05212013Headline:

សម​រង្ស៊ី៖ គន្លឹះ​ចូលស្រុក​គឺ​ត្រូវ​និយាយ​ជាមួយ​ចៅហ្វាយ​លោក ​ហ៊ុន សែន

ថ្ងៃព្រហស្បតិ៍, 07 ខែមិថុនា 2012
ដោយ សុខ ខេមរា
វីអូអេ ខ្មែរ | វ៉ាស៊ីនតោន

លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​

លោក សម រង្ស៉ី មេដឹកនាំ គណបក្ស ជំទាស់ ដែល កំពុង និរទេស ខ្លួន នៅ ក្រៅ ប្រទេស

មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ហើយ​ជាប់​ពិរុទ្ធ​រឿង​ ព្រំដែន​បាន​អះអាង​ថា​លោក​នឹង​អាច​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ដើម្បី​ចូលរួម​ការបោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៣​ខាងមុខ​តាម​រយៈ​ការ​និយាយ​ជាមួយ​ប្រទេស​វៀតណាម​ដែល​លោក​សម រង្ស៉ី​អះអាង​ថា​មាន​ឥទ្ធិពល​លើ ​គណបក្ស​គ្រប់គ្រង​ប្រទេស​កម្ពុជា​សព្វថ្ងៃ។

ក្រុម​អ្នក​សង្កេត​ការណ៍​និង​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៉ី​គឺ​ត្រូវការ​សម្រប​សម្រួល​នយោបាយ​មួយ​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឬ​ទទួលទោស​ជាប់​ពន្ធនាគារ​យ៉ាង​តិច​១០​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា ​វៀតណាម ​កាល​ពី​ឆ្នាំ​២០០៩​នៅ​ខេត្ត​ស្វាយរៀង​ដើម្បី​ជួយ​ពលរដ្ឋ​ទាមទារ​ដីធ្លី។​ តែ​លោក​ សម រង្ស៉ី​ច្រាន​ចោល​ទាំង​ការ​ទទួល​យក​ទោសទណ្ឌ​និង​ការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​សែន។

«ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​គេ​ទេ។​ ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​បម្រើ​គេ​ទេ។ ​ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​ចៅហ្វាយ។​ ចៅហ្វាយ​ហ្នឹង​គឺ​ប្រទេស​វៀតណាម។​ អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​គឺ​ធ្វើ​តាម​បញ្ជា​ប្រទេស​វៀតណាម។​ដូច្នេះ​ខ្ញុំ​និយាយ​ជាមួយ​ប្រទេស​ណា​ដែល​គេ​មាន​ឥទ្ធិពល​លើ​ប្រទេស ​វៀតណាម​ឲ្យ​គេ​គាប​សង្កត់​ប្រទេស​វៀតណាម​ឲ្យគេ​ទៅ​និយាយ​ជំរុញ​ឲ្យ​ចៅហ្វាយ ​ចៅហ្វាយ​យួន ​ដើម្បី​ឲ្យ​ប្រទេស​វៀតណាម​ហ្នឹង​បញ្ជា​មក​គណបក្ស​ប្រជាជន​ដើម្បី​កុំ​ឲ្យ​រក​រឿង​គណបក្ស​សម រង្ស៉ី​ជា​ពិសេស​កុំ​ឲ្យ​រក​រឿង​ខ្ញុំ​សម រង្ស៉ី​ទៀត​បើចង់​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​ត្រូវ​គេ​ទទួល​ស្គាល់»។

ក៏​ប៉ុន្តែ​លោក ​ជៀម យាប​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​តំណាង​រាស្ត្រ បាន ​អះអាង​ថា​ការចូល​ឬ​មិនចូល​ ហើយ​ការ​ជួប​ឬ​មិន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​សិទ្ធិ​របស់​លោក សម រង្សី​ តែ​ការពឹងពាក់​អន្តរាគមន៍​ឬ​គំនាប​ពី​ប្រទេស​ប្រទេស​ក្រៅ ​ប្រទេស​ វៀតណាម​នោះ​មិន​អាច​រួចទោស​កំហុស​ដែល​ច្បាប់​បាន​កំណត់​ដែរ។

«អាហ្នឹង ​សូម​អញ្ជើញ​ទៅ! ​ព្រោះ​វៀតណាម​គ្មាន​សម្ភាធ​អី​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​អី​ទេ​តាំង​ពី​កងទ័ព​វៀតណាម​ចេញ​ទៅក្នុង​ឆ្នាំ​១៩៨៩​មក​នោះ»។

លោក សម​រង្ស៉ី​បាន​ព្រមាន​ថា​ប្រសិន​បើ​មាន​ការរារាំង​រូបលោក​ដោយសារ​ការ​ប្រើប្រាស់​តុលាការ ​ហើយ​បន្លំ​យក​ឈ្នះឆ្នោត​ មិនមាន​គណបក្ស​ជំទាស់​ដែល​មាន​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស ​ពេលនោះ​ រដ្ឋាភិបាល​ក្រោយ​ដែល​កើត​ចេញ​ពី​ការបោះ​ឆ្នោត ​២០១៣​ក៏​មិនត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ តែ​ក្លាយ​ជា​រដ្ឋាភិបាល​បាត់ភាព​ស្របច្បាប់។​ លោក សម រង្សី​អះអាង​ថា ​ប្រជា​ពលរដ្ឋ​នឹង​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គ្មាន​ភាព​ស្រប​ច្បាប់​ពេល​នោះ។ ​លោក អះអាង​ថា​នោះ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​សហគមន៍​អន្តរជាតិ​និង​អ្នក​កាន់​អំណាច​ត្រូវ​គិត​ឡើង​វិញ។

លោក សម រង្សី​ពុំបាន​បញ្ជាក់​ថា​ប្រទេស​ណា​ដែល​លោក​ត្រូវ​ពឹងពាក់​ដើម្បី​និយាយ​ ជាមួយ​ប្រទេស​ វៀតណាម​ទេ​តែ​លោក​ សម រង្ស៉ី​ថ្មីៗ​បាន​ធ្វើដំណើរ​មក​​ប្រទេស​អាមេរិក​ដើម្បី​ជួប​ជាមួយ ​ក្រុមមន្ត្រី ​មួយ​ចំនួន​ផង​ហើយ​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​មើល​ឃើញ​ពី​ការគាំទ្រ​ចិន​រឿង​ជម្លោះ​សមុទ្រ​ចិន ​ខាងត្បូង​ផង​ និង​លិខិត​ជូនពរ​ពលរដ្ឋ​កម្ពុជា​ចិន​ពេលចូល​ឆ្នាំ​ចិន​កន្លង​ទៅ​ផង​ដែរ។​ លោក​សម រង្ស៉ី ​អះអាង​ដែរ​ថា ​លោក​គ្រោង​នឹង​វិល​ទៅ​កាន់​កម្ពុជា​កន្លះ​ឆ្នាំ​មុន​ការបោះឆ្នោត​ជា​សាកល។

លោក ​Sean McIntosh​ អ្នកនាំពាក្យ​ស្ថានទូត​សរអា​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា​លោក​ពុំទាន់​មាន​ព័ត៌មាន​អ្វី​ពី​ស្ថានការណ៍​វិលត្រឡប់​របស់​លោកសម រង្ស៉ី​ទេ។

«ប៉ុន្តែ​តាម​ការ​យល់​ដឹង​ជា​ទូទៅ​គឺថា ​រដ្ឋាភិបាល​សរអា​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ ចូលរួម​ដោយ បើក​ទូលាយ​ និង​មាន​ដំណើការ​នយោបាយ​ក្នុង​ស្មារតី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក ​គល់ បញ្ញា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​អះអាង​ថា​វត្តមាន​គណបក្ស​ ជំទាស់​លោក សម រង្សី​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ ​ស្មើភាព​គ្នា។

«ប្រជាជន​យើង​បោះឆ្នោតៗ​ដោយ​បក្ស។​ អញ្ចឹង​គណបក្ស​ភាគច្រើន​ពឹង​លើ​ថ្នាក់ដឹកនាំ​គណបក្ស ​កម្មវិធី​នយោបាយ​គណបក្ស ​ហើយ​ហ្នឹង​រចនា​សម្ព័ន្ធ​របស់​គណបក្ស​ហ្នឹង។ ​ហើយ​បើ​គណបក្ស​ ហ្នឹង​ខ្វះ​អ្នកដឹកនាំ​អញ្ចឹង​ទៅ​វា​ដូច​ជា​ខ្វះ​ផ្នែក​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការគាំទ្រ​គណបក្ស​ និង ​អាច​មាន​លទ្ធភាព​និង​សមត្ថភាព​ពេញលេញ​ទៅប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច»។

លោក​ថ្លែង​ថា​ករណី​លោក​សម​រង្សី​ជា​ករណី​​នយោបាយ​ មិនមែន​ជា​បទឧក្រិដ្ឋ​ត្រូវ​ជាប់គុក​ច្រវ៉ាក់​ទេ​ដែល​លោក​ថា​គួតែ​មាន​ការ​អត់ឱន​ក្នុង​ចំណោម​អ្នក​នយោបាយ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​គេ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ អ្នកបោះឆ្នោត​ ជា​អ្នក​សម្រេច​ពេល​បោះឆ្នោត។​ ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ថ្លែង​ថា​ប្រទេស​កម្ពុជា​ជួប​ប្រទះ​រឿងរ៉ាវ​យ៉ាង​ដូច្នេះ​ជាច្រើន​លើក​ហើយ​តែក្រោយ​មក​អាច​សម្រប​សម្រួលគ្នា​បាន​រវាង​អ្នកនយោបាយ​ខ្មែរ។

What Next?

Recent Articles

44 Responses to "សម​រង្ស៊ី៖ គន្លឹះ​ចូលស្រុក​គឺ​ត្រូវ​និយាយ​ជាមួយ​ចៅហ្វាយ​លោក ​ហ៊ុន សែន"

  1. ភ្នំដូនពេញ says:

    ប្រទេសយូនត្រូវជាឪពុកម្តាយ សម្តេចហ៊ុន សែនរឺ ដែលត្រូវសម្តេចស្តាប់តាមយួននោះ។ រៀនដល់បណ្ឌិតស្រុកបារាំងទៅវិញទៅមក ធ្វើនយោបាយចាញ់សម្តេចដដែល។ ខ្ញុំហា៊នធានារបើ
    សម្តេចមិនឲ្យចូល គ្មានម៉ែឪអាណាហា៊នឲ្យចូលទេ។ ចុះចាញ់ទៅ! បើចូលបាន ហើយបានបោះ
    ឆ្នោត ក៏មិិនអាចឈ្នះបានដែរ។ ហើយបើចាញ់ហើយ​ កុំនិយាយថា​បន្លំសន្លឹកឆ្នោតទៀត ស្ទីលដដែលៗ។ បើ​បោះឆ្នោត សុខចិត្តបោះឲ្យ គណបក្សប្រជាជនកម្ពុជាវិញល្អជាង។ ព្រោះអីខ្លួនមួយក្បាលមួយហា៊នទទួលខុសត្រូវ បើខ្លួនមួយក្បាលពីរ ពេលមានបញ្ហា លេចមួយចូលមួយ។​ ពិបាកឲ្យដឹកនាំប្រទេសណាស់។

  2. Rottanak says:

    មួយអោនទៅ​ និងមួយទៀត ងោកមកឲ្យបានព្រមគ្នាទៅទើបមិនបាក់មុខម្ខាងៗ ចាំខ្ញុំទៅធ្វើជាសាក្សីឲ្យកុំពិបាករកច្រកចេញពេក។

  3. សំម្ដីរបស់លោកប្រធានជាសម្ដីសម្លាប់ខ្លួនឯងបារ៉ោយ។

  4. Vichet says:

    ដោយសារអណ្ដាត ពាក្យសម្ដីដ៏លាមក ជេរប្រមាទ បានហូរចេញមកពីមាត់ឥតកំរប របស់ឯកឧត្ដម បានធ្វើឲ្យឯកឧត្ដម ក្លាយជាឃាតករ សម្លាប់ខ្លួនឯង ក្នុងគ្រោងការវិលទៅកាន់កម្ពុជាវិញ។

  5. ចៅមឿង says:

    ការដែលធ្វើបែបនេះនឹងធ្វើអោយខ្មែរថោកទាបនៅពេលដែលប្រទេសជាច្រើនបានទទួលខ្មែរនឹងរដ្ធាភិបាលខ្មែរកន្លងមក។

  6. Ratha says:

    នរណាក៏ដឹងដែរថា ផ្ទះនេះនរណាជាម្ចាស់ ប្រទេសមួយនេះ
    នៅក្នុងកណ្ដាប់ដៃអ្នកណា បើមនុស្សម្នាក់ចង់ចូល ចង់ស្នាក់នៅ
    គួរធ្វើម្ដេចទៅ ដូចករណីនេះដែរ ម្ចាស់ប្រទេសខ្មែរនេះគឺ ហ៊ុន សែន
    ម្ល៉ោះហើយ លោកសម រង្ស៊ី ត្រូវតែអត់អនដើម្បីប្រជាជនក្រីក្រ
    ទូទាំងប្រទេសដែលកំពុងអត់បាយដាច់ពោះគ្រប់ទិសទីនាពេលនេះ
    ព្រោះទោះយើងមានព្រះមហាក្សត្រក៏ជាស្ដេចត្រឹមតែសម្បកក្រៅទេ !!!

  7. chetvi says:

    លោកវិចិត្រទុកមាត់ស៊ីមាន់ទៅ ល្អជាង។គិតទៅបើមិនុំមានអ្នកថាធ្វើម៉េចគេដឹង បើមិនមានអ្នកហ៊ានប្រឆាំងទេ គេនិងធ្វើតាមទំនើងចិត្តទៅហើយ។វាមិនដូចអ្នកខ្លះសូម្បីតែថាក៏មិនហ៊ាននោះវាអន់ពេក

  8. chourbpit says:

    Ratha, អ្នកនិយាយប៉ះពាល់អ្នកណាបាន តែអ្នកគួរកុំមានការប៉ះពាល់​ ឬ ប្រមាថព្រះមហាក្សត្រខ្មែរសព្វថ្ងៃ។ ព្រះអង្គ ទ្រង់ជាព្រះមហាក្សត្យដ៏ល្អ និងមិមានរឿងអាស្រួវ ដូចអង្គផ្សេងៗនោះទេ។ សូមគ្រលាស់អណ្តាត និងលេបទឹកមាត់អាក្រក់របស់អ្នកវិញ៕

  9. Boy says:

    សក់អាណាក្បាលអា នឹងហើយ ។ ប្រទេសមានច្បាប់។ លោក ស…. រ … បានតែក្អក ធ្លាយផោម លេចអាចម៍ ស្អុយងោង។ ចាំមើល ២០១៣ មើល វា មេច?

  10. ប្រសិនបើ ឯកឧត្ដមចូលស្រុកបាន​ដោយសារយួន​ អាចជាចំណុចល្អវិញ បង្ហាញកាន់តែច្បាស់ថា ហ៊ុន សែន ខ្ញុំកញ្ជះយួនមែន។

  11. ឡូឡូ says:

    ទោសតូច១មិនមែនជាឧក្រិដ្ឋជនអីផង បើប្រៀបជា១លោកបណ្ឌិតដែលបាញ់គេជិតស្លាប់បែរជារួច
    ខ្លួនអានឹង យ៉ាងម៉េចដែរ ? ឫមូយបក្សពួកឯង ចង់ធ្វើអីក៍បានដែរ ? បង្កើនទំងន់ទោសដោយគ្មាន
    សមហេតុផលអីសោះ ដូចក្មេងគប់វង់ អាណាធំក្អេងក្អាង សំឡុតគេវាយគេតាមចិត្ត…….ប្រហែល
    ប្រជាប្រិយនឹង ដើរសំឡុតគេ…..??

  12. ស្រីខ្មែរ says:

    សូមទុកឲ្យព្រះមហាក្សត្រទ្រង់សាប្បាយព្រះទ័យខ្លះផងបានទេ ខ្លួនឯងអ្នកបង្ករបញ្ហារួចឲ្យទ្រង់ដោះស្រាយចំជាចោម្សៀតមែន ! សូមជម្រាបឲ្យអ្នកគ្រប់គ្នាស្វាងពីដំណេកថា រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងច្បាស់ថាព្រះមហាក្សត្រទ្រង់គ្រងរាជតែមិនកាន់អំណាចឡើយនេះគឺជាច្បាប់តើឲ្យព្រះអង្គជួយម្សៀរាល់គ្នាដោយរបៀបណា? លទ្ធភាពតែមួយគត់គឺការសម្របសម្រួលប៉ុន្តែបញ្ហាម្សៀរង្ស៊ីគឺជារឿងរបស់តុលាការជារឿងផ្លូវច្បាប់មិនមែនជារឿងនយោបាយទេ ដូច្នេះសូមជ្រាបកុំចេះតែចោទប្រកាន់ព្រះមហាក្សត្រ!!!

  13. Anonymous says:

    មុននិងនិយាយ បែបនេះសូមលោក សមរង្សី ងាកក្បាល់របស់លោកទៅមើលប្រវត្តិសាស្រ្ដផង រៀនដល់បណ្ឌិតហើយ នៅល្ងីល្ងើទៀត ខ្មែរបាត់បងទឹកដីដោយសារតែការរត់ទៅពឹងគេនិងហើយ ។​ មិនបោះឆ្នោតខ្ញុំលឺថា លោកនិងវិលចូលប្រទេសវិញ ចុះពេលនេះឆ្នោតបោះរួចហើយ យ៉ាងម៉េចទៀត បានចង់ទៅពឹងគេទៀតហើយ

  14. ឃើញថា says:

    ឆ្ងល់ដែរ លោក​សមរង្សី និយាយបែបនេះដូចជា ដូចជាមិនបានរៀនប្រវត្តិសាស្រ្ដ សោះលោកដឹងទេ ប្រទេស​កម្ពុជា បានបាត់បង់ទឹកដីជាច្រើនដោយសារតែការ រត់ទៅពឹងបរទេស និង​ហើយ លោកដូចជាល្ងើណាស់រៀនដល់ទៅថ្នាក់បណ្ឌិត តែមុន និងហានិយាយស្ដីដូចជាមិនគិតសោះ ។ ខ្ញុំសូមសួរលោកបន្ដិច បានទេ ថាការដែលលោកចេះតែរត់ចោលស្រុកនឹងដោយសារមូលហេតុអី ? ហេតុអ្វីលោកមិនដោះស្រាយ ហលយលោកចេះតែរត់ទៅបរទេសហើយស្រែអោយគេជួយបែបនេះ មិនចេះខ្មាស់គេទេឬអី លោក? លោកមានសញ្ជាតិ ប៉ុន្មានដែរ បើមើលឲចំទៅលោកដូចមិនមែនជាជនជាតិខ្មែរសោះ ព្រោះបើជាជនជាតិខ្មែរគេមិនចេះតែរត់ចោលប្រទេសបែបនេះទេ ?

  15. man says:

    no hope te lok pu….tov dol usa teat..kor kmean hope dae lok pu dor stupid ery

  16. ឡូឡា says:

    រឿងសមរង្សីជារឿងរបស់តុលាការ? ជារឿងផ្លូវច្បាប់? តែកុំភ្លេចថាច្បាប់ស្រុកខ្មែរគឺជាច្បាប់គ្រាក់ ច្បាច់អាងកាប់ អាងចាក់ អាងដាក់ច្រវ៉ាក់ អាងខ្លួនមានអំណាច អាណាបក្សពួក អាណាក្រុមខ្លួនធ្វើអ្វីក៏ត្រូវ? សមរង្សីហ៊ានចេញមុខការពារទឹកដីឲ្យរាស្រ្ត ដែលត្រូវបានរំលោភបំពាន់ដោយយួនជាអ្នកខុសនិងច្បាប់គ្រាក់? តែពួកអាអ្នកបាញ់កម្មករនៅបាវិត ខំនាំគ្នាយកទៅលាក់នៅផ្ទះជំទាវម្នាក់នោះ និងអាអ្នកបាញ់សម្លាប់កុមារីនៅក្រចះ និងមនុស្សមួយគំនរទៀតបែរជាត្រូវការពារ មិននាំមកកាត់ទោស តើនេះឬជាច្បាប់របស់ពួកអាខ្ញុំយួនអស់ឯងនោះ?

  17. បើលោកសមរង្សីអាចចូលស្រុកបានវិញ ដោយសារការអន្ដរាគមន៍ពី បរទេស-យួន-មែននោះ ពាក្យសម្ដីដែលលោក ហ៊ុនសែននិយាយថា គាត់មិនមែនជាអាយ៉ង ត្រូវប្ដូរទៅជា..ឆ.យួន កញ្ជះយួន កូនអុកយួន ឬក៏ជាគ្រាប់បែកយួនល្អជាង។ ពាក្យសម្ដីសម្ដេចជាអាវុទ្ធដ៏មុតស្រួច ដែលមិនអាចលេងសើចបានឡើយ។ ខ្ញុំសង្ឈឹមថា សម្ដេចមិនមែនជាអាយ៉ងយួនយ៉ាងពិតប្រាកដ កុំធ្វើឱយយុវជន កាកបាទក្រហមខ្មែរ និសិ្សតខ្មែរ ក្រុមកាយរិទ្ធខ្មែរអស់សង្ឈឹម ពីព្រោះពួកគេ ពុំបានដឹងពីការពិតឡើយ។ ដូច្នេះសម្ដេចត្រូវចាំឱយបានច្បាស់ នូវវោហារដ៏ទូលំទូលាយមួយនេះ…..អាយ៉ង……៕

  18. In this article, most of the readers have good reasons, like Phnom Donpenh, Chao Moeung, Kheunh Tha, etc..
    Sam Rainsy is making Khmer embarrassing. Sam Rainsy insult and talke bad about Yuon every day, now he come to beg Yuon for help. Is this a Khmer Hero?
    - Hun Sen begs Yuon to save Khmer life from killing field.
    - Sam Rsy begs Yuon for his own frofit.

  19. ចៅចេកអាំង says:

    comments របស់លោកឃើញថាពិតជាត្រឹមត្រូវអត់ខ្ចោះ។

  20. ចៅចេកអាំង says:

    ឆ្ងល់ដែរអាមេបក្សឡេមឡឺមសញ្ជាតិពីរ ១នេះយ៉ាប់ណាស់ និយាយមិនដឹងក្បាលកន្ទុយសោះ គេលើកលែងទោសអោយចូលស្រុកពីរបីដងហើយតែមិនចេះកែខ្លួនសោះ ហើយចាស់ហើយដឹកនាំបក្សមិនកើតស្ទើរលាយបក្សខ្លួនមិនព្រមសុំចូលនិវត្តន៏ទេ ទោះជាមកស្រុកខ្មែរវិញក៏ពុំបានប្រយោជន៏អីដែរអន្ទិតអើយ កុំអោយតំលៃខ្លួនថ្លៃពេក។

  21. អាណាឡេមឡឺមក្រៅផ្ទះដើររអ៊ូរជុំវិញរបងផ្ទះនឹង ទុកឲ្យវារអ៊ូរតែវាទៅ
    តែវារអ៊ូរយូរទៅឬគ្មានអ្នកណាគេតបតនិយាយរកវា វានឹងអស់អីនិយាយ
    វានិយាយហត់តែឯងវានឹងលែងនិយាយ ។ ព្រោះរឿងវាបង្កើតខ្លួនវាអា
    ណាគេទៅធ្វើស្អីវា ល្បែងហក់លោតតាមមែកឈើដល់តែមិនចំណាប់
    របូតដៃធ្លាក់ដីប្រោកធ្វើមាត់ស្ញេញតាំងថាមកពីគេ ។ ឥឡូវមកចេញសំដី
    គំរាមនិងឡូឡាបោកបរទេសជួយលេងល្បែងដែលខ្លួនជាមនុស្សបក្សចោល
    ម្សៀតប្រដៅគេអំពីព្រិត្តការណ៏អំពីវិបត្តិស្អី ប្រជាជនកម្ពុជាដឹងហើយចរិក
    លោកឯងនោះ គ្រាន់តែចេញសំដី កំចង់យកគំរូទុយនេស៊ី លីប៊ី ឬលូកដៃ
    ចង់សាកល្បែងនេះលោកឯងនិងក្លាយជាឧក្រិដ្ឋជនសង្រ្គាមរាប់ចាប់ពីលោក
    ឯងនិយាយទៅ ចរចាមិនចរចារដើនិយាយតែឯងសម្តេចមិនទាំងដឹងខ្លួននិង
    មិនឈឺក្បាលវិលមុខស្អីផងគំរាមទៅនិយាយជាមួយយួនជាចៅហ្វាយឯណាឯណី
    ដូចគ្មានដឹងច្បាប់ដឹងនយោបាយ (នឹងហើយដែលគេថាដូចក្អាត់ក្នុងក្អមនោះ )
    ដើរក្អេងក្អាងក្រៅផ្ទះតែឯង ។ បរទេសណាជឿសមរង្សីមុខជាបោសគូតខោតាម
    ពិតគេចេះពិចារណាគេចេះគិតហើយ ធម្មតាទេបើគណបក្សប្រជាជនបន្លំឆ្នោត
    ឬធ្វើអ្វីដែលខុសច្បាប់ជាតិ អន្តរជាតិ គឺបានតែម្តងទេតែនេះបោះរាប់សិបលើកទៅ
    ហើយវាមិនឈ្នះគេដោយមាយាទថោកខ្លួនឯង ហើយស្រែកចង់ឲ្យគេជួយតាំងពីសុំ
    ឲ្យគេបាញ់មីស៊ីលដាក់ផ្ទះសម្តេចហ៊ុនសែន ទៀតផងមាននៅចាំទេ ឥឡូវនេះចង់
    ប្រើក្បាច់នេះទៀត(នឹងឬអ្នកប្រជាធិបតេយ្យអ្នកបណ្ឌិតមានសញ្ញាប័ត្រស្រុកបារាំង)
    អីចឹងនៅបារាំងទៀតទៅ ។

  22. ឡូឡូ says:

    ការពឹងបរទេសដើម្បីបន្ធូរភាពតានតឹងនយោបាយ វាមិនមែនពឹងឲ្យគេដាក់ទព័ដណ្ដើមអំណាចឲ្យ
    ទេខុសពីសមមិត្តខ្លះឲ្យគេចូលលុកលុយ ទំរាំចេញទៅវិញ​​ប្រមូលទ្រព្យរបស់ខ្មែរក្រហមដែលបាន
    ប្រមូលទុកក្នុងឃ្លាំង ទៅស្រុកគេ រហូតដល់ខ្មោចឡានចាស់ៗ …….ចុងក្រោយបង្ហូរ ប្រ .ជ
    គេចូលពេញស្រុកទៀត គឺដើម្បីកាន់អំណាចបានយូរ ក្មេងស្រករក្រោយមិនដឹងទេ នេះគឺជាការពិត ។ កុំជឿទៅលើពួកសីុពែ …………….

  23. មេបក្សឡេមឡឺម សញ្ជាតិពីរ ចេះការពារជាតិជាង
    មេបក្សកញ្ជះយួនដែលលក់ជាតិដើម្បីប្រយោជន៍ខ្លួន,
    ក្រុមគ្រួសារខ្លួន, និងហ្វូងឆ្កែខ្លះដែលកំពុងព្រុសនៅទីនេះ!

  24. Anonymous says:

    រឿងប្រព័ន្ធតុលាការឯករាជ្យឬមិនឯករាជ្យយើងសូមមិនធ្វើការអត្ថាធិប្បាយឡើយ ប៉ុន្តែយើងក្រឡេកមើលសកម្មភាពរបស់ម្សៀ សម រង្ស៊ី តើវាជារឿងផ្លូវច្បាប់ឬមិនមែន? អំណាចនៅកម្ពុជាត្រូវបានចែកជាបីដាច់ពីគ្នា គឺអំណាចនីតិបញ្ញាតិ(តាក់តែងច្បាប់និងតាមដានការអនុវត្តរបស់រដ្ឋាភិបាល) អំណាចនីតិប្រតិបត្តិ(អនុវត្តគោលនយោបាយជាតិ) និងអំណាច់តុលាការ(អំណាចវិនិច្ឆ័យ) លោក រង្ស៊ី ជាតំណាងរាស្រ្ត ទទួលបានអំណាចនីតិបញ្ញាតិមាននាទីតាក់តែងច្បាប់តាមដានការអនុវត្ត របស់រាជរដ្ឋាភិបាលពាក់ព័ន្ធករណីតំរុយបង្គោលព្រំដែនប្រសិនបើលោក សម រង្ស៊ី យល់ថាពុំមានភាពប្រក្រតីលោកត្រូវពាំនាំនូវព័ត៌មានមកជូនរដ្ឋសភារួចកោះអញ្ជើញប្រតិភូរាជរដ្ឋភិបាល មកបំភ្លឺពុំមែនទៅដកស្រេចតែនិងចិត្តខ្លួនបានទេព្រោះលោកគ្មាននាទីអនុវត្តកិច្ចការនេះទេ មានតែរដ្ឋាភិបាលទើបមានសិទ្ធិ។ មិនដឹងថាលោករង្ស៊ីមិនយល់ឬធ្វើមិនយល់ហើយសំដែងសកម្មភាពច្រង៉េងច្រង៉ាងដើម្បីបង្ហាញថា ខ្លួនក្លាហានដើម្បីការពារដីជូនប្រជាពលរដ្ឋនេះបានចំជាអ្នកប៉ិនប្រសបធ្វើនយោបាយប្រជាភិថុតមែនសូមសរសើ!!!

  25. រឿងប្រព័ន្ធតុលាការឯករាជ្យឬមិនឯករាជ្យយើងសូមមិនធ្វើការអត្ថាធិប្បាយឡើយ ប៉ុន្តែយើងក្រឡេកមើលសកម្មភាពរបស់ម្សៀ សម រង្ស៊ី តើវាជារឿងផ្លូវច្បាប់ឬមិនមែន? អំណាចនៅកម្ពុជាត្រូវបានចែកជាបីដាច់ពីគ្នា គឺអំណាចនីតិបញ្ញាតិ(តាក់តែងច្បាប់និងតាមដានការអនុវត្តរបស់រដ្ឋាភិបាល) អំណាចនីតិប្រតិបត្តិ(អនុវត្តគោលនយោបាយជាតិ) និងអំណាច់តុលាការ(អំណាចវិនិច្ឆ័យ) លោក រង្ស៊ី ជាតំណាងរាស្រ្ត ទទួលបានអំណាចនីតិបញ្ញាតិមាននាទីតាក់តែងច្បាប់តាមដានការអនុវត្ត របស់រាជរដ្ឋាភិបាលពាក់ព័ន្ធករណីតំរុយបង្គោលព្រំដែនប្រសិនបើលោក សម រង្ស៊ី យល់ថាពុំមានភាពប្រក្រតីលោកត្រូវពាំនាំនូវព័ត៌មានមកជូនរដ្ឋសភារួចកោះអញ្ជើញប្រតិភូរាជរដ្ឋភិបាល មកបំភ្លឺពុំមែនទៅដកស្រេចតែនិងចិត្តខ្លួនបានទេព្រោះលោកគ្មាននាទីអនុវត្តកិច្ចការនេះទេ មានតែរដ្ឋាភិបាលទើបមានសិទ្ធិ។ មិនដឹងថាលោករង្ស៊ីមិនយល់ឬធ្វើមិនយល់ហើយសំដែងសកម្មភាពច្រង៉េងច្រង៉ាងដើម្បីបង្ហាញថា ខ្លួនក្លាហានដើម្បីការពារដីជូនប្រជាពលរដ្ឋនេះបានចំជាអ្នកប៉ិនប្រសបធ្វើនយោបាយប្រជាភិថុតមែនសូមសរសើ!!!

  26. តាមរយះសំដីរបស់លោកសមរង្ស៊ី លោកមិនមែនទៅពឹងយួនទេ! គឺលោកដាក់កំហិតអោយយួនតាមរយះចិន ដែលជាម្ចាស់លើយួនទៅវិញទេ! គោលដៅរបស់យួនជិតក្លាយជាការពិតហើ្យក្នុងការលេបទឹកដីខ្មែរ ព្រោះពួកគេបានស៊ីរូងក្នុងអស់ទៅហើ្យ បើទៅពឹងត្រង់ៗ យួននឹងធ្វើតាមហ្អេ?

  27. Vichet និងចៅមឿងប្រហែលជាភ្លេចថាប្រទេសខ្មែរជាប្រទេសឯករាជ្យ​ និងប្រជាធិបតេយ្យហ្យើមើលទៅ! ក្នុងនាមលោកសម រង្ស៊ីជាមេបក្សប្រឆាំង លោកមានសិទ្ធិក្នុងការស្រែកប្រឆាំងទៅកាន់បក្សកាន់អំណាច។ បើលោកមិនស្រែក​ តើមានអ្្នកណាស្រែក​ បើប្រទេសខ្មែរមានតែមនុស្សកំសាកដូចជាអ្នកទាំងពីរនេះ!

  28. រឿងប្រព័ន្ធតុលាការឯករាជ្យឬមិនឯករាជ្យយើងសូមមិនធ្វើការអត្ថាធិប្បាយឡើយ ប៉ុន្តែយើងក្រឡេកមើលសកម្មភាពរបស់ម្សៀ សម រង្ស៊ី តើវាជារឿងផ្លូវច្បាប់ឬមិនមែន? អំណាចនៅកម្ពុជាត្រូវបានចែកជាបីដាច់ពីគ្នា គឺអំណាចនីតិបញ្ញាតិ(តាក់តែងច្បាប់និងតាមដានការអនុវត្តរបស់រដ្ឋាភិបាល) អំណាចនីតិប្រតិបត្តិ(អនុវត្តគោលនយោបាយជាតិ) និងអំណាច់តុលាការ(អំណាចវិនិច្ឆ័យ) លោក រង្ស៊ី ជាតំណាងរាស្រ្ត ទទួលបានអំណាចនីតិបញ្ញាតិមាននាទីតាក់តែងច្បាប់តាមដានការអនុវត្ត របស់រាជរដ្ឋាភិបាលពាក់ព័ន្ធករណីតំរុយបង្គោលព្រំដែនប្រសិនបើលោក សម រង្ស៊ី យល់ថាពុំមានភាពប្រក្រតីលោកត្រូវពាំនាំនូវព័ត៌មានមកជូនរដ្ឋសភារួចកោះអញ្ជើញប្រតិភូរាជរដ្ឋភិបាល មកបំភ្លឺពុំមែនទៅដកស្រេចតែនិងចិត្តខ្លួនបានទេព្រោះលោកគ្មាននាទីអនុវត្តកិច្ចការនេះទេ មានតែរដ្ឋាភិបាលទើបមានសិទ្ធិ។ មិនដឹងថាលោករង្ស៊ីមិនយល់ឬធ្វើមិនយល់ហើយសំដែងសកម្មភាពច្រង៉េងច្រង៉ាងដើម្បីបង្ហាញថា ខ្លួនក្លាហានដើម្បីការពារដីជូនប្រជាពលរដ្ឋនេះបានចំជាអ្នកប៉ិនប្រសបធ្វើនយោបាយប្រជាភិថុតមែនសូមសរសើ!!!

  29. នណាថាលោក សម រង្ស៊ី ក្លាហានច្រឡំមាត់ហើយបើក្លាហានចូលស្រុកដឹកនាំនយោបាយហើយ មិនមែននៅពួនសំងំនៅស្រុកគេទុកឲ្យកូននៅរងាកណ្តោចកណ្តែងបែបនេះទេ សម រង្ស៊ី មនុស្សកំសាក!!!!!!!!!!

  30. កុំភ្លើជាមួយសម្តេចទុកឲ្យសម្តេចភ្លើតែម្នាក់ឯងទៅ! ជាមួយខ្មែរគ្នាឯងសម្តេចមានការចងអាឃាតជានិច្ចបើជាមួយបរទេសវិញសម្តេចឱនក្បាលតែរហូតហ្នឹង ពិសេសជាមួយយួន និង ចិន!

  31. លោក(BAKII) says:

    បើគាត់មិននិយាយខ្លះប្រជាជនខ្មែរនិងភ្លេចគាត់មិនខាន។ទោះជាយ៉ាងណា
    គាត់ក៍ជាមេប៉ាក់ប្រឆាំងដែរ។

  32. BaBaBoo says:

    វៃឆ្កែត្រូវមើលម្ចាស់ សម្តីលោកប្រធានបក្សសមរង្សីហាក់ដូចកំពុងហុចដងកាំបិតឲ្យសត្រូវខ្មែរ បើយួនលូកដៃធ្វើអន្តរគម ឲ្យលោកចូលស្រុក ។ មានន័យច្បាស់លាស់ថាការឈ្លានពានរបស់វៀតណាមមិនទាន់នបានដកចេញទេ ទោះបី ១៩៨៩ ទ័ពយួនដកបង្ហាញអន្តរជាតិ តែទ័ពស៊ីវិលរបស់យួនរាប់លាននាក់រស់ក្នុងសង្គមខ្មែរយ៉ាងម៉េចវិញ។

  33. Neak ta says:

    SRS is the big boss of China and Vietnam.

  34. អស់លោកបក្សប្រឆាំង និងអ្នកគាំទ្រសុទ្ធតែជាអ្នកក្លាហាន
    មិនស្គាល់ខ្យល់ មិនស្គាល់រដូវទេ បើមិនចេះលេងល្បែង
    នយោបាយទេកុំផ្សងព្រេងអស់លោកជេសម្តេចជាអាយ៉ងយួន
    បានអំណាចដោយសារយួន ចុះរង្សីឯងដែលមិនមែនអាយ៉ងយួន
    ហើយទៅ ( ពឹងយួន) មានន័យថាយ៉ាងម៉េចដែរ​ ? បើនិយាយ
    ប្រៀបបានដូចពឹង បើមិនលោមគេ គេមិនព្រមជួយធ្វើអីអោយតើ
    នេះមានន័យយ៉ាងម៉េច? បើគេព្រមជួយតើលោកគិតយ៉ាងម៉េច
    ជាមួយគេ នយោបាយក្រៅប្រទេសរបស់គេក៏គេគិតប្រយោជន៏
    ទ្វេរភាគីដែរ ( បើថាគេអាយ៉ង ខ្លួនឯងទៅនិយាយជាមួយគេដើម្បី
    បានចូលស្រុកវាលើសពីអាយ៉ងទៀតផង ព្រោះគេមិនបានហៅរក
    ហើយយកមកបន្តុបដែរ គឺខ្លួនឯងទេដែលដាក់កន្ទុយង៉ូសៗអោន
    ក្បាលរកគេដូច្នេះវាស្មើរនិង.?….ឆ…ក…ែហើយមែនទេ )។ បើមាន
    ផែនការធ្វើអីធ្វើទៅមិនបាច់បញ្ចេញព័ត៏មានឲ្យគេដឹងស្អីទេ គ្មានបានការ។

  35. ឃើញថា says:

    មេបក្សមួយនឹង ទោះបីបានចូលស្រុកវិញក៏ មិនចោលចរិករត់ចោលស្រុកនិងដែរ ។ មនុស្សស្អី បែបនេះ ហើយកូនចៅក្នុបក្សទៀតសោត ក៏ឡប់តាមមេបក្សនិងដែរ មិនចេះរកដំណោះស្រាយ ខ្មែរនិងខ្មែរ ទេ បែជាចង់ទៅពឹងយួន ឲជួយទៅវិញ ឡប់មែនពួកនេះ ។ យកល្អលោកនៅបារាំងទៀតទៅ កុំមកវិញ អីទោះបីជាមកក៏មិន មានប្រជាជនបោះឆ្នោតគាំទ្រឲលោកធ្វើជានាយករដ្ឋមន្រ្ដី ដែរ ព្រោះមនុស្សលោកបែបនេះអ្នកណាទៅទុកចិត្ត បើមានរឿងអី រត់ចោលស្រុក ចោលប្រជាជនរហូត នៅក្នុងប្រទេសមិន វិកវរទៅហើយទេ ។ មានតែបក្សប្រជាជានទេ ដែលល្អ

  36. អូយថ្លង់ណាស់!!!!!!!!!!!!!!!!!!!ជ្រិញណាស់!!!!!!!!!!!!!!!!បាយបបរស្អីស្អុក!!!!!!!!!!!!
    រកសណុកតាខ្លួនអែងទៅអានរួកកដូចអាព្រែតដែរវាចេញមកតែភព្វតាមួយរាស្រ្តមិនចង់ដឹងលី
    ពីបញ្ហារស្វាព្រៃភ្នំប្រគំុបថ្យភ្លេងស្អីនេាះទេ!មេតាកំុតាប្រហាជីវិត្តរាស្រ្តទៅបានហេីយវាគ្រប់ក្រាន់
    ណាស់ទៅហេីយ______បញ្ចាក់ឆន្ទះរបស់រាស្រ្តសំុតែសេចក្តីសុខទេ____________គ្មានពេល
    តាមដានសាច់រឿងព្រែតអវីជ័យទេ===ម្យាងគត់ខ្លាចតាគេាក្របីមានជំម្ងី៉តែប៉ុន្នឹង!!!សូមជ្រាប។

  37. Name says:

    ខ្ញុំថាយកល្អមិនបាច់មក​ប្រទេស​កម្ពុជា​វិញទេព្រោះ​ប្រទេស​កម្ពុជា​ជិតក្លាយជា​ប្រទេស​យួនហើយ ឥឡូវនេះយួនមកនៅ​ប្រទេស​កម្ពុជា​មានផ្ទះមានដីនៅ ខ្មែរវិញជួលផ្ទះគេនៅទេ ឧទាហរណ៏ដូចជាខ្ញុំ​​ជាដើមជួលផ្ទះនៅដែរ

  38. Ah Khmao says:

    SRS is really a mad man. He needs to be a monk rather than to be a flip-flop politician!

  39. ហ៊ុន សែននិយាយយ៉ាងដូច្នេះ មនុស្សពីរអ្នកនិយាយភាសាតែមួយ គឺអត់និយាយ ហ៊ុន សែនទេ គឺនិយាយជាមួយមេហ៊ុន សែន-អ្នកដឹកនាំយួនកុម្មុយនីស្ត។ បច្ចុប្បន្ននេះអត់ផ្លូវទេ ពីព្រោះមានផ្លូវច្រើនណាស់ បើចង់និយាយការនឺងសូមនិយាយជាមួយក្រុមប្រឹក្សាអាស៊ានវាល្អជាង។យូននិងក្លាយជាកូននាគអាមេរិកមិនយូរទេ ចិនមិនមែនមេយូនទេ។ សម រស្សីដើរដោយប្រាជ្ញាឡើង។ សម័យនេះខ្មែរជានគរមួយទទួលស្គាល់ស្ទើរពេញពិភពលោក មានតែប្រជាជនខ្មែរទេដែលអាចទំលាក់ហ៊ុនសែនបាន។ រកនយោបាយឈ្នះឈ្នះទើបអាចមានឥទ្ធិពលលើប្រជាជនខ្មែរនិងអ្នកបញ្ញាវន្តខ្មែរបាន។ កុំជឿមនុស្សកំរោលក្នុងគណបក្សមួយចំនូន និងអ្នកសំដែងកំហឹងតាមវិទ្យុនិងគេហទំព័រអេឡិចត្រូនិច នៅក្រៅប្រទេស ពូកអស់នេះបានតែជេទេ មិនយូរមិនឆាប់គេធ្វើអត្តឃាតខ្លួនជាមិនខាន។

  40. Ah Khmao says:

    SRS is really a mad man. He needs to be a monk rather than to be a flip-flop politician!

  41. Ah Khmao says:

    SRS is really a mad man. He needs to be a monk rather than to be a flip-flop politician!!

  42. Vichet says:

    សូមអរគុណ “វិមាន” ចំពោះការយល់ឃើញរបស់អ្នក។ ប៉ុន្តែពាក្យសម្ដី ជាអាវុធដ៏មុតស្រួច វោហារខ្លះគ្មានផលប្រយោជន៍ ហើយនាំទុក្ខឲ្យខ្លួនទៀតផង។ នេះពេល ឯកឧត្ដម“សម រង្ស៊ី” បានធ្វើឃាតខ្លួនឯងដោយប្រើប្រាស់ “អណ្ដាត” ធ្វើជាអាវុធ ខណៈដែល “ស្ថានការណ៍វិលត្រឡប់របស់សម រង្ស៊ី” កំពុងស្វាគមន៍ ដោយស្ថាប័ន តុលាការហ៊ុនសែន ដ៏“យុត្តិធម៍”។

  43. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំសូមសួរ​ ១សំណួរ​ តើអស់លោកអ្នកបញ្ចេញមតិម្នាក់ណាអាចឆ្លើយបាន
    ខ្ញុំឆ្ងល់ថារល់លើកអោយតែរដ្ឋាភិបាលខ្មែរប្រជុំជាមួយគណះប្រតិភូមកពីយួនហេតុអ្វីចាំបាច់
    ប្រជុំបិទទ្វារដោយមិនអោយមានអ្នកយកពត៍មានចូលទៅក្នុងបន្ទប់ប្រជុំដូចពេលប្រជុំ
    ជាមួយប្រទេសដទៃទៀតអ៊ីចឹង?សូមជួយឆ្លើយផង

  44. កូនខ្មែរសុទ្ធសាធ says:

    ខ្ញុំសូមសួរ​ ១សំណួរ​ តើអស់លោកអ្នកបញ្ចេញមតិម្នាក់ណាអាចឆ្លើយបាន
    ខ្ញុំឆ្ងល់ថារាល់លើកអោយតែរដ្ឋាភិបាលខ្មែរប្រជុំជាមួយគណះប្រតិភូមកពីយួនហេតុអ្វីចាំបាច់
    ប្រជុំបិទទ្វារដោយមិនអោយមានអ្នកយកពត៍មានចូលទៅក្នុងបន្ទប់ប្រជុំដូចពេលប្រជុំ
    ជាមួយប្រទេសដទៃទៀតអ៊ីចឹង?សូមជួយឆ្លើយផង