ចាន់ ស្រីរ័ត្ន នៅឆ្លៀតឱកាស

Written by ភ្នំពេញដេលីញូវ
Monday, 11 June 2012

ចាន់ ស្រីរ័ត្ន មានការមមាញ្ញឹក ក្នុងការថត សម្តែងរឿងថ្មី ឱ្យផលិតកម្ម ខ្មែរមេគង្គ សម្រាប់ដាក់ បញ្ចាំងលើ កញ្ចក់ ទូរទស្សន៍ ។ ចាន់ ស្រីរ័ត្ន ជាពិធីការិនី ក្នុងកម្មវិធី តន្ត្រីលើទឹក របស់ស្ថានីយ ទូរទស្សន៍ ហង្សមាស រួចហើយ និង ធ្លាប់និយាយថា នាងបាន ចុះ កិច្ចសន្យា ជា មួយហង្សមាស ថាមិនថត សម្តែងរឿងឱ្យ ផលិតកម្មផ្សេង ក្រៅតែពីថតឱ្យ ហង្សមាស ប៉ុណ្ណោះ ។ ចុះហេតុអ្វី ក៏ពេលនេះនាង មានឱកាសបាន ថតសម្តែងរឿង ឱ្យផលិតកម្ម ខ្មែរមេគង្គ ទៅវិញ ?

បញ្ជាក់ពី មូលហេតុ ដែលនាងជា ពិធីការិនី នៅទូរទស្សន៍ ហង្សមាស បានទៅថត សម្តែងរឿងឱ្យ ផលិតកម្មខ្មែរ មេគង្គនោះ បើតាម ចាន់ ស្រីរ័ត្ន ឱ្យដឹងថា គឺដោយសារតែ នាងបានធ្វើ តេស្តិ៍ចូលថត សម្តែងនៅ ផលិតកម្ម ខ្មែរមេគង្គ តាំងពី មុនពេល នាងបាន ចូលធ្វើជា ពិធីការិនី នៅហង្សមាស ម៉្លេះ ។ កាលនោះគេ មិនទាន់ប្រាប់ លទ្ធផល នៅឡើយ ទាល់តែនាង បានចូលធ្វើជា ពិធីការិនី ក្នុងកម្មវិធី តន្ត្រីលើទឹក ទើបខាង ផលិតកម្ម ខ្មែរមេគង្គ ឱ្យដំណឹងថា គេព្រម ទទួលយកនាង ឱ្យចូលរួមថត សម្តែងរឿងឱ្យគេ គឺត្រូវសម្តែង រួមជាមួយ សារាយ សក្ខណា ។ រឿងដែល ត្រូវសម្តែងនោះ មិនទាន់ដឹងថា មានចំណង ជើងរឿងអ្វីទេ គ្រាន់តែដឹងថា ត្រូវគ្រោងថត សម្តែងរយៈពេល ៦ ខែ គិត ចាប់ពីខែ មិថុនាតទៅ ។ ពេលបានទទួល ដំណឹងថាខាង ផលិតកម្ម ខ្មែរមេគង្គ ព្រមទទួលយក នាងឱ្យថត សម្តែងរឿង ឱ្យគេហើយ គួរណាស់តែ នាងសប្បាយ រីករាយ តែផ្ទុយទៅវិញ នាងមានការ ខ្វល់ខ្វាយ ក្នុងចិត្ត ព្រោះគិតថា ខ្លួននាង បានជាប់ កិច្ចសន្យា ជាមួយ ទូរទស្សន៍ ហង្សមាស រួចទៅហើយ ថាមិន ថតសម្តែង ឱ្យផលិតកម្ម ណាផ្សេង ក្រៅពីថតឱ្យ ហង្សមាស។ ដើម្បីដោះ ស្រាយ និង សម្រួលបញ្ហានោះ នាងក៏សម្រេចចិត្ត ជម្រាប និង សុំទៅខាង ទូរទស្សន៍ ហង្សមាស ដោយលើកបង្ហាញ ហេតុផលថា នាងបានទាក់ទង ជាមួយ ផលិតកម្ម ខ្មែរមេគង្គ នៅមុនពេល ចូលធ្វើពិធីការិនី នៅទូរទស្សន៍ ហង្សមាស ទៅទៀត ទើបអ្នកដឹកនាំ ខាងទូរ ទស្សន៍ ហង្សមាស មានការយល់ អធ្យាស្រ័យ ព្រមអនុញ្ញាត ឱ្យនាងថត សម្តែងរឿងឱ្យ ផលិតកម្ម ខ្មែរមេគង្គ បានចប់ចុង ចប់ដើម គ្រាន់តែធ្វើ យ៉ាងណាកុំឱ្យ ប៉ះ ពាល់ដល់ ការងារជា ពិធីការិនី តន្ត្រីលើទឹក ដែលកម្មវិធីនេះ មានជាប្រចាំ​​ នៅរៀងរាល់ ថ្ងៃសៅរ៍ ។

ចាន់ ស្រីរ័ត្ន អះអាងប្រាប់ថា ក្រោយពីនាង ថតសម្តែងរឿងឱ្យ ផលិតកម្មនានា ចប់អស់ហើយនោះ នាងនឹង​អនុវត្ត ទៅតាមកិច្ចសន្យា របស់ ទូរទស្សន៍ ហង្សមាស យ៉ាងខ្ជាប់ខ្ជួន ដែលក្នុងនោះ សំខាន់គឺនាង ថតសម្តែងឱ្យ តែខាង ទូរទស្សន៍ ហង្សមាស ប៉ុណ្ណោះ មិនអាច ទៅថតសម្តែង ឱ្យផលិតកម្ម ផ្សេង ទៀតឡើយ ។

ចាន់ ស្រីរ័ត្ន ដែលជាអ្នក សម្តែង និង បង្ហាញម៉ូដ បានក្លាយជា ពិធីការិនី ហង្សមាស កាលពីដើម ខែមីនា ឆ្នាំ ២០១២ កន្លងទៅ ដោយដំបូង កម្មវិធីតន្ត្រី លើទឹក ដែលមាននាង ជាពិធីការិនី ត្រូវបានថត ទុកជាមុន ទើបចាក់ផ្សាយ ជាក្រោយ ។ បន្ទាប់មក កម្មវិធីនោះ ក៏កាន់ តែរីកចម្រើន ដោយឈប់ថត ទុកគឺធ្វើការ ផ្សាយផ្ទាល់ តែម្តង និង ទទួលការចាប់ អារម្មណ៍គាំទ្រ ពីសំណាក់ ទស្សនិកជន ផងដែរ ដោយគេ សរសើរនាងថា និយាយបានល្អ អាចទទួល យកបាន និង ស្តាប់បាន មិនឆ្គង បើទោះជា ការ ងារថ្មី សម្រាប់នាង ក៏ដោយ ។

មួយរយៈ កន្លងទៅនេះ គេសង្កេតឃើញថា ចាន់ ស្រីរ័ត្ន កំពុងមាន ប្រជាប្រិយភាព ក្នុងការថតសម្តែង រឿងដាក់បញ្ចាំង នៅលើកញ្ចក់ ទូរទស្សន៍ នានា ដែលក្នុងនោះ មានទូរទស្សន៍ ដល់ទៅ ៣ ឬ ៤ បានចាក់ បញ្ចាំងរឿង របស់នាង ដែលសម្តែង ជាតួ ឯក ៕

What Next?

Recent Articles

One Response to "ចាន់ ស្រីរ័ត្ន នៅឆ្លៀតឱកាស"