Friday, 01 June 2012
ឃុត សុភចរិយា និង សូ វិសាល
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ខណៈដែលនាងតូចឈ្មោះ ស្រីពៅ អាយុ៦ ឆ្នាំយំសួររកម្តាយ ប្អូនប្រុសអាយុ៩ ឆ្នាំក៏យំ ហើយកុមារី ប៉ោ សុគន្ធកញ្ញា អាយុ ១១ ឆ្នាំ ក៏យំតាមប្អូនៗរបស់នាងដែរ អស់រយៈពេល ១០ ថ្ងៃមកហើយ គឺចាប់តាំងពីនគរបាល រាជធានីភ្នំពេញបានប្រើកម្លាំងសង្គ្រប់ចាប់សែងម្តាយរបស់ ពួកគេ គឺអ្នកស្រីតុល ស្រីពៅ យកទៅដាក់ឡានដឹកចេញទៅ ហើយ ៣ ថ្ងៃក្រោយមកត្រូវបានសាលាដំបូងរាជធានី ធ្វើការកាត់ទោសទាំងតក់ក្រហល់ ឲ្យជាប់ពន្ធនាគារ រហូតដល់២ ឆ្នាំកន្លះ។ បន្ទាប់មកពួកគាត់ត្រូវនគរបាលបញ្ជូនទៅឃុំខ្លួននៅគុកព្រៃ ស រហូតមកដល់ពេលនេះ ជាមួយនឹងអ្នកភូមិបឹងកក់ ១៤ នាក់ផ្សេងទៀត។

កែវ ណារ៉ុង អាយុ ១២ ឆ្នាំ ស្រែកទួញយំទាមទារយុត្តិធម៌ ជាមួយនឹងកូនអ្នកភូមិបឹងកក់ផ្សេងទៀត នៅខាងមុខក្រសួងយុត្តិធម៌កាលពីម្សិលមិញ។ (រូបថត ហុង មិនា)
សុគន្ធកញ្ញា ដែលមានរូបថតម្តាយរបស់នាង ចងពាក់នៅលើក្បាលដូចកូនអ្នកជាប់ឃុំដទៃទៀតនោះ បានទួញយំ ហូរទឹកភ្នែករហាម ហើយ កែវ ណារ៉ុង អាយុ ១២ ឆ្នាំ ក្មួយប្រុសអ្នកស្រីទេព វ៉ាន់នី ក៏យំ ហេង ស្រីល័ក្ខ អាយុ ១៣ ឆ្នាំ កូនស្រីទោល របស់អ្នកស្រី ហេង មុំ ក៏យំ សុង ឫទ្ធិសែន អាយុ ១២ ឆ្នាំ ក្មួយប្រុសអ្នកស្រីសុង ស្រីលាភ ក៏យំ ហើយក្មេងៗកូន ក្មួយ អ្នកភូមិបឹងកក់ប្រមាណ ៤០ នាក់ផ្សេងទៀត ក៏សុទ្ធតែអង្គុយលុតជង្គង់ស្រែកយំ យ៉ាងទ្រហឹងអឺងកងដែរ ជាមួយសម្រែក និងចម្រៀងទាមទាររកយុត្តិធម៌ ឲ្យដោះលែងម្តាយ ម្តាយមីង និងឪពុករបស់ពួកគេ ជាអ្វីដែលពួកក្មេងៗទាំងនេះ បានអធិប្បាយថា ត្រូវបានចាប់ដាក់គុកទាំងអយុត្តិធម៌ដោយគ្រាន់តែធ្វើការតវ៉ា ការពារផ្ទះរបស់ខ្លួននោះ។

ប៉ោ សុគន្ធកញ្ញា អាយុ ១១ ឆ្នាំ យំរហូត ទាមទារឲ្យដោះលែងម្តាយ។ (រូបថត គីមឡុង)
សម្រែកយំទួញសោក រៀបរាប់ពីភាពអយុត្តិធម៌ ដ៏សែនឈឺចាប់ កូននឹកម្តាយ ម្តាយត្រូវព្រាត់កូន «ម្ចាស់ផ្ទះជាប់គុក ចោររួចខ្លួន…» របស់ក្មេងៗកូនអ្នកភូមិបឹងកក់ នៅខាងមុខក្រសួងយុត្តិធម៌ កាលពីម្សិលមិញ បានធ្វើឲ្យអ្នកកាសែត និងមន្ត្រីអង្គការសង្គមស៊ីវិលជាច្រើនមានការរំជួលចិត្ត ស្រក់ទឹកភ្នែក អាណិតអាសូរដល់ក្មេងៗទាំងនេះ ហើយមន្ត្រីក្រសួងយុត្តិធម៌ និងក្រុមសមត្ថកិច្ច ដែលនៅក្នុងហេតុការណ៍នេះ ក៏ប្រហែលជាមានការរំជួលចិត្តផងដែរ។

សុង ឫទ្ធីសែនយំទាមទារឲ្យដោះលែងម្តាយមីងពីគុកព្រៃស។ (រូបថតគីមឡុង)
អ្នកភូមិបឹងកក់ចំនួន ១៥ នាក់នៅពេលនេះ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ក្នុងនោះមានស្រ្តី ១៣ នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពីរឆ្នាំកន្លះ កាលពីថ្ងៃទី ២៤ ខែឧសភា ពីបទដណ្តើមកាន់កាប់ដីរបស់នីតិបុគ្គល និងប្រឆាំងអាជ្ញាធរសាធារណៈ មានអ្នកស្រី ទេព វ៉ាន់នី, ហេង មុំ, សួង សម័យ, ង៉ែត ឃុន, ឆេង លៀប, ថូ ដាវី, បូវ សោភា, គង់ ចាន់ថា, ងួន គឹមឡាង, សុង ស្រីលៀប, ចាន់ ណាវី, ផាន់ ឈុនរ៉េត, និងអ្នកស្រីតុលស្រីពៅ។ ចំណែកពីរនាក់ទៀត គឺលោក សៅ សារឿននិងអ្នកស្រី លី ចាន់ណារី នៅមិនទាន់កាត់ទោសនៅឡើយទេ។

អ្នកភូមិបឹងកក់ទាំងក្មេងទាំងចាស់ ស្រែករកយុត្តិធម៌នៅមុខក្រសួងយុត្តិធម៌។ (រូបថត ហុង មិនា)
សុគន្ធកញ្ញា រៀនថ្នាក់ទី ៥ សាលាកុលាបមួយ បាននិយាយប្រាប់អ្នកកាសែត ជាមួយនឹងសំឡេងយំសោកថា៖«ខ្ញុំនៅតែខំតស៊ូទៅរៀនដែរ តែខ្ញុំទៅតែខ្លួនទេ ខ្ញុំអត់បានរៀនទេ ខ្ញុំនឹកម៉ែខ្ញុំ ប្អូនខ្ញុំយំរកម៉ែខ្ញុំទាំងយប់ទាំងថ្ងៃ ហើយខ្ញុំក៏យំដែរ។ ផ្ទះខ្ញុំឥឡូវនេះស្ងាត់ជ្រងំ ឮតែសំឡេងយំ តើខ្ញុំមានអារម្មណ៍ឯណានឹងរៀនទៀត?ឥឡូវប្អូនពៅខ្ញុំក៏ឈឺទៀត អត់មានអ្នកមើលថែដឹតដល់ទេ»។

ពួកគេច្រៀងចម្រៀងរៀបរាប់ពីទុក្ខត្រូវគេរំលោភយកផ្ទះហើយចាប់ម្តាយដាក់គុក។ (រូបថត មិនា)
ក្មេងស្រីតូច ដែលអង្គុយតែយំ ឥតស្រាកស្រាន្ត ហើយពោរពេញទៅដោយទុក្ខព្រួយរូបនេះ បាននិយាយទៀតថា៖ «ម៉ាក់ខ្ញុំ អត់បានទៅប្លន់ ទៅលួចទ្រព្យសម្បត្តិអ្នកណាទេ គាត់គ្រាន់តែធ្វើការតវ៉ា ការពារផ្ទះឲ្យពួកខ្ញុំនៅ ហេតុអីចាប់គាត់ដាក់គុក? គាត់នៅផ្ទះដាំបាយធ្វើម្ហូបឲ្យពួកខ្ញុំហូប ឥឡូវគ្មានអ្នកណាដាំបាយឲ្យពួកខ្ញុំហូបទៀតទេ។ សូមដោះលែងម៉ាក់ខ្ញុំវិញម៉ោ…»។

ចាប់ម្ចាស់ដីដាក់គុក ចោរលួចដីរួចខ្លួន» ធ្វើឲ្យក្មេងៗទាំងនេះមានការឈឺចាប់។ (រូបថត មិនា)
កុមារា កែវ ណារ៉ុង អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៦ សាលាបឋមសិក្សាកុលាបមួយ ត្រូវជាក្មួយអ្នកស្រីទេព វ៉ាន់នី ដែលជាញឹកញាប់ស្រែកផងយំផង ទាមទារឲ្យដោះលែងម្តាយមីង និងអ្នកភូមិបឹងកក់ទាំង ១៥ នាក់ផង និងជាក្មេងម្នាក់ ដែលពូកែសម្តី ក្នុងចំណោមក្មេងៗមួយចំនួនទៀតនោះ បានចោទសួរថា៖«ហេតុអ្វីបានជាចាប់ម្តាយពួកយើងខ្ញុំ ដែលជាម្ចាស់ដីដាក់គុក? សូមសម្តេចតេជោ ហ៊ុន សែន មេត្តាបើកភ្នែក មើលពីទុក្ខវេទនា របស់ពួកខ្ញុំផង…ចាប់ម្តាយខ្ញុំដាក់គុកអស់ហើយ បានអ្នកណាចិញ្ចឹមមើលថែពួកខ្ញុំទៀត សូមដោះលែងពួកគាត់វិញទៅ ដោះលែងទៅ…!»។
កុមារី ហេង ស្រីល័ក្ខ អាយុ ១៣ ឆ្នាំ រៀនថ្នាក់ទី ៧ វិទ្យាល័យវត្តភ្នំ ដែលជាកូនស្រីទោលតែម្នាក់គត់ របស់អ្នកស្រី ហេង មុំ ដែលយំរហូតដែរនោះ បានស្រែកទាមទារ សូមឲ្យក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ដោះលែងម្តាយរបស់នាង និងអ្នកភូមិបឹងកក់ទាំងអស់។ នាងបានសួរថា៖ «ហេតុអ្វីត្រូវចាប់ពួកគាត់ដាក់គុក? ហេតុអ្វីក៏ក្រុមហ៊ុន ដែលមករំលោភយកផ្ទះរបស់ពួកខ្ញុំរួចខ្លួន? ក្រសួងយុត្តិធម៌ មិនត្រូវនៅសម្ងំស្ងៀមចំពោះរឿងអយុត្តិធម៌បែបនេះទេ សូមដោះលែងពួកគាត់ទៅ…»។
កុមារា សុង ឫទ្ធីសែន អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៥ សាលាបឋមសិក្សាកុលាបមួយ ដែលត្រូវជាក្មួយរបស់អ្នកស្រីសុង ស្រីលាភ និងក្មេងៗជាច្រើនទៀតក៏សុទ្ធតែស្រែកផង យំផង ទាមទារឲ្យដោះលែងស្ត្រីអ្នកភូមិបឹងកក់ទាំង ១៤ នាក់ និងបុរសម្នាក់។
ក្មេងៗទាំងនេះ ទួញយំខ្សឹកខ្សួល និងច្រៀងរៀបរាប់អំពីក្ដីស្រឡាញ់របស់អ្នកម្ដាយរបស់ពួកគេ ដែលបានប្រឹងប្រែងតស៊ូមតិដោយសន្តិវិធី ដើម្បីការពារសិទ្ធិដីធ្លី នឹងផ្ទះសម្បែងសម្រាប់ពួកគេរស់នៅ តែបែរជាត្រូវអាជ្ញាធរចាប់ខ្លួន បញ្ជូនឲ្យតុលាការរាជធានីភ្នំពេញកាត់ទោស ឲ្យជាប់ពន្ធនាគារទាំងអយុត្តិធម៌ទៅវិញ។ ក្មេងៗទាំងនេះ បានទទូចសុំឲ្យលោកអង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ដោះលែងម្ដាយ និងអ្នកភូមិរបស់ពួកគេ។
ការតវ៉ា ដែលធ្វើឲ្យមានការរំជួលចិត្តយ៉ាងខ្លាំង របស់ក្មេងៗ កូនអ្នកភូមិបឹងកក់ និងអ្នកចូលរួមប្រមាណជា ២០០ នាក់នេះ បានធ្វើឡើងមុនមួយថ្ងៃ នៃថ្ងៃឆ្នាំ ខួបលើកទី ៦៣ នៃទិវាកុមារអន្តរជាតិ ១ មិថុនា (១៩៤៩-២០១២) ដែលរំឭកពីការលើកស្ទួយការគោរព និងការការពារសិទ្ធិរបស់កុមារ។
អ្នកស្រីបូ ឆវី មកពីភូមិ ២២ ក្នុងតំបន់បឹងកក់ បាននិយាយថា តាមពិតជម្លោះដីធ្លី ក្នុងតំបន់បឹងកក់ គួរត្រូវបញ្ចប់ហើយ ដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងជម្លោះនេះ ទទួលបានផលប្រយោជន៍ទាំងអស់គ្នាចាប់តាំងពីថ្ងៃដែលលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខា លើសេចក្ដីសម្រេចលេខ១៨៣ អ.ន.ក្រ.រ.ប.ក ចុះថ្ងៃទី ១១ ខែសីហាឆ្នាំ ២០១១ ម្ល៉េះ។ អ្នកស្រីបន្តថា ភាពរ៉ាំរ៉ៃ នៃវិវាទដីធ្លីក្នុងតំបន់បឹងកក់ ដែលបានអូសបន្លាយ រហូតមកទល់ពេលនេះ គឺបណ្ដាលមកពីអាជ្ញាធររាជធានីភ្នំពេញ មិនបានធ្វើចំណាត់ការអនុវត្ត ការបោះបង្គោលកំណត់ទីតាំងព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតាឲ្យបានច្បាស់ ហើយមិនតែប៉ុណ្ណោះ ថែមទាំងកាត់ពលរដ្ឋចំនួន ៩៤ គ្រួសារចេញពីគម្រោងដែលត្រូវទទួលបានចំណែកដី ១២,៤៤ ហិកតា ដែលបានផ្ដល់ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងបានវាយកម្ទេចលំនៅដ្ឋានរបស់អ្នកភូមិចំនួន ៨ ខ្នងផ្ទះថែមទៀត។
អ្នកស្រីបានបន្តថា៖ «អ្នកភូមិយើង គ្រាន់តែតវ៉ាទាមទាររកដំណោះស្រាយ និងសុំឲ្យមានការបោះបង្គោលកំណត់ទីតាំងព្រំប្រទល់ដី ១២,៤៤ ហិកតា ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានី វាយបង្ក្រាបដោយហិង្សា និងចាប់ឃុំខ្លួនជាបន្តបន្ទាប់ និងបានប្រើប្រព័ន្ធតុលាការផ្ដន្ទាទោសអ្នកភូមិរបស់យើងខ្ញុំ ឲ្យជាប់ពន្ធនាគារថែមទៀត។ តើឯណាទៅយុត្តិធម៌?»។
អ្នកស្រីបានថ្លែងថា៖ «ទោះជាបែបណាក្ដី យើងខ្ញុំនៅតែមានសង្ឃឹមថា យុត្តិធម៌នឹងត្រូវបានផ្ដល់ជូនដល់ពលរដ្ឋក្នុងសហគមន៍យើងវិញពេល ណាមួយ»។
នៅក្នុងការតវ៉ា នៅខាងមុខក្រសួងយុត្តិធម៌ កាលពីម្សិលមិញ លោក ប៊ុន យ៉ៃណារិន នាយកខុទ្ទកាល័យ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលយកញតិ្តរបស់អ្នកភូមិបឹងកក់ ហើយប្រាប់ថា នឹងផ្តល់ដំណឹងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
បើតាមអ្នកស្រី បូ ឆវី បានអះអាងថា៖ «គាត់(ប៊ុន យ៉ៃណារិន) និយាយថា គាត់មានការអាណិតអាសូពួកយើងខ្ញុំណាស់ ពិសេសកុមារតូចៗទាំងនេះ ហើយគាត់បានសន្យាថា នឹងផ្ដល់ដំណឹងមកយើងខ្ញុំនៅថ្ងៃចន្ទ»។
លោក ប៊ុន យ៉ៃ ណារិន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ឥឡូវនេះ ញត្តិនោះ លោកបានបញ្ជូនទៅឲ្យលោក ប៊ុន ហ៊ុន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងចាត់ចំណាត់ការបន្ត។ លោកថ្លែងថា៖ «ខ្ញុំពិតជាមានការអាណិតអាសូរដល់ពួកគេ ពិសេសនៅពេលដែលបានឃើញកុមារាកុមារីតូចៗទាំងនោះយំខ្សឹកខ្សួល និងស្នើសុំឲ្យជួយដោះលែងម្ដាយរបស់ពួកគេ»។
លោកអំ សំអាត ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ នៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលតាមឃ្លាំមើលការតវ៉ា នៅខាងមុខក្រសួងយុត្តិធម៌ បាននិយាយថា ទំនួញយំសោករបស់កុមារាកុមារី ក្នុងតំបន់បឹងកក់នាពេលនេះ បានបង្ហាញថា ភាពកក់ក្ដៅ និងក្ដីស្រឡាញ់ ដែលធ្លាប់ទទួលបានពីម្ដាយរបស់ពួកគេកន្លងមកនោះ គឺកំពុងត្រូវបានរាំងខ្ទប់ដោយអាជ្ញាធរ និងប្រព័ន្ធតុលាការកម្ពុជា។
លោកថ្លែងថា៖ «កុមារកម្ពុជា ស្ទើរតែទាំងអស់ក្នុងសហគមន៍ ដែលមានជម្លោះដីធ្លី បានរងនូវសម្ពាធនៃការគំរាមកំហែងខាងស្មារតី និងរំលោភបំពានដែលនេះ ជាការជះឥទ្ធិពលដ៏អាក្រក់បំផុត សម្រាប់សង្គមកម្ពុជា នាពេលអនាគត»។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយធ្វើការអំពាវនាវ ដល់ក្រុមអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមបង្កើនសកម្មភាពគាំទ្រ និងការពារដល់កុមារថែមទៀត ដើម្បីជំរុញនូវការអនុវត្តសិទ្ធិកុមារឲ្យកាន់តែល្អប្រសើរ ចៀសវាងរាល់ការរំលោភបំពានក្នុងទម្រង់ពលកម្មធ្ងន់ធ្ងរលើកុមារ។ នៅក្នុងសារាចរនោះ លោក បានបញ្ជាក់ថា កន្លងមក រដ្ឋាភិបាល បានបង្កើនការគាំទ្រ និងកិច្ចការពារដល់កុមារ ដើម្បីលើកស្ទួយឧត្តមប្រយោជន៍កុមារ និងការអនុវត្តសិទ្ធរបស់ពួកគេក្នុងបំណងសម្រេចឲ្យបាននូវសិទ្ធិជាចម្បង ៤ របស់កុមារ គឺសិទ្ធរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម។ លោកថែមទាំងបានទទួលស្គាល់ថា៖ «បើទោះបីជាយ៉ាងនេះក្តី នៅមានកុមារមួយចំនួនទៀត កំពុងប្រឈមមុខនឹងបញ្ហានៅឡើយដែលតម្រូវឲ្យទាំងអស់គ្នាត្រូវរួម គ្នាដោះស្រាយឲ្យបានទាន់ពេលវេលា»។
ក្រុមអង្គការសង្គមស៊ីវិលជាច្រើន បានអធិប្បាយថា ក្នុងករណីជាច្រើន ជាពិសេសទាក់ទងទៅនឹងបញ្ហាជម្លោះដីធ្លី កុមារ មិនត្រឹមតែមិនត្រូវបានជួយគាំពារ ពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរថែមទៀត។ ក្នុងរបាយការណ៍ និងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់អង្គការសង្គមស៊ីវិលនា ពេលកន្លងមក បានបង្ហាញថា ការបណ្តេញចេញដោយបង្ខំ ដោយគ្មានសំណងសមរម្យ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ ដូចជា សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការគាំពារ សិទ្ធិទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងសិទ្ធិមានលំនៅដ្ឋានរស់នៅសមរម្យជាដើម៕

អាណិតពួកគេណាស់ អ្នកដែលចាប់ និងកាត់ទោស ម្តាយរបស់ពួកគេ មិនយូរទេប្រាកដជានិរាសព្រាត់ប្រាស់ ពីបងប្អូនពួកវាជាក់ជាមិនខាន ពួកអស់នោះសុទ្ឋតែជាពួក ខ្លួនមនុស្ស ខួរក្បាលជាសត្វតិរច្ឆាន គ្មានវិចារណញ្ញាណ ទេ។កម្មពារនឹងចូលមកដល់ពួកវា ឆាប់ៗនេះ៕
ថាវាតាអញ្ចឹង!!!!ឆ្ងល់ដែរ!យេីងមិនចង់សួរនាំអីទេតែនេះវាដូចជាលេីសពីជ្រុលនិយមពេកហេីយ
ថាតេី?ពួកស្តេចអស់នេាះទៅពួនក្នុងធុងសម្រាមអែណាបាត់អស់ហេីយគ្រាន់តែស្រែកហាមមួយ
មាត់ជួយរាស្រ្តខ្លួនអែងក៏មិនបានដែរវាយា៉ងមេចខ្លាចស្រែកទៅវាជ្រុសពងដាច់ពីខ្លួនឬយា៉ងណា?
ឆ្ងល់ដែរ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!ចប់តែម្តង!។
It is very sad to see this happening to my people. If I were a Queen I would let them free, and I would try to,do the best way to helps my people.
Why too many guys in my country has heartlessly and merciless to their own people?
Hopefully, the day would come, and the bad guys are vanish(disappear) from my country.
I am feel very so sad and very pity all of them in the name of we are khmer
I am feel very so sad and very pity all of them in the name of i am Khmer . we must to think deep fully about happen to Cambodia peoples .
បើទោះបីកុមារទាំងនេះនៅក្រោមការណែនាំពីនណាក៏ដោយមកធ្វើបែបនេះ ! កុមារទាំងនេះមានចង
បដានៅលើក្បាល ! លើកដៃសំពះ ! កុមារទាំងនេះមិនហ៊ានមកធ្វើអចឹងដោយខ្លួនឯងទេ ! វាលុះត្រា
មានការដឹកនាំពីនណាម្នាក់ ! ប៉ុន្តែសំរាប់ខ្ញុំពិតជាគាំទ្រនូវអ្វីដែលលោកបានដឹកនាំកុមារទាំងនេះ !
ការសំរក់ទឹកភ្នែករបស់កុមារ ព្រមទាំងការលើកដៃសំពះ ដែលចេញពីដូងចិត្តរបស់កុមារ ! វាធ្វើ
អោយខ្ញុំដែលជាអ្នកមើលស្រក់ទឹកអាណិត ! បានត្រឹមតែអាណិតមិនអាចជួយអ្វីបាន ! តែប្អូនៗ
ត្រូវចាំថា ៖ ឥឡូវគេមានអំណាចធ្វើបាបប្អូនៗគេចាប់ម្តាយប្អូនៗដាក់គុក ចូរប្អូនៗចាំថានៅលើផែន
ដីគឺមានបាបកម្ម ! ក៏ពិតមែនតែឥឡូវនេះគេមិនទាន់ទទួល ! តែប្អូនជឿចុះ ! ថានិងមានពេលវេលា
មួយមកដល់ ! ដែលប្អូននិងមើលឃើញ វាសនារបស់គេ ដូច កាដាហ្វី រឺ សាដាមហូសេន !
យុត្តិធម៌.យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌
យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌
យុត្តិធម៌យុត្តិធម៌យុត្តិធម៌យុត្តិធម៌មិនអាចទេប្អូនៗនៅក្នុងសង្គមនេះគ្មានទេយុត្តិធម៌!!!!!!!!!!!!!!!!!!!!!!!
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
If you are blind, but your ears is not blind, fucking damn………….. . you are not cambodian. You surely will deserve what you are doing to those people…………………….
កំពូជពួកអាមិនដែលមានម្តាយអេាបរិតថែរក្សារដូចពួកយេីងរាល់គ្នានេះជីវិតវាមានអំណាចក៏
ដេាយសាពួកយេីងម្តាយពុកយេីងគាំទ្រវាដែរពេលនេះវាធ្វេីអេាយពួកយេីងដូចវាព្រេាះពួកវាថ្លាប់
ព្រាត់ប្រាស់ម្តាយវាចូលព្រៃចេាលមែ៉អៅវាសីុក្តួចសីុប្រង់ជាចេារព្រៃរំដេាះជាកងកុម៉ាស្អីគេនេាះ
What is going on under the leadership of the dictators ? Do they care about the well being of our innocent people who fall under their oppression ? It is very compassionate to see our young juveniles broken down in tears, crying for help and screaming for the return of their mothers. This is injustice and inhuman situation in present days Cambodia. The very corrupted and non-independent judicial institution is no doubt, working in favor of the rich and powerful. We strongly condemn the barbaric acts of forced homes eviction that affected the lively hood of our poor innocents. The repressive government is held responsible for the suffering of the children and their families. we suggest that the international communities should apply more pressure on Hun Xen’s government for its human rights violation before it is too late…
នេះជាគំរូដ៏អាក្រក់បំផុតមួយក្នុងសង្គមខ្មែរ ក្មេងតូចៗកំពុងតែត្រូវការឪពុកម្ដាយថែរក្សាត្រូវគេពង្រាត់
ឪពុកម្ដាយដែលខំរកស៊ីសន្សំដោយដំណក់ញើសឈាមអែងដើម្បី អនាគតគ្រួសាកូនចៅ ត្រូវគេប្លន់ទាំងទ្រព្យសម្បាត់ ប្លន់ទាំងសិទ្ធសេរីភាព ជាប់គុកដោយសាទាមទាយុត្តិធម៌ នេះជាប្រវត្តសាស្រ្តមួយដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរ ពីការចេះដឹងរបស់ថ្នាក់ដឹកនាំគ្រប់ស្រទាប់
អនុសាសន៍របស់សម្ដេចប្រមុខរដ្ឋាភិបាល អ្នកដែលមានជម្លោះដីធ្លី គឺមិនត្រូវជាប់ពន្ធនាគារដាច់ខាត។ អំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ, អំពើហិង្សាបង្រ្កាបបាតុកម្មដោយសន្តិវិធី,ខ្លះត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយពុំមានការស៊ើបអង្កេត…ហេតុអ្វីសម្ដេចមិន….
កេាតតាពួកអាកន្តេរថីឃេីញបែបនេះហេីយនៅសង្ងំច្រាស់ច្រំបាយលេបចូលទៅរួចពួកអារន្ទះ
បាញ់មិនផុតឆ្នាំនេះអានឹងមីនឹងភ្លូកឡានយន្នហេាះគេចមិនផុតរាល់កាធ្វេីរដំណេីរពួកវា!!!!!!!!!
សួមព្រះបេីកព្រះនេតអេាយឆាប់ៗៗៗៗៗៗៗៗៗៗៗៗៗៗមក!!!!!!!!!!!!!!
គ្រាន់តែមើលរូបភាពខ្ញុំឡើងចង់ស្រក់ទឹកភ្នែកទៅហើយហើយចំពោះអ្នកប្លន់ផ្ទះគេវិញតើអ្នកមាន
ដូចខ្ញុំដែររឺទេ?
Message
ខ្មែរទុក្ខទៀតហើយ!
១- ឱកូនខ្មែរអើយម្តេចកម្មក្រាស់ របបប្តូរផ្លាស់ស្មានបានស្បើយ
ជាងសាមសិបឆ្នាំកន្លងហើយ គ្មានគ្រាន់បើឡើយរិតតែទុក្ខ។
២- ប្រជាធិបតេយ្យឬផ្ដាច់ការ ចង់យកត្រង់ណាគ្មានរើសមុខ
បណ្តេញរើរុះក្តៅគគុក ឈូសឆាយគ្មានទុកគ្មានមេត្តា។
៣- អាងវាយអាងដំអាងកាប់ចាក់ អាងគុកច្រវ៉ាក់សែនប្ញស្យា
អាងចាប់អាងចងអាងគោលការ នេះឬវាសនាខ្មែរក្រក្រី។
៤- ចង់អភិវត្តន៍គ្មានករុណា អាងតុលាការប្លន់ផ្ទះដី
ចាប់ម្តាយចងពុកទុក្ខលើសអ្វី ភ្លេចហើយខន្តីមេត្តាធម៍។
៥- ជាប់គុកព្រោះតែចង់វាចា ប្រាប់រដ្ឋការដោយស្មោះសរ
ចង់បានដីរស់នៅបន្ត ខំអង្វរករច្រើនគ្រួសារ។
៦- មិននឹកស្មានសោះបែអស់ន័យ ប្រជាក្រក្រីឥតខ្លឹមសារ
ទឹកភ្នែកក៏ស្រក់ជោកនេត្រ គ្មានឡើយនរណាប្រោសប្រណី។
៧- គេចាប់គេចងគេទាត់ធាក់ ខ្នោះឃ្នាងច្រវាក់ដូចសត្វព្រៃ
នេះឬប្រជាធិបតេយ្យ របស់សម័យតេជោសែន។
៨- កូនតូចកូនធំយំបោកខ្លួន ទុក្ខនេះផ្ទួនៗលំបាកមែន
ខ្វះម្ហូបអាហារក្រមែនទែន ឱរ៉ាអួលណែនគ្មានសង្ឃឹម។
៩- ខ្វះទាំងជំរកជ្រកផ្ទះគេ នេះហើយជួបមេដែលមិនត្រឹម-
មិនត្រូវពូកែខាងក្រហឹម ថាគ្មានអ្នកផ្ទឹមអាងឯងអញ។
១០- ម្តាយក៏យំស្រែកពេលបែកកូន ខ្លះគ្មានបងប្អូនមានអ្វីឆ្ងាញ់
អត់បាយអត់ទឹកកូនសម្លាញ់ គួរអោយគ្នាន់ក្នាញ់អ្វីម្ល៉េះទេ។
១១- គ្មានអ្នកបីបាច់ថែរក្សា បាត់មេបង់បាគិតរិះរេ
បងចិញ្ចឹមប្អូនដោយផ្ញើគេ ឆ្លៀតពេលទំនេរទៅសិក្សា។
១២- រៀនខ្លះអត់ខ្លះព្រោះខ្វះប្រាក់ ប្រឡងក្នុងថ្នាក់ពឹងអត្តា
ខិតខំប្រឹងរកថវិកា ចិញ្ចឹមគ្រួសារព្រោះអត់មា្តយ។
១៣- គេចង់ធ្វើអ្វីតាមតែរដ្ឋ គ្មានច្បាប់ប្រាកដគួរជិនណាយ
គួរស្អប់គួរខ្ពើមគួរជៀសឆ្ងាយ ប្រជាគ្រប់កាយគួរពិចារ។
១៤- ផ្លាស់ប្តូរដោយសារការបោះឆ្នោត ត្រូវត្រិះរិះផ្តោតអោយច្បាស់ការ
ឆ្នោតមួយសន្លឹកមានផល្លា មានផ្លែមានផ្កាតាមការគិត។
១៥- រើសថ្នាក់ដឹកនាំដោយស្មោះស្ម័គ្រ កុំយកលុយកាក់ផ្ទុយគំនិត
បើយើងរើងខុសមានវិបរិត អំណោយរស់ពិតមិនបានយូរ។
១៦- ប្រជាធិបតេយ្យសែនថ្លៃថ្លា បើមានទីណាទីនោះធូរ
ប្រជាជាធំជាគំរូ ត្រូវចេះគិតគូរនូវវាសនា។
១៧- អតនាគតខ្លួននៅវែងឆ្ងាយ បើមិនខ្វល់ខ្វាយនិងសោកា
និងមានដល់ខ្លួនដល់គ្រួសារ ក្នុងថ្ងៃអនាគតដ៏ខ្លី។
១៨- ល្មមភ្ញាក់ខ្លួនហើយអស់ខេមរា ពូអុំយាយតាញាតិប្រុសស្រី
ពេលនេះមានលើអ្នកដ៏ទៃ គេដកយកដីស្រែចំការ
១៩- ថ្ងៃក្រោយនិងមានដល់រូបអ្នក គេទាត់គេធាក់និងខ្លោចផ្សា
យកផ្ទះសំបែងកេរដូនតា តើចិត្តឈឺផ្សាដែរឬទេ។
២០- ម្ល៉ោះហើយខ្មែរអើយប្តូរទិសដៅ ប្រាប់កូនផ្តាំចៅត្រូវប្តូមេ
យើងនិងបានសុខដូចស្រុកគេ អភិវត្ដន៍ថេរចិរកាល។
២១- លែងមានពាក្យថាបង្ខំចិត្ត ធ្វើអ្វីក្នុងក្រិត្យលែងហេលហាល
មេស្រឡាញ់កូនដើរកណ្តាល មានថ្នូរអម្បាលនិងសាកសម។
២២- ទោះបីយកដីនិងដូរដី រកកន្លែងថ្មីល្អស្អាតស្អំ
ប្រជាអាចរស់ផុតក្រៀមក្រម និងមិនបង្ខំដូចសព្វថ្ងៃ។
២៣- បងប្អូនត្រូវចាំអោយច្បាស់ថា មានច្រើនអង្គការនៅព្រៃផ្សៃ
បើសិនមានមួយគ្មានសំចៃ និងពួយអស់ដៃដូចផ្តាច់ការ
២៤- សម័យប៉ុលពតមានតែមួយ គ្មានអ្នកណាជួយយកអាសា
ចង់ចាប់ចង់ចងទាំងគ្រួសារ គ្មានឡើយមេត្តាគ្មានអភ័យ។
២៥- ឥឡួវមានច្រើននូវផ្ដេសផ្ដាស អង្គការច្រើណាស់បក្សជិតម្ភៃ
នៅតែធ្វើការគ្មានលកលៃ ចង់ចាប់ចង់វាយគ្មានករុណា។
២៦- បើខ្មែរមិនគិតខ្មែរនិងហួស ខ្មែរនិងជ្រុលជ្រួសចុកឱរ៉ា
ចង់ដើរចូលព្រៃជួបបន្លា ចង់ឡើងគោកខ្លាទឹក្រពើ។
២៧- ម៉ែស្រឡាញ់កូនគឺម៉ែល្អ ពេលឃើញកូនក្រមិនស្ទាក់ស្ទើរ
ជួយឧបត្ថមដោយអន្លើ នេះជាទង្វើដ៏ប្រពៃ។
២៨- មិនទ្រអ្នកមានរានអ្នកតូច ទោះអ្នកធំខូចខុសឆ្គងក្តី
អំណាចបុណ្យស័កិ្តប្រាក់ឡានថ្មី ស៊កប៉ាន់បំភ្លៃក៏ឆាញ់ច្បាប់។
២៩- នោះទើបហៅថានិតិរដ្ឋ ច្បាប់ខ្លាំប្រាកដមនុស្សត្រង់ត្រាប់
តូចធំក្រមានក្រោមកណ្ដាប់ អំណាចងចាប់ច្បាប់ទាំងអស់។
៣០- ខ្ញុំបាទកវីក៏សុំស្លេះ រៀបរាប់ត្រឹមនេះដោយស្ម័គ្រស្មោះ
បើមានខុសឆ្គងឬចន្លោះ អភ័យផងចុះដោយសត្យា។
៣១- អវសានបទសូមឧទ្ទិស អោយខ្មែរមានគ្រឹះដ៏ថ្លៃថ្លា
ប្រជាធិបតេយ្យដូចរដ្ឋា សកលលោកាខ្មែរឧត្ដម។
៣២- សូមអោយកូនខ្មែរដើរត្រង់ផ្លូវ ប្រតិបត្តិនូវច្បាប់ក្រិត្យក្រម
ខ្មែរបានថ្កើងថ្កានក្សាន្តស្តុកស្តម្ភ រុងរឿងដូចបំណងរៀងអើយ។
គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជោគជ័យភ្លូកទឹកភ្លូកដី។ ខណៈដែល ទឹកភ្នែករបស់កុមារ ហូររហាម ព្រមទាំងការលើកដៃសំពះ ទាមទារឲ្យដោះលែងម្តាយពីគុកព្រៃស។
ជយោ ! រាជរដ្ឋាភិបាលកម្ពុជា !!!!!
ធ្វើអញ្ចឹងហើយ បានគេហៅថាសម័យតេជោ មែនទេបងប្អូន?
ជ័យយេាទៅ!!!!!!!!!!!!ងាប់អាណាក៏ដេាយកំុអេាយតាងាប់អញ!!បន្តិចទៀតផុតពូជវាផងដែរ។
សម័យប៉ុល ពត បានធ្វើឲ្យមនុស្សព្រាត់បង ព្រាត់ប្អូន ម្តាយព្រាត់កូន ចុះសម័យតេជោ? កំពុងតែ អនុវត្តគោលនយោបាយនេះមែនទេ? ឪ! តេជោ ឬដេកចុយ?
បងសូមគាំទ្រនូវសកម្មភាពរបស់ប្អូនប្អូនក្នុងពេលនេះបងបានអាននិងបានឃើញរូបរបស់ប្អូនបងមានអារម្មណ៍ខ្លោចិត្តអានិតប្អូយ៉ាងខ្លាំមិនគួរសូម្បីតៃកុមារដៃលជាសសរទ្រូងរបស់ជាតិក៏ត្រូវមកទួញយុំដោយសារតៃភាពអយុត្តិធម្មក្នុងសង្គមតើអស់លោកធំទាំងលាយមានវិចារណញ្ញាណទេខ្មាសខ្លួនអៃងរឹអត់ការឃុំខ្លួនដោយភាពអយុត្តិធម្មវាជាការឈឹចាប់បំផុតនេះរឹសង្គមដៃកជោ
ស្តេចស្មែរទៅណាអស់ហើយ???សង្សាយងាប់អស់ហើយតែដឹងបានជាគ្មានឮនិយាយអំពិសិទ្ធិកុមារបន្្តីចសោះចឹង???
ជយោ!!!ស្រុកស្មែរមានតែឆ្កែទេ!!!
ភ័យរបស់ខ្មែរ
១- អស់ពីបឹងកក់ បុរីកីឡា ខ្មែរស្រែខ្មែរផ្សាររស់គ្មានផាសុក
ភ័យធំអស់យ៉ាងដែលចូលអុកឡុក ក្នុងពេលខាងមុខតើនឹងយ៉ាងណា ។
២- បឹងកក់យូរហើយនៅឡើយមិនចប់ ឥឡូសង្រ្គប់បុរីកីឡា
ប្រជាក្រីក្រច្របល់ឆ្លេឆ្លា ព្រោះឈ្មួញដុល្លាចេញអាជ្ញាដេញ ។
៣- អ្នកក្រនៅក្រុងភ័យបាត់លំនៅ គេឈូសចោញលទៅនឹងបានអ្វីទិញ
គេសង់ក្រុងថ្មីដាក់យួនបំពេញ ខ្មែរយំមាត់ស្ញេញចេញចរតាមកម្ម ។
៤- សំណង់ព្រោងព្រាត ជួលវៀតកម្មករ ខ្មែរធ្វើមិនល្អនៅឈររង់ចាំ
ជីវិតកំសត់រស់ក្នុងភក់ជ្រាំ ព្រោះមេដឹកនាំមិនជាតិនិយម ។
៥- ភ័យម្យ៉ាងព្រោះប្រទេសយើងទាំមូល យួនវាយបញ្ចូលចូលអាណានិគម
យួនរស់សប្បាយ ខ្មែររស់ទុក្ខធំ យួនសើចខ្មែរយំលើទ្រនំចាស់ ។
៦- នេះហើយព្រួយខ្មែរដែលមានរាល់ថ្ងៃ មេខ្មែរចាស់ថ្មីជាមេមុខក្រាស់
ចង់បានយសលាភ បន្ទាបពូជសាសន៍ មេឥតអៀនខ្មាស ឆ្នាំចាស់យកចុះ!
សង្វេគកូនខ្មែរ!
១- គួរឱ្យសង្វេគពន់ពេកម្ល៉េះទេ–សង្វេគកូនខ្មែរពុំទាន់ដឹងក្តី
ព្រាត់ប្រាសម៉ែឪមិនដឹងទោសអ្វី–ជនអន្យតិរ្ថិយវ៉ៃខ្នោះញាត់គុក ។
២- កួនយើងកូនគេ កូនខ្មែរម្ចាស់ដី–ព្រាត់អ្នកម្តាយថ្លៃទួញយំគគ្រុក
រស់លើដីឯងក៏មិនបានសុខ–យួនចោរប្លន់ស្រុករស់សុខរំភើយ ។
៣- គួរឱ្យអាសូរអាណិតកូនខ្មែរ–ព្រាត់ឪព្រាត់ម៉ែខ្វះមុខខ្វះក្រោយ
បាយស្រូបទឹកភ្នែកស្រែកហៅខ្វើយៗ–ឱ! ម៉ែពុកអើយ លោកជាប់ទោសអ្វី?
៤- គ្រាន់សុំត្រឹមរស់លើដីខ្លួនសោះ–គេមិនឱ្យរស់ព្រោះយើងក្រក្រី!
គេដេញយើងខ្ចាយ ប្រវាយយកដី–អាយ៉ងស្រកី យកខ្មែរធ្វើខ្មាំង ។
៥- យើងពលរដ្ឋខ្មែរ តែជនរងគ្រោះ–ត្រូវក្រោកឱ្យស្រុះស្មារតីតតាំង
ស្តាយកេរម៉ែឪ ត្រូវតែប្រឆាំង–ឆ្នោតជាកម្លាំង ចំបាំងត្រជាក់ ។
៦- បើយើងមិនក្រោកឱ្យទាន់ពេលទេ–នគរយើងខ្មែរឋិតក្នុងគ្រោះថ្នាក់
ត្រូវអាយ៉ងយួនកលក់ដូរបណ្តាក់–យកទ្រព្យបុណ្យស័ក្តិចែកចាយគ្នាគេ ។
៧- យើងបានបាត់បង់ក៏ច្រើនអស់យ៉ាង–ត្រូវជាតិជិតខាងប្លន់យកពីខ្មែរ
មិនមែនព្រោះយើង តែព្រោះពីមេ–យើងត្រូវរិះរេ ដូរមេខ្ញុំយួន!
គ្រាន់តែមើលរូបភាពខ្ញុំឡើងចង់ស្រក់ទឹកភ្នែកទៅហើយហើយចំពោះអ្នកចំពោះគណបក្សប្រជាជនកម្ពុជាវិញ
ថាស្រុកខែ្មរគឺវាយ៉ាងអញ្ចឹងឯង អោយតែមានលុយមាន គឺមានអំណាច មន្ត្រីពុករលួយ
គ្រប់ស្ថាប័ន ជួយគ្នាទៅវិញទៅមក រាស្រ្តតូចតែងតែរងទុក្ខ ខ្លះខ្លួនក្រហើយនៅងុប
គាំទ្រមិនចេះពិចារណាទៀត។ សូម្បីតែសារពត័មានវិញថ្ងៃណាក៏លើកជើងដែរ។
ស្រុកខែ្មរកែរលែងឡើងហើយ ទោះបីជាមេទព័បាញ់ទាឯងដាក់សភាសិទ រឺកំណាព្យយ៉ាងណាក៏ដោយ។
ច្បាប់ព្រៃផ្សៃរបស់ក្រុមសង្គមនិយោម ហ៊ុន សែន កំពុងតែបង្រៀន
កុមារខ្មែរតូចៗឱ្យចេះស្រែកជេរនិងចងគំនុំហើយ
នេះគឺជានយោបាយឈ្នះៗថោកទាប ដែលធ្វើឱ្យក្មេងៗពោពេញដោយ
ការចុកចាប់ខាងផ្លូវចិត្តតាំងពីក្មេងវ័យ។
សូម្បីតែកូនក្មេងក៍ចេះក្រោកឈរតវា៉ដែរ
តើគណបក្សកាន់អំណាចពូ ហ៊ុន សែន ដឹកនាំប្រទេសខ្មែរ
ចេះខ្មាស់ក្មេងៗក្នុងពិភពលោកដែរឬទេ?
ខ្លួនជាមនុស្សចាស់ដឹងក្ដី គួរតែខំប្រព្រឹត្តអំពើល្អជាគំរូដល់ក្មេងៗ ជំនាន់ក្រោយ
ឱ្យសមនិងគោរម្យងារបស់ខ្លួនដែល ពាក់ផ្កាយមាស ផ្កាយប្រាក់ ទៅតាមបុណ្យសកិ្ត
ដែលខ្លួនបានទទួល មិនសមណាពាក់ផ្កាយជ្រកអាចម៍ជន្លេនឱ្យក្មេងតូចៗ
តវ៉ាបែបនេះទេ គួរតែពាក់ផ្កាយធ្វើឫកឱ្យសមជាអ្នកដែលគេគោរព ទៅតាម
គោរម្យងាខ្លួនទើបវាប្រសើរ។
ពួកចោររួចខ្លួន ម៉ែឪប្អូនៗមានទោស
តុលាការថើបគូថ មេៗមានអំណាច
ហ៊ុនសែនដឹកនាំ នាយទុនកោងកាច
រឹបអូសដីរាស្រ្ត បែកកូនបែកចៅ។
ណ្ហើយ! ដោះលែងឱ្យម៉ែឪក្មេងៗឱ្្យគេទៅជួបកូនគេវិញទៅ
វានាំតែអាប់ឱនដល់ខ្លួនកាន់តែធ្ងន់ធ្ងូរទៅៗតែប៉ុណ្ណេាះ។
ដឹកនាំប្រទេសយូៗទៅ សូម្បីតែកូនក្មេងទើបហ្នឹងកើតម្ងៃនោះសោះ
ក៍ចេះខឹងសម្បាដែរ ល្មោមចេះមានខួរក្បាលចេះភ្ញាក់កំណើតធ្វើល្អហើយ។
វាមិនដែលអស់លោកណាដឹងជាងអាជ្ញាធរដែនដីទេ សុខទុក្ខគេដឹងជាង
ពួកអស់លោកមិនធ្វើអ្វីសោះ ចេះបានត្រឹមដើរញុះញង់បង្ករចលាចល លាប
ពណ៏ឲ្យខាងនេះ ខាងនោះខ្លួនឯងយកចំណេញ ពួកអស់លោកខំលួងក្មេង
សន្សំមនុស្ស៤ ១០នាក់ មកថតមកទាមទាដើម្បីបញ្ឆោតគេពង្វក់គេឲ្យជួយ
ច្រឡំជាមួយពួកលោក លែងមានប្រសិទ្ធភាពទៀតហើយរបរនេះនោះ ។
Justice: where they lock up the witnesses and let the prisoner out on bail.
យុត្តិធម៌៖ ទីណាដែលគេដាក់គុកជនសាក្សី ហើយក៏បែរជាដោះលែងជន
ជាប់គុកដោយប្រាក់លោះខ្លួននោះអី ។
If you want to judge a man, take a look at his enemies.—Harry Golden
ប្រសិនបើអ្នកចង់វាយតម្លៃជនណាម្នាក់, ចូរក្រឡេកមើលសត្រូវរបស់គាត់សិន ។
The only thing necessary for the triumph of evil is for good men to
do nothing.—Edmund Burke រឿងមួយដែលចាំបាច់សម្រាប់ជោគជ័យនៃពួក
ជនបិសាច គឺត្រង់ថាពួកមនុស្សល្អមិនធ្វើអ្វីសោះនោះឯង ។
រដ្ឋាភិបាលដែលមានអ្នកដឹកនាំភ្នែកតែម្ខាង ក៏វាមើលឃើញតែម្ខាង៖
ហ៊ុន សែនបានមើលឃើញតែខាងជួយយួនច្រើនចាងជួយខ្មែរ ។
ហេតុអី? ទាល់តែមនុស្សភ្លើទើបមិនដឹងចម្លើយចំពោះសំនួរនេះ ។
បើគ្មានយួនជួយលើកស្វាមួយនហ្វូងហ្នឹងមកដាក់លើអំណាចទេ
សមត្ថភាពប្រហែលបនអតីតខ្មែរក្រហមយង់ឃ្នងនិងអតីតចោរ
ព្រៃទាំងនេះបានមកដល់ឋានៈភាពដូចសព្វថ្ងៃនេះបានដែរឬ?
ទិវាកុមារឆ្នាំនេះគួរអោយសង្វែកណាស់។ព្រោះរដ្ឋាភិបាលបានជួនកាដូរ
ដល់ក្មេងៗនៅបឹងកក់ដ៏គួអោយរំជួលចិត្ត។ខ្ុំស្រក់ទឹកភ្នែកពេលដែលបាន
ឃើញរូបប្អូនៗស្រែកយំរកម្តាយបែបនេះ។សូមវត្ថុសក្តិសិទ្ធជួយថែរក្សាប្អូនៗ
និង សូមអោយការទាមទារបស់ប្អូនៗបានសម្រេចឆាប់ៗនេះ។
សូមសម្តចតេជោរផ្ញាក់ខ្លួនឡើងកុំលង់លក់ជាមួយវញ្ញាណបិសាចនេះទៀត។
សម្តចមានលុយចាយមិនអស់ទៅហើយ សូមសម្តេចប្តូរទិសដៅមកជួយរាស្ត្រនិង
ប្រទេសជាតិវិញ។បើមិនដូចនេះទេប្រទេសយើងនឹងមានការធ្វើរបដិវត្តមួយកើតឡើង
ហើយសម្តចក៏ប្រហែលជាខកពេលនិងកែខ្លួនបើទុកយូរតទៀត ហើយពូជពង្សរបស់លោក
នឹងត្រូវគេស្អប់គ្រប់គ្នា និងមានឈ្មោះមិនល្អចារក្នុងប្រវត្តិសាស្ត្រទៀត។
If you cannot hate evil, then you cannot love good either.
ប្រសិនបើអ្នកមិនអាចស្អប់អំពើអាក្រក់បានទេ អ្នកក៏មិនអាច
ស្រលាញ់អំពើល្អបានឡើយ ។
បញ្ជីយមរាជ
១- បញ្ចីយមរាជគគាចជាក់ច្បាស់ កម្មថ្មីកម្មចាស់លោកចារហូរហែ
លោកចារត្រឹមត្រូវមិនបំភ្លៃទេ បើអ្នកជាខ្មែរ គួរជឿដែរដឹង?
២- បញ្ជីយមរាជមិនវៀចវេរឡើយ កម្មអ្នកសាងហើយ វានៅក្នុងហ្នឹង
អ្នកសាបពូជអ្វី ផ្លែចេញអញ្ចឹង ជនដែលថ្លែងថ្លឹងនឹងបានផុតទុក្ខ ។
៣- ជនពាលកំណាចមិនខ្ចីខ្លាចបាប អាងប្រាក់ទាំងហាបជួយគេស្រណុក
ដឹងកើតឬអត់ជាតិថ្មីខាងមុខ ជឿនាំខ្វះសុខប្រចាំជីវិត ។
៤- មិនជឿហីចុះ ទុយ៌សបុគ្គល គង់ពេលអ្នកស្គាល់នូវផលកម្មពិត
អំពើអ្នកធ្វើប្រចាំជីវិត It will be late ពេលភ្ញាក់ស្មារតី ។
៥- អ្នកមានអំណាចកោងកាចពេកពន់ មិនជឿបាបបុណ្យនឹងធ្លាក់អវចី
យមរាជមិនឱ្យអ្នករួចខ្លួនអី សម្បត្តិលោកិយ អ្នកស្ពាយមិនបាន ។
៦- អ្នកមានអំណាចកោងកាចអុងអាត់ ជាតិក្រោយកើតសត្វ ប្រេតតិរច្ឆាន
យមរាជកាត់ក្តីត្រង់ឥតមានស្មាន សំណូករាប់ឡានមិនបានផលសោះ!
៧- សូម្បីទេវតាគង់ធ្លាក់ចាកសួគ៌ តែធ្វើមិនគួរមកកើតជាមនុស្ស
បើសាងបាបក្រាស់ធ្លាក់ទៅហែលខ្ទុះ ចាកផុតឋានម្នុស លុះឋាននរក ។
Lord, God all mighty, Please help these children. Please be kind to those who are poors and homeless. Please thinking about yourselves and reflect to your life from the past, present, and future. May God richly bless to those who are generous, mercy.
“Righteousness exalts a nation, but sin is a disgrace to any people” (Proverb 14:34)
តើអ្នកណាជាអ្នកនិយាយថាស្រី្តជាមាតានៃពិភពលោក? តើអ្នកណាជាអ្នកនិយាយថា ការពារសិទ្ធិកុមារ? បើនិយាយបែបនេះហើយម្តេចនៅចាប់ស្ត្រីទាំង១៥នាក់នោះទៀត នៅធ្វើឲ្យកុមារទាំងអស់ត្រូវរងទុក្ខវេទនា អត់មានម្តាយនៅថែរក្សា អត់មានផ្ទះស្នាកនៅ កុមារតូចៗមួយចំនួនត្រូវឈឺបែកនេះ ឬនេះហើយជាការដែលរដ្ឋាភិបាលយកចិត្តទុកដាកចំពោះ ប្រជាជន ស្រី្ត និង កុមាររងគ្រោះដោយចោរមានអំណាចប្លន់យកដីរបស់ពួកគេ។ នៅមានកងកំលាង ប៉ូលីសទៀត ដែលជាអ្នកជួយការពារប្រជាជនតែបែរជាមកធ្វើបាប ប្រជាពលរដ្ឋទៅវិញ ឯណាទៅសម្តេចហ៊ុន សែន ម្តេចមិនជួយរកយុតិ្តធម៌ដល់ពួកគេ ឯណាទៅ យុតិ្តធម៌សំរាប់ប្រជាពលរដ្ឋកម្ពុជា?
បើចង់ដឹងច្បាស់ពេលចប់ការបោះឆ្នោតនឹងដឹងរឿងឆាកដ៏កំសត់នេះវាយ៉ាងមេ៉ច!
គឺគេត្រូវរើឆាកចោលពីព្រោះវាជាឆាកបោកយកសន្លឹកឆ្នោតនោះវាover dueចាំមើល
ថា៖តើតួឯកក្នុងរឿងភាគនេះទទួលបានពានរង្វាន់ឬឣអត់?លោកខ្លឹមមានពិតជាយល់
មិនខុសមែន!
នយោបាយអឣន់ហួស!យួរៗយកស្រ្តីនិងកុមារមកបោករាស្រ្តរាប់លានដើម្បីសន្លឹកឆ្នោត!
ពិតជាអឣ្វីៗក៏ហ៊ានធ្វើមែនអឣាពួកថោកទាបចង់ឈ្នះហួសហេតុ!មិនខ្វល់ពីទឹកភ្នែកក្មេងៗ!
នេះជាមេរៀនសម្រាប់ថ្ងៃក្រោយ!
ក្មួយទិតៀនជាទីរាប់អាន!មុននឹងក្មួយនិយាយថារឿងជំលោះបឹងកក់នេះជាការរៀបចំពីគណបក្ស ប្រឆាំងនោះ ។ក្មួយត្រូវមើលពីឫសគល់នៃបពា្ហានេះឱយបានច្បាស់សិន។
រដ្ឋាភិបាលដែលមានជនបិសាចជាអ្នកដឹកនាំគឺគ្មានសេចក្តី
អាណិត មេត្តា ករុណាធម៌បន្តិចឡើយ ។ អញ្ចឹងឯងទើបហ្វូង
ឆ្កែព្រុសការពាររបស់រដ្ឋាភិបាលនេះវាកាត់តាមមេវាបេះដាក់
ហ្នឹងអី!
ទិតៀនពិតជានិយាយសមរម្យណាស់។ នេះហើយសម័យកាលអ្នកល្ងង់ដឹកនាំនគរ។
យកវត្តដាក់ដប់ស្រា ផឹកស៊ីលូលា នគរអាប់ពូជ។ ប្រាសាទព្រះវិហារ ស្រាបៀរ
កម្ពុជា ប្រទេសពុទ្ធសាសនា លក់ស្រាគ្រប់មុខ។
A Hun Xen’s barking dog will never accept the reality. His alignment to the evil doers has made his brain full of insanity. No matter how many different user names he uses to post the comments, after all, he is still the same piece of shit…
ហេតុអ្វីបានអភិបាលក្រុងកែប ជុតិមាចិញ្ចឹមបញ្ហា និងធ្វើឲ្យរឿងនេះកាន់តែធំឡើងៗ ដែលវាអាចនាំដល់ការឈឺចាប់មិនចេះចប់មិនចេះហើយសម្រាប់មនុស្សនៅបឹងកក?
ខ្ញុំយល់ថាវាងាយស្រួលដោះស្រាយបញ្ហា នៅពេលគ្រប់ភាគីទាំងអស់មកអង្គុយជាមួយគ្នា
ហើយលើកយកបញ្ហាមកដាក់លើតុដើម្បីជជែករកដំណោះស្រាយរួមគ្នា។
អ្វីៗទាំងអស់មិនមែនលោកអភិបាលក្រុងជាទទួលជ័យជំនះលើបញ្ហាបឹងកកទេ ផ្ទុយទៅវិញ
សាលាក្រុងភ្នំពេញនិងរដ្ឋាភិបាលជាអ្នកចាញ់យ៉ាងអាម៉ាសទាំងនៅលើឆាកជាតិ និងអន្តរជាតិ
ហើយនិងធ្វើមនុស្សទាំងអស់ចងចាំនូវការឈឺចាប់ទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគត់។
I am very so said that saw the children cry!!!!!!!!!!!!!!!!!!!!!!
I tell to the Cambodia People should vote to change CPP and choose new party!!!!!!!!!!
The CPP make wrong doing, govern bad in Cambodia today.
1- People vote for CPP they accepted corruption.!!!!!!
2- People vote for CPP that mean accepted tag over land by force!!!
3- People vote for CPP they allow the court make injustice!!!!!!!
4- People vote for CPP that mean allow Youn people go to live a lot in Cambodia!!!
5- People vote for CPP that mean that country property!!!
I am very so said that saw the children cry!!!!!!!!!!!!!!!!!!!!!!
I tell to the Cambodia People should vote to change CPP and choose new party!!!!!!!!!!
The CPP make wrong doing, govern bad in Cambodia today.
1- People vote for CPP they accepted corruption.!!!!!!
2- People vote for CPP that mean accepted tag over land by force!!!
3- People vote for CPP they allow the court make injustice!!!!!!!
4- People vote for CPP that mean allow Youn people go to live a lot in Cambodia!!!
5- People vote for CPP that mean that country property!!!
យ៉ាងហោចគួរគិតអាណិតដល់ក្មេងផង សម័យនេះហើយ កុំឲ្យបិសាចប៉ុលពតមកលង ហើយលាបពណ៌ដាក់គេឯង ដើម្បីសម្លាប់គ្នាឯង ចែកគ្នារស់ៗទៅ ស្លាប់ទៅគ្មានពីណាយកទៅផងទេ។
លោកពូទិតឿន!ជាទីរាប់អឣាន!លោកពូមានប្រសាសន៍មកខ្ញុំមិនជំទាស់ទេ!
បើរឿងនេះវាពិតជាដូចលោកពូមានប្រសាសន៍!ប៉ុន្តែខ្ញុំសូមជំរាបសួរលោក
ពូបន្តិចថាតើលោកពូសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញឬមួយក៏នៅក្រៅស្រុក!
ខ្ញុំបាទសុំអឣភ័យទោសផងពីព្រោះថាបើសិនជាសព្វថ្ងៃលោកពូរស់នៅភ្នំពេញ
ហើយបានជ្រាបពីរឿងនេះដោយផ្ទាល់ខ្ញុំពិតជាជឿលោកពូសិនចុះ!តែមិនទាំង
ស្រុងពេកទេពីព្រោះរូបខ្ញុំនេះបើសិនជាខ្វះការពិចារណាឬគិតសើៗលំៗតាមគេ
នោះគឺរូបខ្ញុំនេះត្រូវស្លាប់យ៉ាងហោចបីឬបួនដងមកហើយ!សរុបសេចក្តីមកខ្ញុំនេះ
មិនមានសារជាតិឣអគតិដូចអឣ្វីដែលខ្ញុំធ្លាប់ប្រតិកម្មកន្លងមកនោះទេ!សូមជ្រាបផង!
ដោយក្តីរាប់អឣានពីខ្ញុំបាទ!សម្រាប់ជាតិខ្មែរដែលស្គាល់អំពីការវែកញែកដោយ
វិចារណញាណ!
កុំភ័យចាំមួរ សុខហួរគាត់ទៅសួរសុខទុក្ខម្តាយក្មួយៗ ថ្ងៃទីបួនស្អែកនេះ
ព្រោះគាត់សន្យាតាំងពីថ្ងៃទី១ មិថុនាកន្លងមកម៉្លេះ ព្រោះចាំមើលសន្លឹក
ឆ្នោតសិន ហាស់…ហាស់..! កុំភ័យគ្មួយចាំអុំទិញកង់ឲ្យម្នាក់មួយ ប៉ុន្តែ
ឲ្យ ឲ្យអុំមួរសុខហួរខ្ចីលុយ មួយគ្រួសារ ២០ ដុល្លាសិន ។ ចាំអុំជួយ ុ។
បោះពុម្ពមន្ថែមទៀតមក ក្រណាត់រុំក្បាលផ្តិតថែមទៀតមក
រូបថតម្តាយក្មេងៗ យកម្នាក់៣ឬ៤ សន្លឹកមកឲ្យគេជួយពាក់
ឲ្យផងគ្រាន់បានគ្នាច្រើន មើលក្មេងតាមទីកន្លែងផ្សេងៗមក
កុំភ័យឲ្យតែនំនិងស្កគ្រាប់មកជួយផ្តុំគ្នា ។
បក្សដើរប្រូ យកតែបញ្ហាដែលកំប៉ិកកំប៉ុកមកពង្រីក ថាទៅបើមិនធ្វើ
អីចឹងបានលុយពីណាមក ពួកបរទេសគេម៉េចជួយ ។ លោកកូនខ្មែរ
និងលោកខ្លឹមមាននិយាយត្រូវ ។
បោះពុម្ពមន្ថែមទៀតមក ក្រណាត់រុំក្បាលផ្តិតថែមទៀតមក
រូបថតម្តាយក្មេងៗ យកម្នាក់៣ឬ៤ សន្លឹកមកឲ្យគេជួយពាក់
ឲ្យផងគ្រាន់បានគ្នាច្រើន មើលក្មេងតាមទីកន្លែងផ្សេងៗមក
កុំភ័យឲ្យតែនំនិងស្កគ្រាប់មកជួយផ្តុំគ្នា ។
ខ្ញុំឈ្មោះ មួរសុខហួរ ជូនក្មួយៗសូមក្មួយៗកុំភ័យអុំសន្យាថាទៅមើល
ម្តាយក្មួយៗនៅព្រៃស ដោយសារអុំញុះញង់នោះចាំអុំទៅសួរសុខទុក្ខ
ថ្ងៃទី៤ មិថុនានេះ បើមុនថ្ងៃ៤នេះអុំទៅមិនកើតទេ ព្រោះអុំជាប់រវល់
ដូចអុំសន្យាតាំងពីថ្ងៃទី១ មិថុនាមអីចឹងចាំមើលបងប្ងូនជួយបោះឆ្នោតឲ្យបក្ស
រាំងស៊ី សិនទៅ ។
Ah KR is a barking dog and will never accept the reality. His alignment to the evil doers has made his brain full of insanity and fungi. No matter how many different users’ names he uses to post the bad comments against the Khmer government, after all, he is still the same piece of stinky shit…Ah KR is a Pato in the US. He loves the man’s anus…….
ទិតៀន & ខ្លឹមមាន both of you llive in srok khmer or srok yourn
i am resident boeung kok since 1982
i have resident family book ( sine Mr. Keo Chenda was city governor )
group of you very happy when saw us got suffering
group of you did not help us . more than this, bad people like you are making to destroy us
next time all this cases will happen to your and your family group soon…..
now the hell is waiting for group of you
Message
ទេាះបីជាគណបក្សច្រេីនផ្សេងទៀតពូកែប្រេីរល្បិចកិច្ចកលយ៉ាងណា ក៍មិនពូកែប្រេីល្បិចកិចកលដូចគណបក្សប្រជាជនដែរ! ហេតុតែខ្ញុំនិយាយអញ្ចឹង! ព្រេាះអី គណបក្សនេះមានជំនាញខាងបង្កាច់បង្ខូចលេបខ្ជាក់ទំលាក់លេីរគេពូកែណាស់ៗៗៗៗៗៗៗ សូម្បីតែនៅក្នុងការបញ្ចេញមតិក៍ធេី្វអេាយច្របូកច្របល់ដែរ៕ បេីរដ្ឋាភិបាលសព្វថៃ្ងបានយកចិត្តទុកដាក់បំរេីប្រជាជនដូចឈ្មេាះ(គណបក្សប្រជាជន)មែននេាះធេី្វមេ៉ចនិងមានគណបក្សដ៍ទៃផ្សេងទៀតអាចឈ្លៀតឧកាសបាន! ខ្ញុំនិយាយអញ្ចឹងទៅចេាះ។
Message
Watch your spelling, Docteur 4C PhD. FUNGUS, not ( Fungi ). Your written imitation is so ridiculous and disgusting. I wonder, what school have you earned your PhD degree from ?
-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
-លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
-លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
-ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
-ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
-ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
-នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
-ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
ហុនសែនទាំងអស់
-កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
-ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
-ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
-កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
-លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
-អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
-លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
-ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
នៅពេលបោះឆ្នោត
-មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
-ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
-ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
-ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
-ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
-ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
យោជន៏នៅពេលបោះឆ្នោត
-តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
-លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
-លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
បានចូលស្រុកខ្មែរ
-រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
-លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
-លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
ត្រចៀកធ្វើមិនដឹងមិនលឺ
-មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
-តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
ចាប់ប្រជាជនដាក់គុគទៀត
-តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
ព្រៃផ្សៃជាទីបំផុត
-ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
-ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
-មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
ទើបគេជួយវិញ
-ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
និងភូមិឃុំមិនអោយជួសជុលផ្ទះ
-ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
ទិញដែកយកមកធ្វើផ្ទះសំបែង
-អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
-នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
-តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
-តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
សន្លឹកឆ្នោត
-លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
-លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
Anonymous May 31, 2012
ចាំតែទឹកភ្នែកទេសំរាប់ប្រជារាស្រ្តក្រីក្រនោះ ព្រោះថាពួកគាត់គ្មានអ្វីជាសំអាង គ្មានអ្វីជាជំនួនជូន ដល់ពួកអស់លោកដែលមានអំណាចដើម្បីជ្រកកោនក្រោមព្រះបារមីនោះទេ កុំសង្ឃឹមថាមានយុត្តិធម៌អោយសោះសំរាប់រាស្រ្តស្លូតត្រង់។ ម្ចាស់ដីក្លាយជាអ្នកទោស អ្នករំលោភបំពានច្បាប់អាច មានសិទ្ធទទួលយកដីដោយស្របច្បាប់ទៅវិញ តើយុត្តិធម៌នៅត្រង់ណាសំរាប់សង្គមខ្មែរបច្ចុប្បន្ន? តើអនាគតស្រុកខ្មែរក្លាយជាយ៉ាងណា តើអាចមានអ្នកជួយស្រោចស្រង់ស្រុកខ្មែរអោយរួចចេញផុតពី របបដែលគ្មានភាពយុត្តិធម៌នេះបានទេ?
ប្រកបដោយគតិបណ្ឌិតមែន !
តើខួរក្បាលលោកជាខ្មែរ ឬ ជាយួន ? បើជាយួន ក៏គង់មានចិត្តមេត្តា
ប្រហែលជាសត្វតេរិច្ឆានចាប់ជាតិហើយមើលទៅ បានជាគ្មានធម៌មេត្តាសោះ ។
ឯណាទៅសំដីអួតកែ្តងៗថាមិនឲរាស្រ្តវេទនានោះ ?
ប្រជាជន ខ្មែរទាំអស់ល្មមភ្ញាក់ខ្លូនហើយ៕ សង្ឃឹមថាអ្នកទាំងអស់ក្រោកឈរឡើងមើលថាខ្មែរវាទារយ៉ាងណា។
Dear Mr. KR:
Fungi is the plural of fungus as same as stimuli is the plural of stimulus…..
គួរអោយអណិតក្មេងទាំងនោះណាស់ទោះបីទឹកភ្នែករបស់ពួកគេក្លាយជាឈាមក៏គ្មានមន្ត្រីរដ្ឋាភិបាល ណាមួយមើលឃើញដែរ។តើទឹកភ្នែករបស់ពួកគេហូរដល់ថ្ងៃណា??????
ហេតុអីមិនអាណិតខ្មែរគ្នាយើងជួយពួកគេផង បើសិនមតិរបស់ខ្ញុំមានន័យចំពូសពួកគេ ខ្ញុំសូមអោយពួកគេព្យាយាមតទៅទៀតដើម្បីរកយុតិធម៍(ផ្តាច់ញាចិត្តនូវអ្វីដែលអ្នកចង់ធ្វើ)
ខ្ញុំគិតថាវាគ្មានប្រយោជន៍អ្វីដែលនឹងត្រូវទទួចទួញយំទេ។ វាសក្ក័សមនឹងមុខពួកអ្នកស្រុកអស់នោះហើយដែលមានមេដឹងនាំល្អបែបនេះ។ ពួកអ្នកស្រុកទាំងនោះយំប៉ុណ្ណឹង តែថ្ងៃក្រោយបើមានវត្តមានលោកហ៊ុនសែនទៀត អ្នកគ្មានទឹកភ្នែកត្រូវយំទេ ព្រោះត្រូវចប់គ្រប់យ៉ាង។