05202013Headline:

សុគន្ធ នីសា បដិសេធ​មិន​និយាយ​អំពី​នយោបាយ​តាម​ហ្វេ​ស​ប៊ុ​ក​

ថ្ងៃទី 2 មិថុនា 2012
ដោយ: គ្រី​ទិច​
CEN

សុគន្ធ នីសា ដែលជា​តារាចម្រៀង​ដ៏​ល្បីល្បាញ​ម្នាក់់​បានធ្វើ​ការបដិសេធ​ទៅនឹង​ភាព​ពាក់ព័ន្ធ​ណាមួយ នៅក្នុង​ការនិយាយ​រឿង​នយោបាយ តាម​ហ្វេ​ស​ប៊ុ​ក ខណៈដែល​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​នា​ថ្ងៃទី​៣ ខែមិថុនា​។​

​តាមរយះ​ហ្វេ​ស​ប៊ុ​ក​របស់​នាង សុគ​ន្ឋ នីសា​បាន​និយាយថា “​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​អ្នក​ទាំងអស់គ្នា​ថា មាន​អ្នកប្រើប្រាស់​រូបភាព និង​ឈ្មោះ​ខ្ញុំ​ដើម្បី​និយាយ​ពី​បញ្ហានយោបាយ​ផ្សេងៗ “​។​នីសា​និយាយ​បន្ថែមទៀតថា “ ខ្ញុំ​សូមបញ្ជាក់ថា​នីសា​ប្រើប្រាស់​តែ​Profile មួយ​នេះ​ទេ​ដើម្បី​ចែកចាយ​ព័ត​មាន​ការងារ​ផ្ទាល់ខ្លួន​ខ្លះៗ​ដល់​ប្រិយមិត្ត​គាំទ្រ នាង​ខ្ញុំ​សូម​បដិសេធ​រាល់ Profile ទាំងអស់​ក្រៅពីនេះ​”​។​

​នៅតាម​ហ្វេ​ស​ប៊ុ​ក គេ​សង្កេតឃើញ​មាន​យ៉ាងហោចណាស់​ឈ្មោះ​សុគន្ធ នីសា​រហូតដល់​៧​។ សុគន្ធ នីសា ទើបតែ​បាន​វិលត្រឡប់ មកពី​ការសម្តែង នៅ​សហរដ្ឋអាមេរិក​វិញ កាលពី​ថ្ងៃទី​៣០​ខែឧសភា​។ នាង​ជា​តារា​សម្តែង​ដែល​បាន​រះ​ចេញពី​ខេត្តក្រចេះ​មក​៕​

What Next?

Recent Articles

5 Responses to "សុគន្ធ នីសា បដិសេធ​មិន​និយាយ​អំពី​នយោបាយ​តាម​ហ្វេ​ស​ប៊ុ​ក​"

  1. ជន អនាថា. says:

    ត្រឹមត្រូវនេះទើបសមជាតារាដ៏ល្អ។
    មិនដូចជាពួកតារាកំប្លែងតាមសីុពេរនិងតារាហេងស៊ុយខ្លះនោះទេ។

  2. LA ORR NASS NEARNG SOKOUN NISA…YOU BECAME A BLINDED,DEAF, and CRAZY…WITH KHMER POLITIC BETTER THAN you know everything.
    *Khmer Nationalist can not living with freedom and peace in one UNFAIR regime [ like New sdach kan H.S regime for example].]

  3. sala says:

    ខ្ញុំជាអ្នកខេត្តក្រចេះដែរ ខ្ញុំសូមគាំទ្រនូវទស្សនៈរបស់នាង….សូមនាងបន្តធ្វើជាតារាគំរូសម្រាប់តារាដទៃទៀត និងតារាកំប្លែងមួយចំនួន ដែលចាំតែតាមស៊ីពែរគេ…

  4. loavoitanak says:

    ពួកនីងកេហៅថាពួកកំប្លែងបក្ស

  5. ឺឮ says:

    Message