ថ្ងៃទី 9 មិថុនា 2012
ដោយ: រតនា
CEN
ភ្នំពេញ: អ្នកភូមិបឹងកក់ ១៥នាក់ ដែលកំពុងជាប់ពន្ធនាគារ បានព្រមព្រៀងគ្នាថា នឹងធ្វើកូដកម្មអត់អាហារ នៅក្នុងមន្ទីរឃុំឃាំង ដើម្បីតវ៉ាឲ្យអាជ្ញាធរដោះលែងពួកគេ ឲ្យមានសេរីភាពឡើងវិញ។ នេះបើយោងតាមការប្រាប់ឲ្យដឹងរបស់គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមន៍ការពារសិទ្ធិមនុស្សកម្ពុជា។
អ្នកភូមិបឹងកក់ ទាំង ១៥ នាក់ ដែលមានស្ត្រី ១៤ នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា និងត្រូវបានតុលាការបើកសវនាការជាបន្ទាន់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដោយ ផ្តន្ទាទោសពួកគេ ១៣ នាក់ (សុទ្ធសឹងជាស្ត្រី) ឲ្យជាប់ពន្ធនាគារពី ១ឆ្នាំដល់ ២ឆ្នាំកន្លះ ពីបទ ចូលកាន់កាប់ដីរបស់ក្រុមហ៊ុនស៊ូកាគូអ៊ិន នៅបឹងកក់។ ការចាប់ខ្លួនក្រុមអ្នកភូមិបឹងកក់ ធ្វើឡើង ក្នុងពេលក្រុមពលរដ្ឋទាំងនោះ បានតវ៉ា ប្រឆាំងនឹងការបណ្តេញពួកគេ ចេញពីបឹងកក់។
ចំណែកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែលបានចូលសួរសុខទុក្ខអ្នកភូមិទាំងនោះ កាលពីដើមសប្តាហ៍នេះ ក៏បានអះអាងដែរថា អ្នកភូមិបឹងកក់ មានគម្រោងធ្វើកូដកម្មអត់អាហារ។
លោក ប៉ោ គុណ្ណារ៉ា ត្រូវជាប្តីរបស់អ្នកស្រី តុល ស្រីពៅ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស បានឲ្យដឹងថា ស្ថានភាពរបស់ពួកគេ មិនសូវល្អនោះទេ ហើយថា ព្រមានសម្លាប់ខ្លួន ប្រសិនបើនៅតែមិនអាចស្វែងរកអន្តរាគមន៍ដោះលែងពួកគេ នៅពេលឆាប់ៗនេះ។
ប្តីស្ត្រីបឹងកក់ ដែលជាប់ពន្ធនាគារ បានគូសបញ្ជាក់ថា “គាត់ថា គាត់បើសិនជានៅតែជាប់ពន្ធនាគារទាំងអយុត្តិធម៌ដូចនេះ គាត់សុខចិត្តស្លាប់ នៅក្នុងគុកហ្នឹង អត់អោយដល់កំណត់២ឆ្នាំកន្លះហ្នឹងទេ។ បើសិនជាពួកយើង មិនអាចធ្វើយ៉ាងណាៗ គាត់សុខចិត្តស្លាប់នៅក្នុងហ្នឹងតែម្តង”។
ចំណែកអ្នកស្រី ខែក ចាន់រស្មី ជាប្រជាពលរដ្ឋបឹងកក់ មានប្រសាសន៍ថា ពួកគាត់នឹងមិនទុកឲ្យតំណាងរបស់ពួកគាត់ស្លាប់នៅក្នុងគុកនោះ។ ពួកគាត់ដាក់ញត្តិស្វែងរកអន្តរាគមន៍ពីគ្រប់ស្ថាប័ន ទាំងជាតិនិងអន្តរជាតិ។
ស្ត្រីរូបនោះ “ពួកខាងក្រៅ គឺឆន្ទៈដូចគ្នាទាំងអស់។ ពួកខ្ញុំមិនអាចអោយគ្នាខ្ញុំនៅក្នុងពន្ធនាគារ គាត់សម្រេចចិត្តធ្វើអត្តឃាតបែបហ្នឹងទេ។ ខ្ញុំមិនអាចចោលគ្នាបានទេ”។
ចំណែកលោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការ លីកាដូ បានមានប្រសាសន៍ថា ដោយពួកគាត់ជាពលរដ្ឋបឹងកក់ ដែលគាត់យល់ថា គ្មានកំហុសអីសោះនោះ គឺគាត់អាចនាំគ្នាធ្វើកូដកម្មបង្អត់អាហារនៅក្នុងពន្ធនាគារ ដែលជាការបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់ពួកគាត់ ពីព្រោះរបបអាហារនៅក្នុងពន្ធនាគារ មិនគ្រប់គ្រាប់ដូចនៅខាងក្រៅទេតែងតែមានការខ្វះខាត។
លោកបន្តថា នៅក្នុងពន្ធនាគារ ក៏មានគ្រូពេទ្យប្រចាំការដែរ តែពួកគាត់ពុំមានលទ្ធភាបព្យាបាលជំងឺធ្ងន់ៗបានទេ ពេលអ្នកជាប់ពន្ធនាគារមានបញ្ហាសុខភាពធ្ងន់ គាត់ត្រូវបញ្ចូនចេញកាន់មន្ទីរពេទ្យជំនាញសម្រាប់ព្យាបាល ចំណែកឯក្រុមគ្រូពេទ្យរបស់លីកាដូ បើចង់ទៅចូលពិនិត្យសុខភាព ក្នុងពន្ធនាគារទាល់តែសុំការអនុញាតពីមន្ត្រីអនុរក្សពន្ធនាការជាមុន បើមានការអនុញ្ញាត ទើបអាចចូលទៅធ្វើការពនិត្យសុខភាពអ្នកជាប់នៅក្នុងពន្ធគារព្រៃសនោះបាន។
មកដល់ពេលនេះ ក្រុមគ្រួសារ និងកូនៗរបស់ពួកគេ រួមទាំងអ្នកភូមិផ្សេងទៀត បានព្យាយាមស្វែងរកអន្តរាគមន៍ពីគ្រប់ទិសទី ដើម្បីឲ្យដោះលែងអ្នកភូមិទាំងនោះឲ្យមាន សេរីភាពឡើងវិញ។
ប៉ុន្តែនៅមិនទាន់មានលទ្ធផលយ៉ាងណានៅឡើយទេ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចាត់តំណាងឲ្យនាំអង្ករមួយតោនទៅចែកជូនក្រុមគ្រួសារ ទាំងនោះ កាលពីថ្ងៃទី៧ខែមិថុនា។ ទោះបីជាមានបញ្ហាចម្រូងចម្រាស់ យ៉ាងខ្លាំងអំពីបញ្ហាបឹងកក់ និងបូរីកីឡា ប៉ុន្តែ គណបក្សកាន់អំណាចបានឈ្នះឆ្នោតលើគណបក្សប្រឆាំងនៅក្នុងសង្កាត់ដែល កើតមានទំនាស់ទាំងនោះ៕
តើលោកហុនសែនសប្បាយចិត្តទេនៅពេលកូនខ្មែររងទុក្ខទេវនាអត់បាយដើម្បីទាមទាយុត្តិធម
ទាំងបែបនេះលោកហុនសែនត្រូវយូនបិតមាត់ហើយមែនទេបានជាមិនព្រមចេញមកជួយកូន
ខ្មែរខ្លួនអែងលោកហុនសែនមិនមែនជាកូនខ្មែរទេដឹងបានជាធ្វើបាបកូនខ្មែរដល់ថ្នាក់និង
គ្មានថ្នាក់ដឹកនាំណាដែលគេធ្វើទង្វើបែបនេះជាមួយប្រជាជននោះទេមានតែលោកហុនសែន
មួយគាត់ដែលហានធ្វើអំពើរព្រៃផ្សៃមកលើប្រជាជននិងរំលោភសិទ្ឋមនុស្សរំលោភសិទ្ឋប្រជាជនគ្រប់យ៉ាងក៏ដូចរំលោភសិទ្ឋមនុស្សអន្តរជាតិផងដែរ
ប្រទេសកម្ពុជាកំពុងក្លាយជាកម្មសិទិ្ធរបស់ពួកកាន់អំណាច និងឈ្មួញទុច្ចរិត្ត ដូចជាយាយ ភូ នឹងឈ្មួញទុច្ចរិត្តដែលមានងារជាឧកញ៉ាជាច្រើនទៀត ។ ឧកញ៉ាបំផ្លាញជាតិ ឧកញ៉ាទុច្ចរិត្ត ឧកញ៉ាហិនហោច រួមទាំងពួកមានអំណាចមួយចំនួនទៀត តែងតែត្រូវបណ្តាសាររបស់ប្រជាជនរាល់ថ្ងៃ ។