នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម សម្ពោធ​បង្គោល​ព្រំដែន​ចុង​ក្រោយ​លេខ ៣១៤

ថ្ងៃទី 9 មិថុនា 2012
ដោយ: គ្រីទិច
CEN

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង (Nguyen Tan Dung) នឹង​ជួបជុំ ដើម្បី​បើក​សម្ពោធ​បង្គោល​ព្រំដែន ចុង​ក្រោយ​លេខ ៣១៤ នៅក្នុង​ខេត្ត​កំពត និង​ខេត្ត​ហាល​ទៀង (Ha Tien) ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១២​។ ក្រោយ​ពិធី​នោះ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ ក៏​ចូលរួម​ក្នុង​វេទិកា​សន្និសីទ​រួមគ្នា នៅ​ខេត្ត​ឆ្នេរសមុទ្រ​របស់​វៀតណាម ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​រវាង​កម្ពុ​ជា និង​វៀតណាម​។​

​លោក វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ ៣១៤ ក្នុង​ខេត្ត​កំពត​ដែល​ជា​បង្គោល​ព្រំដែន​ចុងក្រោយ​គេ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម បាន​បោះ​រួចរាល់ ហើយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​វៀតណាម នឹង​អញ្ជើញ​ទៅ​បើកសម្ពោធ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១២​។​

​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង បាន​បន្ថែមថា បន្ទាប់ពី​ពិធី​បើកសម្ពោធ​បង្គោល​ព្រំដែន​ចុង​ក្រោយ​រវាង​កម្ពុជា និង​វៀតណាម សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​វៀតណាម នឹង​ចូលរួម​ក្នុង​សន្និសីទ​រួម​គ្នា និយាយ​ពី​ការទាក់ទាញ​អ្នកវិនិយោគ​កម្ពុជា និង​វៀតណាម​។ សន្និសីទ​នោះ នឹង​ធ្វើឡើង​នៅ​ខេត្ត​ហាល​ទៀង ប្រទេស​វៀតណាម​។​

​ទោះជា​បង្គោល​ព្រំដែន​លេខ ៣១៤ ត្រូវបាន​បើកសម្ពោធ ប៉ុន្តែ​មិន​មានន័យថា កម្ពុជា និង​វៀតណាម បាន​បញ្ចប់​ទាំងស្រុង​នូវ​ការបោះបង្គោល​កំណត់​ព្រំដែន​គោក​នោះ​ឡើយ​។ តាម​គម្រោង​ការបោះបង្គោល​កំណត់ព្រំដែន ដែល​ទទួលរង​នូវ​ការរិះគន់​ពី​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន ថា ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹកដី ទៅ​ខាង​វៀតណាម​នោះ នឹង​ត្រូវ​បិទ​បញ្ចប់ រួចរាល់​ជា​ស្ថាពរ នា​បំណាច់​ឆ្នាំ​២០១២​។​

​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ប្រវែង ១.២៧០ គីឡូម៉ែត្រ រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ឯកភាពគ្នា​ពី​ដំបូង​ថា នឹង​បោះបង្គោល​ព្រំដែន​ចំនួន ៣៧៥ បង្គោល​។ ក្នុងនោះ ដំណើរការ​បោះ​បង្គោលកំណត់​ព្រំដែនគោ​ក បាន​ចាប់តាំងពី​ឆ្នាំ​២០០៦​។ ការបោះបង្គោល​កំណត់​ព្រំដែន​នោះ ធ្វើឡើង​ស្រប​តាម​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ដ៏​ចម្រូងចម្រាស់ ដែល​ត្រូវបាន​អនុម័ត កាលពី​ឆ្នាំ​២០០៥៕​

What Next?

Recent Articles

16 Responses to "នាយករដ្ឋមន្ត្រី​កម្ពុជា​-​វៀតណាម សម្ពោធ​បង្គោល​ព្រំដែន​ចុង​ក្រោយ​លេខ ៣១៤"

  1. តើលោកហុនសែនសប្ប​ាយចិត្តទេនៅពេលកូនខ្មែររងទុក្ខទេវនាអត់បាយដើម្បីទាមទាយុត្តិធម
    ទាំងបែបនេះលោកហុនសែនត្រូវយូនបិតមាត់ហើយមែនទេបានជាមិនព្រមចេញមកជួយកូន
    ខ្មែរខ្លួនអែងលោកហុនសែនមិនមែនជាកូនខ្មែរទេដឹងបានជាធ្វើបាបកូនខ្មែរដល់ថ្នាក់និង
    គ្មានថ្នាក់ដឹកនាំណាដែលគេធ្វើទង្វើបែបនេះជាមួយប្រជាជននោះទេមានតែលោកហុនសែន
    មួយគាត់ដែលហានធ្វើអំពើរព្រៃផ្សៃមកលើប្រជាជននិងរំលោភសិទ្ឋមនុស្សរំលោភសិទ្ឋប្រជាជនគ្រប់យ៉ាងក៏ដូចរំលោភសិទ្ឋមនុស្សអន្តរជាតិផងដែរ

  2. kmeng srel says:

    chop pa rouy , ni yai ort chij mong nhom
    ouy srok khmer tov vietnam mong tov vea sroul cheang , hahaha

  3. lolo says:

    SamRainsy will come to pull up បង្គោល​ព្រំដែន ចុង​ក្រោយ​លេខ ៣១៤.

  4. ជយោ ជយោ!!! សម្តាចម៏ ហ៊ុន​ សែន លក់ដីបានជោគជ័យហើយ
    ជួបគ្នាលើកនេះ មើលមើល ដីកន្លែងណាដែលគួរលក់ឱយយួនបន្តទៀត៕៕៕

  5. ឡូឡូ says:

    គេមិនអាចទទួលស្គាល់សន្ធិសញ្ញា១៩៨៥ បានទេ ពីព្រោះពុំមែនជារដ្ឋាភិបាលស្របច្បាប់
    កើតឡើង ដោយបរទេសបន្តុបឲ្យ និងកាន់កាប់ដោយកងទព័ បរទេស………………..ដែលបាន
    បណ្តេញខ្មែរក្រហម(ជំទាស់មិនព្រមចូលបក្សឥណ្ឌូចិនតាមហូជីមិញ និងសើរើព្រំដែនគោគនិង កោះត្រល់ឲ្យស្របតាមបន្ទាត់ប្រេវីយេ ។ល។….)…….


    នេះគឺជាការខាតបង់សំរា្មប់ខ្មែរ……..

  6. ឡូឡូ says:

    យើងនិយាយឲ្យហើយ ខ្លាចបន្តិចទៀតគេបិទលែងបាននិយាយហើយ….
    គិតទៅគ្រាន់តែនិយាគេខ្លាចជាងគ្រាប់កាំភ្លើងទៀត ហ្ន៎……………………!!

  7. Khmer Rouge says:

    ជយោ! ជយោ! សម្តាចម៏ ហ៊ុន​ សែន លក់ដីដាច់ហើយ!
    ជយោ! ជយោ! សម្តាចម៏ ហ៊ុន​ សែន លក់ដីដាច់ហើយ!
    ជយោ! ជយោ! សម្តាចម៏ ហ៊ុន​ សែន លក់ដីដាច់ហើយ!
    ជយោ! ជយោ! សម្តាចម៏ ហ៊ុន​ សែន លក់ដីដាច់ហើយ!
    ជយោ! ជយោ! សម្តាចម៏ ហ៊ុន​ សែន លក់ដីដាច់ហើយ!
    ជយោ! ជយោ! សម្តាចម៏ ហ៊ុន​ សែន លក់ដីដាច់ហើយ!

  8. Ratha says:

    មើលដោយរួមឃើញថា មិនថាយួនចង់បានត្រង់ណា 
    ឬត្រូវការចំណុចណា ខ្មែរយើងក៏ចេះតែចុះញ៉មយួន
    រហូតមក ព្រោះអី? ឬព្រោះហេតុថាមេដឹកនាំខ្មែរសព្វថ្ងៃនេះ
    បានកាន់អំណាចយូរអង្វេងបានក៏ព្រោះតែយួននៅពីក្រោយ
    ទើបបណ្ដោយឲ្យយួនចង្អល់យកទឹកដីខ្មែរតាមតែចិត្តចង់បាន
    ដើម្បីជាការសងគុណមិនចេះចប់មិនចេះហើយ។

  9. o បាញ់មួយគ្រាប់ងាប់ចាបច្រើនជាងពីរ. . .

    វាជាល្បិចបាញ់មួយគ្រាប់ឱ្យងាប់ចាបច្រើនជាងពីររបស់់យួន ។ វាឈ្លាន
    ពានខ្មែរ វាតយកដីខ្មែរ ។ កើបយកភោគទ្រព្យធម្មជាតិរបស់ខ្មែរ ។ បំផ្លិច
    បំផ្លាញមច្ឆាជាតិរបស់ខ្មែរ ។ សម្លាប់ខ្មែរនៅក្នុងផែនការក-៥ហើយឱ្យខ្មែរ
    មើលឃើញថាវាជាអ្នកមានគុណទៀត ។ នេះជាល្បិចដ៏ឆ្លាតវាងវៃនៃអ្នក
    ដឹកនាំយួន ។ វាស្គាល់ក្រយៅថោករបស់មេដឹកនាំខ្មែរគ្រប់ជំនាន់៖ មេដឹក
    នាំខ្មែរឱ្យតែបានយសស័ក្តិ, អំណាច, ទ្រព្យធនចង់នគរនិងពលរដ្ឋវិនាស
    ហិនហោចខ្លោចផ្សាយ៉ាងណាក៏មិនខ្វល់ឡើយ ។ ដោយសារយួនពូកែ
    លេងល្បែងដ៏វាងវៃមួយក្តារនេះ ខ្មែរភាគច្រើនបានមើលឃើញថាយួន
    រំដោះខ្មែរចេញពីក្រញាំខ្មែរក្រហម ដែលតាមពិតទៅ យួនវាសងសឹក
    ខ្មែរក្រហមសោះ ពីព្រោះខ្មែរក្រហមបានដល់ត្រើយហើយក៏សើយគូថ
    ដាក់យួន ។ ថែមពីលើនេះទៀត ខ្មែរក្រហមបានចូលសម្លាប់ពលរដ្ឋយួន
    ជាច្រើនរយនាក់នៅភូមិហាទៀងនៅដើមឆ្នាំ១៩៧៨ ។ វាជាបាបកម្មដែល
    ខ្មែរក្រហមបានប្រព្រឹត្តមកលើពលរដ្ឋខ្មែរនិងបំផ្លាញព្រះពុទ្ធសាសនា
    ដែលជាអំពើបាបដ៏ធ្ងន់ធ្ងរ ។ ពួកហ៊ុនសែនក៏វានឹងទទួលបាបកម្មមិនខាន
    គ្រាន់តែថាវាស៊ីពេលយូរជាងបនខ្មែរក្រហម ដោយយោងទោតាមសង្វាក់
    កម្មរបស់វានៅស្រាលជាង ។ ដល់ពេលណាផ្លែផ្កាកម្មផលរបស់វាទុំ វាក៏ដល់ពេលដែលត្រូវយំដូចគ្នា!

  10. ក្នុងនាមខ្ញុំជាកូនខ្មែរជំនាន់ក្រោយមួយរូប មានការសោកស្តាយណាស់! ដែលឃើញថ្នាក់ដឹកនាំរបស់ ខ្លួន កំពុងតែឈ្លក់វង្វេងនឹងអំណាច លក់ទឹកដី លក់ព្រៃឈើ លក់គ្រប់អ្វីៗទាំងអស់ រួមទាំងជីវិតខ្លួនឯង និងប្រជានរាស្រ្តខ្មែរទាំងអស់ឲ្យទៅយួន ដោយគ្រាន់តែចង់បានអំណាច សម្រាប់ខ្លួន សាច់ញាតិ និងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ។ កិច្ចព្រមព្រៀងឆ្នាំ១៩៨៥ ជាកិច្ចព្រម ព្រៀងខុសច្បាប់ ដែលបង្កើតឡើងដោយរដ្ឋាភិបាលខុសច្បាប់ ដូច្នេះគ្មានអានុភាពក្នុងការអនុវត្តទេ។ ប៉ុន្តែបើការអនុវត្តទាំងបំពានបែបនេះ មានតែរដ្ឋាភិបាលហ៊ុន សែន ទេដែលអាចធ្វើបាន តែប្រសិនបើអ្នផ្សេងប្រហែលជា…. ព្រោះកម្លាំងប្រដាប់អាវុធ០០០០៕

  11. Rottanak says:

    បើតាមប្រវត្តិសាស្រ្តខ្មែរដ៍យួលង់មកដីដែលនៅសងខាងបង្គោលនោះគឺសុទ្ធតែដីខ្មែរទាំងអស់ ហើយឥឡូវវៀតណាមនិងខ្មែរយល់ព្រមបោះបង្គោលនៅនៅដីខ្មែរតែមួយចែកជាទ្រព្យរវាង ប្រទេសពី នេះគឺជាការឈឺចាប់ណាស់ដែលអ្នកដឹកនាំខ្មែរជំនាន់ក្រោយៗដែលធ្វើខុសតែរហូត។

  12. BaBaBoo says:

    តាមពិតដីខ្មែរសោះមកបោះបង្គោលចែកជាមួយខ្មែរ វគ្គត្រង់នេះក្នុងប្រវត្តិសាស្រ្តខ្មែររួញដីបន្លែមទំព័រទៀត ។

  13. Tor Khul says:

    ១០០០ ឆ្នាំទៀត ចិនយកដីខ្ទេច ទាំងយួន រួមទាំងកម្ពុជា និង​លាវ។

  14. សិទ្ធិសញ្ញាទាំងប៉ុន្មានដែលហ៊ុនសែនបានចុះនិងកំពុងចុះជាមួយយួន សុទ្ធសឹងជាសិទ្ធិសញ្ញាខុសច្បាប់ ចង់ឫមិនចង់គឺត្រូវតែធ្វើ ព្រោះយើងនៅក្រោមគំនាបគេ​ ហើយបង្គោលនេះក៍គ្រាន់តែបំភាន់មតិជាតិនិងអន្តរះជាតិតែប៉ុណ្ណេះ តាមពិតយួនគេបាននិយាយរួចហើយថា ថ្ងៃក្រោយព្រំដែនគេនៅជាប់ស្រុកថៃឯណោះ។

  15. បើមិនគោរពបញ្ជាយួនទេ ស្មានថាហ៊ុន សែននិងសមមិត្ត
    របស់គេបានអំណាចដល់សព្វហ្នឹងឬ? នៅមានតទៅទៀត
    បើខ្មែរដែលស្រលាញ់មាតុភូមិមិនសាមគ្គីគ្នាឱ្យទាន់ពេលទេ
    នោះ ។ គំនិតនៃបនអាយ៉ងយួនពីខុសគ្នាស្រឡះពីគំនិតខ្មែរ
    ដែលស្រឡាញ់ជាតិ មាតុភូមិរបស់ខ្លួន ។

  16. man says:

    arch kdor sa ey te ha a ma torb banh tea