05252013Headline:

កម្ពុជា​និង​អាមេរិក​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​ច្បាប់​និង​តុលាការ​អាស៊ាន

Tuesday, 12 June 2012
Leang Phannara
ភ្នំពេញ ប៉ុស្តិ៍

សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និង​តុលាការ​របស់​អាស៊ាន។ រូបថត ផា លីណា

សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និង តុលាការ របស់ អាស៊ាន។ រូបថត ផា លីណា

ភ្នំពេញៈ ដោយ​មើល​ឃើញ​ថា សមា​ហរណ​កម្ម​កាន់​តែ​ជ្រៅ​របស់​អាស៊ាន​កំពុង​ស្តែង​ចេញ​នូវ​ការ​ប្រឈម​ថ្មីៗ ក្នុង​បញ្ហា​ច្បាប់​ឆ្លង​កាត់​ព្រំដែន​ រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក ក្រសួង​យុត្តិធម៌​កម្ពុជា និង​លេខា​ធិការ​ដ្ឋាន​របស់​អាស៊ាន បាន​បើក​កិច្ច​សហ​ប្រតិ​បត្តិការ​ផ្នែក​ច្បាប់ និង​តុលាការ​របស់​អាស៊ាន​នាព្រឺក​ថ្ងៃទី១២​មិថុនា​នេះ​។

កិច្ច​សហ​ប្រតិ​បត្តិការ​នោះ​គឺ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​យោបល់​និង​បទ​ពិសោធន៍ ដែល​ពុំ​ដែល​មានពី​មុន​មក ព្រម​ទាំង​ធ្វើការ​ពិភាក្សា​គ្នា​ស៊ី​ជំរៅ លើ​ការ​កសាង​និង​ពង្រឹង​ការ​ទាក់​ទង​គ្នា ផ្នែក​ច្បាប់​និង​តុលាការ។

អ្នក​ពាក់​ព័ន្ធ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់ និង​តុលាការ​នៅ​ក្នុង​តំបន់​នឹង​ប្រជុំគ្នា ពិភាក្សា​ពី​បច្ច័យ​នៃ​សមាហរ​ណកម្ម​ និង​ធម្ម​នុញ្ញ​របស់​អាស៊ាន បញ្ហា​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ក្នុង​តំបន់​អាស៊ាន ការ​អនុវត្ត​សាល​ក្រម ការ​កាត់​ក្តី​ជា​អន្តរ​ជាតិ​ដោយ​អាជ្ញា​កណ្តាល ហើយ​និង​ការ​អនុវត្ត​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ជា​លក្ខណៈ​ច្បាប់​ជាតិ។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​លើក​ទី ១៤ របស់​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​របស់​អាស៊ាន (ASLOM) នៅ​ភ្នំពេញ កាល​ពី​ឆ្នាំ​ទៅ​បាន​មើល​ឃើញ​ពី​តំរូវ​ការ​ក្នុង​ការ​ពង្រឹង​បណ្តាញ​ក្នុង​ចំណោម អ្នក​ឯក​ទេស​ជាន់​ ខ្ពស់​ផ្នែក​ច្បាប់ នៅ​ទូទាំង​តំបន់​អាស៊ាន ពិសេស​ក្នុង​ស្ថាប័ន​តុលាការ​អាស៊ាន និង​កិច្ច​ប្រជុំ ASLOM ។

What Next?

Recent Articles

One Response to "កម្ពុជា​និង​អាមេរិក​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​ច្បាប់​និង​តុលាការ​អាស៊ាន"

  1. Pagoda says:

    នៅស្រុកខ្មែរវាមានរឿងចំឡែកៗណាស់​គឺថាចៅក្រមដែលអត់ខ្សែរឬមិនមានបក្សពួក
    ត្រូវបានគេចោទពុករលួយពិសេសចៅក្រមនៅខេត្តឆ្ងាយៗ ក៏ប៉ុន្តែចៅក្រម ព្រះរាជអាជ្ញារឬរង
    នៅភ្នំពេញក្លាយទៅជាសេដ្ឋីអស់ហើយមិនដែលឃើញពួកប្រឆាំងពុករលួយទៅរំខានពួកនោះទេ។
    តើចៅក្រម ព្រះរាជអាជ្ញា រងមានលទ្ធភាពរកយុត្តិធម៌ឲ្យប្រជារាស្រ្តដែរទេ នៅពេលដែលយុត្តិធម៌របស់ខ្លួនមិនអាចរកឃើញផងនោះ។