05212013Headline:

ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់​រោទ៍​ចំនួន​៩៤​នាក់ បាន​ពុល​បន្លែ​

ថ្ងៃទី 6 មិថុនា 2012
ដោយ: ចន្រ្ទា
CEN

​ប្រជាពលរដ្ឋ​ទាំង​៩៤​នាក់​ដែល​ពុល​បន្លែ​ទាំងនោះ ក្នុងនោះ​ចំនួន​៣៥​នាក់​មាន​សភាព​ជំ​ងឹ​ធ្ងន់ធ្ងរ ដោយមាន​សុខភាព​ក្អួតចង្អោរ ល្ហិតល្ហៃ​ដៃ​ជើង ខ្សោះ​ខ្លួនប្រាណ អស់កម្លាំង ក្រៅពីនោះ គឺមាន​អាកា​រៈ​ឈឺក្បាល និង​ក្អួត បច្ចុប្បន្ន​អ្នកជំងឺ​ទាំងអស់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជី​ភូ

ប្រជាពលរដ្ឋ ទាំង ៩៤ នាក់ ដែល ពុល បន្លែ ទាំងនោះ ក្នុងនោះ ចំនួន ៣៥ នាក់ មាន សភាព ជំ ងឹ ធ្ងន់ធ្ងរ ដោយមាន សុខភាព ក្អួតចង្អោរ ល្ហិតល្ហៃ ដៃ ជើង ខ្សោះ ខ្លួនប្រាណ អស់កម្លាំង ក្រៅពីនោះ គឺមាន អាកា រៈ ឈឺក្បាល និង ក្អួត បច្ចុប្បន្ន អ្នកជំងឺ ទាំងអស់ កំពុង សម្រាក ព្យាបាល ជំងឺ នៅ មន្ទីរពេទ្យ ជី ភូ

ស្វាយរៀង: ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់​រោទ៍​ចំនួន​៩៤​នាក់ បាន​ពុល​បន្លែ​នៅក្នុង​ពេលដែល​ពួ​កគេ​ទាំងនោះ​នាំគ្នា​ចូលរួម​ក្នុង​ពិធី​ឡើងផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ជាមួយគ្នា នៅ​ភូមិ​ព្រែ​ម្នាស់ ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង កាលពី​ល្ងាច​ថ្ងៃទី​៥​ខែមិថុនា ឆ្នាំ​២០១២ នៅផ្ទះ​របស់​ឈ្មោះ​តូច វា​វន ភេទ​ប្រុស ២៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ទុំ សា​មន អាយុ​២៣​ឆ្នាំ​។​

​ប្រជាពលរដ្ឋ​ទាំង​៩៤​នាក់​ដែល​ពុល​បន្លែ​ទាំងនោះ ក្នុងនោះ​ចំនួន​៣៥​នាក់​មាន​សភាព​ជំ​ងឹ​ធ្ងន់ធ្ងរ ដោយមាន​សុខភាព​ក្អួតចង្អោរ ល្ហិតល្ហៃ​ដៃ​ជើង ខ្សោះ​ខ្លួនប្រាណ អស់កម្លាំង ក្រៅពីនោះ គឺមាន​អាកា​រៈ​ឈឺក្បាល និង​ក្អួត បច្ចុប្បន្ន​អ្នកជំងឺ​ទាំងអស់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជី​ភូ​។ បន្លែ​ទាំងនោះ ពួកគាត់​បាន​ទិញ​ពី​ផ្សារ​ក្រមួន និង​ផ្សារ​តាម​តំបន់​ជនបទ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​។ បន្លែ​នោះ គឺ​បាន​បាញ់ថ្នាំ​ដើម្បី​កុំ​ឲ្យ​សត្វល្អិត​បំផ្លាញ ប៉ុន្តែ​ថ្នាំ​ដែល​បាន​បាញ់​លើ​បន្លែ​ដែល​ពលរដ្ឋ​ហូប​នោះ គឺ​មិនទាន់​ដល់​ពេលដែល​ប្រមូល​ផល ទើប​បណ្តាល​ឲ្យ​មាន​ពលរដ្ឋ​ហូប​ហើយ​ពុល​តែម្តង​។ ជាមួយ​ករណីនេះ មិនមាន​នរណាម្នាក់​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​ទេ ព្រោះ​លោកគ្រូ​ពេទ្យ​កំពុង​ព្យាបាល​អ្នកជំងឺ​ទាំងនោះ​។​

Photo by CEN

ប្រជាពលរដ្ឋ​ទាំង​៩៤​នាក់​ដែល​ពុល​បន្លែ​ទាំងនោះ ក្នុងនោះ​ចំនួន​៣៥​នាក់​មាន​សភាព​ជំ​ងឹ​ធ្ងន់ធ្ងរ ដោយមាន​សុខភាព​ក្អួតចង្អោរ ល្ហិតល្ហៃ​ដៃ​ជើង ខ្សោះ​ខ្លួនប្រាណ អស់កម្លាំង ក្រៅពីនោះ គឺមាន​អាកា​រៈ​ឈឺក្បាល និង​ក្អួត បច្ចុប្បន្ន​អ្នកជំងឺ​ទាំងអស់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជី​ភូ

​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា នេះ​ លោក​ជៀង អំ អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី​នួន សុខា ប្រធាន​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង បាន​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ទាំងនោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជី​ភូ និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ក្នុងនោះ​ថវិកា​២​ម៉ឺន​រៀល​របស់​ខេត្ត និង​ចំនួន​២​ម៉ឺន​រៀល​របស់​សាខា​កាកបាទក្រហម​ខេត្ត​។​

Photo by CEN

លោក​ជៀង អំ អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី​នួន សុខា ប្រធាន​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង បាន​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ទាំងនោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជី​ភូ

​លោក​ជៀង អំ បាន​អំពាវនាវ​ថា នៅពេល​បរិភោគ​បន្លែ​ធ្វើយ៉ាងណា​ឲ្យ​ឆ្អិន មាន​អនាម័យ​ខ្ពស់ ជៀសវាង​ហូប​បន្លែ​ឆៅ ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ និង​អរ​គុណ​ដល់​មន្ទីរ​សុខាភិបាល និង​គ្រូពេទ្យ​ធ្វើយ៉ាងណា​ដល់​ការព្យាបាល​ប្រជាពលរដ្ឋ​ទាំងនោះ​។ លោក​បាន​បញ្ជាក់ថា សូម​ឲ្យ​មន្ត្រី​នៅតាម​ព្រំដែន​ទាំងអស់​ត្រូវ​រឹតបន្តឹង​ការនាំ​បន្លែ​ចូល​ទាំងអស់ និង​មន្ត្រី​កាំកុងត្រូល​បន្ត​ការត្រួតពិនិត្យ​បន្ថែមទៀត​ធ្វើយ៉ាងណា​ជៀសវាង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត​៕​ S

What Next?

Recent Articles