ថ្ងៃ អាទិត្យ 06 ឧសភា 2012
ដោយ ប៉ែន បូណា
RFI
បន្ទាប់ពីក្រសួងការបរទេសកម្ពុជាចេញកំណត់ទូតតវ៉ានិងថ្កោលទោសការបាញ់ប្រហាររបស់ទាហានថៃមកលើពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ចូលទឹកដីថៃរួចមក ក្រសួងការបរទេសថៃបានចោទប្រកាន់កម្ពុជាវិញម្តងថា បានព្យាយាមដាក់មីននៅតាមជាយដែនដែលធ្វើឲ្យទាហានថៃម្នាក់រងរបួសកាលពីថ្ងៃពុធ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។

កម្ពុជាបាន តវ៉ា ផ្នែកការទូត ចំពោះ ការ បាញ់ សម្លាប់ ពលរដ្ឋ ខ្មែរ ដែល ឆ្លងដែន ខុសច្បាប់ ចូលដីថៃ។ ថៃ ចោទ មកវិញ ថា កម្ពុជា ដាក់មីន តាមព្រំដែន។ © សុវណ្ណរ៉ា
សង្គ្រាមពាក្យសម្តីបានផ្ទុះឡើងជាថ្មីរវាងទីក្រុងភ្នំពេញនិងបាងកករយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះពាក់ព័ន្ធនឹងបញ្ហានៅតាមព្រំដែន។ ភ្លាមៗក្រោយពីកម្ពុជាចេញកំណត់ទូតតវ៉ា និងថ្កោលទោសដោយពាក្យសម្តីធ្ងន់ៗចំពោះទាហានថៃដែលបានបន្តបាញ់សម្លាប់ពលរដ្ឋខ្មែរ ដែលបានឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសរបស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថានី ថោងភក្តី បានចោទប្រកាន់កម្ពុជាវិញថា បានបន្តប្រឹងប្រែងដាក់គ្រាប់មីននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលធ្វើឲ្យទាហានថៃម្នាក់ជាន់មីនរបួសកាលពីថ្ងៃពុធ។
ការចោទប្រកាន់បែបនេះបានធ្វើឲ្យក្រសួងការបរទេសកម្ពុជាបញ្ចេញប្រតិកម្ម។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៥ឧសភាម្សិលមិញដោយបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់ភាគីថៃ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានពន្យល់ថា គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើននៅតាមព្រំដែន ត្រូវបានបង្កប់ដោយពួកខ្មែរក្រហមកាលពីក្នុងអំឡុងសង្គ្រាម។ តំបន់ជិត ប្រាសាទព្រះវិហារ ដែលទាហានថៃបានធ្វើឲ្យផ្ទុះមីនមួយគ្រាប់នោះ ក៏ធ្លាប់ជាសមរភូមិ និងជាទីជម្រក របស់កម្លាំងខ្មែរក្រហមដែរ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបន្តថា “ក្នុងរយៈកាលសង្គ្រាម កម្លាំងខ្មែរក្រហម ក៏បានចូលទៅជ្រកកោនជាបណ្តោះអាសន្នក្នុងទឹកដីថៃផងដែរ។ ដូច្នេះ វាជារឿងគួរឲ្យសោកសៅ និងរំជួលចិត្តខ្លាំងណាស់ ដែលកម្ពុជាត្រូវទទួលរងនូវការចោទប្រកាន់ គ្មានមូលដ្ឋានបែបនេះ។ សេចក្តីថ្លែងការណ៍បន្តថា ការផ្ទុះគ្រាប់មីនគឺជាបញ្ហាដែលនៅកើតមានជារឿយៗសូម្បីតែនៅកន្លែងដែលប្រជាជនកម្ពុជាបានទៅតាំងទីលំនៅ និងបង្កបង្កើនផលជាច្រើនឆ្នាំក្រោយពីចប់សង្គ្រាមក៏ដោយ។ ដូច្នេះ កម្ពុជាសង្ឃឹមថា ថៃនឹងមិនចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះបន្តទៀតទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ចំណងទាក់ទង រវាងប្រជាជាតិទាំងពីរដែលពេលនេះកំពុងតែមានសភាពល្អប្រសើរជាងមុន។
គួរកត់សម្គាល់ថា ទំនាក់ទំនងកម្ពុជាថៃបានធូរស្បើយពីភាពតានតឹងបន្ទាប់ពីលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាឡើងធ្វើនាយករដ្ឋមន្ត្រី។ ប៉ុន្តែ បញ្ហានៅតាមព្រំដែនមិនត្រូវបានដោះស្រាយទេ។ ការដកទ័ពចេញពីតំបន់ព្រំដែនមានជម្លោះតាមបញ្ជារបស់តុលាការអន្តរជាតិក្រុងឡាអេក៏ថៃមិនគោរព រីឯការបាញ់សម្លាប់ពលរដ្ឋខ្មែរតាមជាយដែនពីសំណាក់ទាហានឈុតខ្មៅថៃក៏នៅតែបន្ត៕
សៀមតែងមានលេសរហូត ថាយ៉ាងនេះដល់ទៅធ្វើយ៉ាងនោះ ឧទាហរណ៏
ដូចជា ការមិនអនុវត្តន៏សាលក្រមតុលាកាអន្តរជាតិ ការមិនអនុវត្តន៏កិច្ចព្រម
ព្រៀងគ្រប់វេទិការ ប្រើចរិកក្រឡិចក្រឡុចបង្កើតល្បិចកលដាក់បញ្ហា ផ្តើម
ជាលេសធ្វើឲ្យកម្ពុជាតាមគំនិតពួកគេ រកគ្រប់ម្យោបាយសៀមមួយធ្វើល្អ
សៀមមួយទៀតលួច សរុបទៅទាំងអស់គឺសៀមចង់បំពានខ្មែរដដែល សៀម
ខោកក្បាលខ្មែរមុនរហូត ដល់ខ្មែរតដៃតាំងថាខ្មែរល្មោភឈ្លោះ ។ តែស្តាយ
មានខ្មែរនៅក្រៅខ្លះ ខ្មែរចោលម្សៀតខ្លះ ខ្មែរចិត្តជាក្រពើខ្លះ គាំទ្រគេទម្លាក់
កំហុសឧ្យខ្មែរឯងយ៉ាងអយុត្តិធម៏ទៅវិញ ។
វាយធ្វើបាបខ្មែរគ្រាន់តែចូលទៅធ្វើខ្ញុំពួកវា មិនតែប៉ុណ្ណោះបាញ់សម្លាប់
អស់រាប់សិបនាក់យ៉ាងព្រៃផ្សៃអមនុស្សធម៏ ដល់តែខ្លួនឯងបំរើគំនិតចង់
ឈ្លានពានគេ ព្រះមិនជួយទៅជាន់មីនចាស់គ្រាន់តែដាច់ជើម្នាក់តាំង
ឡាំប៉ាចោទខ្មែរ ( វាម្នាក់ថ្លៃណាស់ជាងខ្មែរនេះមិនមែនទង្វើរបស់ខ្មែរផង
បើខ្មែរវិញវាគិតថា ១០ មួយយួរ ) ។
អាឆ្កែ សៀម ពិតជាឆ្កែរមែន ហើយ ហ៊ុន សែន ក៏អស្ចារ្យដែពីព្រោះអោយប្រជាជនទៅរកការងារធ្វើ
ប្រទេសគេដោយផ្សងនៅការគ្រោះថ្នាក់គ្រប់បែបយ៉ាង
ខ្ញុំសំណូមពរ ដល់ពលរដ្ឋគ្រប់លំដាប់ថ្នាក់មេត្តាប្រើពាក្យសំដីក្នុងការបញ្ចេញមតិប្រកបដោយ សុជីវធម៌ និង ភាពទទួលខុសត្រូវ ។ សូមអរគុណ!
លោកនាយផេះវិធីដោះស្រាយបញ្ហាមានច្រើនណាស់
ការចោទប្រកាន់គ្នាទៅវិញទៅមករបៀបនេះមិនអាចដោះស្រាយបញ្ហាទេ៕
Hun Sen got complained about relation with Vietnam. Now Hun Sen gets complained again about Thai proble. Some stupid guy like to say something with no reason. Thai never reapected even the order from UN.
យើងមិនអាចមើលឃើញតែកំហុស របស់ថ្នាក់ដឹកនាំនេាះទេ
ការដោះស្រាយបញ្ហាគឹមានច្រើនយ៉ាងណាស់ គឺមិនអាចយក
កំហឹងទល់កំហល់បានឡើយ ចំពោះការដែលប្រជាពលរដ្ឋចេញ
ទៅធ្វើការប្រទេសគេខុសច្បាប់នោះមិនអាចបន្ទោសថ្នាក់ដឹកនាំ
ទាំងស្រុងនោះទេ ព្រោះថារដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធបាន
ខិតខំខ្លាំងណាស់ក្នុងការទប់ស្កាត់ការចំណាកស្រុកនេះជាក់ស្តែង
ពួកខ្ញុំក៏បានទទួលបទបញ្ជាអោយជួយទប់ស្កាត់ករណីនេះដែ ប៉ុន្តែ
ការឆកល្វែងគឺនៅតែមាន ដោយសារតែបញ្ហាជីវភាពបានបង្ខំអោយ
ប្រជាពលរដ្ឋនៅលួចចូលទៅធ្វើការក្នុងដីគេដដែលទោះជាមានការ
នាំ ឬទប់ស្កាត់យ៉ាងណាក៏ដោយដូចនេះហើយសូមកុំអោយមានការ
យល់ច្រឡំឬមានគំនិតអរិភាពចំពោះថ្នាក់ដឹកនាំពេកព្រោះថាគាត់មិន
មើលឃើញគ្រប់បញ្ហានោះឡើយ
មូលហេតុអោយប្រជាជនខ្មែរចំណាកស្រុកគឺភាពគ្មានការងារធ្វើនៅក្នុងស្រុកខ្មែរឬការងារនោះ
ប្រាក់ខែមិនគ្រប់សំរាប់ជីវភាពរបស់គាត់ហើយការងារនៅក្នុងស្រុកខ្មែរគឺពិបាករកណាស់
ហើយការងារខ្លះត្រូវការសមត្ថភាពឬចំណេះដឹងការងារនៅស្រុកថៃគឺចាប់ពី១៣០ដុល្លាទៅ១៥០ដុល្លា
អាចបានដល់២៥០ដុល្លាគ្រាន់តែដាំបន្លែផ្សេងៗការងារស្រុកខ្មែរ៣០ដុល្លា៤០ដុល្លា៥០ដល់ត្រឹម៨០
ដុល្លាអ្នកមានសមត្ថភាពខ្លាំងបានដល់១០០ដុល្លានៅថៃមិនចាំបាច់មានសមត្ថភាពទាំងអស់គឺអោយតែមានកំលាំងធ្វើការងារអោយគេបានគឺគេយកហើយនិយាយទៅគឺស្រួលជាងស្រុកខ្មែរ
មូលហេតុអោយប្រជាជនខ្មែរចំណាកស្រុកគឺភាពគ្មានការងារធ្វើនៅក្នុងស្រុកខ្មែរឬការងារនោះ
ប្រាក់ខែមិនគ្រប់សំរាប់ជីវភាពរបស់គាត់ហើយការងារនៅក្នុងស្រុកខ្មែរគឺពិបាករកណាស់
ហើយការងារខ្លះត្រូវការសមត្ថភាពឬចំណេះដឹងការងារនៅស្រុកថៃគឺចាប់ពី១៣០ដុល្លាទៅ១៥០ដុល្លា
អាចបានដល់២៥០ដុល្លាគ្រាន់តែដាំបន្លែផ្សេងៗការងារស្រុកខ្មែរ៣០ដុល្លា៤០ដុល្លា៥០ដល់ត្រឹម៨០
ដុល្លាអ្នកមានសមត្ថភាពខ្លាំងបានដល់១០០ដុល្លានៅថៃមិនចាំបាច់មានសមត្ថភាពទាំងអស់គឺអោ
យតែមានកំលាំងធ្វើការងារអោយគេបានគឺគេយកហើយនិយាយទៅគឺស្រួលជាងស្រុកខ្មែរណាស់
ប៉ុន្តែសៀមវិញពួកវានិយាយក្រឡេកក្រឡុចណាស់គឺមហាមកំពូលល្បិចកល់វាសន្យាតែមាត់
តែក្នុងចិត្តរបស់ពួកវាអាក្រក់ជាទីបំផុតពួកវាសន្យាជាមួយខ្មែរមិនកាប់សំលាប់ខ្មែរនោះទេ
វាតែពីមុខតែពីក្រោយវាអោយកូនចៅរបស់ពួកវាកាប់សំលាប់ប្រជាជនខ្មែរយ៉ាងអាណាធិប្បតេ
យ្យជាពិសេសពួកវាលួចប្រហារមកលើទាហានរបស់ខ្មែរមិនចេះចប់មិនចេះហើយបើសៀម
វាមហាក្រឡេកក្រឡុចយ៉ាងនេះតើរដ្ឋាភិបាលខ្មែរយើងមានវិធានយ៉ាងណាបន្តទៀតបើ
សៀមវានៅតែប្រើអំពើអមនុស្សជាតិបែបនេះ
ប្រៀបអីស្រុកគេគ្មានសង្រ្គាមដូចខ្មែរ គេអភិវឌ្ឍន៏រាប់សិបឆ្នាំ គេគ្មានការបែក
បាក់ជាតិសាសន៏ គេគិតគិតតែពីរឿងចំណេញ គេជួយជ្រោមជ្រែងគ្នាគេមិនចេះ
រុកគួន ច្រណែននិន្ទាឈ្នានីសគ្នាដូចខ្មែរទេ ហើយជាពិសេសគេគ្មានរបបប៉ុល
ពតប្រល័យពូជសាសន៏ គេអភិវឌ្ឍន៏លើមូលដ្ឋានសេដ្ឋកិច្ចបន្សល់ដ៏សម្បូរបែប
ស្រាប់ ឯខ្មែរសន្តិភាពមានរយៈពេលខ្លីជាងសង្រ្គាមនៅឡើយទេ ងើបឈរឡើង
លើគំនរផេះផង់បាទដៃទទេសុទ្ធសាធ ឥឡូវខ្មែរយើងកំពុងប្រឹងប្រែងកែទំរង់
អភិវឌ្ឍន៏ គ្រប់វិស័យ ដូច្នេះនៅក្មេងខ្ចីទាំពេលវេលាទាំងកំរិតសមត្ថភាព
ខ្វះធនធានមនុស្ស ( នៅមិនទាន់លើកកម្ពស់ខាងទស្សនវិជ្ចា )…..។
( នៅចន្លោះកណ្តាលនៃប្រទេសមានសក្តានុពល….តើធ្វើយ៉ាងណា ?……កុំចាំតែ
បន្ទោសនោះ….យ៉ាងណាក៏ឈានទៅមុខដែរទោះជាជំហានគីងគក់ដូចសម្តេច
ហ៊ុន សែន បានលើកឡើងស្រាប់ក៏ដោយ ។
ពលរដ្ឋខ្មែរខ្លះចេះតែជឿតាមគ្នាថាទៅធ្វើការនៅសៀមសប្បាយ សប្បាយបានលុយច្រើន ម្លោះហើយ
នាំគ្នាពពាក់ពពូនទៅដោយគ្មានការពិចារណា បុរាណពោលថាជូញជិតជៀសជាងជួយឆ្ងាយ!
នយោបាយព្រំដែនភាវូបនីយកម្មចាប់ផ្តើមទៀតហើយ។ មិនមែនជាកាចៃដន្យទេឲ្យតែពេលជិត បោះឆ្នោតជ្រើសរើសឃុំសង្កាត់ឬសមាជិសភាមកដល់គឺរដ្ឋាភិបាលតែងតែយករឿងព្រំដែនខាងលិចមកលេងដើម្បីសម្តែងឲ្យប្រជាជនដែលមិនចេះវិភាគច្បាស់លាស់មើលទៀតហើយក្នុងគោលបំណងរក្សាអំណាចផ្តាច់ការរបស់ហ៊ុនសែនបើទោះបីជាព្រំដែនខាងកើតយួនបង្ខិតព្រំប្រទល់រាប់ពាន់មែត្រចូលមកក្នុងដីខែរក៍ហ៊ុនសែនប្រឹងធ្វើដេកលក់មិនខ្ចីរវល់ដែរ។ រឿងរ៉ាវថៃបាញ់សំលាប់ខ្មែររាប់សិបដងមកហើយរដ្ឋាភិបាលខ្មែរមិនធ្វើការតវ៉ាទើបតែពេលមុនបោះឆ្នោតឃុំសង្កាត់ទើបគេយកមកនិយាយ? តើអស់លោកអ្នកជឿថារដ្ឋាភិបាលខ្មែរយកចិត្តទុកដាក់អាយុជីវិតខ្មែរពិតប្រាកដដែរឬទេ???
រកការងារស្រុកយើងទៅ សប្បាយហើយជួបជុំក្រុមគ្រួសារព្រឹកល្ងាចទៀត
ទោះបីស្រុយើងជឿនលឿន រីកចំរើន រឹ មិនជឿនលឿន រឹ មិនរីកចំរើន រកការងារស្រុកយើងទៅ សប្បាយហើយជួបជុំក្រុមគ្រួសារព្រឹកល្ងាចទៀត
បើយើងមើលមួយភ្លែតយើងគិតថាជាការចោទគ្នាទៅវិញទៅមក ប៉ុន្តែចូរយើង
ស៊ីជំរៅបន្តិចទើបយើងឃើញថា តើជាការចោទគ្នាដែរឬទេ ក្នុងឆ្នាំ២០១១កន្លង
មក និងដើមឆ្នាំ២០១២ តើសៀមបានប្រើអំពើអមនុស្សធម៏មកលើពលរដ្ឋខ្មែរ
ដោយប្រកាណាខ្លះ ក៏សូម្បីតែដៃទទេគ្រាន់តែស៊ីឈ្នួលគេដោយយកកម្រៃពីឈ្មួញ
សៀម តាមព្រំដែនក៏គង់គេបាញ់សម្លាប់ អស់រាប់សិបនាក់ ( ចុះវាដើជាន់មីនលើ
ដីខ្លួនឯង ១ ករណីយ៏វាស្រែកខ្លាំងជាងបាញ់ខ្មែរស្លាប់រាប់រយកឬណីយ៏ ) ម៉េចក៏
ពួកវាមិននិយាយផង ពិសេសពួកប្រជាធិបតេ្យ ពួកសិទ្ធមនុស្សគ្មានមួយម៉ាត់សុទ្ធ
តែបើគ្រាន់តែបាតុភាពក្នុងសង្គមបន្តិចបន្តួច តាំងយកធ្វើជារឿងនយោបាយ តាំង
ស្រែកក្តូងក្តាំង ធ្វើជាអ្នកយកចិត្តទុកដាក់ ស្រឡាញ់ខ្មែរ….យ៉ាប់មែន…ពួកបោក..។
ចយដឹងអើយ ចេតរ៉ូយណា!!!
យកល្អកើតកន្លែងណាត្រូវចុះទៅត្រូតពិនិត្យទាំងអស់គ្នា
មិនបាច់បន្ទោសដូច្នេះទៀទេ គឺវាអត់ប្រយោជន៍ ឧទ្ទាហរណ៍
មិនផ្ទុះកន្លែងណាចុះទៅកន្លែងនោះ ពលរដ្ឋត្រូវបាញ់សម្លាប់
ត្រង់ណាក៏ចុះទៅត្រង់នោះ ហើយពេលនោះយើងអាចដេច្បាស់
ថាអ្នកណាខុសអ្នកណាត្រូវ ឬអស់លោកគិតយ៉ាងម៉េច?