05222013Headline:

ក្រុម​កុមារ​​បឹង​កក់​​​យំស្រែក​​រក​​អន្តរាគមន៍​​ពី​​ព្រះបរមរាជវាំង​​ក្នុង​​រឿង​​ជម្លោះ​​ដី​​នៅ​​បឹងកក់​​

ថ្ងៃ អង្គារ 05 មិថុនា 2012
ដោយ លី ម៉េងហួរ
RFI

នៅ​​​ព្រឹក​​​ថ្ងៃ​​ទី​​​៥​​​មិថុនា​​​នេះ ​​ក្រុម​​​កុមារ​​​តូចៗ​​នៅ​​​តំបន់​​​បឹងកក់​ ​បាន​​​ប្រមូល​ផ្តុំ​​​លុត​​ជង្គង់​​ស្រែក​​​ទ្រហោយំ​​​នៅ​​​មុខ​​​ព្រះបរមរាជវាំង​​សុំ​​​អន្តរាគមន៍​​​ពី​​​​ព្រះមហាក្សត្រ​​​​ឲ្យ​​ជួយ​​​ដោះលែង​​ឪពុក​​ម្តាយ​​ ដែល​​​ជាប់​​​ពន្ធនាគារ​​ចំនួន​​១៥​​នាក់​​ដោយសារ​​​តែ​​​ការ​​តវ៉ា​​​រឿង​​ជម្លោះ​​​ដី​​​នៅ​​​បឹង​កក់​។​​ ក៏​​ប៉ុន្តែ​​​​មន្ត្រី​​​ព្រះបរមរាជវាំង​​មិន​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​ថ្វាយ​​​ព្រះមហាក្សត្រ​​ដែល​​​ធ្វើ​​ឡើង​​​ដោយ ​​ក្រុម​​​​អ្នក​​ភូមិ​​និង​​​កុមារ​​​រស់​​នៅ​​​បឹងកក់​​​ឡើយ​។

កុមារ​តូចៗ​នៅ​បឹងកក់​បាន​ប្រមូលផ្តុំគ្នា​​នៅមុខ​ព្រះបរមរាជវាំង​សុំអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យជួយដោះលែង ឪពុកម្តាយ​១៥​នាក់ដែលជាប់គុកដោយសារ​តវ៉ា​រឿង​ជម្លោះ​ដី​នៅបឹ​ងកក់។ (RFI/Ly Meng Hour)

កុមារ តូចៗ នៅ បឹងកក់ បាន ប្រមូលផ្តុំគ្នា នៅមុខ ព្រះបរមរាជវាំង សុំអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យជួយដោះលែង ឪពុកម្តាយ ១៥ នាក់ដែលជាប់គុកដោយសារ តវ៉ា រឿង ជម្លោះ ដី នៅបឹ ងកក់។ (RFI/Ly Meng Hour)

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

(02:02)

​សម្រែក​​ទ្រ​ហ៊ោ​យំ​លាន់​​ឮ​​កងរំពង​នៅ​​មុខ​​ព្រះបរមរាជវាំង​នា​​ព្រឹក​​ថ្ងៃ​អង្គារ​នេះ​។ ប្រជាពលរដ្ឋ និង​កុមារ​តូចៗ រស់នៅ​បឹង​កក់ បាន​ទទូច​អង្វរសុំ​ឲ្យ​ព្រះមហាក្សត្រ មេត្តា​ប្រោស​ព្រះរាជទាន​អន្តរាគមន៍ ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ជួយ​ដោះលែង​អ្នកភូមិ​បឹង​កក់​ចំនួន ១៥ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន និង​ដាក់​ពន្ធនាគា​រទាំង​អយុត្តិធម៌ ដោយសារ​តែ​ការតវ៉ា​រឿង​ដី​នៅ​បឹង​កក់​។​
​អ្នក​ភូមិ​បឹងកក់ ជា​ម្តាយ និង​ឪពុក​របស់​កុមារ​តូចៗ​ កាលពី​ថ្ងៃ​២៤​ឧសភា ត្រូវបាន​តុលាការ​កាត់​ទោស ដាក់ពន្ធនាគារ​ពី​មួយ​ឆ្នាំ ដល់ ២ ឆ្នាំ​កន្លះ ក្នុង​រឿង​ជម្លោះ​ដី​នៅ​បឹង​កក់​។

​​មុននឹងសំពះអង្វរ លុតជង្គង់សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រឲ្យមាន​ការដោះលែង​ពលរដ្ឋ​​បឹងកក់ ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​សហគមន៍​ដទៃទៀត ភាគច្រើនជាកុមារតូចៗ ប្រមាណ ១០០ នាក់ បាន​ដើរហែក្បួនចេញ​ពី​រដ្ឋសភាទៅ​មុខ​ព្រះបរមរាជវាំង។​

ទី​បំផុត​ទៅ ទោះបីជា​កុមារ​តូចៗ បាន​លុតជង្គង់​ស្រែក​ទ្រហោយំ ឲ្យ​ដោះលែង​ឪពុក​ម្ដាយ​ពួក​គេ​និង​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​យ៉ាងណាក្តី តែ​ញត្តិ​នោះ មិន​ត្រូវបាន​មន្ត្រី​ព្រះបរមរាជវាំង ទទួលយក​ទេ​។
 
​ក្នុង​រយៈពេល ២ សប្តាហ៍​នេះ កុមារ​តូចៗ នៅ​បឹង​កក់ បាន​ប្រមូលផ្តុំ​ស្វែងរក​អន្តរាគមន៍​គ្រប់​ទីកន្លែង ដើម្បី​ឲ្យ​តុលាការ ដោះលែង​ម្តាយ​ឪពុក​ពួកគេ ចេញពី​ពន្ធនាគារ​។ កុមារ​ទាំងនោះ ទទួលរង​នូវ​ការប៉ះពាល់​បញ្ហា​ផ្លូវចិត្ត ហើយ​នឹង​នៅតែ​បន្ត​អូសបន្លាយ និងទន្ទឹង​រង់ចាំ​ឪពុក​ម្តាយ​ចេញពី​ពន្ធនាគារដោយ​អន្ទះសារ​៕​

—————————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

7 Responses to "ក្រុម​កុមារ​​បឹង​កក់​​​យំស្រែក​​រក​​អន្តរាគមន៍​​ពី​​ព្រះបរមរាជវាំង​​ក្នុង​​រឿង​​ជម្លោះ​​ដី​​នៅ​​បឹងកក់​​"

  1. គូរអេាយអាសូណាស់កូនគេកូនយេីងបែបនេះហេីយនូវធ្វេីគថ្លង់ទៀតដូចជាគ្មានគ្រាប់ភ្មែកមែន
    ពួកអាហាន្នយង់នេះស្លាប់បាត់អស់ហេីយទេដឹង?

  2. khmer007 says:

    ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង

  3. អាប្រិមប្រីយ៍ says:

    កូនគេកូនយើង មិនដូចគ្នាតែ តែយើងគួរអាណិតជីវិតគ្នាត្រូវការរស់ដោយមានភាពកក់ក្តៅ នៅជិត​ម្តាយនិងឳពុក ចុះបើម្តាយឳពុកនៅក្នុងគុក តើគ្នារស់នៅរំពឹងអី ? ចុះបើកូនទាំងនោះជាកូនចៅ​មេដឹកនាំធំៗ កូនចៅអ្នកមាន ហើយគេចាប់មែ៉ឳទៅដាក់គុកវិញតើ កូនចៅអ្នកមានអំណាចនិង មានលុយទៅជាយ៉ាងណា ? យើងថាប៉ុតពតសាហាវ តែប៉ុលពតអោយប្រជាពលរដ្ឋរស់ក្នុងភាព អត់ឃ្លានដូចគ្នា ប៉ុន្តែបច្ចុប្បន្នសាហាវជាងប៉ុលពតទៅទៀត ព្រោះម្ចាស់ដី កូនម្ចាស់ដីរស់នៅយ៉ាង​វេទនា តែថៅកែដែលយកដី និងកូនថៅកែរស់នៅយ៉ាងសុខដុមរមនា ……ហាស់ហា អស្ចារ្យ…..

  4. raksasok says:

    កូនគេ កូនយើងគឺដូចគ្នា កូនខ្មែរដូចគ្នា ពេលគ្មានឪពុកម្តាយយើងសង្វេគចិត្តអាណិតដូចគ្នា ។
    បុគ្គលដែលធ្វើខុសត្រូវតែទទួលទោស ។ មិនមែនអាងតែមានកូនមិនមានទោសនោះទេ ។
    ប៉ុន្តែអ្វីដែលយើងអាណិតនៅទីនេះត្រង់ថា ឪពុកម្តាយរបស់ពួកគេមិនមែនជាឧក្រិដ្ឋជនទេ គឺជាអ្នក
    តស៊ូទាមទារដើម្បីសិទ្ធិរស់នៅសមរម្យ គេទាមទារនូវអ្វីដែលជារបស់គេត្រូវបានជនមានអំណាចប្លន់​យក ។ សង្ឃឹមថាទេវតានឹងមើលឃើញទុក្ខវេទនារបស់គេ នាំគេឲ្យឆ្លងផុតពីពួកបិសាចអប្រិយ ។

  5. ឡូឡូ says:

    រស់ស្រួលដោយសារលុយរបស់រាស្រ្តដែរតើ ??………ដូ្ចចនេះមានតែធ្វើដូចខ្មែរក្រហមទៅ
    ឆាប់ចប់ !!!!!…….ស្រុកបស់ពួកបណ្ឌិតស្មោះ……កុំជោរ……!!

  6. ណារី says:

    ធ្លាប់ឃើញក្មេងៗយំក្នុងរឿងកំប្លែងឬរឿងល្ខោន តែនេះគឺជារឿងពិត គួរអោយសង្វេគចិត្តណាស់…!/៕

  7. nara says:

    ព្រះមហាក្សត្រជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជាជនគ្រប់រូប
    ប៉ុន្តែសិទិ្ធអំណាចសំរេចចិត្តគ្រប់បែបយ៉ាងនៅលើ ហ៊ុន សែន តែម្នាក់គត់៕