ដោយ ឡេង ម៉ាលី
2012-06-11
វិទ្យុអាស៊ីសេរី
សាលាក្ដីខ្មែរក្រហមនៅថ្ងៃច័ន្ទ ទី១១ ខែមិថុនា បន្តស្ដាប់សាក្សីអាយុ ៥៧ឆ្នាំ ឈ្មោះ ខឹម ងន ជាអតីតយុទ្ធជនមួយរូបនៅក្រសួងការបរទេស ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សី ខឹម ងន ត្រូវបានអង្គជំនុំជម្រះសួរដេញដោលអំពីហេតុការណ៍ទូទៅ ដែលគាត់ធ្លាប់ដឹងទាំងមុនរបបខ្មែរក្រហម និងនៅក្នុងអំឡុងរបបខ្មែរក្រហម។
សាក្សី ខឹម ងន នៅថ្ងៃច័ន្ទ នេះ ត្រូវបានមេធាវីការពារជនជាប់ចោទ នួន ជា គឺលោក ម៉ៃឃើល ផេសមេន (Michiel Pestman) សួរដេញដោលអំពីចម្លើយរបស់គាត់ដែលធ្លាប់ផ្ដល់ឱ្យបុគ្គលិកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីឆ្នាំ២០០៤។ ក្នុងចម្លើយរបស់គាត់នៅពេលនោះ ត្រូវបានគេកត់ត្រាថា គាត់បានឃើញអតីតមេដឹកនាំខ្មែរក្រហមសំខាន់ៗ មួយចំនួនជួបប្រជុំគ្នាជាញឹកញាប់។
មេធាវី ម៉ៃឃើល ផេសមេន លើកយកចម្លើយក្នុងឯកសារនោះមកអានឡើងវិញ ដើម្បីបញ្ជាក់សាក្សី ខឹម ងន៖ «តើលោករាប់មន្ត្រីធំៗ ហ្នឹងបានទេ ហើយលោកនិយាយថា តាម៉ុក អៀង សារី ហើយច្រើនណាស់អ្នកធំៗ។ សំណួរ៖ ចុះ នួន ជា ម៉េចដែរ? លោកឆ្លើយថា៖ នួន ជា នៅទីនោះដែរ។ និយាយដោយសង្ខេប គឺ ហ៊ុន សែន អីហ្នឹង។ ប៉ុល ពត ឃើញទាំងអស់។ តាយើងទាំងអស់ហ្នឹង»។
យើងសង្កេតឃើញថា ជារឿយៗ ក្រុមមេធាវីការពារជនជាប់ចោទ នួន ជា តែងព្យាយាមរកភស្តុតាង ដែលពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកនិយាយនៅក្នុងសំណុំរឿងខ្មែរក្រហម។
ទោះជាយ៉ាងនេះក្ដី សាក្សី ខឹម ងន បានបដិសេធចម្លើយដែលលើកឡើងដោយមេធាវី ម៉ៃឃើល ផេសមេន៖ «ចាំទេថា លោកបានជជែកជាមួយនរណាម្នាក់អំពីការប្រជុំហ្នឹង កាលពីឆ្នាំ២០០៤? ចម្លើយ៖ ២០០៤?! ទេខុសនឹងសំណួរខ្ញុំឆ្លើយហើយលោកពូ! ២០០៤ ពិភាក្សាអីហ្នឹង ដូចជាគ្មានទេ។ ជួនកាលវាភ្លេចដែរ។ តែចំពោះខ្ញុំដូចជាគ្មានទេ តាមសំណួរហ្នឹង»។
ការបដិសេធរបស់សាក្សី ខឹម ងន បានធ្វើឱ្យមេធាវី ម៉ៃឃើល ផេសមេន មានមន្ទិល ដូចសាក្សីមុនៗ ដែរ៖ «សាក្សី! តើលោកខ្លាចក្នុងឆ្លើយទាក់ទងទៅនឹងការចូលរួមប្រជុំរបស់លោក ហ៊ុន សែន ដែលថាក្នុងសម័យដែលលោកធ្វើការនោះ? សម័យខ្មែរក្រហមនុះ?»។
សំណួរនេះត្រូវបានប្រធានចៅក្រមជំនុំជម្រះ លោក និល ណុន បញ្ជាមិនឱ្យសាក្សីឆ្លើយទេ។
លោក និល ណុន ថ្លែងថា ដំណើរការជំនុំជម្រះនៅសម្រាប់សប្ដាហ៍នេះ អង្គជំនុំជម្រះនឹងស្ដាប់សក្ខីកម្មឆ្លាស់គ្នា រវាងសាក្សី សៅ សារុន និងសាក្សី លេខ ៤៨៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
if you can say one word about me, you will get tipe from me.
សាលាក្តីនេះគួរតែធ្វើនៅប្រទេសទីបីទើបវាមានឯករាជ្យ។ តើហេតុអ្វីក៏ធ្វើមិនបាន? រឿងនេះជាប់ពាក់ពន្ឋ័ទៅនឹងច្បាប់អន្តរជាតិដោយការសំលាប់រង្គាល។ បើធ្វើនៅប្រទេសមិនបានទេគឺតែបិទចោលសិនទៅទំរាំពួកមេដឹកនាំនឹងវាងាប់អស់ចាំទៅគាស់ ផ្នូរវាយកមកកាត់ទោសម្តងទៀត។ ពីព្រោះពេលណាវានៅរស់នោះលោកអែងមិនអាចរកយុត្តិធម៌អោយអ្នករងគ្រោះបានទេ។
Pin Chamnan was Hun Sen’s first wife, Bun Rany is Hun Sen’s second wife
Hun Sen’s wife and others: Sok An’s real name was Hoa Van Anh and Hok Lundy’s real name was Nguyen Van Son
By Anonymous
According to what I was told by Pin Chamnan, who was the first woman engaged to be married to Hun Sen, Sam Heang, now known as Bun Rany, nicknamed Heang, who is Hun Sen’s present wife, was actually the wife of a top Vietnamese soldier in Cambodia. He was terminally ill in 1979, and before he died, he told Hun Nal (Hun Sen) to take Sam Heang (Bun Rany) as his wife after his death.
According to Mark A, Sam Heang (Bun Rany) was a wife of Do Moi [who was a Vietnamese].
Hun Nal (Hun Sen) cancelled his wedding party with Pin Chamnan immediately after Do Moi died and got married to Sam Heang to keep his promise to Do Moi on his deathbed.
Hun Nal (Hun Sen) later had a love affair with singer Him Sivorn and Sam Heang (Bun Rany) found out and took back a motorcycle that Hun Nal had bought for her (Sivorn). Sam Heang warned her to stop the affair with Hun Sen or face death.
Later on, Hun Sen had an affair with actress Pisith Pilika. Even he was deeply in love with her, he was ordered by Hanoi to banish her or he would be out of the post. Hok Lundy organised the assassination of Pisith Pilika soon after in 1999.
Hun Nal had love affairs (basically had sex) with many other young girls which were arranged by his aides. The girls were kept in a room, with lights off and then Hun Sen came in and attacked them like a mad man. This is well-known within Hun Sen’s inner circle.
After Hun Sen had cancelled his wedding with Pin Chamnan to takeover Sam Heang as his wife from a VN Comander, he had arranged a marriage of Pin Chamnan with one of his aides and bodyguards, named Kuch Chantha. Hun Sen had a daughter with Pin Chamnan too. She now lives in California. Hen Sen often gives money to Pin Chamnan to take care of this daughter.
I hope all readers will see Hun Sen’s bad actions for love affairs and his companions
hahaha, like this. sound nice.
សម័យខ្មែរក្រហមជាសម័យប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្រ្គាមមនុស្សជាតិ ដូចនេះការកាត់
ទោសមេដឹកនាំសម័យខ្មែរក្រហមគួរតែធ្វើនៅតុលាការឧក្រិដ្ឋកម្មសង្រ្គាបរបស់អង្គការសហប្រជាជាតិ
ទើបត្រឹមត្រូវ។ប៉ុន្តែហេតុអ្វីរដ្ឋាភិបាលសម័យនេះមិនបញ្ជូនសំណុំរឿងទៅកាត់ទោសនៅតុលាការនេះ
ព្រោះថាមន្រ្តីក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នមូយចំនួនធំអាចធ្លាប់ជាកម្មាភិបាលជាន់ខ្ពស់ក្នុងសម័យ ខ្មែរក្រហមផងដែរ ដូចនេះដើម្បីកុំអោយមានជាប់ទាក់ទងច្រើនដូចពាក្យចាស់ពោលថា ជាប់រយោងដូចសំឡកំពឹស ដូចនេះទើបគេបង្កើតតុលាការដោយខ្លួនឯង និងកាត់ទោស តែ
មេដឹកនាំសម័យ ប៉ុល ពត រូបណាដែលគេស្គាល់ជាងគេ ដូចជា ប៉ុល ពត នួន ជា អៀង សារី
តា ម៉ុក ឌុចគីចប់។ខ្ញុំចង់សួរថា សម័យ ប៉ុល ពត បើមានតែមេដឹកនាំប៉ុន្មានរូបហ្នឹង តើប្រជាជន
ខ្មែរអាចស្លាប់អស់រាប់លាននាក់ដែរទេ បើគ្មានការចូលរួមអនុវត្តន៍ពីមេដឹកនាំផ្សេងៗជាច្រើនរូប
ទៀត?តើគុកមានតែគុកទួលស្លែងតែមួយឬដែលជាគុកធំ តើវាមិនមានគុកផ្សេងទៀតទេឬដែល
បានសំលាប់ប្រជាជន?ទើបតែពេលនេះទើបខ្ញុំដឹងអំពីការប្រើឈ្មោះបដិវត្តន៍របស់មេដឹកនាំធំ
សម័យនោះ គឺគេប្រើដើម្បីងាយស្រួលសំរបខ្លួនតាមសភាពការណ៍សោះ។
មនុស្សគិតខ្លីណាស់។ គេគិតថា ក្រោយពេលស្លាប់ទៅ អ្វីៗនឹងចប់។ ទេ! មិនដូច្នោះទេ។ អ្នកធ្លាប់រស់ ដោយជញ្ជក់ឈាមគេ ធ្វើស្រែលើខ្នងគេ គេប្រវ័ញគេ ឈ្មោះរបស់អ្នកទាំងនោះនឹងត្រូវ បាសសេ ពីជំនាន់មួយ ទៅជំនាន់មួយទៀត។ ឈ្មោះរបស់គេទាំងនោះនឹងល្បី បែបស្អុយ ដូចគំរុងសាកសព។
បើមានជីវិតរស់ ហើយមានអាហារបរិភោគ និងសម្លាក់បំពាក់គ្រប់គ្រាន់ ចូរស្គប់ចិត្តទៅ!
មកខ្លួនទទេ ទៅវិញក៏ទទេដែរ!