05212013Headline:

សមាគម​គ្រូបង្រៀន បណ្តុះបណ្តាល​សមត្ថភាព​គ្រូ នៅតាម​បណ្តា​ខេត្ត​ក្រុង​ពី​នីតិវីធី​នៃ​ការតស៊ូ​មតិ​

ថ្ងៃទី 9 មិថុនា 2012
ដោយ: រតនា
CEN

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ

លោក រ៉ុង ឈុន ប្រធាន សមាគម គ្រូបង្រៀន កម្ពុជា ឯករាជ្យ

ភ្នំពេញ: ​សិក្ខាសាលា ស្តីពី ការ​ចងក្រង និង​គ្រប់គ្រង​សមាគម ចំនួន ១៩ ខេត្ត​ក្រុង ដែល​រៀបចំ ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដោយមាន​អ្នកចូលរួម​ប្រមាណ ៥០ នាក់ បានធ្វើ​ឡើង នៅ​ភោជនីយដ្ឋាន ទា​អាំង ហង្ស​ទេព ស្ថិតនៅ​ផ្ទះ​លេខ​២C ផ្លូវ​លេខ​៣៥២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

​សិក្ខាសាលា​ពង្រឹងសមត្ថភាព​គ្រូបង្រៀន ក្នុងការ​តស៊ូ​មតិ​នេះ បាន​ឧបត្ថម្ភ​ដោយ​អង្គការ ILO​។​

​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​មានប្រសាសន៍ប្រាប់​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ថា សិក្ខាសាលា នៅពេលនេះ គឺជា​ជុំ​ទី​៣ ក្រោម​ការឧបត្ថម្ភ​រប​ស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO​។​

Give our kids a better deal
សមាគម​គ្រូបង្រៀន បណ្តុះបណ្តាល​សមត្ថភាព​គ្រូ នៅតាម​បណ្តា​ខេត្ត​ក្រុង​ពី​នីតិវីធី​នៃ​ការតស៊ូ​មតិ

​លោក​បាន​បន្តថា សិក្ខាសាលា​នៅ​ជុំ​ទី​៣​នេះ គឺ​សរុប​ឡើងវិញ អំពី​គោលបំណង​រៀបចំ​ក្រង​សៀវភៅ​មេរៀន អំពី នីតិវិធី នៃ​ការតស៊ូ​មតិ និង​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ​សមាសភាព​ដឹកនាំ​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅតាម​បណ្តា​ខេត្ត​ក្រុង​ទូទាំងប្រទេស​។​

Give our kids a better deal
សមាគម​គ្រូបង្រៀន បណ្តុះបណ្តាល​សមត្ថភាព​គ្រូ នៅតាម​បណ្តា​ខេត្ត​ក្រុង​ពី​នីតិវីធី​នៃ​ការតស៊ូ​មតិ

លោក រ៉ុង ឈុន បាន​បញ្ជាក់ថា “​នេះ​ជាការ​ប្រឹង​នូវ​ការបណ្តុះ​ឆន្ទៈ ហើយ​និង​យុទ្ធសាស្ត្រ​អំពី​របៀប​នៃ​ការតស៊ូ​មតិ​តាម​មូលដ្ឋាន ខេត្ត​ក្រុង​ទូទាំងប្រទេស បើសិន​ជាមាន​បញ្ហា​អី​កើតឡើង ត្រូវ​ធ្វើ​បែប​ម៉េច ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​សមាជិក​សមា​គ​គ្រូបង្រៀន​”​។​

​លោក រ៉ុង ឈុន បាន​បន្តថា នៅពេល​ដែលមាន​អំពើ​អយុត្តិធម៌​កើតឡើង រំលោភសិទ្ធិ​មនុស្ស គឺ​សមាជិកសមាគម​នៃ​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវអនុវត្ត គឺ​សិក្សា​តាមដាន និង​ស្វែង​ពី​អង្គហេតុ​នៃ​ទំនាស់ និង​ចូលទៅ​ជួយ​ធ្វើ​អន្តរាគមន៍ តាមផ្លូវ​ច្បាប់ ធ្វើជា​មូលដ្ឋាន​៕​

What Next?

Recent Articles