06192013Headline:

សឿ សុធារ៉ា ចូលហាងកែសម្ផស្ស

Written by ភ្នំពេញដេលីញូវ
Monday, 11 June 2012

តាមរយៈ ឈុតផ្សព្វផ្សាយ ពាណិជ្ជកម្ម ទឹកដោះគោ Similac Mum កាន់ តែធ្វើឱ្យ ទស្សនិកជន ចាប់អារម្មណ៍ លើអ្នកនាង សឿ សុធារ៉ា ដោយពួកគេ ថែមទាំង លាន់មាត់ សរសើរថា នាងស្រស់ស្អាត ប្លែក បើទោះបីជា នាងមានស្វាមី និង កូនម្នាក់ក្តី បើ ប្រៀបធៀប កាល ពីប៉ុន្មានឆ្នាំមុន ពិតជាខុសគ្នា ឆ្ងាយណាស់ ។ ស្របពេល ជាមួយគ្នានឹង ការលេចមុខ នៅតាមកម្មវិធី ប្រគំតន្ត្រី តាមកញ្ចក់ ទូរទស្សន៍ នានា ស្រាប់តែមាន ព័ត៌មានថា សឿ សុធារ៉ា បានចូលហាង កែសម្ផស្ស នៅប្រទេសថៃ ដើម្បីកែកុន នូវចំណុច ជាច្រើន ទាំងនៅ លើ ផ្ទៃ មុខ រូបរាង និង ដងខ្លួន ជាពិសេស ដើមទ្រូង របស់នាង កាន់តែរីកធំ គួរឱ្យចាប់ អារម្មណ៍ នៅពេលដែល នាងគ្រងសម្លៀក បំពាក់ចោមពង់ បញ្ចោញ គល់ដើមទ្រូង ជាដើម ។

សឿ សុធារ៉ា ត្រៀម នឹងចេញ ទៅសម្តែង នៅប្រទេស អូស្ត្រាលី ជាមួយ មិត្តភក្តិសិល្បៈ ល្បីៗជាច្រើន នៅក្នុង ខែកក្កដា ខាងមុខនេះ ។

ស្របពេលដែល សឿ សុធារ៉ា លេច មុខនៅលើ វិថីសិល្បៈ ឡើងវិញ ក៏ជាពេលដែល លេចធ្លាយ ព័ត៌មាន ថានាងមានរឿង រកាំរកូស ជាមួយស្វាមី ប៉ុន្តែនាងបាន ព្យាយាម បកស្រាយ នៅតាមកម្ម វិធីផ្សេងៗថា នាងមិនមាន បញ្ហាអ្វី ជាមួយ ស្វាមីឡើយ ។ ទោះជានាង ព្យាយាម និយាយដូច្នេះក្តី តែការពិត ក្នុងចិត្តនាង ពិតជា ពិបាកចិត្តណាស់ តែមិនអាច រៀបរាប់បាន នេះបើតាម សម្តីពីប្រភព ដែលស្និទ្ធស្នាល ជាមួយ ស្រីស្អាត សឿ សុធារ៉ា ។

ក្នុងចំណោម តារាស្រី ដែលរៀបការ មានស្វាមី និង កូនរួច សឿ សុធារ៉ា ខុសប្លែក ពីអ្នកទាំងនោះ ដោយ រូបសម្រស់នាង កាន់តែ ស្រស់ស្អាត ជាងនៅវ័យក្រមុំ ។ រយៈពេល ជាងមួយឆ្នាំ បន្ទាប់ពី សម្រាលកូនរួច នាងបានព្យាយាម សំងំលាក់ខ្លួន ទើបតែ នៅ ឆ្នាំ ២០១២ ប៉ុណ្ណោះ ដែលនាងបាន បង្ហាញខ្លួន នៅក្នុងវិថីនេះ ឡើងវិញ ។ សឿ សុធារ៉ា ពិតជាស្រស់ ស្អាតមិនធម្មតាទេ រូបរាង និង ដៃជើងរបស់ នាងក្លាយជា តូចស្រឡូន សម្បុរប្រែជា សរលោង សូម្បីតែរង្វង់មុខ របស់នាង ក៏ប្រែប្រួលដែរ ច្រមុះ ឡើង ខ្ទង់ខ្ពស់ ចង្កាប្រែជាវែង បបូរ មាត់ញញ្ញឹម មានមន្តស្នេហ៍ ។ ដំបូងមិនមាន នរណាចាប់ អារម្មណ៍ថា សឿ សុធារ៉ា បានទៅចូលហាងកែ សម្ផស្សនោះទេ គេគ្រាន់តែ គិតថា ក្រោយពី សម្រាលកូនរួច ស្ត្រីតែងមាន រូបសម្រស់ ស្រស់ស្អាត បែបនេះ ។

គេបានឃើញនាង ចេញចូលទៅ ប្រទេសថៃ ញឹកញាប់ ហើយបើតាម ប្រភពព័ត៌មាន ដែលស្និទ្ធស្នាល ជាមួយស្រីស្អាត សឿ សុធារ៉ា បានឱ្យដឹងថា សឿ សុធារ៉ា បានទៅកែសម្ផស្ស នៅប្រទេសថៃ ដោយបាន ចំណាយអស់ ប្រាក់យ៉ាងច្រើន ប៉ុន្តែនាងរីក រាយ ចំពោះលទ្ធ ផល ដែលធ្វើឱ្យនាង ស្រស់ស្អាត ។ មូលហេតុដែល សឿ សុធារ៉ា ខំប្រឹងប្រែង ថែទាំខ្លួនឱ្យ ស្រស់ស្អាត បែបនេះគឺដើម្បី ប្រកួតប្រជែង ពង្រីកទីផ្សារ ការងារសិល្បៈឡើងវិញក្នុង ពេលដែលមាន តារាវ័យក្មេង ជាច្រើន កំពុងរីកដុះដាល ក្រោយ ពេលនាងបាន បាត់មុខពី សិល្បៈ ជាងពីរឆ្នាំមក ហើយនោះ ។

ទន្ទឹមនឹងការ ប្រែប្រួល រូបសម្ផស្ស គេថែមទាំងចាប់ អារម្មណ៍ឃើញថា សឿ សុធារ៉ា តែងថតរូប សិចស៊ី ជាច្រើនដាក់ បង្ហោះលើទំព័រ Face Book បង្អួតមិត្តភក្តិ មើលកម្សាន្ត ទៀតផង ។ សឿ សុធារ៉ា សង្ឃឹមថា ប្រជាប្រិយភាព របស់នាងនឹង ល្បី ល្បាញ ឡើងវិញ តាម រយៈ ការ បង្ហាញមុខនៅ ក្នុងកម្មវិធី ប្រគំតន្ត្រី របស់ស្ថានីយ ទូរទស្សន៍ ជាច្រើន ។ ពេលឆាប់ៗ ខាងមុខនេះ នាងគ្រោងនឹង ចេញទៅសម្តែង នៅប្រទេស អូស្ត្រាលី រួមជាមួយ មិត្តភក្តិសិល្បៈជាច្រើន ៕

What Next?

Recent Articles

4 Responses to "សឿ សុធារ៉ា ចូលហាងកែសម្ផស្ស"

  1. Xman says:

    នាំពូ ជោរសែន ចូលកែច្រមុះអោយតូចបន្តិចទៅ កុំអោយកាចច្រង៉េងច្រង៉ាងពេក!
    ចាំបង Xman អោយលុយ

  2. អ្នកថែរក្សាវប្បធម៌ says:

    មិនមានអ្វីដែលគួរឲ្យចង់ដឹងសោះ

  3. Koy says:

    នៅផ្ទះលាងអាចម៍អោយកូន និង​ ដាំបាយអោយអាសំពោចវាស៊ីទៅ

  4. ចង់ទាក់ទាញគេពេកប្រយត្ន័គេបេះពីលោក​ដា​ដាបាត់