ហ៊ុន សែន​ ប្រតិកម្ម​នឹង​គម្រោង​បក្ស​ប្រឆាំង​រួម​គ្នា

Friday, 08 June 2012
ឆាយ ច័ន្ទ​នី​ដា
ភ្នំពេញ ប៉ុស្តិ៍

គណ​បក្ស​ សម រង្ស៊ី នៅ​ក្នុង​ការ​ឃោស​នា​បោះ​ឆ្នោត​ឃុំ​-សង្កាត់​​​អា​ណត្តិ​ទី ៣ កាល​ពី​ចុង​ខែ​មុន​។ រូបថត ហេង ជីវ័ន

គណ បក្ស សម រង្ស៊ី នៅ ក្នុង ការ ឃោស នា បោះ ឆ្នោត ឃុំ -សង្កាត់ អា ណត្តិ ទី ៣ កាល ពី ចុង ខែ មុន ។ រូបថត ហេង ជីវ័ន

បន្ទាយ​មានជ័យៈ លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​គម្រោង​ច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​ប្រឆាំង​ពីរ គឺ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ជា​ការ​ឆ្លើយ​តប ទៅ​នឹង​អ្វី​ដែល​នាយក​រដ្ឋ​មន្ត្រី​ កាន់​អំណាច​ជិត​ ៣០ ​ឆ្នាំ​រូប​នេះ បាន​អធិប្បាយ​ថា ជា​ការ​ «អួត​ក្អេង​ក្អាង» ​តែ​មិន​អាច​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ​។

បន្ទាប់​ពី​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បើ​តាម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុម ហ្វ្រែល បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី រហូត​ដល់​៦១,៦៧​ភាគរយ ហើយ​គណបក្ស​ប្រឆាំង​ពីរ​ទទួល​បាន​សំឡេង​ឆ្នោត​២០,៦៣​ភាគរយ និង ៩,៩៥ ភាគរយ​នោះ​មក​ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​ពី​គោល​ជំហរ​របស់​ពួក​គេក្នុង​ការ​ច្របាច់​គណ​បក្ស​ទាំង​ ពីរបញ្ចូល​គ្នា​ ដើម្បី​ឲ្យ​មាន​កម្លាំង​ខ្លាំង​ ក្នុង​ការ​ប្រកួត​ប្រជែង​​ដណ្តើម​យក​ជ័យជម្នះ ​ពី​គណបក្ស​ប្រជាជន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៣​ខាង​មុខ។

ថ្លែង​សុន្ទរកថា​លើក​ជា​ដំបូង​ ក្រោយ​ពី​ការ​បញ្ចប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ៥៦ ពីក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ​ ទៅ​ដល់​ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក​ហ៊ុន​ សែន ​បាន​ធ្វើ​ការ​រិះគន់​មិន​ចំ​ឈ្មោះ ​ដល់​គណបក្ស​ប្រឆាំង​ពីរ ដោយ​ហៅ​ថា​មួយ​ជា«គណបក្ស​ប្រឆាំង​» ដែល​គេ​ដឹង​ថា សំដៅ​ទៅ​លើ​គណបក្ស​សម រង្ស៊ី និង​មួយ​ទៀត​ហៅថា ជា«គណបក្ស​បញ្ឆោត» ជា​ការ​សំដៅ​ទៅ​លើ​គណបក្ស​សិទ្ធិមនុស្ស​នោះ​ថា ​ទោះ​បី​គណបក្ស​ទាំង​ពីរ​រួម​គ្នា​ ក៏​មិន​បាន​សំឡេង​ប្រហែល​គណបក្ស​ប្រជាជន​ដែរ​។

លោក​នាយក​រដ្ឋ​មន្ត្រី និយាយ​ថា៖ «​គេ​ថា គេ​រួប​រួម​គ្នា​ដើម្បី​យក​ឈ្នះ​ពួក​ផ្តាច់​ការ តែ​ខ្ញុំ​សូម​ផ្តាំ​ទៅ​បក្ស​ទី​២ ដើម្បី​បាន​ស្មើ​បក្ស​ប្រជាជន​ ត្រូវ​ការ​២ លាន ​៤ សែន​សំឡេង​ទៀត។ រក​បាន​ហ្អេ? ឯបក្ស​ទី ៣​ ដែល​កំពុង​លេច​មុខ ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ តែ​អួត​ក្អេងក្អាង​ណាស់​។ បើ​ចង់​បាន​ស្មើ កុំ​អាល​យក​ឈ្នះ ត្រូវ​ការ​ជាង ៣ លាន​សំឡេង​ទៀត​ហើយ​បើ​លោក​ឯង​បូក​ទាំង​ ២ នាក់​ទៅ​ នៅ​ខ្វះ​ជិត​ ២ លាន​សំឡេង​ទៀត»។

លោក​បន្ត​ថា ទោះខំ​ប្រឹង​ប្រែង​យ៉ាង​ណា ក៏​បក្ស​នយោបាយ​ទាំង​ពីរ​នេះ នៅ​តែ​មិន​អាច​តាម​ទាន់​គណ​បក្ស​ប្រជាជន នា​អាណត្តិ​ក្រោយ​នេះ​ដែរ ព្រោះ​គណបក្ស​កាន់​អំណាច មាន​សមាជិក​គាំទ្រ​ច្រើន និង​បាន​កសាង​នូវ​ទំនុក​ចិត្ត​ជូន​ប្រជា​ពលរដ្ឋ​យូរ​មក​ហើយ។

លោក​ក៏បាន​លើក​ឡើង​ពី​តួលេខ​បណ្តោះអាសន្ន​ នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ដែល​បង្ហាញ​ថា គណ​បក្ស​ប្រជាជន មាន​ប្រៀប​ខ្លាំង​ជាង​គណបក្ស​ទាំង​ពីរ​នេះ​ និង​សំឡេង​បាន​កើន​លើស​ពី​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ ២០០៧​។ លោក​ហ៊ុន សែន​បញ្ជាក់​ថា៖ «​ខ្ញុំ​សូម​ជម្រាប​ នេះ​មិន​មែន​រឿង​តូច​តាច​ទេ…គណបក្ស​ប្រជាជន កើន ​២៩០​អាសនៈ​ទូទាំង​ប្រទេស»​។

លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ថ្លែង​ផ្តាំ​ផ្ញើ​ទៅ​លោក​សម រង្ស៊ី​ ផង​ដែរ​ថា កុំ​ព្យាយាម​ចង់​ជួប​ចរចា ជាមួយ​ហ៊ុន​ សែន​តទៅ​ទៀត ព្រោះ​លោក សម​ រង្ស៊ី​ខ្លួន​ឯង​ បាន​ចោទ​ប្រកាន់​លោក​ថា ជា​អាយ៉ង​របស់​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ទៅ​ហើយ ដែល​សំដី​នេះ​ធ្លាប់​ត្រូវ​បាន មេដឹក​នាំ​សម័យ​ខ្មែរ​ក្រហម លោក ខៀវ​ សំផន រិះគន់​ឲ្យ​លោក​ដូច្នេះ​ដែរ​។ លោក​ថ្លែង​បែប​នេះ​ថា​៖«​មាន​អ្នក​ទោស​និរទេស​ខ្លួន​ម្នាក់ គេថា គេ​មិន​ចង់​ចរចា​ជា​មួយ​ហ៊ុន សែន​ ព្រោះ​គ្រាន់​តែ​ជា​អា​យ៉ង​គេ ត្រូវ​តែ​ចរចា​ជា​មួយ​វៀត​ណាម ​ដែល​អាច​បញ្ជា​ហ៊ុន​ សែន​បាន។ តិច​ថ្ងៃ​ក្រោយ​សរសេរ​សំបុត្រ​ឲ្យ​ភ្នាក់ងារ​មក​ចរចា​ជា​មួយ​​ខ្ញុំ ខ្ញុំ​អត់​ទេ។ ខ្ញុំ​អាយ៉ង ខ្ញុំ​គ្មាន​សិទ្ធិ​ទេ។ សំឡេង​ភាគ​ច្រើន​របស់​ប្រជា​ជន​ខ្មែរ ទើប​មាន​សិទ្ធិ​លើ​ហ៊ុន​ សែន។​​ មាន​តែ​សំឡេង​ប្រជាជន ទើប​អាច​ទម្លាក់​ហ៊ុន សែន​បាន»។

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ពី​បក្ស​ប្រឆាំង​ថា ការ​បោះឆ្នោត​មិន​ត្រឹម​ត្រូវ និង​មិន​មាន​តម្លាភាព​ក្តី​ ក៏លោក ហ៊ុន សែន​ បាន ​សរសើរ និង​អរគុណ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរ​ និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ថា​ បាន​រៀបចំ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​«សេរី យុត្តិធម៌ គ្មាន​ហិង្សា​ និង​ការ​វាយ​តប់​គ្នា​ដោយ​អាវុធ​» ខុស​ពីកាល​ឆ្នាំ ១៩៩៣ ដែល​ការ​បោះឆ្នោត​រៀបចំ​ឡើង​ដោយ​អ៊ុន​តាក់​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សម ​រង្ស៊ី បាន​សម្តែង​ការ​សប្បាយ​រីក​រាយ ចំពោះ​ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន ជា​អ្វី​ដែល​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​អធិប្បាយ​ថា គណ​បក្ស​កាន់​អំណាច​កំពុង​ភ័យ​ខ្លួន នៅ​ពេល​ដែល​ឮ​ថា គណបក្ស​ប្រឆាំង​រួប​រួម​គ្នា​។ លោក​និយាយ​ថា​ ៖ «អ្វី​ដែល​នាយក​រដ្ឋ​មន្ត្រី​លើក​ឡើង​ គឺខ្ញុំ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ។ គាត់​បារម្ភ​ពី​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់ ប្រមូល​ផ្តុំ​​គ្នាដើម្បី​ប្រកួត ​១ទល់​នឹង​ ១​ ជា​មួយ​បក្ស​ប្រជាជន ពេល​នោះ​ យើង​នឹង​ទទួល​បាន​ជ័យជម្នះ​ នៅ​​ក្នុង​ការ​បោះ​ឆោ្នត​ឆ្នាំ ​២០១៣​ មិន​ខាន»។

ចំណែកឯ លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស ​បាន​ថ្លែង​ថា ការ​ដែល​លោក​ហ៊ុន​ សែន​ ថា​ លោក​ក្អេង​ក្អាង​នោះ គឺ​ត្រឹម​ត្រូវ​ ព្រោះ​លោក​ពេញ​ចិត្ត​ នឹង​លទ្ធផល​ដែល​គណ​បក្ស​របស់​លោកទទួល​បាន ពី​ព្រោះ​វា​ជា​សំឡេង​ដែល​ពលរដ្ឋ​ផ្តល់​ឲ្យ​ដោយ​​គ្មាន​ការ​ការ​ទិញ​ទឹក​ ចិត្ត។ លោក​និយាយ​ថា៖ «​ការឈ្នះ​ដោយ​​មិន​ថ្លៃ​ថ្នូរ​ ជារឿង​អន់​បំផុត។ ឈ្នះ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​លម្អៀង​នោះ ​វា​មិន​ថ្លៃ​ថ្នូរទេ»។

កាល​ពី​ម្សិល​មិញ គណ​បក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ ដោយ​ទទូច​សូម​ឲ្យ​ផ្លាស់​ប្តូរ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត និង​រៀប​ចំ​នីតិវិធី​បោះឆ្នោត​មួយ ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ធ្វើ​ការ​បោះ​ឆ្នោត​បាន​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌។

លោក​ កឹម​ សុខា បន្ត​ថា បក្ស​ប្រឆាំង​ធំ​ទាំង​ពីរ​នេះ អាច​នឹង​បាន​សំឡេង​គាំទ្រ​ច្រើន​ បើ​សិន​ជា​អ្នក​មាន​ឈ្មោះ​បោះឆ្នោត បាន​ទៅ​បោះឆ្នោត​គ្រប់​ៗ​គ្នា។ ការ​មិន​បោះឆ្នោត​ ព្រោះអ្នក​ទាំង​នោះ​ធុញ​ទ្រាន់​នឹង​ការ​បោះឆ្នោត​ដែល​មាន​នីតិវិធី ស្មុគស្មាញ​។

លោក​សុខ ទូច អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ មើលឃើញ​ថា ការ​រួបរួម​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ជា​ការ​ឈាន​ទៅ​រក​ចំណុច​វិជ្ជមាន​មួយ ​ ក្នុង​នយោបាយ​របស់​កម្ពុជា​។ លោក​ថ្លែង​ថា៖«​គណ​បក្ស​រឹត​តែ​តិច គឺ​ងាយស្រួល​ប្រជាជន​ក្នុង​ការ​ជ្រើសរើស​មើល​គោលនយោបាយ​ណាមួយ​ល្អ ហើយ​កម្រិត​ប្រកួត​ប្រជែង​ កាន់​តែ​មាន​លក្ខណៈ​ធំ។ បើ​មាន​បក្ស​ច្រើន​ ធ្វើ​ឲ្យ​អ្នក​នយោបាយ​ជិះសេះ​លែង​ដៃ​ មិន​យក​ចិត្ត​រាស្ត្រ ព្រោះ​សំឡេង​ប្រមូល​ផ្តុំ​តែ​គណបក្ស​ធំ​»៕

What Next?

Recent Articles

30 Responses to "ហ៊ុន សែន​ ប្រតិកម្ម​នឹង​គម្រោង​បក្ស​ប្រឆាំង​រួម​គ្នា"

  1. ឡូឡូ says:

    ធ្វើដូចអុ៑នតាក់ទៅ ឲ្យប្រជាជនអាចទៅបោះកន្លែងណាកបានដោយមិនបាច់ធ្វើដំណើរឆ្ងាយបានទេ ​ ?
    ដូរសមាសភាព គ ជ ប ចេញទើបមានយុត្តិធម័………នឹងបើហ៑ានធ្វើចឹងទេ ?
    ប្រហែលយ៉ាប់ហើយមើលទៅ ពីព្រោះមិនមេនគ្នាឯង……!!!!

  2. Pureed Khmer says:

    YES….YES…….YES…….YES……………YES……………………, I do support the IDEA of Mr, LOLO.

  3. Name says:

    ខ្ញុំគិតថា ការបោះឆ្នោតនេះមានលក្ខណះត្រឹមត្រូវ ប៉ុន្តែខ្ញុំសូមសួរថា តើការបោះលើកនេះ ប្រជាជនបានចូលរួមគ្រប់គ្នាដែរឫទេ? យើងឃើញហើយថា ប្រជាជនកម្ពុជាមិនបានទៅបោះឆ្នោត មានទៅដល់រាប់លាននាក់ តើគណបក្សដែលឈ្នះសំឡេងឆ្នោះតដ៏លើសលប់នេះសប្បាយចិត្ត ដែរឫ? ចំនែកឯ គ.ជ.ប មិនខ្វល់ទេអី ចំពោះប្រជាជនដែលមិនបានបោះនៅស្រុកកំនើតនោះ។ យើងដឹងដែរថា ប្រជាជនកម្ពុជាសព្វថ្ងៃភាគច្រើន រូបលោកក្នុង មួយនាក់ រកបាន មិនដល់៨០០០រៀលផង ដូចច្នោះ តើលោកមានប្រាក់មកពីណា? ដូច្នេះ ខ្ញុំសូមឲ្យ គ.ជ.ប និងរាជរដ្ឋាភិបាល គិតគូរឲ្យ ម៉ែនទែន ចំពោះបញ្ហានេះ។ ហើយមួយទៀតសូមផ្តាំទៅគណបក្ស​ប្រជាជនថា បើប្រជាជនលោក បានទៅបោះឆ្នោតច្រើន នោះគណបក្សប្រជាជនក៏លោកបានទទួលសំឡេងឆ្នោតកាន់តែច្រើន ដែរ។

    ពីខ្ញុំប្រជាជនខ្មែរដ៏ស្លូតត្រង់ម្នាក់ ដែលការសរសេរខាងលើទាំងអស់គឺគ្មានគំនិតនិយាយពី នយោបាយនោះទេ។

    ទទួលការគោរពអំពីខ្ញុំបាទផង ! អរគុណ…

  4. រ៉ា says:

    ខ្ញុំគិតថា ការបោះឆ្នោតនេះមានលក្ខណះត្រឹមត្រូវ ប៉ុន្តែខ្ញុំសូមសួរថា តើការបោះលើកនេះ ប្រជាជនបានចូលរួមគ្រប់គ្នាដែរឫទេ? យើងឃើញហើយថា ប្រជាជនកម្ពុជាមិនបានទៅបោះឆ្នោត មានទៅដល់រាប់លាននាក់ តើគណបក្សដែលឈ្នះសំឡេងឆ្នោះតដ៏លើសលប់នេះសប្បាយចិត្ត ដែរឫ? ចំនែកឯ គ.ជ.ប មិនខ្វល់ទេអី ចំពោះប្រជាជនដែលមិនបានបោះនៅស្រុកកំនើតនោះ។ យើងដឹងដែរថា ប្រជាជនកម្ពុជាសព្វថ្ងៃភាគច្រើន រូបលោកក្នុង មួយនាក់ រកបាន មិនដល់៨០០០រៀលផង ដូចច្នោះ តើលោកមានប្រាក់មកពីណា? ដូច្នេះ ខ្ញុំសូមឲ្យ គ.ជ.ប និងរាជរដ្ឋាភិបាល គិតគូរឲ្យ ម៉ែនទែន ចំពោះបញ្ហានេះ។ ហើយមួយទៀតសូមផ្តាំទៅគណបក្ស​ប្រជាជនថា បើប្រជាជនលោក បានទៅបោះឆ្នោតច្រើន នោះគណបក្សប្រជាជនក៏លោកបានទទួលសំឡេងឆ្នោតកាន់តែច្រើន ដែរ។

    ពីខ្ញុំប្រជាជនខ្មែរដ៏ស្លូតត្រង់ម្នាក់ ដែលការសរសេរខាងលើទាំងអស់គឺគ្មានគំនិតនិយាយពី នយោបាយនោះទេ។

    ទទួលការគោរពអំពីខ្ញុំបាទផង ! អរគុណ…

  5. រ៉ា says:

    ខ្ញុំគិតថា ការបោះឆ្នោតនេះមានលក្ខណះត្រឹមត្រូវ ប៉ុន្តែខ្ញុំសូមសួរថា តើការបោះលើកនេះ ប្រជាជនបានចូលរួមគ្រប់គ្នាដែរឫទេ? យើងឃើញហើយថា ប្រជាជនកម្ពុជាមិនបានទៅបោះឆ្នោត មានទៅដល់រាប់លាននាក់ តើគណបក្សដែលឈ្នះសំឡេងឆ្នោះតដ៏លើសលប់នេះសប្បាយចិត្ត ដែរឫ? ចំនែកឯ គ.ជ.ប មិនខ្វល់ទេអី ចំពោះប្រជាជនដែលមិនបានបោះនៅស្រុកកំនើតនោះ។ យើងដឹងដែរថា ប្រជាជនកម្ពុជាសព្វថ្ងៃភាគច្រើន រូបលោកក្នុង មួយនាក់ រកបាន មិនដល់៨០០០រៀលផង

  6. ការបោះសម័យអ៊ុនតាក់គឺបោះឆ្នោតសភាទេមិនមែនឃុំសង្កាត់ទេ!
    អ្នកប្រជាធិបតេយ្យចម្កួតយស្អីដែលចង់ដូរគ.ជ.ប នោះតើវាមានអ្វី
    ដែលគ.ជ.បធ្វើខុស ។ ឯនិតិវិធីកន្លងមកសុទ្ធតែពួកប្រឆាំងបង្កើតឡើង
    ទាំងអស់ ។ សម័យអ៊ុនតាក់តើឈ្នះប៉ុន្មានសំឡេងតែពេលនោះប្រជា
    ជនមិនទាន់ស្គាល់មាយាទពួកនឹង ដល់ឥឡូវប្រជាជនស្គាល់ច្បាស់
    អាចម៏ជាគ្នា ។ និយាយពីយឹមសុវណ្ណថាគណបក្សប្រជាជនឬក៏សម្តេច
    ខ្លាចគណបក្សពីនេះបូកគ្នានោះខ្ញុំយល់ថាលោកមិនទាន់ស្គាល់ស្រុក
    ខ្មែរពិតប្រាកដទេ លោកនិយាយលួងលោមចិត្តខ្លួនឯងទេដែលរន្ធត់ក្នុង
    ការបាត់បង់សន្លឹកឆ្នោតចោទថាមិនប្រក្រតីមិនប្រជាធិបតេយ្យថាគេបន្លំ
    ដល់គណបក្សមួយនោះទៅជាអរកខិបកខុបក៏ញញឹមញញែមទទួលស្គាល់
    លទ្ធផលបណ្តោះអាសន្នភ្លាម ដល់លទ្ធផលបណ្តោះអាសន្នចេញមកឡាំ
    ប៉ាហើយបែទៅជាទាញយកហេតុផលសម្តេចកាន់អំណាចយូរពេកឯណា
    ឆ្កុយ ។ គិតទៅពួកនេះដូចអ្នកផ្សាត្រីឈ្លោះគ្នា ( ប៉ុន្តែកុំភ័យពួកលោកឯង
    ខំរកគ្រប់ល្បិចទៀតទៅ ) រួមគ្នាទៅតាមមើលមិនខុសពីក្រសានិងស្ការធ្វើ
    មិត្តជាមួយគ្នាហើយបបួលគ្នាទៅជប់លាងនៅផ្ទះរៀងខ្លួនម្តងម្នាក់នោះទេ ។

  7. kumnitkhmer says:

    បើហ៊ានធ្វើដូចសម័យអ៊ុនតាក់1993នោះខ្ញុំហ៊ានកោរត្រង៉ោលបាញ់ថ្នាំកង់

  8. Tor Khul says:

    ធ្វើម៉េចអោយតែខ្មែរបានសុខ និង អភិវឌ្ឍន៏ គឺវាអស្ចារ្យណាស់ទៅហើយ!!!បដិវត្ដអាចម៏ក្ដអីហ្អា។

  9. សូមអោយរាស្ត្របានសុខ និងរីកចម្រើនក្នុងជីវភាព ហើយជៀងអោយឆ្ងាយ ពីគ្រោះអភិវឌ្ឍន៍ចង្រៃនានាដែលបាននឹងរាលដាលក្នុងប្រទេស។

  10. kumnitkhmer says:

    រឿងសុខនោះវាសុខណាស់ទៅហើយ សុខដោយទាំងយួន៣​, ៤ លាននាក់ដែលរស់នៅយ៉ាងរំភើយនៅក្នុងស្រុកខ្មែរដែរនឹងណា។

  11. នេះគឹជាទង្វើមួយគ្មានពីរដ៍ល្អដែលអ្នកប្រជាធិបតេយ្យគ្រប់ៗគ្នាចង់បាននិងរង់ចាំជាយូរមកហើយ
    បើយោងតាមស្ថានភាពនៅស្រុកខ្មែរសព្វថ្ងៃ គឹបក្សទាំងពីរគ្មានជំរើសអ្វីក្រៅតែពីរួបរួមគ្នាទេ យើង
    សុខចិត្តរួមគ្នាចាញ់ជាជាងចែកគ្នាចាញ់។

  12. kumnitkhmer says:

    កូនខ្មែរពីស្រុកបារាំងនិយាយត្រូវណាស់ តែក្នុងបក្សនិមួយៗសុទ្ទតែមានគិញសម្ងាត់ដែលចាំតែបំបែក និងបង្ករបញ្ហាអោយចលនាស្នេហាជាតិ ស្នេហាលិទិ្ឋប្រជាធិបតេយ្យចុះខ្សោយជាលំដាប់គេធ្វើនយោបាយបែបនេះតាំងពីយូរយារណាស់មកហើយ។ ហើយនយោបាយនេះទៀតសោធន៍ជានយោបាយដដែលៗតែទទួលបានផលល្អណាស់។

  13. បើយើងឈ្នះ គឹខ្មែរគ្រប់ៗគ្នាជាអ្នកឈ្នះ និងអាចស្រោចស្រង់ប្រទេសយើងពីកណ្ដាប់ដៃបរទេសឈ្លានពាន បើយើងចាញ់គឹមិនមែនមានន័យថាខ្មែរម្ខាងទៀតឈ្នះទេ គឺយួនជាអ្នកឈ្នះហើយគ្មានមធ្យោបាយណានិងអាចស្រង់ប្រទេសយើងបានទេ
    រឿងដែលគេគំរាមថាបើផ្លាស់ប្ដូរអ្នកដឹកនាំនិងអាចមានសង្រ្គាម តើអ្នកណាជាអ្នកនិយាយ គឺហ៊ុនសៃន បើហ៊ុនសែនមិនធ្វើគ្មានសង្រ្គាមមកពីណាទេ រីឯអ្នកឯទៀតបើទោះបីជាចង់ធ្វើ ក៍គ្មានមធ្យោបាយនិងធ្វើដែរ ណាមួយអ្នកណាក៍ឆ្អែតឆ្អន់និងសង្រ្គាមកាប់សម្លាប់រវាងខ្មែរនិងខ្មែររាប់សិបឆ្នាំដែលមានបរទេសតែងតែញុសញង់ខ្ចីដៃខ្មែរសម្លាប់ខ្មែរចាញ់បោកគេតែរហូតមកទល់សព្វថ្ងៃ។​

  14. ហ៊ុន សែននិងសមមិត្តរបស់គេគិតប្រយោជន៍ផ្ទាល់ខ្លួន
    និងក្រមគ្រួសាររបស់ពួកគេជាធំ ។ ខ្មែរអ្នកស្នេហាជាតិ
    បំណាច់ប្រឆាំងនឹងហ៊ុន សែនក៏ត្រូវតែមានជំហររឹងមាំ
    ក្នុងការបំរើផលប្រយោជន៍ជាតិនិងប្រជារាស្រ្តរបស់ខ្លួន
    ឱ្យសមតាមក្តីសង្ឃឹមរបស់រាស្រ្តដែលទុកចិត្តអស់លោក ។
    វាគឺដឹកនាំខ្លួនឯងដែលធ្វើឱ្យរាស្រ្តអស់សេចក្តីទុកចិត្តលើ
    ខ្លួន៖ ឧទាហរណ៍ជាក់ស្តែងបង្ហាញឱ្យឃើញរួចហើយនៅ
    ក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ ។ នោទីបំផុត រាស្រ្តខកចិត្ត
    ក្អួតឈាមដែលខំបោះឆ្នោតឱ្យស្តេច ពីព្រោះមិនចង់ឱ្យហ៊ុន
    សែនកាត់ដីឱ្យួនតទៅទៀត ។ មេបក្ខចោលម្សៀតក៏រលាយ
    បក្ខយ៉ាងធំមួយខ្សុលតែត្រឹមពីរអាណត្តិ!

  15. វិធាន says:

    បើធ្វើដូចUNស៊ីដាច់ប្រ៉ោយ

  16. ក្នុងនាមខ្ញុំ​ជានិសិត្ស​ម្នាក​ ខ្ញុំសូមអោយគណបក្ស​ទាំង2ចូរួមគ្នាតែ1​

  17. Vichet says:

    លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ” គម្រោងច្របាច់បញ្ចូលគ្នា រវាងគណបក្សប្រឆាំងពីរ គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស” ពិតជាកកស្ទះ។ ដោយសារគ្មាន អន្តរាគមន៍ពីសម្ដេចហ៊ុន សែន ដូច ព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិ និង…..

  18. ស្រីខ្មែរ says:

    បើហ៊ានធ្វើដូចសម័យអ៊ុនតាក់1993នោះខ្ញុំហ៊ានកោរត្រង៉ោលបាញ់ថ្នាំកង់។ ការនិយាយបែបនេះជាការពិតទេ ហ៊ានស្បថទេលោក Kumnitkhmer?

  19. ឡូឡូ says:

    សព្វថ្ងៃនឹងបានសុខ ឫ ?ពិតមែនតែគ្មានសង្រ្គាមតែជនសីុវិរស់ក្នុងហានិភយ័ដដែល
    វាសុខតែពួកមាននកំលាំងប្រដាប់អាវុធការពារទេ បាទ !!!​​

  20. ហ៊ុន សែនជាមនុស្សបិសាចនិងយង់ឃ្នងដែលចាំតែប៉ែងជើង
    អ្នកប្រឆាំង ។ វាមិនចាំបាច់អីអ្នកស្នេហាជាតិត្រូវការឱ្យហ៊ុន
    សែនជួយឡើយ ។ បើឱ្យហ៊ុន សែនជួយបំផ្លាញ ហ្នឹងមែន!
    វាស៊ីសងនៅលើគោលជំហររបស់អ្នកប្រឆាំងដែលគិតគូរ
    ឱ្យត្រូវគ្នាថាអ្នកណាត្រូវកាន់តំណែងណាឱ្យសមទៅតាម
    កម្លាំងដែលខ្លួនមាននៅក្នុងបក្ខរបស់ខ្លួនមុនពេលច្របាច់
    បញ្ចូលគ្នា ។ ប៉ុន្តែពូកអស់លោកដណ្តើមយកកៅអីFirst
    Classតែរៀងខ្លួន រញីរញ៉ៃដូចក្តាមក្នុងចង្អេរ ក៏ប្រហែល
    គ្មានក្រឡាអាចមានប្រៀបលើហ៊ុន្សែនបានដដែលនៅក្នុងថិរៈ
    វេលាវែង!

  21. Srey Khmer says:

    Reminder to both party,

    In politics, you cannot trust anybody, they may conspiracy for other party. who live beside you.
    work together is the key for the best, and successful, for your efforts aid to our country.

  22. donjeyu says:

    មិនជឿរថាការបោះឆ្នេាតវាមានភាពត្រឹមត្រូវយុតិធម៌នេាះទេ! មិនជឿរៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗ

  23. ឡូឡា says:

    ខ្ញុំគឹតថាបក្សណាក៏ដោយ ឲ្យតែមានគំនិតប្រជាធិបតេយ្យ គឹតពីផលប្រយោជជាតិជាធំ​ កុំគឹតតែប្រយោជបក្សពួក គ្រួសារនិយមនោះ គឺអាចចូលរួមគ្នាជាការល្អ ហើយខ្ញុំសូមស្វាគមន៍១០០% ព្រោះបើយើងធ្វើបែបនេះបាន កម្លាំងប្រជាថិបតេយ្យេវានឹងមូលផ្តុំ មិនបែមសន្លឹកឆ្នោតទេ សូលអស់បណ្តាអ្នកបង្កើតគណបក្សមេត្តាយល់ថា ខ្មែរយើងជិតរលាយដូចអំបិលត្រូវទឹកហើយ បើនៅតែពួកផ្តាច់ការឈ្នះឆ្នោតទៅទៀតនោះ។

  24. Ratha says:

    ប្រតិកម្មទាំងមូលរបស់ហ៊ុន សែន គឺចង់កំចាត់លោកសម រង្សី
    ឲ្យផុតពីឆាកនយោបាយស្រុកខ្មែរ ដើម្បីខ្លួននិងគ្រួសារនឹងបាន
    គ្រប់គ្រងស្រុកខ្មែរបានតាមអំពើចិត្ត ទោះក្រុមសម្ដេចជា ស៊ីម
    ប្រធានគណបក្ស CPP ឯងក៏ដោយចុះ ហ៊ុន សែន ក៏កាត់ជើង
    កាត់ដៃឥតឈប់ឈរដែរ។

  25. ក្រុមមនុស្សរបស់ហ៊ុន សែន ភាគច្រើនជាបិសាចក្លែងកាយ ។
    ពួកជនទុច្ចរិតដូចអញ្ចឹងគឺមិនចេះដើរតាមគន្លងផ្លូវល្អទេ្។ ពួក
    គេមិនខុសពីហ្វូងសត្វឆ្កែព្រៃឡើយ ។ យើងគន់ល្បិចសត្វឆ្កែព្រៃ
    វាចាប់ចំណីទៅក៏ឃើញហើយ៖ វាពូកែល្បិចលួចនិងបញ្ឆោត!

  26. ចៅចេកអាំង says:

    តំលៃខ្លួនរបស់សម រង្សីនិងមេបោកកឹម សុខាមិនដល់ថ្នាក់យកខ្លួនទៅគិតទេ ព្រោះពីរនេះរួមគ្នាទៅ គឺសំរាប់ដាក់អោយរាំកំដរលើឆាកទៅល្អមើល បើអត់ពួកនេះមិនល្អមើលទេ។

  27. ចៅចេកអាំង says:

    ពួកខ្ងុំកញ្ជះគេនៅអាមេរិក បារាំង អូស្ត្រាលី…។ល។ដ៏អគិតិអើយ ពេលបោះឆ្នោតឆ្នាំ២០១៣សូម ពួកម្នាលកុំភ្លេចមកស្រុកខ្មែរដើម្បីរាំកំដរឆាកជាមួយទណ្ឌិតសម រង្សីនិងមេបោកកឹម សុខា អោយសោះ។ បំណងដ៏ល្អពីអ្នកអាំងចេកលក់។

  28. បើបានទៅ មិនទៅរាំកំដរសម រង្ស៊ីទេ តែទៅយកអាចេកអាំង
    ទៅដុតវិញ!

  29. ចៅចេកអាំង…..
    ក្នុងមួយ ថ្ងៃតើអ្នកចំណាយពេល ប៉ុន្មានម៉ោងលក់ចេកអាំង? ហើយប៉ុន្មានម៉ោងមកបញ្ចេញមតិណៅទីនេះ? ហើយប៉ុន្មានម៉ោងទៅចូលរួមប្រជុំ ក្នុងបក្សប្រជាជន? តើមុខរបរលក់ចេកអាំងរបស់លោក នៅបង់ព័ន្ធជូនរដ្ឋដែរឬហ្វី?ខ្ញុំក៏ជាសមាជិកបក្សប្រជាជនម្នាក់ដែរ ខ្ញុំត្រូវមន្ត្រីធំៗ ជំរិតទាលុយជាប្រចាំ ឬចូលស៊ីចូលផឹកមិនបង់លុយ ទោះខ្ញុំបង្ហាញកាតសមាជិកបក្សក៏ដោយ។ តែទោះយ៉ាងណាក៏ ខ្ញុំមិនដែលគាំទ្រនូវ ទង្វើរដ៏លាមករបស់បក្សឡើយ បើមានថ្ងៃណាមួយ មានប្រជាជនងើបប្រឆាំងតវ៉ា នឹងអំណាចជិះជាន់នេះ ខ្ញុំច្បាស់ជាចូលរួមតស៊ូប្រឆាំង ដើម្បីសេរីភាពមិនខានឡើយ។

  30. ទោះបីបក្សប្រឆាំងទាំងពីរ បូកចូលគ្នាបានឈ្នះសំលេងគាំទ្រក៏ដោយ បើហ៊ុនសែនមិនចុះចេញពីដំណែង ឬប្រគល់អំណាចឱយ តើពួកអស់លោកហ៊ានធ្វើអី ហ៊ុនសែនមានទ័ពក្នុងដៃ មានយួននៅពីក្រោយខ្នង ចំណែកពួកអស់លោកមានអ្វីខ្លះ បើហ៊ានតែធ្វើខ្លាំង ហ៊ុនសែនធ្វើរដ្ឋប្រហារ ដណ្ដើមអំណាចដូចកាល ឆ្នាំ១៩៩៣ទៀត ពេលហ្នឹងប្រាកដជាចលាច័លធំហើយបងប្អូន។