05262013Headline:

គណបក្ស​នយោបាយ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

ដោយ លី ម៉េងហួរ
RFI

គណបក្ស​​ប្រជាជន​​កម្ពុជា​ គណបក្ស​​សមរង្ស៊ី​ គណបក្ស​​សិទ្ធិមនុស្ស និង ​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ បានបង្ហាញ​កម្លាំង​តាមរយៈ​ការហែក្បួន​​ឃោសនា​​ផ្តាច់ព្រ័ត្រ​​នៅ​​ថ្ងៃ​​ចុង​ក្រោយ​នៃ​​យុទ្ធនាការ​​ឃោសនា​​បោះ​ឆ្នោ​ត​​ឃុំ​​សង្កាត់​នៅ​​ថ្ងៃ​​ទី​​១​​មិថុនា​​នេះ​។​ ចំណែក​​សង្គម​​ស៊ីវិល​​ឃ្លាំ​មើល​​ការ​បោះ​ឆ្នោត​និង ​គ​.​ជ​.​ប​.​ មើល​ឃើញថា​​ ការ​បំភិត​បំភ័យ ​ភាព​មិន​ប្រក្រតី​ និង​​ការ​រារាំង​​សកម្មភាព​​ឃោសនា​ថយ​​ចុះ​​​បើ​​ធៀប​​នឹង​​ការ​បោះឆ្នោត​​លើក​​មុនៗ​។​​

គណបក្ស​សមរង្ស៊ី​នៅ​ថ្ងៃ​ចុង​ក្រោយ​ នៃយុទ្ធនាការ​ឃោសនាបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី១មិថុនានេះ (RFI/Siv Channa)

គណបក្ស សមរង្ស៊ី នៅ ថ្ងៃ ចុង ក្រោយ នៃយុទ្ធនាការ ឃោសនាបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី១មិថុនានេះ (RFI/Siv Channa)

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

(02:54)

​ថ្ងៃ​១​មិថុនា​នេះ ជា​ថ្ងៃ​ចុងក្រោយ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់ ដែល​បាន​ចាប់​ផ្តើម កាលពី​ថ្ងៃ​ទី​១៨​ឧសភា​។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភ្នំពេញ បាន​ជួបជុំ​ដង្ហែ​ក្បួន​ឃោសនា​ផ្តាច់ព្រ័ត្រ​ធំជាងគេ ដោយ​ប្រើប្រាស់​កម្លាំង​យុវជន​ប្រមាណ ២ ម៉ឺន​នាក់ ឡាន​ម៉តូ និង​រ៉ឺម៉ក​កង់​បី​រាប់រយ​គ្រឿង ចាប់​តាំងពី​ព្រឹក​ព្រលឹម។

ចំណែកនៅតាមបណ្តា​ខេត្ត​ទូទាំង​ប្រទេស គណបក្សប្រជាជនកម្ពុជា ក៏បានហែក្បួនឃោសនា​​ផ្តាច់​ព្រ័ត្រផងដែរ​។ ថ្ងៃ​៧​មករានិង​ការអភិវឌ្ឍ​ប្រទេស ជា​ប្រធានបទ​សំខាន់សម្រាប់​គណបក្ស​កាន់អំណាច​។​

​រីឯ​គណបក្ស​សមរង្ស៊ី ក៏​បាន​បង្ហាញ​កម្លាំង​នៅ​ថ្ងៃ​ចុង​ក្រោយ ដោយ​ការជួបជុំ​ហែ​ក្បួន នា​ពេល​រសៀល ហើយ​នៅពេល​ព្រលប់ លោក​សម​រង្ស៊ី ក៏​បាន​ថ្លែង​តាម​វីដេអូ​ខន់​ហ្វេ​រិន ពី​ក្រៅ​ប្រទេស ចូល​មក​កាន់​ក្បួន​ឃោសនា នៅ​ទីក្រុង​ភ្នំពេញ​។

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចដែល​ស្ងាត់ស្ងៀម​យូរថ្ងៃ​មកហើយ នៅ​ថ្ងៃ​ឃោសនា​បោះឆ្នោត​ចុង​ក្រោយ​​​ថ្ងៃនេះ ក៏​បាន​រៀបចំ​ឡាន​ម៉ូតូ រ៉ឺម៉ក​កង់​បី និង​ចាក់​មេក្រូ ហែ​ក្បួន​ផ្តាច់ព្រ័ត្រ​ផងដែរ នៅ​ភ្នំពេញ​។​
 
​ដោយឡែក​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​កឹម​សុខា ក៏​បាន​បើក​យុទ្ធនាការ​ហែ​ក្បួន​ឃោសនា​​ទ្រង់ទ្រាយ​ធំ ដឹកនាំ​ដោយ​លោក​កឹម​សុខា នៅឯ​ខេត្ត​កំពង់ចាម​។
 
​ដោយឡែក​គណបក្សនយោបាយ៦ផ្សេងទៀតទោះ​ជា​មិន​ហែ​ក្បួន​ឃោសនា នៅ​ថ្ងៃ​ចុង​ក្រោយ​​នេះ តែ​គណបក្ស​ទាំងនោះ ក៏​បន្តសកម្មភាព​ឃោសនានៅ​មូលដ្ឋានដោយ​ចាក់​មេក្រូ​ផ្សព្វ​ផ្សាយ​​ពី​គោលនយោបាយ ដើម្បី​ទាក់ទាញ​សំឡេងឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃ​៣​មិថុនា​ខាង​មុខ​។​

ក្នុងពេល​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ មកដល់​ថ្ងៃ​បញ្ចប់​យុទ្ធនាការ នា​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១២ ខុម​ហ្វ្រែល រកឃើញថា ការបំភិតបំភ័យ ភាពមិនប្រក្រតី និង​ការរារាំង​សកម្មភាព​ឃោសនា​របស់​គណបក្ស​នយោបាយ​នានា ដែល​កើត​ឡើង​ទៅលើ​សកម្មជន​គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ បើ​គិត​ជា​ចំនួន​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​ការថយចុះ បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​មុនៗ​។ ចំណែក​អំពើហិង្សាក៏​ថយចុះ​។ រី​ឯ​ការសម្លាប់​សកម្ម​ជន​នយោបាយ មិន​កើត​មាន​ទេ​។​
 
​យ៉ាងណាក៏ដោយ ខុម​ហ្វ្រែល រកឃើញថា ករណី​ទិញ​សន្លឹកឆ្នោត ក្នុងអំឡុងពេល​ឃោសនា​បោះ​ឆ្នោត មាន​ចំនួន ១០ ករណី​។ រីឯ​គ​.​ជ​.​ប​. នៅ​មុន​នេះ​បន្តិច​ក៏​បាន​ប្រកាស​ពី​ដំណើរការ​រលូន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល ១៥ ថ្ងៃ ដែល​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​១​មិថុនា​នេះ​។ ប៉ុន្តែ​គ​.​ជ​.​ប​. ទទួល​ពាក្យបណ្តឹង​សរុប ៧៨ ករណី ក្នុងពេល​ឃោសនាបោះឆ្នោត​។
 
បណ្តឹង​ភាគច្រើន គឺ​ទាក់ទង​ទៅ​នឹង​ការ​ហែក​ខិត្តប័ណ្ណការរំខាន​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​​និង​ការទម្លាក់​ស្លាក​គណបក្សនយោបាយ​។ បណ្តឹង​ទាំងនោះ ភាគច្រើន​ប្តឹង​ដោយ​គណបក្ស​សមរង្ស៊ី​៕​

————————————————

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

2 Responses to "គណបក្ស​នយោបាយ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​"

  1. rany says:

    this is not any comments but it is my own wonder. Hope you will be able to aswer my question. Why don’t the goverment allow the citizen to elect wherever in Cambodia? because the current method is wasting much money for transportation, absence in workplace, and time.

  2. Pureed Khmer says:

    Let me answer to your question! It’s pretty easy to hand the answer to this: Hun sen has already hided all his parasites in those places. Even though All Cambodians vote for opposition party, it still can not overthrow Hun Sen.