លទ្ធផល​បឋម CPP ឈ្នះ​លើស​លប់

Monday, 04 June 2012
ភ្នំពេញ ប៉ុស្តិ៍

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស (ឆ្វេង) លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន(កណ្ដាល) បង្ហាញ​ចង្អុល​ដៃ​បន្ទាប់​ពី​បោះឆ្នោត​ហើយ​កាល​ពី​ម្សិលមិញ និង​​លោក​សម រង្ស៊ី ​​កាលពី​ពេល​កន្លង​មក។ (រូបថត ហេង ជីវ័ន/សហការី)

លោក កឹម សុខា ប្រធាន គណបក្ស សិទ្ធិ មនុស្ស (ឆ្វេង) លោក នាយក រដ្ឋ មន្ត្រី ហ៊ុន សែន(កណ្ដាល) បង្ហាញ ចង្អុល ដៃ បន្ទាប់ ពី បោះឆ្នោត ហើយ កាល ពី ម្សិលមិញ និង លោក សម រង្ស៊ី កាលពី ពេល កន្លង មក។ (រូបថត ហេង ជីវ័ន/សហការី)

ភ្នំពេញៈ យោង​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជា​បឋម​របស់​ គ.ជ.ប កាល​ពី​យប់​មិញ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​នាំ​មុខ​ស្ទើរ​គ្រប់​ការិយាល័យ​ បន្ទាប់​មក​គឺ គណបក្ស​សម​រង្ស៊ី ហើយ​និង​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​លំដាប់​បន្ត​។

​អ្នក​​នៅ​ខេត្ត​​​ព្រៃ​វែង ពិនិត្យ​​បញ្ជី​​ឈ្មោះ​​​មុន​ពេល​បោះឆ្នោត​។ (រូបថត Derek Stout)

តាម​លទ្ធផល​តាម​ខេត្ត​ខ្លះៗ​ ដូចជា​ខេត្ត​ស្វាយរៀង គណបក្ស​ប្រជាជន​ទទួល​បាន​ ១២២.៥៦៥ ​សំឡេង គណបក្ស​សមរង្ស៊ី ២២.​៥៤៤ ​សំឡេង និង​គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន ៩២១០ សំឡេង។ ចំណែក ខេត្ត​ក្រចេះ​ លទ្ធ​ផល​មិន​ផ្លូវ​ការ​ពី​ម្សិលមិញ ក៏​បាន​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​តំណែង​ទាំង​អស់​ចំនួន​៤៦ ឃុំ សង្កាត់​ ជា​មេ​ឃុំ​នៅ​ក្នុង​ចំនួន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​​សរុប​ទាំង​អស់​ចំនួន ​២០៣។ រីឯ​គណបក្ស​ប្រឆាំង​ធំ​របស់​កម្ពុជា​គឺ​គណបក្ស​សមរង្ស៊ី ​នៅ​ខេត្ត​ក្រចេះ​ទទួល​បាន​អាសនៈ​ចំនួន​ ៧០​ រីឯ​គណបក្ស​ នរោត្តម រណឫទ្ធិ ឈ្នះ​បាន​តែ​ពីរ​ប៉ុណ្ណោះ។

ដោយ​ឡែក​សម្រាប់​ខេត្ត​ មួយ​ចំនួន​ទៀត​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំ​មុខ​គេ​ស្ទើរ​គ្រប់​ឃុំ សង្កាត់​ និង​បាន​តំណែង​ជា​មេ​ឃុំ ចៅ​សង្កាត់​ច្រើន​លើស​លប់។​

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​កាល​ពី​យប់​មិញ​ថា គណបក្ស​របស់​លោក​មិន​អាច​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ។

លោក មាន​ប្រសាសន៍​យ៉ាង​នេះ​ថា៖ «​យើង​បដិសេធ​លទ្ធផល​ ហើយ​យើង​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ព្រោះ ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​»។​ ដោយ​លោក​បាន​បន្ថែម​ថា គណបក្ស​ប្រឆាំង​របស់​លោក​មាន​ភស្តុតាង​ដូច​ឈ្មោះ​អ្នក​បោះឆ្នោត​ត្រូវ​គេ​ លុប​ពី​បញ្ជី​បោះឆ្នោត មេ​ឃុំ​ចែក​ឯក​សារ​អត្ត​សញ្ញាណ​ក្លែង​ក្លាយ​ទៅ​ដល់​អ្នក​មិន​គ្រប់​អាយុ អ្នក​ធ្វើ​ចំណាក​ស្រុក ហើយ​និង​មាន​ការ​ទិញ​សន្លឹក​ឆ្នោត​ផង​ដែរ​។

លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិមនុស្ស​ បាន​មាន​ប្រសាសន៍​ដែរ​ថា៖ «យើង​ពិត​ជាមិន​សប្បាយ​ជាមួយ​នឹង​លទ្ធផល​នេះ​ទេ យើង​សង្ឃឹម​ថា បាន​ច្រើន​ជាង​នេះ​»។លោក​ក៏​បាន​បន្ថែម​ថា គណបក្ស​របស់​លោក​បាន​ឈ្នះ អាសនៈ​នៅ​ ២១ ឃុំ សង្កាត់​។ លោក បាន​បន្ត​ថា ៖ «​អ្នក​គាំទ្រ​របស់​យើង​ជា​ច្រើន​ដែល​ជា​ពលរដ្ឋ​ក្រីក្រ​មាន​ភាព​លំបាក ជា​ខ្លាំង​ក្នុង​ការ​ទៅ​បោះឆ្នោត​»។ លោក​ក៏​បាន​អះអាង​ស្រដៀង​គ្នា​នឹង​គណបក្ស​សមរង្ស៊ី​ដែរ ​អំពី​ការ​ទិញ​សន្លឹក​ឆ្នោត​ពី​សំណាក់​គណបក្ស​កាន់​អំណាច​។

សមាជិក​សភា​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ ដែល​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​វត្ត​នាគ​វ័ន រាជ​ធានី​ភ្នំពេញ​នៅ​មុន​ម៉ោង​៩​អះអាង​ថា ប្រជាជន​ជា​ច្រើន​នាក់​នៅ​ភ្នំពេញ បាន​មក​ដល់​មណ្ឌល​បោះឆ្នោត​តែ​រក​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មិន​ឃើញ​។​

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា ឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​លុប​ចោល»។

លោក​បន្ត​ថា៖ ​«ខ្លះ​ទើប​តែ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​គេ​មិន​ខ្វល់​ទេ។ វា​ជា​ក្តី​បារម្ភ​ដែល​មនុស្ស​ជា​ច្រើន​មិន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខាង ​នយោបាយ​»។

លោក​បន្ត​ថា គណបក្ស សម រង្ស៊ី ក៏​កំពុង​ពិនិត្យ​លើ​ការ​ចោទ​ប្រកាន់​ពីការ​ទិញ​សន្លឹក​ឆ្នោត និង​គំរាម​កំហែង​នៅ​រាជធានី​ភ្នំពេញ​។

ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​មិន​មែន​កើត​តែ​នៅ​រាជធានី​ភ្នំពេញ ទេ នៅ​ខេត្ត​បាត់ដំបង សមាជិក​គណបក្ស សម រង្ស៊ី លោក​ស្រី មូរ សុខហួរ និង​បេក្ខជន​ឃុំ​អូរចា ​វ័យ ២៥​ឆ្នាំ​ឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ្សែត បាន​ចោទ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ពី​បទ​គំរាម​កំហែង ទទួល​យក​ឯកសារ​អត្ត​សញ្ញាណ​មិន​ត្រឹម​ត្រូវ និង​ប៉ង​ប្រើ​ឈ្មោះ​ខ្មោច​ដើម្បី​បោះ​ឆ្នោត។ លោក​ស្រី​ថ្លែង​ថា៖​«ភ្នាក់ងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ពិនិត្យ​មើល អ្នក​បោះ​ឆ្នោត​ពួក​គេ​ថា បាន​បោះ​ឆ្នោត​ហើយ​ឬ​នៅ»។ លោក​ស្រី​ថា បាន​ឃើញ​មន្ត្រី​គណបក្ស​នៅ​មណ្ឌល​បោះ​ឆ្នោត​ធ្វើ​ការ​បូក​សំ​ឡេង​ឆ្នោត​ របស់​គណបក្ស​ប្រជាជន។ លោក​ស្រី​​ថា៖​ «អ្នក​ដែល​មិន​បាន​បោះ​ឆ្នោត ​គេ​នឹង​ដាក់​សន្លឹក​ឆ្នោត​ខ្មោច​ចូល​»។

គណបក្ស សម រង្ស៊ី បាន​នាំ​មក​នូវ​ធនធាន និង​ការ​គាំទ្រ​ជាច្រើន​ក្នុង​ឃុំ​នេះ ជាទី​ដែល​បេក្ខ​ជន​ឈរ​ឈ្មោះ​លើក​ដំបូង ស៊ិន ចាន់ពៅរ៉ូហ្សែត ប្រជែង​ជាមួយ​បេក្ខ​ជន​កាន់​តំណែង​ជា​យូរ​ពី​គណបក្ស​ប្រជាជន លោក កែម ឆន។

យោង​តាម​បេក្ខជន ស៊ិន ចាន់​ពៅ​រ៉ូហ្សែត គណបក្ស​ប្រជាជន​បាន​បន្ត​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​ទៀត។ នាង​បាន​ចោទ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​កាន់​អំណាច​ឈ្មោះ មឿន វិបុល ថា​បាន​គំរាម​កំហែង​ប្រជាជន​មួយ​ថ្ងៃ​មុន​​បោះ​ឆ្នោត ដោយ​ដើរ​ល្បាត​ជាមួយ​អធិការ​នគរបាល​លោក អ៊ិន រដ្ឋា ដោយ​ស្លៀក​ពាក់​ជា​យោធា និង​មាន​កាន់​កាំភ្លើង AK-47 ផង។

ទាំង​លោក អ៊ិន រដ្ឋា និង​លោក មឿន វិបុល បាន​ច្រាន​ចោល​ការ​ចោទ​នេះ។

លោក មឿន វិបុល ​មាន​ថ្លែង​ថា៖​ «បើ​គណបក្ស សម រង្ស៊ី ឃើញ​ខ្ញុំ​ធ្វើ​បែប​នេះ នោះ​ពួក​គេ​ត្រូវ​តែ​បង្ហាញ​ភស្តុតាង»។

លោក​ស្រី មូរ សុខហួរ បាន​បង្ហាញ​រូប​ថត​ក្នុង​គេហ​ទំព័រ​លោក​ស្រី​កាល​ពី​ម្សិល​មិញ ដោយ​មាន​រូប​បុរស​ម្នាក់​ដែល​លោក​ស្រី​អះអាង​ថា​ ជា​លោក មឿន វិបុល ក្នុង​ឯក​សណ្ឋាន​ទាហាន។

អ្នក​ស្រី សុខ ខេន លេខា​ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ខុម ហ្វ្រែល​ប្រចាំ​ខេត្ត​បាត់ដំបង ​បាន​ទទួល​របាយការណ៍​ថា​ លេខា​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ក្នុង​ឃុំ​ទួល​តាឯក​ ពុំ​បាន​ចែក​ប័ណ្ណ​ព័ត៌មាន​​បោះ​ឆ្នោត ហើយ​ក្រោយ​មក​បាន​ចោល​សន្លឹក​ឆ្នោត​ទៅលើ​ដី។

អ្នក​ស្រី​ថ្លែង​ថា៖​ «ករណី​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​ស្លៀក​ពាក់​ខោ​អាវ​ទាហាន​ មិន​អាច​ទទួល​យក​បាន​ទេ ហើយ​បើ​គណបក្ស សម រង្ស៊ី នឹង​ដាក់​ពាក្យ​ប្តឹង»។

លោក ឆម អនុភាព អ្នក​ត្រួត​ពិនិត្យ​របស់​គណៈ​កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​មណ្ឌល​អូរចា​ បាន​ថ្លែង​ថា បណ្តឹង​ដែល​លោក​ទទួល​បាន​គឺ​មាន​តែ​ទាក់​ទង​នឹង​ការ​ឈរ​តម្រង់​ជួរ​គ្នា​យូរ ​នៅ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​ប៉ុណ្ណោះ។

អង្គការ​ខុម ហ្វ្រែល​ដែល​បាន​សង្កេត​ការណ៍​នៅ​មណ្ឌល​បោះឆ្នោត ៨០០ កន្លែង​ថ្លែង​ថា ភាព​មិន​ប្រក្រតី​តិច​តួច​បាន​កើត​ឡើង ពាក់​ព័ន្ធ​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី ដែល​បាន​រំលោភ​បំពាន​វិធាន​ច្បាប់​បោះ​ឆ្នោត​ ដោយ​ធ្វើ​យុទ្ធនាការ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ពី​ថ្ងៃ​សៅរ៍​។ នេះ​បើ​យោង​តាម​លោក ធន សារ៉ាយ។

លោក​ក៏បាន​បញ្ជាក់​ថា៖​«ពួក​គេ​ប្រកាស​តាម​មីក្រូ ឲ្យ​លុយនិង​អំណោយ និង​បង្ហាញ​បដា​គណបក្ស»។ ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត ​រួម​មាន​មន្ត្រី​នយោបាយ​​មាន​វត្ត​មាន​នៅ​ក្បែរ​មណ្ឌល​បោះ​ឆ្នោត កង្វះ​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បាន​ ត្រឹម​ត្រូវ និង​ករណី​អ្នក​កាសែត និង​អ្នក​សង្កេត​ការណ៍​ដែល​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​មណ្ឌល​បោះ​ឆ្នោត។

លោក ធន សារ៉ាយ ក៏​បាន​បន្ត​ថា ទឹក​ថ្នាំ​ខ្មៅ​ដែល​ប្រើ​សម្រាប់​បង្ហាញ​អ្នក​ដែល​បាន​បោះ​ឆ្នោត​រួច​អាច​ លុប​ជ្រះ។​លោក​បញ្ជាក់​ថា៖​ «យើង​មាន​ការ​បារម្ភ​ពី​បញ្ហា​នេះ ព្រោះ​យើង​បាន​ធ្វើ​តេស្ត​ទឹក​ថ្នាំ ហើយ​ឃើញ​ថា វា​អាច​លុប​ជ្រះ»។

ប្រធាន​គណៈ​កម្មា​ធិការ​រៀបចំ​ការ​បោះ​ឆ្នោត លោក អ៊ឹម សួស្តី បាន​ថ្លែង​ថា អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​ពុំ​ដឹង​ថា ពួក​គេ​ត្រូវ​យក​ឯកសារ​បង្ហាញ​អត្តសញ្ញាណ​អ្វី​ខ្លះ​មក​បង្ហាញ ខណៈ​អ្នក​ខ្លះ​ទៀត​មក​បោះ​ឆ្នោត​យឺត​ពេល។

កាល​ពី​ពេល​កន្លង​ទៅ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ព្រមាន​អ្នក​សង្កេត​ការណ៍​ពី​ល្បិច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រួម​មាន​ការ​ផ្លាស់​ប្តូរ​មណ្ឌល​បោះ​ឆ្នោត​នៅ​នាទី​ចុង​ក្រោយ​ជា​ដើម។

លោក ទេព នីថា អគ្គ​លេខា​ធិការ គ.ជ.ប ​និង​មន្ត្រី​រដ្ឋា​ភិបាល​មិន​អាច​ទាក់​ទង​សុំ​ការ​ឆ្លើយ​តប​នឹង​របស់​គណ​ បក្ស សម រង្ស៊ី​បាន​ទេ៕ CR

What Next?

Recent Articles

46 Responses to "លទ្ធផល​បឋម CPP ឈ្នះ​លើស​លប់"

  1. ម្ទេសខ្មាំង says:

    ទទូលយកការពិតទៅ ទោះជាយ៉ាងណា ក៏គ្មានគណបក្សណា អាចយកឈ្នះ CPP បានដែរ កុំសង្ឃឹម។ ស្ទើរគ្រប់ទីកន្លែងហើយសុទ្ធតែគណបក្ស CPP

  2. kmeng srel says:

    hopless mong nhom pel ching tov

  3. Vichet says:

    លទ្ធផលដែលCPPទទួលបាននិទ្ទេសល្អ មិនមែនដោយសារCPPខ្លាំងនោះទេ គឺបណ្តាលមកពីគណបក្សប្រឆាំង អន់ពេក។ ស្នូលនៃបញ្ហាគឺ មិនវាយតម្លៃខ្លួនឯង មើលរំលងសត្រូវខ្លួនឯង និង វិភាគមិនចំឫសគល់នៃបញ្ហា។

  4. nara says:

    ប្រជាជនទូទាំងប្រទេសគេដឹងថាបក្ស CPP
    ធ្វើយ៉ាងណាដែលធ្វើឲ្យឈ្នះការបោះឆ្នោតក្នុងលើកនេះដូចជា
    ការឲ្យសិទិ្ធប្រជាជនយួនបោះឆ្នោត ជាដើម៕

  5. Srey Khmer says:

    The 50%of people should not missed the important votes for the right person they think, he the best person in their society. They will be fell sorrowful when a crooks takes away their lands in a future. People should beware of a crook, they so smart in cheating for gain its power.

  6. Srey Khmer says:

    Vietnam teach their children that ” Honesty is So Stupid.”
    American teach different ways “Honesty is the Best Policy.”
    So we have to learn, how to work and resist with the crooks.

  7. ណារី says:

    មិនបាច់ខំប្រឹងទេម្ចាស់ថ្លៃ គណបក្សប្រជាជន គេឃោសនា តាមរយៈទូរទស្ស រាប់សិបប៉ុស្តិ កាសែតរាប់សិបលេខ
    និងតាមរយៈ មន្រ្តីតាំងពីលើដល់ក្រោម ចុះចែកអំណោយ បន្តិចបន្តួច លើកគម្រោងធ្វើនេះ ធ្ចើនោះ
    សុទតែភ្ជាប់ជាមួយ ការឃោសនាទាំងអស់នេះមិនទាន់និយាយដល់ ការចែកអំណោយតាមរយៈ
    កាកបាទក្រហមផង គេធ្វើរបៀបនេះពេញរយៈពេល ប្រាំឆ្នាំ ចុះបក្សប្រឆាំងវិញបានអីអួតនិងគេ
    មានតែទ្បើងអានគោលនយោបាយ ដែល គ.ជ.បបានកំណត់អោយ១៥ទៅ២០នាទីទាំងភ្នែកនៅ
    កញ្ចឹងក ប៉ប៉ាក់ប៉ប៉ើក ខ្លាចតែដល់ម៉ោង និយាយទៅគួរអោយចង់សើចបន្តិច អណិតបន្តិច…ចប់

  8. Ratha says:

    មានអ្នកផងគេថា បក្ស CPP បានធ្វើគ្រប់រូបភាពដើម្បី
    ឲ្យឈ្នះឆ្នោតលើកនេះ ដូចជា ទិញទឹកចិត្ត គំរាមគំហែង
    ឬរារាំងនានា ទើបបក្សមួយនេះឈ្នះដាច់ តើអំពើទាំងនោះ
    បានកើតមានឡើងមែនឬអត់? 

  9. បណ្តាំហូជីមិញ says:

    ទ្រឺស្តីរបស់​ពូជយួន ហើយក៏ជាបណ្តាំរបស់ ហូជីមិញ​គឺថា អំពើទុច្ចរឹតគ្រប់ប្រ​ភេទ​ជាសារជាតិរបស់យើង ។

  10. lina says:

    ណារី​ និង រដ្ឋា អ្នកទាំងពីរ​ និយាយ​ ត្រូវណាស់ ដូចឆ្នេះ យើងនូវ ធើ្វ អាយ៉ង យួនអស់ មួយជីវិតទៅ។​

  11. ouk kosa says:

    Nary you re rignt

  12. Anonymous says:

    Srey Khmer​ នៅអាមេរិកឲ្យប្តីរុកសោះដឹងច្បាស់មេះ ?

  13. វាមិនខ្មេះទេពួកគ្មានប្រយោជន៏ចោលម្សៀតអើយ បានតែដើវាយប្រហារ
    គេមិនធ្វើអ្វីជួយរាស្រ្តឲ្យឃើញច្បាស់នឹងភ្លែកសោះនោះ កុំសង្ឃឹមលើកនេះ
    គ្រាន់បានខ្លះ តែឆ្នាំក្រោយសង្ស័យយ៉ាប់មែនទែនផងព្រោះគេដឹងគ្រប់គ្នា
    នូវមាយាទគម្រក់របស់ពួកមិនបានការបានតែសន្យា ។ តាំងលើកករណីយ៏
    នេះករណីយនោះ ចង់បានឆ្នោតច្រើនប៉ុន្តែមិនបោះទុនជួយជាតិ ជួយរាស្រ្ត
    ដល់ពេលប្រជាជនមិនបោះឲ្យតាំងថាប្រជាជនល្ងង់ ភ្លើកែមិនឡើង ទុកឲ្យ
    ប្រជាជនលំបាកជាមួយគណបក្សប្រជាជន ទើបភ្ញាក់ខ្លួនរកពួកប្រឆាំង
    ស្អែកលំបាក ! ដល់យូរទើបរកពួកប្រឆាំងនោះ ហើយនៅជាមួយគណបក្ស
    ប្រជាជនចាំតែវេទនាតើ លោកចង់រុងរឿងស្អីរបស់លោកនោះទៅតែឯងទៅ ។
    សូមទោសទៅចុះ ទៅ…ទៅ ។

  14. យួន ! យួន says:

    ឈ្នះដោយសាវៀតណាម បោះអោយ !

  15. មិនយល់ says:

    This result of CPP does not take me any surprise at all coz this party used every way to win the election: vote buying, threating oppositions, destroying oppositions, luring other party member, forcing them to take oath in promising to vote for CPP. What really takes me surprise, though, is that still CPP cannot win the heart of every voters. Particularly, if we take a look in Phnom Penh case, eventhough all Sangkat chiefs belong to CPP, still it can’t get 100% of the seats.
    Not all hope is gone!!! Vivre la liberte!!!!

  16. អ្វីៗនៅលើលោកវាគង់នឹងដល់ថ្ងៃ អវស្សានរបស់វា។មនុស្សត្រូវតែស្លាប់ ដូច្នេះអ្នកមានអំណាចយ៉ាងណាក៏ត្រូវតែស្លាប់ តាមច្បាប់ធម្មជាតិ ហេតុនេះចូរលោក អ្នកកុំអស់សង្ឃឹម ជីវិតមនុស្សនឹងឡើងដល់ចំនុចកំពូល រួចវានឹងធ្លាក់ចុះមកវិញ ឡើងកាន់តែខ្ពស់ធ្លាក់ចុះមកវិញកាន់តែខ្លាំង ។ដូចបណ្តាមេដឹកនាំផ្តាច់ការកំពូលៗនៃលោក រួមមាន ណាប៉ូឡេអុង ម៉ូស៊ីលីនី​ ហ៊ីត្លែរ ថ្មីៗនេះ សាដាម ហ្គាដាហ្វី ប៉ុលពត សុទ្ធតែស្លាប់ទៅដូចសត្វតិរិច្ឆាន ។ចូរលោកអ្នកថែរក្សាសុខភាព ដើម្បីរង់ចាំមើល មនុស្សមានអំណាចទាំងអស់នោះតើស្លាប់ទៅយ៉ាងដូចម្តេច ?ការកាត់ទោសណាមួយចំពោះអ្នកនយោបាយមិនអាចធ្វើទៅបានទេនៅពេលដែលគេកំពុងកាន់អំណាចក្នុងដៃព្រោះអាចមានចលាចលក្នុងស្រុកដែលធ្វើឲ្យបាត់សេចក្តីសុខសុវត្ថិភាព របស់ប្រជាន និង ប្រទេសជាតិនោះ។ចូមើលស្លុបូដានមីឡូសេវិច​ របស់​ យូហ្គោស្លាវី រស់នៅរបៀបណាក្រោយពីជីវិតនយោបាយត្រូវបញ្ចប់។

  17. Thida says:

    មែនហើយ បើខ្លាំអោយ​ អុនតាក់ចូលរៀបចំការបោះម្តងទៀត នោះប្រាកដ់ណាស់ CPP ចាញ់ជាលើកទី​២ ។​​

  18. Tor says:

    ពូជខ្ញុំគេវានៅតែខ្ញុំគែរើមិនរួច។ អស់អីអស់ចុះអោយតែសប្បាយ…

  19. cbb says:

    ទោះបីជាបោះឆ្នោតសារឡើងវិញ ក៏នៅតែបក្សCPPឈ្នះដដែល ពីព្រោះថា គណបក្សកាន់អំណាចជាអ្នករៀបចំការបោះឆ្នោតនេះ ដោយពួកគេបាន​កេងចំណេញលើគ្រប់ស្ថានការណ៍មុនពេលនិងក្នុងពេលយុទ្ធនាការបោះឆ្នោតនេះ។
    ខ្ញុំមានតែបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឲ្យគណបក្សកាន់អំណាច
    បោះបង់ចោលលទ្ធិផ្តាច់ការ និងបក្សពួកនិយម ហើយងាកមកគិតគូរដល់ផលប្រយោជន៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់ ជាពិសេសគឺដីសម្បទានសេដ្ឋកិច្ច ដែលបណ្តាល
    ឲ្យប្រជាជនងាយរងគ្រោះ និងប្រជាកសិកររងទុក្ខវេទនាគួរឲ្យអាណិតអាសូរ ។

  20. អ្វីៗជាច្បាប់កម្មផល។ សាងយ៉ាងណាបានយ៉ាងនោះ។
    សូមកុំប្រើពាក្យអសុរស ព្រោះយើងជាខ្មែរមានពូជថ្លៃថ្នូរ។
    អ្វីដែលសំខាន់គឺយើងចេះសាមគ្គីគ្នា។

  21. Thinks about this: 1. 5 million people’s names were made to
    be absent from the communes election list, Why? And plus,
    people in namy places have confronted the same problems:
    the problems of being deprived of their lands and properties by
    Hun Sen’s authorities; it made them lose their will to vote for
    any commune council, but they might come back to vote in
    PM election.

  22. cheath says:

    ល្អណាស់ធម្មនាគ! ច្បាប់កម្មផលគឺអញ្ចឹង!សាងយ៉ាងណាបានយ៉ាងនោះ។ បក្សអាក្រក់
    មិនស្គាល់សុខទុក្ខប្រជារាស្ត្រ ចេះត្រឹមដើរភូតភរកុហកបោកប្រាស់ប្រជារាស្ត្រដើម្បីបានសន្លឹក
    ឆ្នោត ដើរញុះញង់អុជអាល ដឹកនាំប្រជាពលរដ្ឋដែលមិនសូវយល់ពីច្បាប់ ត្រចៀកស្រាលឆាប់
    ជឿទាំងងងឹតងងុល ទន្ទ្រានរំលោភកាន់កាប់ដ៉ីធ្លីទ្រព្យអ្នកដ៏ទៃ បំពានលើទ្រព្យសម្បត្តិរដ្ឋ។ល។និង។ល។ទាំងនេះសុទ្ធជាអំពើអាក្រក់ ទុច្ចរឹត តើកម្មផ្តល់មក
    វិញយ៉ាងណា ?ជាប់គុក ! រត់ចោលស្រុក! បោះឆ្នោត លទ្ធផល( ling)ចិនថាសូន្យ បារាំងនិងអង់គ្លេស
    ថាzero នេះហើយជាកម្មផល
    បក្សល្អប្រជាជនស្រឡាញ់គាំទ្របោះឆ្នោតឲ្យផ្លូកទឹកផ្លូកដី នេះក៏ជាកម្មផល
    អញ្ចឹងធម្មនាគល្មមយល់ហើយ!……

  23. ពិតមែនហើយបងcheath ក្នុងចក្រវាឡនេះមិនមែនមានតែមនុស្សទេ
    ជាម្ចាស់កម្មលើផែនដី។ សូម្បីសត្វតិរិច្ឆាន ក៍សម្គាល់ខ្លួនថាជាម្ចាស់ផែនដីដែរ។
    ក្នុងលោកយើងនេះ អវីជ្ជានឹងហើយជាឬសគុលនៃការប្រាថ្នាអំណាច យសស័ក្តិ។
    ព្រះអរិយបុគ្គលទាំងឡាយ ជាពូជអ្នកប្រាជ្ញ មិនដែលមានចិត្តត្រេកអរនឹងសម្បត្តិ
    ស្តេច នាយករដ្ឋមន្ត្រី រឺសេនាបតីឡើយ មានតែពួកសត្វលោកដែលមានឧបនិស្ស័យ
    ទន់ទាបទេដែលតាំងនៅក្នុងអំណាចទោះបីអាយុកាលរបស់ខ្លួនទ្រុឌទ្រោមហើយក្តី។
    ព្រះពោធិសត្វគ្រប់អង្គរមែងចេះបួសជាឥសីសម្បីមានសក់ស្កូវមួយសសៃលើព្រះសិរសា។
    ចូរបងcheath និងអ្នកទាំងគ្នាជួយពិចារណាផងចុះ។​ ពិចារណាឲ្យកើតបញ្ញាប្រសើរជាង
    ការជេប្រមាថគ្នា ជាពិសេសគឺខ្មែរ និង ខ្មែរ ដូចគ្នា។

  24. ច្បាប់កម្មផលបនកញ្ជះយួននិងជនក្បត់ជាតិឈ្មោះហ៊ុន សែន
    មិនទាន់បានទទួលនៅឡើយទេ ។ ច្បាប់សព្វថ្ងៃគឺជាច្បាប់ឆរ
    បោក, កេងប្រវ័ញ្ជ, គម្រាមកំហែង តែពួកវាច្រឡំថាច្បាប់កម្ម
    ផល, មិនមែនទេ អាមេបោក!

  25. …ហើយអ្នកដែលជឿច្បាប់កម្មផលមានតែអ្នកកាន់ព្រះពុទ្ទ
    សាសនា ។ ពួកហ៊ុន សែននិងអាម៉ីអាថោងទាំងអស់គឺជា
    ទមិឡ ដែលមិនជឿសាសនា ។ ដែលពួកគេឱ្យមានប្រះពុទ្ធ
    សាសនាសព្វថ្ងៃគឺគ្រាន់តែបង្កើតឱ្យមានសម្រាប់បោកខ្មែរ
    ល្ងង់ៗតែប៉ុណ្ណោះឯង!

  26. បើបក្សប្រជាជនខ្លាំង បោះឆ្នោតជាតិឆ្នំាក្រោយ សូមអោយប្រព័ន្ធនៃការបោះឆ្នោត មិនឋិតក្រោមការរៀបចំរបស់ គ.ជ.ប កុំអោយមានវត្តមានយួនចូលបោះ តើបក្សប្រជាជនធ្វើបានទេ????
    ក្នុងនាមខ្ងុំជា ពលរដ្ឌខ្មែរមួយរូប ខ្ងុំមិនគាំទ្រនៅទង្វើដែលបក្សប្រជាជនកំពុងតែធ្វើនេះទេ ការទិញទឹកចិត្ត ការសំលុតគំរាម គឺជាទង្វើមួយមិនគួរអោយសរសើរហើយ បើបង្ហូរយួនអោយចូលមកបោះឆ្នោតច្រើនលើសលប់ ដើម្បីអោយខ្លួនឈ្នះ នេះគេមិនហៅថាអ្នកក្លាហានទេ៕៕៕

  27. បងមេទ័ពបាញ់ទា ឆន្ទះ មនសិការ ឧមគតិរបស់បង គឺខ្ញុំហាក់បីដូចជាមានអារម្មណ៍
    យល់ណាស់ ពីព្រោះភាពទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរសព្វថ្ងៃ វាក៍នៅជាប់
    នឹងភ្នែកខ្ញុំដែរ។ ខ្ញុំអាណិតខ្មែរភាគច្រើនដែលកំពុងវង្វេងក្នុងកាមលោកិយ៍
    យក​ ទ្រព្យ យស អំណាច ជាគ្រឿងបិតបាំងជីវិត កែច្នៃប្រឌិតវប្បធម៌
    អរិយធម៌ដូនតា ដើម្បីជាល្បែងសេដ្ឋកិច្ច នយោបាយ។ មានតែខ្មែរទេទើប
    យល់ពីខ្មែរ មានតែខ្មែរទេអាចរួមសាមគ្គីជាខ្មែរ។ បងcheathក្តី បងមេទ័ព
    បាញ់ទាក្តី និងអ្នកទាំងអស់ក្នុងនាមជាខ្មែរតែមួយ ហេតុអ្វីក៍ប្រើពាក្យជេប្រមាថ
    គ្នាទៅវិញទៅមក យ៉ាងដូច្នេះ? កំហឹងមិនអាចដោះស្រាយអ្វីបានទេ 
    មានតែសាមគ្គីទេទើបជាមាគាធម៌របស់សត្វលោក។ ពួកបងជាអ្នក
    ចេះដឹងច្រើន ជាពហុសូត្រ ជាអ្នកមានត្រកូល ដូច្នេះពួកបងពិតជា
    យល់នូវអ្វីខ្ញុំសុំបញ្ចេញមតិនេះហើយ។ សូមអរគុណ។

  28. Srey Khmer says:

    If you had made the sin or hurt people, the feedback not come.
    Yet you must live with happy, the people are suffering.
    When your feedback come, that is your turn to be suffering.
    You die by your sin and you live by in(bon) a good heart.
    ” What goes around will come around.”

  29. បោះឆ្នោតចប់ភ្លែត ជនលក់ជាតិក៏ឈ្នះដដែល!
    ១- ស្រុកគេជឿនលឿន ចិត្តគេស្មោះស–អ្នកល្អទល់ល្អ កម្រប្រើល្បិច
    ស្រុកយើងអ្នកល្អ ទល់ចោរបិសាច–ដែលវាមិនខ្លាចប្រើកលឆ្កែព្រៃ ។
    ២- ស្រុកគេជឿនលឿន គេមានចំណេះ–ចេះទល់អ្នកចេះ ល្បិចគេប្រពៃ
    ស្រុកយើងអ្នកចេះ ទល់ខ្ញុំស្រកី–យួនជួយពេញដី រឿងអីត្រូវចាញ់ ។
    ៣- បនជនលក់ជាតិប្រើស្នៀតមិនគាប់–ឆ្នោតកំពុងរាប់ ‹‹អ្នកជាប់គឺអញ!››
    ជនខ្មែរស្មោះសមិនហ៊ានប្រវ័ញ្ច–ខ្ញុំយួនមុខខ្លាញ់សប្បាយកញ្ជ្រៀវ ។
    ៤- បោះឆ្នោតចប់ភ្លែត ជនលក់ជាតិឈ្នះ–ដក-កទទះ មាត់ក៏រងាវ
    មុខខ្លាញ់រងើម បានយួនជាភ្ញៀវ–ខ្មែរល្អអំពាវរកយុត្តិធម៌ ។
    ៥- បោះឆ្នោតចប់ភ្លែត ខ្ញុំវៀតអួតខ្ចាយ–ដូចហ្វូងឆ្កែព្រៃបានចំណីល្អ
    ព្រោះវាប្រើល្បិចទូទាំងនគរ–បោះទៅបោះមក៏ អ្នកល្អចាញ់ប្រៀប ។
    ៦- ខ្មែរ-ខ្មែរអ្នកល្អ តវ៉ាផ្ទួនៗ–តែពួកខ្មែរ-យួន គេថាថោកទាប
    បើគេសុចរិត យើងក៏សារភាព–តែជនថោកទាបគឺពួកខ្ញុំយួន!

  30. cheath says:

    អញឈ្នះ!ព្រោះអញធ្វើអំពើល្អ ម្តេច!អាវ័ណ្ឌកអណ្តើកបាញ់ទា
    ឯងមិនសប្បាយនាំខ្លួនវេទនា ច្រឡោតពាធារនាំឲ្យអញក្តៅ។
    អញឈ្នះ!អញផឹកស៊ីសប្បាយ នែអាចោរម៉្រាយកុំមកឆាឆៅ
    បើឆ្កួតតែឯងឆ្កួតឲ្យឆ្ងាយទៅ មកព្រុះង៉ូវៗអញថ្លង់ខ្លាំងណាស់។
    អញឈ្នះកាប់គោផឹកស៊ីស្ងៀមស្ងាត់ មិនគួរអាខ្ចាត់ដើរមកកំចាយ
    ឲ្យអញមួរម៉ៅចិត្តក្តៅក្រហាយ តិចអញជេរម្តាយអាកញ្ចាស់ឥឡុវ។
    អាកញ្ចាស់អើយ ជិតងាប់ទៅហើយ ល្មមទៅវត្តវ៉ា
    កុំនៅឡប់ទៀត នាំជួបខ្លោចផ្សារ ក្មេងជេរបរិហា
    ដៀលពូជអម្បូរ។
    ត្បិតអ្ហែងចាស់ល្ងង់ ចាស់អ្ហែងមិនខ្ញង់ ដូចជាចាស់គេ
    ចាស់អ្ហែងភ្លីភ្លើ ល្ងីល្ងើម្លេះទេ មិនដូចចាស់គេ
    ក្មេងឱនវន្ទា ។
    ចាស់អ្ហែងល្ងង់សព្វ បក្សពាលបោកឡប់ មិនភ្ញាក់ជានា
    ដឹងខ្លួនឡើងវិញ បែរនៅគាំពារ បក្សពាលពាលា
    កឹមសុខា-រង្សី ។
    ភ្លើនេះហៅភ្លើគ្មានអ្នកណាដូច អាបាញ់ទាកំហូចក្បាលកញ្ចាស់យ៉ា
    បើមិនភ្ញាក់ខ្លួនទេអាស្វា ទេវតានិងបរាមុខអាហើយ! អ្ហែងចូរចាំចុះណាអានាងអើយ !

  31. ទិតៀន says:

    ពួកអឣាស្លាប់តៃហោងឣអស់នេះចាប់ផ្តើមចេញសារជាតិថោករបស់ពួកវាមកហើយ!
    ឣអញ្ចឹងបានជាខ្ញុំខំឣអត់វាអឣត់មិនបានថាមិនជេរវាដូចជាមានកំហុសនឹងខ្មែររាប់លាន
    សុខចិត្តទុកសីលធម៌មួយដុបសិន!ខ្ញុំសូមបួងសួងដល់ទេវតាទាំងអឣស់និងវត្ថុស័ក្តិ
    សិទ្ធិក្នុងចក្រវាឡនេះសូមមេត្តាជួយឲ្យខ្មែរដែលមានមនសិការជាតិពិតឲ្យមានសិរី
    សួស្តី!ឈ្នះអឣស់ពួកមារទាំងឡាយនិងសូមមេត្តាជួយវាយបំបាក់កពួកមារនិងពួក
    មនុស្សឣអគតិទាំងឡាយឲ្យវាវិនាសអឣន្តរាយបើវាជិះម៉ូតូសូមឲ្យឡានបុកកិនស្លាប់
    បើជិះឡានសុំឲ្យវាបុកនិងក្រឡាប់ស្លាប់មួយពូជឲ្យតែអឣាពូជអឣគតិបើមានភ្លៀងសុំ
    ឲ្យរន្ទះបាញ់ឲ្យចំកុំឲ្យខុស!ពិសេសកូនមីម្រ៉ាយពូជកូនមីក្របីផើមសើមក្តិតរាល់ថ្ងៃ
    មួយនោះកុំឲ្យពូជតិរច្ឆានប៉ុន្មានក្បាលនេះវាបំផ្លាញសេចក្តីសុខរបស់ខ្មែររាប់លាន
    ព្រោះខ្មែររងគ្រោះហួសនិស្ស័យពីពួកអឣាខួរតិរច្ឆានអឣស់នេះស្ទើររលាយពូជសាសន៍
    ឥឡូវវាចង់មកផ្តាច់ផ្តិលខ្មែរម្តងទៀតសូមជួយរារាំងជានិរន្តរ!បើខ្មែរបណ្តោយខ្លួនម្តង
    ទៀតមុខជាត្រូវ”ឥតិ”ឬក៏”យំកិញ្ចិកុ”ហើយឥឡូវនេះខ្ញុំព្រះឣង្គក៏សូមថ្លែងនូវអឣំណរព្រះ
    គុណដល់ព្រះអឣង្គជាព្រះឥន្រ្ទាធិរាជជាអឣង្គម្ចាស់ដែលថែរក្សាមនុស្សលោកនិងជួយ
    សម្រេចតាមសេចក្តីបួងសួងរបស់ខ្ញុំព្រះអឣង្គឲ្យបានដូចសេចក្តីប្រាថ្នានេះ!
    លោកcheath!លោកកូនខ្មែរ!លោកចៅចេកអឣាំងនិងអឣស់លោកដែលមានមនសិការ
    ពិតទាំងឡាយឯទៀតតើបេសកកម្មរបស់ឣអស់លោកនៅបន្តឬមួយយ៉ាងណា?ចំណែក
    បេសកកម្មរបស់ខ្ញុំបានបញ្ចប់មួយដំណាក់កាលហើយណា៎!ខ្ញុំសូមផ្តាំបន្តិចថា!ឥឡូវ
    នេះឆ្កែចាប់ឆ្គួតទាំងហ្វូងហើយអឣស់លោកត្រូវរៀបចំកញ្ចប់អឣាចម៍អឣីៗ!ឲ្យពួកវាមួយ
    ក្បាល១កញ្ចប់រួចសាយ័ណ្ណារ៉ាមួយបទឲ្យពួកវាទៅវាលេងដេញខាំអឣស់លោកហើយពី
    ព្រោះគ្នាមានអឣីសីុអឣាណិតណាស់!បើអឣាម្ចាស់វាចាញ់លើកនេះគឺ”ឥតិ”តែម្តងពីព្រោះចាំ៥ឆ្នាំ
    ទៀតទាំងម្ចាស់ទាំងឆ្កែ”ជេតរ៉ូយ”ឣអស់ហើយ!យីហី!គេថាយើងខួរយួនត្រូវតែចេះយួនខ្លះ
    ទើបបាន!បេសកកម្មរបស់ខ្ញុំចប់មួយដំណាក់ហើយមិត្តរួមសមរភូមិទាំងឣអស់ខ្ញុំសុំ
    សាយ័ណ្ណារ៉ាមុនហើយ! I want to say ,good-bye

  32. khmer007 says:

    -ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    Anonymous May 31, 2012

    ចាំតែទឹកភ្នែកទេសំរាប់ប្រជារាស្រ្តក្រីក្រនោះ ព្រោះថាពួកគាត់គ្មានអ្វីជាសំអាង​ គ្មានអ្វីជាជំនួនជូន ដល់ពួកអស់លោកដែលមានអំណាចដើម្បីជ្រកកោនក្រោមព្រះបារមីនោះទេ កុំសង្ឃឹមថាមាន​យុត្តិធម៌អោយសោះសំរាប់រាស្រ្តស្លូតត្រង់។ ម្ចាស់ដីក្លាយជាអ្នកទោស អ្នករំលោភបំពានច្បាប់អាច មានសិទ្ធទទួលយកដីដោយស្របច្បាប់ទៅវិញ តើយុត្តិធម៌នៅត្រង់ណាសំរាប់សង្គមខ្មែរបច្ចុប្បន្ន? តើអនាគតស្រុកខ្មែរក្លាយជាយ៉ាងណា តើអាចមានអ្នកជួយស្រោចស្រង់ស្រុកខ្មែរអោយរួចចេញផុតពី របបដែលគ្មានភាពយុត្តិធម៌នេះបានទេ?
    -លោកហុនសែនឈ្នះដោយសារយួនឈរឈ្នោះក៏ដោយសារយួនដែរយួនរាប់លាននៅស្រុកខ្មែរ
    យួនយកទឹកដីក៏ហុនសែនមិនហានធ្វើអ្វីដែរគឺលឹបក្បាលបាត់-មានអ្នកខ្លះមិនបានជួយឈឺចាប់នៅពេលប្រជាពលរដ្ឋរងទុកវេទនាបាត់បង់ដីធ្លីនិងផ្ទះសំបែង
    និងការរំលោកសិទ្ឋមនុស្សនោះទេការបាញ់ប្រហារមកលើប្រជាជនខ្មែរដែលគ្មានអាវុធនៅក្នុងដៃ
    សោះហើយនិងចាប់ប្រជាពលរដ្ឋដាក់គុគយ៉ាងអយុត្តិធមដោយការរំលោកទៅលើសិទ្ឋមនុស្សទាំង
    ស្រុង​ទង្វើបែបនេះក្នុងនាមខ្ញុំជាខ្មែរមិនទទួលយកបាននោះទេដូចជាយួននៅពេញផ្ទៃប្រទេស
    ខ្មែរមានយួនខ្លះទៀតចេះអក្សរខ្មែរហើយអាចសរសេរខ្មែរបានទៀតផងយួនប្រហែលច្រើន
    ជាងខ្មែរ

  33. បងCheathអើយ កុំខឹងខ្លាំងពេក។ ខឹងទៅខឹងមកគ្មានចំណេញដល់ខ្មែរទេ។
    ពាក្យតិះដៀលទាំងឡាយ គ្រាន់តែជាពាក្យសាកល្បងភាព មេត្តា ខន្តី សច្ច
    របស់បងតែប៉ុណ្ណោះទេ។ ព្រះពុទ្ធទូន្មានថា បណ្ឌិតទាំងឡាយមិនប្រើពាក្យ
    អសុរស ត្រគោះបោះបោក ដើម្បីតបតរនឹងសត្វលោកឡើយ រីឯជនពាល
    រមែងត្រេកអរនឹងគ្រឿងស្រវឹង ធ្វើនូវកម្មបាណតិបាត ផ្តាច់ផ្តល់នូវអាយុសត្វ
    ដទៃដើម្បីសេចក្តីត្រេកអររបស់ខ្លួន។ បងជាអ្នកមានធម៌សប្បុរស បងជាអ្នក
    ស្គាល់ទ្វារទាំងបី ដូចដែលបងបានទូន្មានខ្ញុំស្រាប់។ អ្នកប្រព្រឹត្តធម៌ជាអ្នកមិន
    ខឹងក្រោធ។ 

  34. សង្ស័យតែដាច់សសៃខួរក្បាលងាប់ចោលមនុស្សទេដឹង?

  35. Tyranny, like hell, is not easily conquered; yet we have this consolidation with us,
    that the harder the conflict, the more glorious the triumph. What we obtain too cheap,
    we esteem too lightly: it is dearness only that gives everything its value.—Thomas Paine
    ភាពយង់ឃ្នងផ្តាច់ការ, ក៏ដូចតែឋាននរក, យកឈ្នះដោយងាយៗមិនបានទេ, តែយ៉ាងណា
    ក៏យើងនៅមានភាពសាមគ្គីគ្នានេះជាមួយយើងដែរ, ដែលថាការប៉ះទង្គិចគ្នារឹតតែខ្លាំងឡើង, ភាពជោគជ័យក៏កាន់តែរុងរឿងដែរ ។ អំពើអ្វីមួយដែលយើងបានមកដោយថោកពេក, យើងក៏ឱ្យតម្លៃវាយ៉ាងសើៗណាស់ដែរ៖ វាគឺភាពសំណប់ចិត្តនោះហើយដែលផ្តល់ដល់
    វត្ថុគ្រប់យ៉ាងនូវតម្លៃរបស់វា ។

  36. Whatever government is not a government of laws, is a despotism. Let it be called
    what it may.—Daniel Webster រដ្ឋាភិបាលស្អីក៏ដោយដែលវាមិនមែនជារដ្ឋាភិបាលនៃច្បាប់
    ទេ, គឺជាលទ្ធិផ្តាច់ការ ។ ទុកឱ្យវាត្រូវគេហៅស្អី តាមដែលវាអាចឱ្យគេហៅអញ្ចឹងទៅ ។

  37. Great ambition, unchecked by principles or the love of glory, is an unruly
    tyrant.—Alexander Hamilton មហិច្ឆតា, ដែលមិនត្រូវបានឆែកពិនិត្យដោយ
    គោលច្បាប់វិន័យនិងសេចក្តីស្រឡាញ់ភាពរុងរឿងទេនោះ, គឺជាជនផ្តាច់ការ
    ដាច់បង្ហៀរ (កញ្ជ្រោលទប់លែងជាប់) ។

  38. សៀងផ្អាប់ says:

    បើសិនបក្សប្រឆាំងឈ្នះឆ្នោតលទ្ធផលនឹងដូចសម័យកាលខ្មែរក្រហមចឹង អ្នកចេះដឹង អ្នករៀនបាន
    ច្រើននៅសម័យនេះ នឹងអូសក ចំណែកអ្នករត់ម៉ូតូឌុប ប៉ះកង់។។។នឹងធ្វើធំ

  39. ជន អនាថា. says:

    បើទោះជាបក្សសមរង្សីុឈ្នះអាសនះបន្ទាប់បក្សប្រជាជនភ្លូកទឹកភ្លូកដីក៏ដោយ
    យើងត្រូវគិតថាតើបក្សប្រជាជនចំណាយអស់សារុង​ ប៊ីចេងប៉ុន្មាន?ទើបឈ្នះបានប៉ុណ្ណឹង
    ចុះបក្សសមរង្សីុធ្លាប់ចំណាយអស់សារុង ប៊ីចេងប៉ុន្មានដែរ?គ្មានទេ…
    តើនេះគេអាចហៅថាការឈ្នះដែរឬទេ?

  40. ធុង រិទ្ធី says:

    Srey Khmer teaches her children that ” Fucking is so good.”
    Srey Khmer teaches americans “Licking is so tasty.”
    So she has to learn, how to work and resist with sexual needs.

  41. វាមិនមែនសារុង ប៊ីចេង ឬអំណោយកំប៉ិកកំប៉ុកនោះទេត្រូវដឹង កុំមើលងាយ
    ប្រជាជនមើលងាយឆន្ទៈប្រជាជន បែបនេះហើយទើបចាញ់គេនោះ ការទិញ
    ទឹកចិត្តរបស់គណបក្សប្រជាជនចំពោះប្រជារាស្រ្តមានសុទ្ធតែស្ពានផ្លូវថ្នល់ក្រាល
    កៅស៊ូប្រឡាយទឹក ជួយដីធ្លី ឧបត្ថម្ភជនអានាថា ក្រីក្រគ្មានទីពឹង ធ្វើឲ្យមានភ្លើង
    មានសិទ្ធិរកស៊ី មានសេរីភាពគ្រប់បែបយ៉ាង បើសន្យាយ៉ាងណាគឺធ្វើយ៉ាងហ្នឹង
    មានអ្វីលំបាកគឺមានគណបក្សប្រជាជន គណបក្សប្រជាជននៅជាមួយប្រជាជន
    ជានិច្ចរួមសុខរួមទុក្ខ គ្រប៉ពេលវេលា ដូចអនុសាសន៏សម្តេចតេជោហ៊ុន សែន គ្រប់
    មន្រ្តីរាជការបានជួយប្រជាជនគ្រប់ពេលគ្រប់ទីកន្លែង មិនប្រកាន់និន្នាការនយោបាយ
    ទាំងនេះហើយជាការទិញទឹកចិត្តរបស់គណបក្សប្រជាជននោះ ។ អាណិតតែពួកអស់
    លោកទាំងនៅក្នុងស្រុក ឬក្រៅស្រុកនៅតែយល់មិនច្រឡំកំហុសរបស់ខ្លួនគឺនៅតែ
    ច្រឡំនៅតែចចេសខុសគេមួយស្រុកដដែល ។ គណបក្សប្រជាជនចំណាយច្រើនណាស់
    ទំរាំបានសន្លឹកឆ្នោតនេះ​ វាមិនដូចគណបក្សសម រង្សី ដែលគ្មានចំណាយអ្វីនោះមែន
    នឹងហើយ ទោះបបានជាអីចឹងត្រូវបាត់៦អសនៈថែមទៀត ហើយបើតាមសន្យាដូចមួរ
    សុខ ហួរទៀត កុំធ្វើអ្វីមិនបាច់ចំនាយធ្វើអ្វីឲ្យរាស្រ្តនោះឆ្នាំ២០១៣ អានឹងចប់ទាំងស្រុងម៉ង ។

  42. មេទ័ពបាញ់ទាអើយ សូត្របាលីប៉ុណ្ណាក៏ប្រជាជនស្តាប់មិនចូលដែរពីព្រោះ
    បាលីបានតែបាលី វាមិនមែនបាលីបំរើប្រយោជន៏ជាតិ តែជាបាលីបំរើតែ
    គណបក្សប្រឆាំងចាញ់គេហ្នឹងឯង ​គេគិតតែដើរភូតភររាស្រ្ត អាណិតមេទ័ព
    បាញ់ទា អំពាវនាវលក់ថ្នាំប៉ាហ៊ីមិនចំប៉ាហ៊ី ជាកំណាព្យតែងដើម្បីតែបំរើនយោ
    បាយខ្លួន ដូចកញ្ជ្រោងទូងស្គរហៅមាន់ចូលទ្រុង តែមាន់បានស្គាល់សម្លេងស្គរ
    លោកកញ្ជ្រោងឯងច្បាស់ណាស់គ្មានមាន់ណាគេចាញ់បោកទៀតទេ ( ការបាត់
    បង់៦ អសនៈទៅដឹងហើយថាវាមូលហេតុអីពិតជាធ្វើល្អបានល្អធ្វើបុណ្យបានបុណ្យ
    មែន) ដូចមេទ័ពបាញ់ទាថាមែន ។

  43. elipkhmer says:

    គោឲ្យវាស៊ីស្មៅឆ្អែតពេកវាអាចទាញម្ចាស់ដែលអត់បាយឲ្យស្លាប់បាន!

  44. ដល់ពេលនេះ យើងកុំពឹងលើអ្នកដែលអះអាងថាអាចយកឈ្នះ