ថៃ​បិទ​ច្រករបៀង​ទាំងអស់​នៅខេត្ត​ស្រះកែវ ឈម​នឹង​ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ

ថ្ងៃទី 7 មិថុនា 2012
ដោយ: សូផុន
CEN

ព្រំដែន​កម្ពុជា​-​ថៃ​-​ខេត្តបន្ទាយមានជ័យ​: ​ប្រហែលជា​ង​មួយ​ម៉ោង នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៧​មិថុនា ឆ្នាំ​២០១២ ថៃ​បាន​បិទ​ច្រករបៀង​ទាំងអស់​ដែល​ឈម​គ្នា​រវាង​ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ជាមួយនឹង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ប៉ុន្តែ​ប្រជាពលរដ្ឋ​ ការចេញចូល​ទំនិញ​អ្វីៗ​គឺ​ថៃ​បិទ​ទាំងអស់ ដោយ​ថៃ​បាន​លើក​ហេតុផល​ថា មេបញ្ជាការ​ថ្នាក់ខ្ពស់​របស់គេ​មក​ព្រំដែន​។

​ជាមួយ​ការបិទ​ច្រកព្រំដែន​នេះ ថៃ​បានអនុញ្ញាត​ឲ្យ​តែ​សិស្សសាលា​ជនជាតិខ្មែរ ដែល​រស់​នៅតាម​ព្រំដែន​អាច​ចូលទៅ​សិក្សា​នៅក្នុង​សាលា​ថៃ​បានជា​ធម្មតា​។

​មន្ត្រី​នៅ​ស្រុក​ទាំងពីរ និង​កម្លាំង​ការពារ​ព្រំដែន បាន​និយាយថា ច្រករបៀង​ដែល​ថៃ​បិទ​នោះ​រួមមាន​: ច្រក​ទំនប់​ដាច់ ជោគជ័យ អូរ​បី​ជាន់ តំបន់​៥ ស្ថិតនៅ​ក្នុងស្រុក​អូរជ្រៅ និង​តំបន់​១ ចម្ការ​គរ សេះ​ងាប់ ស្ថិតនៅក្នុង​ស្រុក​ស្វាយ​ចេក ខេត្តបន្ទាយមានជ័យ​។​

​យ៉ាងណាក៏ដោយ​សភាព​ការណ៍​នៅតាម​បង្គោល​ព្រំដែន​លេខ​៤៣ នៅ​ចំណុច “​ដី​ខ្មែរ ស្រែ​ថៃ​” ស្ថិតនៅ​ភូមិ​អូរ​បី​ជាន់ និង​ភូមិ​ព្រៃ​ច័ន្ទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ឈម​នឹង​ឃុំ​ណូន​ម៉ាក​មុន ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ របស់​ថៃ​ នៅព្រឹកថ្ងៃទី៧មិថុនានេះ បាន​តឹងតែង​ជាង​ថ្ងៃទី​៦​មិថុនា ដោយ​កងកម្លាំង​ភាគី​ទាំងពីរ គឺ​កម្ពុជានិង​ថៃ បង្កើន​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់​ថែមទៀត​៕ S

What Next?

Recent Articles

One Response to "ថៃ​បិទ​ច្រករបៀង​ទាំងអស់​នៅខេត្ត​ស្រះកែវ ឈម​នឹង​ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ"

  1. nara says:

    ខ្មែរនិងសៀមជាប្រទេសជិតខាងគ្នា បើសិនមានបញ្ហាអ្វីក៏ឲ្យភាគីទាំងពីរចរចាគ្នា
    កុំធ្វើឲ្យប្រជាជនទាំងពីរដែលរស់នៅតាមព្រំដែនបានរងគ្រោះពីព្រោះហេតុផលខាងនយោបាយ៕