នឹង​មិន​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​បែបនេះ​បន្តទៀត​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង​ទាក់ទង ​រវាង​ប្រជាជាតិ​ទាំងពីរ​ដែល​ពេលនេះ​កំពុង​តែមាន​សភាព​ល្អប្រសើរ​ជាង​មុន។

គួរ​កត់​សម្គាល់​ថា ​ទំនាក់ទំនង​កម្ពុជា​ថៃ​បាន​ធូរស្បើយ​ពី​ភាព​តានតឹង​បន្ទាប់ពី​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ បញ្ហា​នៅតាម​ព្រំដែន​មិនត្រូវ​បាន​ដោះស្រាយ​​ទេ។ ការ​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​មាន​ជម្លោះ​តាម​បញ្ជា​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ក៏​ថៃ​មិន​គោរព រីឯ​ការបាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​ជាយដែន​ពី​សំណាក់​ទាហាន​ឈុតខ្មៅ​ថៃ​ក៏​នៅតែ​បន្ត៕

What Next?

Recent Articles

17 Responses to "សង្គ្រាម​ពាក្យសម្តី​ផ្តើម​ផ្ទុះ​ជាថ្មី​រវាង​ភ្នំពេញ​និង​បាងកក"

  1. សៀមតែងមានលេសរហូត ថាយ៉ាងនេះដល់ទៅធ្វើយ៉ាងនោះ ឧទាហរណ៏
    ដូចជា ការមិនអនុវត្តន៏សាលក្រមតុលាកាអន្តរជាតិ ការមិនអនុវត្តន៏កិច្ចព្រម
    ព្រៀងគ្រប់វេទិការ ប្រើចរិកក្រឡិចក្រឡុចបង្កើតល្បិចកលដាក់បញ្ហា ផ្តើម
    ជាលេសធ្វើឲ្យកម្ពុជាតាមគំនិតពួកគេ រកគ្រប់ម្យោបាយសៀមមួយធ្វើល្អ
    សៀមមួយទៀតលួច សរុបទៅទាំងអស់គឺសៀមចង់បំពានខ្មែរដដែល សៀម
    ខោកក្បាលខ្មែរមុនរហូត ដល់ខ្មែរតដៃតាំងថាខ្មែរល្មោភឈ្លោះ ។​ តែស្តាយ
    មានខ្មែរនៅក្រៅខ្លះ ខ្មែរចោលម្សៀតខ្លះ ខ្មែរចិត្តជាក្រពើខ្លះ គាំទ្រគេទម្លាក់
    កំហុសឧ្យខ្មែរឯងយ៉ាងអយុត្តិធម៏ទៅវិញ ។

  2. វាយធ្វើបាបខ្មែរគ្រាន់តែចូលទៅធ្វើខ្ញុំពួកវា មិនតែប៉ុណ្ណោះបាញ់សម្លាប់
    អស់រាប់សិបនាក់យ៉ាងព្រៃផ្សៃអមនុស្សធម៏ ដល់តែខ្លួនឯងបំរើគំនិតចង់
    ឈ្លានពានគេ ព្រះមិនជួយទៅជាន់មីនចាស់គ្រាន់តែដាច់ជើម្នាក់តាំង
    ឡាំប៉ាចោទខ្មែរ ( វាម្នាក់ថ្លៃណាស់ជាងខ្មែរនេះមិនមែនទង្វើរបស់ខ្មែរផង
    បើខ្មែរវិញវាគិតថា ១០ មួយយួរ ) ។

  3. នាយផេះ says:

    អាឆ្កែ សៀម ពិតជាឆ្កែរមែន ហើយ ហ៊ុន សែន ក៏អស្ចារ្យដែពីព្រោះអោយប្រជាជនទៅរកការងារធ្វើ
    ប្រទេសគេដោយផ្សងនៅការគ្រោះថ្នាក់គ្រប់បែបយ៉ាង

  4. ខ្ញុំសំណូមពរ ដល់ពលរដ្ឋគ្រប់លំដាប់ថ្នាក់មេត្តាប្រើពាក្យសំដីក្នុងការបញ្ចេញមតិប្រកបដោយ សុជីវធម៌ និង ភាពទទួលខុសត្រូវ ។ សូមអរគុណ​!

  5. nara says:

    លោកនាយផេះវិធីដោះស្រាយបញ្ហាមានច្រើនណាស់
    ការចោទប្រកាន់គ្នាទៅវិញទៅមករបៀបនេះមិនអាចដោះស្រាយបញ្ហាទេ៕

  6. Hun Sen got complained about relation with Vietnam. Now Hun Sen gets complained again about Thai proble. Some stupid guy like to say something with no reason. Thai never reapected even the order from UN.

  7. Pailine army says:

    យើងមិនអាចមើលឃើញតែកំហុស របស់ថ្នាក់ដឹកនាំនេាះទេ
    ការដោះស្រាយបញ្ហាគឹមានច្រើនយ៉ាងណាស់ គឺមិនអាចយក
    កំហឹងទល់កំហល់បានឡើយ ចំពោះការដែលប្រជាពលរដ្ឋចេញ
    ទៅធ្វើការប្រទេសគេខុសច្បាប់នោះមិនអាចបន្ទោសថ្នាក់ដឹកនាំ
    ទាំងស្រុងនោះទេ ព្រោះថារដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធបាន
    ខិតខំខ្លាំងណាស់ក្នុងការទប់ស្កាត់ការចំណាកស្រុកនេះជាក់ស្តែង
    ពួកខ្ញុំក៏បានទទួលបទបញ្ជាអោយជួយទប់ស្កាត់ករណីនេះដែ ប៉ុន្តែ
    ការឆកល្វែងគឺនៅតែមាន ដោយសារតែបញ្ហាជីវភាពបានបង្ខំអោយ
    ប្រជាពលរដ្ឋនៅលួចចូលទៅធ្វើការក្នុងដីគេដដែលទោះជាមានការ
    នាំ ឬទប់ស្កាត់យ៉ាងណាក៏ដោយដូចនេះហើយសូមកុំអោយមានការ
    យល់ច្រឡំឬមានគំនិតអរិភាពចំពោះថ្នាក់ដឹកនាំពេកព្រោះថាគាត់មិន
    មើលឃើញគ្រប់បញ្ហានោះឡើយ

  8. មូលហេតុអោយប្រជាជនខ្មែរចំណាកស្រុកគឺភាពគ្មានការងារធ្វើនៅក្នុងស្រុកខ្មែរឬការងារនោះ
    ប្រាក់ខែមិនគ្រប់សំរាប់ជីវភាពរបស់គាត់ហើយការងារនៅក្នុងស្រុកខ្មែរគឺពិបាករកណាស់
    ហើយការងារខ្លះត្រូវការសមត្ថភាពឬចំណេះដឹងការងារនៅស្រុកថៃគឺចាប់ពី១៣០ដុល្លាទៅ១៥០ដុល្លា
    អាចបានដល់២៥០ដុល្លាគ្រាន់តែដាំបន្លែផ្សេងៗការងារស្រុកខ្មែរ៣០ដុល្លា៤០ដុល្លា៥០ដល់ត្រឹម៨០
    ដុល្លាអ្នកមានសមត្ថភាពខ្លាំងបានដល់១០០ដុល្លានៅថៃមិនចាំបាច់មានសមត្ថភាពទាំងអស់គឺអោយតែមានកំលាំងធ្វើការងារអោយគេបានគឺគេយកហើយនិយាយទៅគឺស្រួលជាងស្រុកខ្មែរ

  9. មូលហេតុអោយប្រជាជនខ្មែរចំណាកស្រុកគឺភាពគ្មានការងារធ្វើនៅក្នុងស្រុកខ្មែរឬការងារនោះ
    ប្រាក់ខែមិនគ្រប់សំរាប់ជីវភាពរបស់គាត់ហើយការងារនៅក្នុងស្រុកខ្មែរគឺពិបាករកណាស់
    ហើយការងារខ្លះត្រូវការសមត្ថភាពឬចំណេះដឹងការងារនៅស្រុកថៃគឺចាប់ពី១៣០ដុល្លាទៅ១៥០ដុល្លា
    អាចបានដល់២៥០ដុល្លាគ្រាន់តែដាំបន្លែផ្សេងៗការងារស្រុកខ្មែរ៣០ដុល្លា៤០ដុល្លា៥០ដល់ត្រឹម៨០
    ដុល្លាអ្នកមានសមត្ថភាពខ្លាំងបានដល់១០០ដុល្លានៅថៃមិនចាំបាច់មានសមត្ថភាពទាំងអស់គឺអោ
    យតែមានកំលាំងធ្វើការងារអោយគេបានគឺគេយកហើយនិយាយទៅគឺស្រួលជាងស្រុកខ្មែរណាស់
    ប៉ុន្តែសៀមវិញពួកវានិយាយក្រឡេកក្រឡុចណាស់គឺមហាមកំពូលល្បិចកល់វាសន្យាតែមាត់
    តែក្នុងចិត្តរបស់ពួកវាអាក្រក់ជាទីបំផុតពួកវាសន្យាជាមួយខ្មែរមិនកាប់សំលាប់ខ្មែរនោះទេ
    វាតែពីមុខតែពីក្រោយវាអោយកូនចៅរបស់ពួកវាកាប់សំលាប់ប្រជាជនខ្មែរយ៉ាងអាណាធិប្បតេ
    យ្យជាពិសេសពួកវាលួចប្រហារមកលើទាហានរបស់ខ្មែរមិនចេះចប់មិនចេះហើយបើសៀម
    វាមហាក្រឡេកក្រឡុចយ៉ាងនេះតើរដ្ឋាភិបាលខ្មែរយើងមានវិធានយ៉ាងណាបន្តទៀតបើ
    សៀមវានៅតែប្រើអំពើអមនុស្សជាតិបែបនេះ

  10. ប្រៀបអីស្រុកគេគ្មានសង្រ្គាមដូចខ្មែរ គេអភិវឌ្ឍន៏រាប់សិបឆ្នាំ គេគ្មានការបែក
    បាក់ជាតិសាសន៏ គេគិតគិតតែពីរឿងចំណេញ គេជួយជ្រោមជ្រែងគ្នាគេមិនចេះ
    រុកគួន ច្រណែននិន្ទាឈ្នានីសគ្នាដូចខ្មែរទេ ហើយជាពិសេសគេគ្មានរបបប៉ុល
    ពតប្រល័យពូជសាសន៏ គេអភិវឌ្ឍន៏លើមូលដ្ឋានសេដ្ឋកិច្ចបន្សល់ដ៏សម្បូរបែប
    ស្រាប់ ឯខ្មែរសន្តិភាពមានរយៈពេលខ្លីជាងសង្រ្គាមនៅឡើយទេ ងើបឈរឡើង
    លើគំនរផេះផង់បាទដៃទទេសុទ្ធសាធ ឥឡូវខ្មែរយើងកំពុងប្រឹងប្រែងកែទំរង់
    អភិវឌ្ឍន៏ គ្រប់វិស័យ ដូច្នេះនៅក្មេងខ្ចីទាំពេលវេលា​ទាំងកំរិតសមត្ថភាព
    ខ្វះធនធានមនុស្ស ( នៅមិនទាន់លើកកម្ពស់ខាងទស្សនវិជ្ចា )…..។
    ( នៅចន្លោះកណ្តាលនៃប្រទេសមានសក្តានុពល….តើធ្វើយ៉ាងណា ?……កុំចាំតែ
    បន្ទោសនោះ….យ៉ាងណាក៏ឈានទៅមុខដែរទោះជាជំហានគីងគក់ដូចសម្តេច
    ហ៊ុន សែន បានលើកឡើងស្រាប់ក៏ដោយ ។

  11. ពលរដ្ឋខ្មែរខ្លះចេះតែជឿតាមគ្នាថាទៅធ្វើការនៅសៀមសប្បាយ សប្បាយបានលុយច្រើន ម្លោះហើយ
    នាំគ្នាពពាក់ពពូនទៅដោយគ្មានការពិចារណា បុរាណពោលថាជូញជិតជៀសជាងជួយឆ្ងាយ!

  12. Gaddafi-Sen says:

    នយោបាយព្រំដែនភាវូបនីយកម្មចាប់ផ្តើមទៀតហើយ។ មិនមែនជាកាចៃដន្យទេឲ្យតែពេលជិត បោះឆ្នោតជ្រើសរើសឃុំសង្កាត់ឬសមាជិសភាមកដល់គឺរដ្ឋាភិបាលតែងតែយករឿងព្រំដែនខាង​លិចមកលេងដើម្បីសម្តែងឲ្យប្រជាជនដែលមិនចេះវិភាគច្បាស់លាស់មើលទៀតហើយក្នុងគោលបំណងរក្សាអំណាចផ្តាច់ការរបស់ហ៊ុនសែនបើទោះបីជាព្រំដែនខាងកើត​យួនបង្ខិតព្រំប្រទល់រាប់​ពាន់​មែត្រ​ចូលមកក្នុងដីខែរក៍ហ៊ុនសែនប្រឹងធ្វើដេកលក់មិនខ្ចីរវល់ដែរ។ រឿងរ៉ាវថៃបាញ់សំលាប់​ខ្មែររាប់​សិបដងមក​ហើយរដ្ឋាភិបាលខ្មែរមិនធ្វើការតវ៉ាទើបតែពេលមុនបោះឆ្នោតឃុំសង្កាត់​ទើបគេ​យកមកនិយាយ? តើអស់លោកអ្នកជឿថារដ្ឋាភិបាលខ្មែរយកចិត្តទុកដាក់​អាយុជីវិត​ខ្មែរពិត​ប្រាកដដែរឬទេ???

  13. ស្រលាញ់ជាតិ says:

    រកការងារស្រុកយើងទៅ សប្បាយហើយជួបជុំក្រុមគ្រួសារព្រឹកល្ងាចទៀត

  14. ស្រលាញ់ជាតិ says:

    ទោះបីស្រុយើងជឿនលឿន រីកចំរើន រឹ មិនជឿនលឿន រឹ​ មិនរីកចំរើន រកការងារស្រុកយើងទៅ សប្បាយហើយជួបជុំក្រុមគ្រួសារព្រឹកល្ងាចទៀត

  15. បើយើងមើលមួយភ្លែតយើងគិតថាជាការចោទគ្នាទៅវិញទៅមក ប៉ុន្តែចូរយើង
    ស៊ីជំរៅបន្តិចទើបយើងឃើញថា តើជាការចោទគ្នាដែរឬទេ ក្នុងឆ្នាំ២០១១កន្លង
    មក និងដើមឆ្នាំ២០១២ តើសៀមបានប្រើអំពើអមនុស្សធម៏មកលើពលរដ្ឋខ្មែរ
    ដោយប្រកាណាខ្លះ​ ក៏សូម្បីតែដៃទទេគ្រាន់តែស៊ីឈ្នួលគេដោយយកកម្រៃពីឈ្មួញ
    សៀម តាមព្រំដែនក៏គង់គេបាញ់សម្លាប់ អស់រាប់សិបនាក់ ( ចុះវាដើជាន់មីនលើ
    ដីខ្លួនឯង ១ ករណីយ៏វាស្រែកខ្លាំងជាងបាញ់ខ្មែរស្លាប់រាប់រយកឬណីយ៏ ) ម៉េចក៏
    ពួកវាមិននិយាយផង ​ ពិសេសពួកប្រជាធិបតេ្យ ពួកសិទ្ធមនុស្សគ្មានមួយម៉ាត់សុទ្ធ
    តែបើគ្រាន់តែបាតុភាពក្នុងសង្គមបន្តិចបន្តួច តាំងយកធ្វើជារឿងនយោបាយ តាំង
    ស្រែកក្តូងក្តាំង ធ្វើជាអ្នកយកចិត្តទុកដាក់ ស្រឡាញ់ខ្មែរ….យ៉ាប់មែន…ពួកបោក..។

  16. កង កាក says:

    ចយដឹងអើយ ចេតរ៉ូយណា!!!

  17. Ratha says:

    យកល្អកើតកន្លែងណាត្រូវចុះទៅត្រូតពិនិត្យទាំងអស់គ្នា
    មិនបាច់បន្ទោសដូច្នេះទៀទេ គឺវាអត់ប្រយោជន៍ ឧទ្ទាហរណ៍
    មិនផ្ទុះកន្លែងណាចុះទៅកន្លែងនោះ ពលរដ្ឋត្រូវបាញ់សម្លាប់
    ត្រង់ណាក៏ចុះទៅត្រង់នោះ ហើយពេលនោះយើងអាចដេច្បាស់
    ថាអ្នកណាខុសអ្នកណាត្រូវ ឬអស់លោកគិតយ៉ាងម៉េច?