05262013Headline:

សាពូន មីដាដា ត្រៀមចេញអាល់ប៊ុមថ្មី “Return of Sapoun Midada”

ថ្ងៃទី 8 មិថុនា 2012
ដោយ: លីនណា
CEN

តារាចម្រៀង សាពូន មីដាដា

តារាចម្រៀង សាពូន មីដាដា

ភ្នំពេញ: តារាចម្រៀង​មនោសញ្ចេតនា អមដោយ​ហ្គី​តា លោក សាពូន មីដាដា របស់​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស ដែល​បច្ចុប្បន្ន​មិនសូវ​ជា​បាន​លេចមុខ​លេច​មាត់​តាម​កញ្ចក់​ទូរទស្សន៍​នោះ បាននិងកំពុង​ត្រៀម​ចេញ​នូវ​អាល់​ប៊ុ​ម​ថ្មី​របស់ខ្លួន ដែលមាន​ឈ្មោះថា “Return of Sapoun Midada” ទាំង​ទំនុកច្រៀង ទាំង​ទំនុកភ្លេង ជា​ស្នាដៃ​របស់​ខ្មែរ​សុទ្ធសាធ​។​

​លោក សាពូន មីដាដា បានផ្ដល់​បទសម្ភាសន៍​ជាមួយ CEN ថា “​កំពុងតែ​រៀបចំ​ចេញ​នូវ​វ៉ុល​ថ្មី​មួយទៀត នៅពេល​ឆាប់ៗ​នេះ មាន​ឈ្មោះថា Return of Sapoun Midada ជាការ​តែង​និពន្ធ​ទំនុកច្រៀង​ថ្មី សាច់ភ្លេង​ថ្មី ដែលជា​ការរួម​សហកា​រ​ផលិត​ដោយ​ខ្មែរ​យើង​សុទ្ធសាធ​”​។

​លោក​បាន​បន្តថា ទំនុកច្រៀង​ថ្មី​របស់លោក មានការ​និពន្ធ​ដោយ​លោក ខេមរៈ តារា​, លោក សុខា ចាន់​ផល និង​លោក ដូ រ៉េ​។ រីឯ​ទំនុកភ្លេង គឺ​លោក មីដាដា និពន្ធ​ដោយ​ខ្លួន​លោក​ផ្ទាល់​តែម្ដង​។ ដោយឡែក ការដឹកនាំ​សម្ដែង​សម្រាប់​អាល់​ប៊ុ​ម Return of Sapoun Midada នេះ មានការ​ចូលរួម​ពី​លោក កែ សីហា និង​លោក សុខ ជំនោរ​។​

​លោក មីដាដា បាន​ឲ្យ​ដឹងថា មួយរយៈ​ពេលនេះ លោក​រវល់​គួរសម​ក្នុងការ​បំពេញការងារ​ឲ្យ​ផលិតកម្ម ដែល​បាន​បន្ត​កិច្ចសន្យា​ថ្មី បន្ទាប់ពី​បាត់​មុខ​អស់​មួយរយៈ ដោយសារតែ​បញ្ចប់​កុងត្រា និង​ម្យ៉ាងវិញទៀត លោក​ចង់​មាន​ពេល​សម្រាក​ខ្លះ​ជាមួយ​ក្រុមគ្រួសារ​។

​លោក​បន្តថា នៅក្នុង​រយៈពេល​នេះដែរ ក៏មាន​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស មាន​អូស្ដ្រាលី និង​សហរដ្ឋអាមេរិក ពួកគាត់​ចង់បាន​លោក​ទៅ​សម្ដែង​ច្រៀង​នៅ​ទីនោះ តែ​មិនទាន់​បានសម្រេច​យ៉ាងណា​នៅឡើយ​ទេ គឺ​កំពុងស្ថិត​នៅក្នុង​ការសម្រេច​ចិត្ត​។ លោក​បញ្ជាក់ថា “​ខ្ញុំ​ក៏​កំពុងតែ​មមាញឹក​ជាមួយ​ផលិតកម្ម​ហង្ស​មាស ដើម្បី​បង្កើត​ស្នាដៃ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​សិន​”​។

​ជា​ចុងក្រោយ លោក សាពូន មីដាដា សង្ឃឹមថា អាល់​ប៊ុ​ម​ថ្មី​របស់លោក Return of Sapoun Midada នឹងមាន​ការគាំទ្រ​ច្រើន ពី​សំណាក់​ទស្សនិកជន​ទាំងថ្មី​ទាំងចាស់ ដែល​បាន​ពេញចិត្ត​នឹង​សំនៀង​របស់លោក​៕ K​

What Next?

Recent Articles

11 Responses to "សាពូន មីដាដា ត្រៀមចេញអាល់ប៊ុមថ្មី “Return of Sapoun Midada”"

  1. សូរស្តី មីដាដា។ ខ្ញុំចង់អោយយោបល់ បើចង់ល្បីត្រូវមានវិន័យបីយ៉ាង៖ ១-ស្រឡាញ់ប្រពន្ធខ្លួននិងកូនអោយដូចស្រលាញ់ខ្លួនឯង។ កុំថាស្រួលពិចារណាអោយមែនទែន។
    ២-មិនត្រូវរើសបទចំរៀងប្រាត់ប្រាស់បែកបាកមកដាក់ក្នុងចំរៀងច្រើនពេក។ អ្នកស្តាប់មួយភាគធំសុទ្ធតែមានជីវិតជូចត់បែកបាកនិងបោកបា្រស់ គេត្រូវការថ្នាំដើម្បីព្យាបាល។
    ៣- ត្រូវរៀនផ្តល់សេចក្ដីស្រលាញ់ដល់អ្នកស្តាប់អោយបានទូលាយ។ កុំស្រលាញ់តែអ្នកតែអ្នកណាស្រលាញ់យើង តែស្រលាញ់មនុស្សគ្រប់គ្នាអត់លក្ខ័ណ្ឌ។ បើធ្វើបានមីដាដា អាចទាញប្រជាប្រិយភាពបានច្រើន។

  2. Koy says:

    សម្លេង​អា​ សំពោច​ មីដេដាស​ ស្តាប់មិនចូលត្រចៀកទេ។

  3. Samuray says:

    ប្រជាប្រីយភាពរបស់មីដាដាធ្លាក់ចុះខ្លំាងមែនទែន។

  4. Khmer says:

    ព្រះអើយមើលចុះ! ដូចអត់សមអីតិចសោះ “កំពុងតែ​រៀបចំ​ចេញ​នូវ​វ៉ុល​ថ្មី​មួយទៀត នៅពេល​ឆាប់ៗ​នេះ មាន​ឈ្មោះថា Return of Sapoun Midada ជាការ​តែង​និពន្ធ​ទំនុកច្រៀង​ថ្មី សាច់ភ្លេង​ថ្មី ដែលជា​ការរួម​សហកា​រ​ផលិត​ដោយ​ខ្មែរ​យើង​សុទ្ធសាធ​”

    ម៉េចក៏មិនដាក់ឈ្មោះវ៉ុល​ថ្មី​ជាភាសាខ្មែរទៅ?

  5. គេចេញអាល់ប៊ុមថ្មី​ គួរណាស់តែនាំគ្នាលើកទឹកចិត្ត បែរជានាំគ្នាបង្អាប់។
    តើអ្នកសមជាពលរដ្ឋខ្មែរ ដែលស្រលាញ់ជាតិសាសន៏ដែរទេ?

  6. ខំប្រឹងចេញអោយបានច្រើនបន្តិចទៅខ្ញុំជួយលើកទឹកចិត្តនិងគាំទ្រអស់ពីដួងចិត្ត(ទិញ)
    ដើម្បីកាត់បន្ថយអាអ្នកចំលងតាមគេនិងអាអ្នកគាំទ្រវប្បធម៏ចំលងគេដែរ
    មានអាខ្លះសង្ឃឹមថាខ្លួនគេនឹងល្បីព្រោះការតុបតែងខ្លួនគេដូចកូរ៉េអាចម៍ៗ

  7. ក្មេងស្រែ says:

    ខ្្ញុុំគាំទ្របង សាពូនមីដាដា ក្នូងការចេញវ៉ុលថ្មី ដែលមិនចំលងពីបរទេស
    ទោះគាត់ធ្លាក់ការគាំទ្រក៏ដោយក៏ខ្ញុំគាំទ្រគាត់ នៅវ៉ុលថ្មីនេះ ជាជាងបទចំរៀង
    ភាគច្រើនដែលចម្លងតែពីបរទេស …….

  8. កែវ says:

    ខ្មែរត្រួវជួយគ្រំាទ្រខ្មែរ

  9. ចៅតាដំបងក្រញូង says:

    គាំទ្រ ហើយបាទ តែចង់អោយបងសាកល្បងតែងបទចម្រៀងខ្លួន​ឯង
    កុំលួចគេអី​ ណាបងណា អាក្រក់មើលណាស់
    ម៉េចមិនតែងខ្លួនឯង

  10. ABC says:

    I love this album so much. i wait for this new album