06202013Headline:

លោក ហោ ណាំហុង ទៅ​ទស្សនកិច្ច​នៅ​អាមេរិក

ដោយ សុខ សេរី
2012-06-11
​វិទ្យុ​អាស៊ីសេរី

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​ដឹកនាំ​ប្រតិភូ​មួយ​ក្រុម​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១២ ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ផ្ដល់​បទសម្ភាសន៍​មុន​ចេញ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១២។ (RFA/Sok Serey)

ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួង ការបរទេស លោក ហោ ណាំហុង ផ្ដល់ បទសម្ភាសន៍ មុន ចេញ ដំណើរ ទៅ សហរដ្ឋ អាមេរិក នា អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ កាល ពី ថ្ងៃ ទី ១០ ខែ មិថុនា ឆ្នាំ ២០១២។ (RFA/Sok Serey)

ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ឲ្យ​បាន​រឹងមាំ​ថែម​ទៀត រវាង​ប្រទេស​កម្ពុជា ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ជាមួយ​សហរដ្ឋ​អាមេរិក តាម​ការ​អញ្ជើញ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton)។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១២ ថា ទស្សនកិច្ច​របស់​លោក​គឺ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន និង​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ទៀត។

លោក ហោ ណាំហុង៖ «ទី​២​ទៀត រវាង​សហរដ្ឋ​អាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មាន​វេទិកា​សហប្រតិបត្តិការ​ច្រើន​ដែរ។ ក្រៅ​ពី​សហប្រតិបត្តិការ​ទ្វេ​ភាគី មាន​សហប្រតិបត្តិការ​ក្របខ័ណ្ឌ​សហរដ្ឋ​អាមេរិក ទន្លេ​មេគង្គ ប្រទេស​តាម​ដង​ទន្លេ​មេគង្គ។ ទី​៣​ទៀត ក្នុង​ក្របខ័ណ្ឌ​អាស៊ាន សហរដ្ឋអាមេរិក​ក៏​មាន​ទំនាក់ទំនង​កម្ពុជា ក្នុង​ការ​ប្រជុំ​កំពូល​អាស៊ី​បូព៌ា ការ​ប្រជុំ​វេទិកា​អាស៊ាន-​អាមេរិក​មាន​ច្រើន …ការ​ពិត ហើយ​ក្នុង​ឱកាស​នោះ យើង​ពិភាក្សា​បញ្ហា​តំបន់​មួយ​ចំនួន​ដែរ»

លោក​បាន​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​នោះ លោក​នឹង​លើក​យក​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ការ​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​លុប​ចោល​បំណុល​ដែល​កម្ពុជា បាន​ជំពាក់​សហរដ្ឋ​អាមេរិក​ជិត ៤០០​លាន​ដុល្លារ​អាមេរិក នៅ​ទសវត្ស​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ គ្រប់គ្រង​ដោយ​សេនាប្រមុខ លន់ នល់។

បន្ថែម​លើ​នេះ​ទៀត លោក​នឹង​លើក​យក​បញ្ហា​នៃ​ការ​សុំ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​វិល​មក​រក​តុ​ចរចា ៦​ភាគី ដើម្បី​បោះ​បង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​បោះ​បង់​ចោល​ការ​សាកល្បង​កាំជ្រួច​ឆ្លង​ទ្វីប។ លោក ហោ ណាំហុង ទើប​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ថ្មីៗ​នេះ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង និង​បញ្ហា​បំណុល គឺ​ជា​បញ្ហា​ស្មុគស្មាញ៖ «មាន​ភាព​លំបាក ពីព្រោះ​កូរ៉េ មិន​មែន​ជា​សមាជិក​នៃ​អាស៊ាន​ទេ ហើយ​កូរ៉េ​ខាង​ជើង​ត្រូវ​ការ​ដោះ​ដូរ​នយោបាយ អាវុធ​នុយក្លេអ៊ែរ ហ្នឹង ទៅ​នឹង​ស្បៀង និង​ថាមពល ហើយ​និង​ភាព​សន្តិភាព​ការពារ​ឲ្យ​កូរ៉េ ដូច្នេះ​ខ្ញុំ​ជឿ​ថា សំណួរ​ចំណុច​មួយ​នេះ​មាន​ភាព​លំបាក។ តួនាទី​របស់​អាមេរិក​ដែល​លុប​ចោល​នូវ​បំណុល​របស់​កម្ពុជា​ហ្នឹង ខ្ញុំ​ជឿ​ជាក់​ថា គេ​មិន​លុប​ទេ គេ​សុខ​ចិត្ត​បង្វែរ​បំណុល​ហ្នឹង​ទៅ​ជា​បញ្ហា​ផ្សេង ទៅ​ជា​ជំនួយ​មនុស្សធម៌ ឬ​ជា​បញ្ហា​សិទ្ធិ​មនុស្ស​បញ្ហា​អី»

ដំណើរ​ទស្សនកិច្ច​របស់​លោក ហោ ណាំហុង ទៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ គឺ​មុន​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន គ្រោង​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ និង​កិច្ច​ប្រជុំ​មួយ​ចំនួន​ទៀត​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២។

ដោយ​ឡែក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាមា (Barack Obama) គ្រោង​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

មួយ​វិញ​ទៀត ដំណើរ​ទស្សនកិច្ច​របស់​លោក ហោ ណាំហុង នៅ​ពេល​នេះ ប្រឈម​មុខ​នឹង​អ្នក​គាំទ្រ​គណបក្ស សម រង្ស៊ី មួយ​ក្រុម នៅ​សហរដ្ឋ​អាមេរិក ដែល​នឹង​ធ្វើ​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​មនុស្ស និង​អន្តរាគមន៍​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ និង​បញ្ហា​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "លោក ហោ ណាំហុង ទៅ​ទស្សនកិច្ច​នៅ​អាមេរិក"

  1. ខ្ញុំហាក់ដូចជាមិនសូវយល់អំពី ប្រធានបទនៃការប្រជុំរបស់ថ្នាក់ដឹកនាំយើងសោះ តែយ៉ាងណាខ្ញុំជារាស្ត្រម្នាក់ សូមជូនពរអោយការប្រជុំមានភាពរលូន​ និងលទ្ធផលល្អ។ ថែមពីលើនេះផងដែរ ខ្ញុំសូមសំណូមពរអោយអស់លោកឯកឧត្តម​ ដែលទទួលបន្ទុកដឹកនាំតាមក្រសួងទាំងឡាយ មានស្ថិតិអំពីចំណូលចំណាយនានា ហើយប្រកាសជាសាធារណៈ រឺបើកជាវេទិការណាមួយកុំអោយរាស្ត្រមានការងឿងឆ្ងល់​ ថាហេតុអី្វបានជាខ្មែរមានបំណុលច្រើនម្លេះ ព្រោះប្រជាជនជាច្រើនមិនមានចំណេះដឹងពីបញ្ហានយោបាយច្រើននោះទេ។​ នេះគ្រាន់តែបំណុលពីឆ្នាំ១៩៧០​ ដល់១៩៧៥ មានចំនួនដល់ទៅ៤០០លានដុល្លារអាមេរិចទៅហើយ​ ចុះទម្រាំពីឆ្នាំ១៩៧៩​ ដល់ឆ្នាំ ២០១២ មានប៉ុន្មានទៅ? ចេះខ្ចីគេតែមិនចេះសង គឺចប់ដដែលហ្នឹង! បើសូវ​ មិនចាំបាច់ខ្ចីលុយគេមក អភិវឌ្ឍន៍ជាតិនោះទេ ព្រោះវាដូចយកបំណុលមកចងកខ្លួនឯងអញ្ចឹង!

  2. -ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ
    -លោកហុនសែនមិនបានយកចិត្តទុកដាក់ប្រជាជននោះទេ
    -លោកហុនសែនកំពុងប្រើកំលាំងធ្វើបាបប្រជាជនយ៉ាងឃោឃៅ
    -ទាហានហុនសែនសម័យនេះគឺគ្មានគ្រមសីលធមនោះទេ
    -ទាហាមលោកហុនសែនជាក្រុមចោរធ្វើបាបប្រជាជនហើយយកលុយប្រជាជនទៀត
    -ទាហានលោកហុនសែនបែបនេះមិនគួអោយកើតមាននៅលើប្រទេសកម្ពុជាឡើយ
    -នៅគ្រប់ខេត្តក្រុងទាំងអស់ក្នុងស្រុកខ្មែរមានដីសម្បទាននៅគ្រប់ទីកន្លែងហើយធ្វើជន
    លើដីប្រជាជនហើយពិសេសរំលោកយកដីប្រជាជនដោយប្រើកំលាំងទាហាន
    -ការបោះឆ្នោតឃុំសង្កាត់អ្នកសង្កេតការណ៏ទាំងអស់គឺជាគ្រូៗគ្រូៗទាំងនោះចេញសាលា
    ហុនសែនទាំងអស់
    -កាកបាទក្រហមទាំងអស់ក៏ជារបស់លោកហុនសែន
    -ប្រជាអស់ដីផ្ទះនៅក៏ដោយកូនចៅលោកហុនសែន
    -ប្រជាជនចំណាកស្រុកដោយសារភាពក្រីក្រជិវភាពមិនគ្រប់គ្រាន់និងគ្មានផ្ទះដីនៅ
    -កូនចៅលោកហុនសែនជាច្រើនធ្វើបាបប្រជាជនលោកមិនបានយកចិត្តទុកដាក់
    -លោកឈូបណ្ឌិតលោកហុនសែនអត់ហានធ្វើផងហើយថែមលេចចេញនៅអង្សរក្សផ្កាយពីរ
    របស់លោកហុនសែនធ្វើបាបប្រជាជនលោកហុនសែនក៏ធ្វើមិនដឹងដែរ
    -អំណាចទាំងអស់ទាំងថ្នាក់មូលដ្ឋានរហូតដល់លើកាន់ផ្តាច់ការទាំងអស់
    -លោកហុនសែនមិនចុះទៅសួសុខទុកប្រជាជននៅតាមព្រំដែនវៀតណាមម្តងណានោះទេ
    នៅតាមព្រំដែនយួនខ្មែរប្រជាជនខ្មែរត្រូវយួនរំលោកយកដីប្រជានលោកហុននៅតែធ្វើមិនដឹង
    -ពេលគៀកបោះឆ្នោតលោកហុនសែនអោយប្រជាជនជួសជុលផ្ទះនិងធ្វើផ្ទះដើម្បីបានផល
    នៅពេលបោះឆ្នោត
    -មានអង្គការនៅស្រុកក្រៅសូមនាំសាំងមកលក់នៅស្រុកខ្មែរយកមកលក់នៅប្រទេសខ្មែរក្នុង
    តំលៃ១៥០០០រៀលដល់២៥០០០រៀលលោកហុនសែនមិនព្រមសញ្ញេអោយផងលោកហុនសែន
    មានក្មួយគឺលោកហុនតូជាអ្នកលក់សាំងបានមិនព្រមសញ្ញេនៅក្នុងឆ្នាំ2003
    -ហេតុអ្វីបានជាលោកហុនសែនមិនអោយសមរង្សីចូលស្រុកខ្មែរក្លាចចាញ់ឆ្នោត
    -ហេតុអ្វីបានជាលោកហុនសែនមិនព្រមបិទអប្សារាកំអោយមានតែម្តងទៅ
    អប្សារាគៀបសង្កត់ប្រជាជនគ្រប់បែបយ៉ាងប្រជាជនរស់នៅលំបាកណាស់នៅក្រោមការដឹក
    នាំដោយអប្សារាដូចរស់នៅក្រោមអានិគមបារាំងពីសម័យមុខអញ្ជឹង
    -ហេតុអ្វីជំវិញប្រសាទទាំងអស់ដែលមាបភ្ញៀវមិនព្រមអោយប្រជាជនបានទៅលក់ដូរនៅខាងក្រៅ
    ចូលទៅលក់អ្នកលក់នៅទីនោះសុទ្ឋតែកូចចៅអប្សារា
    -ហេតុអ្វីលោកហុនសែនមិនព្រមអោយលោកសមរង្សីចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    លោកអែងចង់កាន់អំណាចផ្តាច់ការដូចកាដាហ្វីតែម្នាក់អែង
    -ហេតុអ្វីបានលោកហុនសែនអោយយួនចូលស្រុកខ្មែរអន្តោរប្រវេសច្រើនបែបនេះដើម្បីផលប្រ
    យោជន៏នៅពេលបោះឆ្នោត
    -តើលោកហុនសែនហានដេញយួនទៅវិទាំងអស់បានទេ?
    -លោកហុនសែនបំរើផលប្រយោជន៏អោយយួនឬអោយខ្មែរ
    -លោកសមរង្សីប្រជាជនកំពុងត្រូការគាត់អោយចូលមកបោះឆ្នោតនៅស្រុកខ្មែរ
    ដោយលោកហុនសែនប្រើអំណាចនៅគ្រប់ទីកន្លែងដើម្បីមិនអោយលោកសមរង្សី
    បានចូលស្រុកខ្មែរ
    -រឿងរំលោកយកដីបឹងកក់ក្នុងទីក្រុងភ្នំពេញលោកលោកហុនសែនមិនដែលមកអើតមុខ
    ជួបប្រជាជនម្តងណានោះទេមានតែអោយកំលាំងទៅវាយកំទេចផ្ទះនិងយកដីរបស់ពួកគាត់
    -លោកហុនសែនកំពុងធ្វើអោយប្រជាជនខ្មែរដុនដាបក្រទៅក្រទៅហើយ
    -លោកហុនសែនមិនដឹងបានលុយពុករលួយពីក្រុមហុនទាំងនោះប៉ុន្មានបានខំបិតភ្នែកបិត
    ត្រចៀកធ្វើមិនដឹងមិនលឺ
    -មុនពេលបោះឆ្នោតខាងអប្សារាបានបើកអោកាសដល់ប្រជាជនបានជួសជុលផ្ទះសំបែង
    តែក្នុងអោយកាសនោះមានប៉ូលីសដើររារាំងប្រជាជនមិនអោយប្រជាជនជួសជុលផ្ទះសំបែង
    ហើយប៉ូលីសនោះថាបើចង់អោយគេជួយអ្នកអែងត្រូវតែបោះឆ្នោតអោយប្រជាជន
    បើមិនបោះអោយកុំសង្ឃឹមថាបានធ្វើផ្ទះអោយសោះ
    -តើហេតុអ្វីបានជាលោកហុនសែនធ្វើបាបប្រជាជនបែបនេះដេញប្រជាជនចេញពីដីហើយ
    ចាប់ប្រជាជនដាក់គុគទៀត
    -តុលាដែលចេញដីកាចាប់អ្នកភូមិបឹងកក់ដាក់គុគនោះគីលោកហុនសែនជាអ្នកបញ្ជា
    ព្រៃផ្សៃជាទីបំផុត
    -ប្រជាជននៅតំបន់អប្សារាបើគ្មានសៀវភៅគ្រួសារឬសៀវភៅសៀវគ្រួសារនោះមិនមែនធ្វើនៅក្នុង
    ខេត្តសៀមរាបគឺមិនអោយធ្វើផ្ទះបាននោះទេ
    -ប្រជាជនដែលរស់នៅតាមចិញ្ចើមផ្លូវខាងអប្សារាអោយធ្វើតែអជ្ញាធរភូមិមិនអោយធ្វើដាច់ខាត
    -មានក្រុមប៉ូលីសខ្លះដើរកំរាមកំហែងប្រជាជនបើចង់ជួសជុលផ្ទះគឺត្រូវបោះឆ្នោតអោយប្រជាជន
    ទើបគេជួយវិញ
    -ប្រជាជននៅតំបន់អប្សារាភាគច្រើនមិនហានចូលរួមហែគណបក្សផ្សេងនោះទេក្លាចខាងអប្សារា
    និងភូមិឃុំមិនអោយជួសជុលផ្ទះ
    -ប្រជាជនក្នុងខេត្តសៀមរាបនៅក្នុងតំបន់អប្សារាផ្អើលផ្លូកទឹកផ្លូកដីទិញឈើរទិញសាំងសី
    ទិញដែកយកមកធ្វើផ្ទះសំបែង
    -អ្នកលក់ឈើរគឺសុទ្ឋតែប៉ូលីសគឺភាកច្រើនពាក់ខោអាវគណបក្សប្រជាជន
    -នេះជានយោបាយបោះឆ្នោតឬនយោបាយលក់ឈើរ
    -តើពេលក្រោយបោះឆ្នោតខាងអប្សារាទៅអោយប្រជាជនរុះរើផ្ទះវីញឬយ៉ាងណា
    -តើការអោយប្រជាជនជួសជុសផ្ទះជានយោបាយដើម្បីយកសន្លឹកឆ្នោតឬយ៉ាងណា
    សន្លឹកឆ្នោត
    -លោកហុនសែននិងតុលាខ្មែរកំពុងរំលោកសិទ្ឋមនុស្ស
    -លោកហុនសែននិងតុលាខ្មែរបើមិនដោះលែងអ្នកដែលគ្មានកំហុសអោយមកវិញបើពុំដូច្នោះទេ
    ការរិះគុណទូទាំងពិភពលោកហើយប្រជាជនខ្មែរទាំងនិងពិចារណានិងធ្វើមហាបត្តិកម្មទូទាំង
    ពិភពលោកគ្រប់ប្រទេសដែលមានប្រជាជនហើយមានអង្គការអន្តិរជាតិក្នុងប្រទេសនិង
    ក្រៅប្រទេសកំពុងរៀបចំធ្វើមហាបត្តិកម្មមានមនុស្សរាប់លាននាក់កំពុងត្រៀមធ្វើមហា
    បត្តិកម្មឆាប់ៗខាងមុខនេះអ្នកចូលរួមមានអង្គការអន្តរជាតិមានជនជាតិខ្មែរនិងបរទេសផងដែ
    Anonymous May 31, 2012

    ចាំតែទឹកភ្នែកទេសំរាប់ប្រជារាស្រ្តក្រីក្រនោះ ព្រោះថាពួកគាត់គ្មានអ្វីជាសំអាង​ គ្មានអ្វីជាជំនួនជូន ដល់ពួកអស់លោកដែលមានអំណាចដើម្បីជ្រកកោនក្រោមព្រះបារមីនោះទេ កុំសង្ឃឹមថាមាន​យុត្តិធម៌អោយសោះសំរាប់រាស្រ្តស្លូតត្រង់។ ម្ចាស់ដីក្លាយជាអ្នកទោស អ្នករំលោភបំពានច្បាប់អាច មានសិទ្ធទទួលយកដីដោយស្របច្បាប់ទៅវិញ តើយុត្តិធម៌នៅត្រង់ណាសំរាប់សង្គមខ្មែរបច្ចុប្បន្ន? តើអនាគតស្រុកខ្មែរក្លាយជាយ៉ាងណា តើអាចមានអ្នកជួយស្រោចស្រង់ស្រុកខ្មែរអោយរួចចេញផុតពី របបដែលគ្មានភាពយុត្តិធម៌នេះបានទេ?
    -លោកហុនសែនឈ្នះដោយសារយួនឈរឈ្នោះក៏ដោយសារយួនដែរយួនរាប់លាននៅស្រុកខ្មែរ
    យួនយកទឹកដីក៏ហុនសែនមិនហានធ្វើអ្វីដែរគឺលឹបក្បាលបាត់-មានអ្នកខ្លះមិនបានជួយឈឺចាប់នៅពេលប្រជាពលរដ្ឋរងទុកវេទនាបាត់បង់ដីធ្លីនិងផ្ទះសំបែង
    និងការរំលោកសិទ្ឋមនុស្សនោះទេការបាញ់ប្រហារមកលើប្រជាជនខ្មែរដែលគ្មានអាវុធនៅក្នុងដៃ
    សោះហើយនិងចាប់ប្រជាពលរដ្ឋដាក់គុគយ៉ាងអយុត្តិធមដោយការរំលោកទៅលើសិទ្ឋមនុស្សទាំង
    ស្រុង​ទង្វើបែបនេះក្នុងនាមខ្ញុំជាខ្មែរមិនទទួលយកបាននោះទេដូចជាយួននៅពេញផ្ទៃប្រទេស
    ខ្មែរមានយួនខ្លះទៀតចេះអក្សរខ្មែរហើយអាចសរសេរខ្មែរបានទៀតផងយួនប្រហែលច្រើន
    ជាងខ្មែរ

  3. ក្នុងនាមជាព្រះមហាក្សត្រហេតុអ្វីបានជាមិនយកចិត្តដាក់និងរាសទុក្ខវេទនារបស់ក្មេងៗគឺការបាត់បង់
    នៅឪពុកមា្តយជាទីស្រឡាញ់ព្រះជាគុណធមដ៏ថ្លៃថ្លាសំរាប់ប្រជាពលរដ្ឋគ្រប់រូបមិនគួបិតភ្នេកមិន
    យកចិត្តទុក្ខដាក់ខ្លាចអំណាចលោកហុនសែនសោះបើធ្វើដូច្នេះលោកហុនសែនដឹកនាំយួនចូលកាន់
    តែច្រើនទៅៗហើយហើយយួនទិញដីបាននៅស្រុកខ្មែរមានកម្មសិទ្ឋដូចខ្មែរដែរ។
    ការរំលោកយកដីផ្ទះសំបែងប្រជាពលរដ្ឋនិងចាប់ប្រជាពលរដ្ឋដាក់គុកយ៉ាងអយុត្តិធមបំផុត
    គឺជារំលោកនៅសិទ្ឋមនុស្សហើយក៏ជាការរំលោកសិទ្ឋមនុស្សអន្តរជាតិដែរ?
    សូមព្រះអង្គរកដំណោះស្រាយអោយប្រជាជនប្រកបដោយយុត្តិធមផង
    សូមសូមពរលោកសមរង្សីសូមអំពាវនាវដល់អង្គការជាតិនិងអន្តរជាតិនិងពិភពលោកទាំងមូល
    និងដាក់ពាក្យប្តឹងលោកហុនពីបញ្ហារំលោកនៅសិទ្ឋមនុស្សជាតិនិងអន្តរជាតិ
    -សូមលោកសមរង្សីប្រមូលផ្តំផ្តូលរំលំលោកហុនសែនចេញលោកហុនសែនសព្វថ្ងៃដូកាដាហ្វី
    ហើយលោកហុនសែនធ្វើបាបប្រជាជនខ្លួនអែងនិងសំលាប់រាស្រ្តរបស់ខ្លួនលោកហុនសែន
    គឺជាមនុស្សក្បត់ប្រជាជនខ្មែរជាមនុស្សក្បត់ជាតិ-ប្រជាជនកម្ពុជាកំពុងតែអស់ជំនឿទៅកាឃោសនារបស់លោកហុនសែនទៀតហើយ