ថ្ងៃទី 5 មិថុនា 2012
ដោយ: រតនា
CEN
ភ្នំពេញ: បណ្ដាញអ្នកការពារព្រៃឈើ និងធនធានធម្មជាតិ មកពីសហគមន៍ចំនួន ៨ ប្រមាណ ៣០០ នាក់ បានជួបជុំគ្នាប្រារព្ធទិវាបរិស្ថានពិភពលោក នៅមុខរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២។ ក្នុងនេះដែរ បានសម្ដែងការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ បានលើកឡើងថា យើងសម្ដែងការព្រួយបារម្ភចំពោះការបាត់បង់ធនធានធម្មជាតិនានា ជាពិសេសព្រៃឈើ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។
បើទោះបីជារាជរដ្ឋាភិបាល បានបង្កើននូវច្បាប់ និងលិខិតបទដ្ឋានមួយចំនួន ក្នុងការការពារបរិស្ថាន និងព្រៃឈើយ៉ាងណាក៏ដោយ ពួកយើងខ្ញុំសង្កេតឃើញថា នៅមានភាពខ្វះខាត ហើយការអនុវត្តទៀតសោតនៅមានកម្រិតទាបនៅឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍រួមដដែលនោះ បានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាប្រែប្រួលអាកាសធាតុ បណ្ដាលមកពីការបាត់បង់ព្រៃឈើ ការរេចរឹលព្រៃឈើ ព្រមទាំងការបាត់បង់ធនធានធម្មជាតិ គឺជាបញ្ហាប្រឈមមួយយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋខ្មែរ និងពិភពលោកកំពុងតែជួបប្រទះ។
ការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យពីអ្នកមានអំណាចមួយចំនួន និងការធ្វើចរាចរណ៍ខុសច្បាប់ដោយគ្មានការទប់ស្កាត់ ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ ការសាងសង់ទំនប់វារីអគ្គិសនី ក៏កំពុងតែធ្វើឲ្យអន្តរាយដល់ព្រៃឈើ និងធម្មជាតិយ៉ាងខ្លាំង និងបានធ្វើឲ្យគម្របព្រៃឈើថយចុះយ៉ាងខ្លាំង។
ដោយឥទ្ធិពលអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ ដូចជា កំណើនសីតុណ្ហភាព ការផ្លាស់ប្ដូររបបទឹក ទឹកជំនន់ ភាពរាំងស្ងួត ការបាត់បង់ជីវចម្រុះនៅក្នុងទឹក និងលើដី បានកើតមានជាញឹកញាប់ និងធ្ងន់ធ្ងរ។ ជាក់ស្ដែងដូចករណីឆ្នាំ២០១១ កន្លងមក ប្រជាជនកម្ពុជាបានទទួលរងគ្រោះទឹកជំនន់ ដែលស្លាប់ប្រជាពលរដ្ឋ ២៤៧ និងរងរបួស ២០ នាក់ ការបំផ្លាញដីកសិកម្មចំនួន ២៣២.៣៧៧ ហិកតា។ ទឹកជំនន់នេះ បានប៉ះពាល់ខេត្តចំនួន ១៨ ក្នុងចំណោម ២៣ ខេត្ត និងក្រុង ២៦។
បណ្ដាញអ្នកការពារព្រៃឈើ និងធនធានធម្មជាតិ បានសំណូមពរ សុំឲ្យរាជរដ្ឋាភិបាលបញ្ឈប់បទល្មើសព្រៃឈើដែលកំពុងតែមាន ការគ្រប់គ្រងធនធានធម្មជាតិឲ្យមានតម្លាភាព និងករណីភាពឲ្យមានការវាយតម្លៃផលប៉ះពាល់ត្រឹមត្រូវ ជំរុញអាជ្ញាធរសមត្ថកិច្ច ស្ថាប័នរាជរដ្ឋាភិបាល អនុវត្តន៍បទបញ្ជាលេខ ០០១ របស់រាជរដ្ឋាភិបាល ស្ដីពីការបញ្ឈប់ផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលត្រូវដាក់ទណ្ឌកម្មដល់មន្ត្រីទាំងឡាយណាឃុបឃិតជាមួយឈ្មួញក្នុងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គាំទ្រនិងទទួលស្គាល់ចំពោះសកម្មភាពរបស់សមាគមសិស្ស និស្សិត ដែលខិតខំការពារធនធានធម្មជាតិ, បញ្ឈប់ការគំរាមកំហែងគ្រប់រូបភាពទៅលើអ្នកការពារព្រៃឈើ ការពារធនធានធម្មជាតិ។
សូមបញ្ជាក់ថា លោក យ៉េង វីរៈ ប្រធានសហគមន៍អប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងក្នុងពេលជួបជុំនៅមុខរដ្ឋសភា នាព្រឹកមិញថា ការជួបជុំរបស់បណ្ដាញសហគមន៍ការពារបរិស្ថាននៅពេលនេះ គឺជាការចូលរួមជាមួយពិភពលោក ហើយបានសម្ដែងការព្រួយបារម្ភពីការបាត់បង់ និងការប៉ះពាល់បរិស្ថាន ដោយសារការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញបរិស្ថាននានា។ បណ្ដាញសហគមន៍ទាំងនេះ សូមឲ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នរដ្ឋសភា គិតគូរពីការពារធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាន ឲ្យបានគង់វង្ស ដើម្បីជាផលប្រយោជន៍មនុស្សជាតិទូទៅ៕ S

.jpg?1338868766)
.jpg?1338868767)
.jpg?1338868768)
.jpg?1338868768)
.jpg?1338868769)
.jpg?1338868770)
I am support on your activity
It is not real Cambodian govt, it is youn so that it dose not care about what is happening.
នយាយពីបរិស្ថានតែបង្ហាញរូភាពនិងបដារពាក្យស្លោក
ក្រុមហ៊ុន ផានអីម៉ិចវាយផ្ទះនៅបូរីកីឡា ។
ប្រទេសនានាមានតែអនុរក្សធនធានធម្មជាតិ
ប៉ុន្តែប្រមុខរដ្ឋរបស់យើងមាននយោបាយឲ្យបំផ្លាញ ដូចជា អោយក្រុមហ៊ុនពីបរទេសចូលមកសម្បទានតំបន់ព្រៃឈើ,ការបង្ខំយកដីធ្លីរបស់ប្រជាជនឲ្យក្រុមហ៊ុនពីចិននិងវៀតណាម ជាដើម៕