ដោយ សុខ សេរី
2012-06-11
វិទ្យុអាស៊ីសេរី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រំពឹងថា កសិករខ្មែរនឹងផលិតស្រូវបានចំនួនជាង ៨លានតោន ឬលើសជាងឆ្នាំ២០១១ កន្លងទៅនេះ។
ការរំពឹងទុកនេះ ដោយសារតែមានភ្លៀងធ្លាក់ច្រើននៅដើមរដូវវស្សាឆ្នាំ២០១២។ កសិករភាគច្រើនបានចាប់ផ្ដើមភ្ជួររាស់ និងដាំដុះស្រូវបានភាគច្រើននៅទូទាំងប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ថា រហូតមកដល់ពេលនេះ កសិករខ្មែរបានចាប់ផ្ដើមភ្ជួររាស់ និងដាំដុះស្រូវបានចំនួនជាង ៥សែន៥ម៉ឺនហិកតារហើយ នៅទូទាំងប្រទេសកម្ពុជា។
ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានផែនការជំរុញឲ្យកសិករធ្វើស្រូវរដូវវស្សាឲ្យបានចំនួនជាង ២.៣២០.០០០ហិកតារ និងស្រូវរដូវប្រាំងឲ្យបានចំនួនជាង ៤សែនហិកតារនៅទូទាំងប្រទេសកម្ពុជា ដើម្បីផលិតស្រូវឲ្យបានចំនួនជាង ៨លានតោននៅឆ្នាំ២០១២។
ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងិន ឆាយ បានមានប្រសាសន៍នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ថា លោករំពឹងថា កសិករនឹងផលិតស្រូវបានតាមផែនការដែលបានគ្រោងទុក។ ក្រសួងកសិកម្ម នៅមិនទាន់បានរកឃើញថា មានតំបន់ណាមួយខ្វះទឹក ឬគ្រោះរាំងស្ងួតនៅឡើយទេ។
លោក ងិន ឆាយ៖ «ក្រសួងកសិកម្មបានណែនាំឲ្យអនុវត្តតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍យើងចាប់ផ្ដើមតាំងពីការរៀបចំដីឲ្យបានត្រឹមត្រូវ ការជ្រើសរើសពូជឲ្យបានត្រឹមត្រូវ ពូជហ្នឹងឲ្យបានសុទ្ធល្អ ជ្រើសរើសពូជដាំដុះទៅតាមស្ថានភាពភូមិសាស្ត្រ»។
លោកបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែត្រៀមស្រូវពូជក្នុងឃ្លាំងចំនួនជាង ៣ពាន់តោន សំរាប់សង្គ្រោះបន្ទាន់។
ទាក់ទងនឹងវិស័យកសិកម្មនេះដែរ ប្រធានមជ្ឈមណ្ឌលដើម្បីសិក្សា និងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា (CEDAC) លោក យ៉ង សាំងកុមារ បានមានប្រសាសន៍ថា លោកពេញចិត្តនឹងដំណើរការដាំដុះស្រូវនៅឆ្នាំ២០១២ នេះ ដោយសារតែមានភ្លៀងធ្លាក់ច្រើននៅដើមរដូវវស្សា។
លោក យ៉ង សាំងកុមារ៖ «ការពារមិនឲ្យចាប់កង្កែបនៅដើមរដូវហ្នឹង …ដើម្បីទុកឲ្យវានៅបានរហូតដល់ពាក់កណ្ដាលរដូវអីចាំយើងអាចចាប់បាន ព្រោះសត្វកង្កែបវានឹងកើតកូនកើតចៅច្រើនណាស់ វានឹងជួយការពារដំណាំស្រូវ»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមកបានប្រកាសជំរុញឲ្យកសិករខ្មែរដាំដុះស្រូវចំនួន ១០ប្រភេទ ដែលធន់នឹងជំងឺ ធន់នឹងកម្ដៅ ធន់នឹងគ្រោះរាំងស្ងួត និងធន់នឹងគ្រោះទឹកជំនន់ជាដើម។
ពូជស្រូវនេះផ្ដល់ទិន្នផលខ្ពស់ និងគុណភាពល្អ ហើយក្រសួងកសិកម្មជំរុញឲ្យកសិករខ្មែរប្រើប្រាស់ជីធម្មជាតិឲ្យបានច្រើនជាងជីគីមី សំរាប់ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។
ប្រភេទស្រូវទាំងនោះ មានដូចជា ទី១ សែនពិដោរ ទី២ ជលសារ ទី៣ អ៊ីអែរ ៦៦ ទី៤ ផ្ការំដួល ទី៥ ផ្ការំដេង ទី៦ ផ្ការមៀត ទី៧ រាំងជ័យ ទី៨ ខា៤ ទី៩ ខា៦ និងទី១០ ផ្កាច័ន្ទសែនស។
របាយការណ៍ជាផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ២០១១ កន្លងទៅនេះ កសិករខ្មែរបានប្រមូលស្រូវសរុបចំនួនជាង ៨,៧លានតោន និងអាចសល់ស្បៀងជាស្រូវជាង ៤,៣លានតោន គិតជាអង្ករចំនួនជាង ២,៧លានតោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

រំពឹងខ្មោចអី បើដីបានទៅលើឈ្មួញអស់ហើយ អញ្ចឹងពលរដ្ឋបានដីស្អីធ្វើស្រែទៅ និយាយដូចមិនដឹង
ខ្យល់អីអញ្ចឹង
បេីដេកតាសង្ងឹមមិនដេីរទៅមេីលផ្ទាល់ថាឬសនឹងវាមានប្រយេាជន៏យាងណាៗនេាះដេកទៅកំុងេីប
អបអរសាទរ
រកទីផ្សារផង
Have anyone from Cambodia or the U.S. ever bought a piece of land in Vietnam ?
Why is there no body cannot buy the land in Vietnam? Because of the law in Vietnam did not allowed for the foreigners to buy land in its country. One of my brother in-law, who was Khmer Krorm , he had no allowed to buy land in his village.
Tell me, any Foreigner can have the land ownership in Cambodia, Srey Khmer?
Srey Khmer អត់ភ្លាត់ទេ! ធាត់កុំភ្លើ=?
Srey Khmer កុំបានតែស្រែកជេរពីអាមេរិកដូចឆ្កួតនោះ ប្រយត្នរន្ទះបាញ់ចំប្រហោងក្ដឹតនាងឯង។ សៀងផ្អាប់ថានាងឯងដុះកុយមែនឬទេ?កុយនោះវែងប្រវែងណា? ធំទេ? មូល ឬត្រប៉ែត? big ass? asshole!!!
Have you ever seen the government of Vietnam signed agreement for rents its lands to Cambodia for 99 years?
Have you ever seen Vietnam ‘s government used its solders to kick its own people out from their properties and take over their land for rent 99 years to Cambodia?
Have you ever seen Cambodian people votes in Vietnam for its election?
Who was the smart government and who was plain?
The Fat don’t be Stupid, you will get as a result as your curse to yourself soon.
God bless good people and punishment to the cruel corruption soon.
មានដីឯណានឹងធ្វើស្រែ រក៨លានតោនមកពីណា មានតែយកពីយួន។ មន្រ្តីកសិកម្មខ្មែរ គួរតែដឹងពីរឿងនេះ ពូកែបើកមែន!